សន្លឹកព័ត៌មានរបស់គម្រោង

ផ្នែក A: ព័ត៌មានមូលដ្ឋានរបស់គម្រោង

( ត្រូវបំពេញគ្រប់ចំណុចទាំងអស់ )
PIP No: 709
1. ឈ្មោះគម្រោង (ENG): On the Sihanoukville-Hong Kong Submarine Cable Project
    ឈ្មោះគម្រោងៈ បណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រ ក្រុងព្រះសីហនុ-ក្រុងហុងកុង
2. កាលបរិច្ឆេទគម្រោង:
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :

01/01/23

កាលបរិច្ឆេទបញ្ចប់គម្រោង :

12/31/2026

3. ចំណាយគម្រោងសរុប:
$

165394346

4. ស្ថាប័នទទួលខុសត្រូវ::

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

RESPONSIBLE UNIT:

TELECOM CAMBODIA (T.C.)

អង្គភាព​ទទួល​ខុស​ត្រូវ:

ទូរគមនាគមន៍កម្ពុជា (ទ.ក.)

5. ស្ថានភាពគម្រោង

គម្រោងកំពុងដំណើរការ


ព័ត៌មានលម្អិតអំពីគម្រោង


6. ប្រភេទគម្រោង:

7. ប្រភពហិរញ្ញប្បទាន

8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ:
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ:
គម្រោងនេះ ចូលរួមក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសេវាទូរគមនាគមន៍ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងជាតិក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ប.គ.ព.) តាមរយៈ៖ - ការបង្កើនគុណភាព និងសមត្ថភាពធំនៃការតភ្ជាប់ផ្ទាល់ពីព្រះរាជាណាចក្រកម្ពុជាទៅប្រទេសចិន ដើម្បីឆ្លើយតបទៅនឹងកំណើននូវតម្រូវការត្រាហ្វិចទិន្នន័យឆ្លងកាត់ ពីព្រះរាជាណាចក្រកម្ពុជាទៅប្រទេសចិន ជាមួយនឹងតម្លៃសមរម្យ។ - ការផ្តល់នូវសេវាហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាពពកសម្រាប់រដ្ឋាភិបាលអេឡិចត្រូនិច និងវិស័យឯកជន ដើម្បីគាំទ្រប្រកបដោយប្រសិទ្ធិភាពដល់ការវិនិយោគ សន្តិសុខព័ត៌មាន និងប្រតិបត្តិការលើសេវា ប.គ.ព.។
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
Coordination of Supporting Policies (Skills and Human Resource Development, Sciences, Technology and Innovation Promotion, Establishment and Development of Industrial Infrastructure, and Financing Measures) | ការសម្របសម្រួលគោលនយោបាយគាំទ្រ (ការបណ្តុះបណ្តាលជំនាញនិងធនធានមនុស្ស ការជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការកសាងនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម និងវិធានការផ្នែកហិរញ្ញប្បទាន)
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):

12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង)
គ្រប់ខេត្តក្រុង បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង
កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កែប
កោះកុង ក្រចេះ មណ្ឌលគិរី ឧត្តរមានជ័យ ប៉ៃលិន
រាជធានីភ្នំពេញ ព្រះសីហនុ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់
រតនគិរី សៀមរាប ស្ទឹងត្រែង ស្វាយរៀង តាកែវ
ត្បូងឃ្មុំ​
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង)
- គម្រោងនេះ មានគោលបំណងកសាងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដែលរួមមាន បណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រពីព្រះរាជាណាចក្រកម្ពុជាទៅប្រទេសចិន បណ្ដាញកាប្លិ៍អុបទិកក្រោមដីពីក្រុងព្រះសីហនុ-ក្រុងភ្នំពេញ និងមជ្ឍមណ្ឌលទិន្នន័យជាតិ ដើម្បីគាំទ្រដល់សេវាទូរគមនាគមន៍ផ្សេងទៀតជាអាទិ៍ សេវាទូរគមនាគមន៍មូលដ្ឋាន និងសេវាទូរគមនាគមន៍តម្លៃបន្ថែម ដើម្បីលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ព្រមទាំងចូលរួមជំរុញឱ្យព្រះរាជាណាចក្រកម្ពុជាក្លាយជា ICT hub មួយនៅក្នុងតំបន់។ - ផ្ដល់ការប្រើប្រាស់ទិន្នន័យធំៗ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត រាជរដ្ឋាភិបាលអាចវិភាគនិងគ្រប់គ្រងការផ្សព្វផ្សាយតាមបណ្ដាញសង្គមឱ្យមានប្រសិទ្ធភាពនិងសក្តិសិទ្ធភាព សម្រាប់សង្គម វប្បធម៌ និងប្រពៃណីជាតិ។
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង)
គម្រោងនេះមានបីផ្នែក៖ 1- ការកសាងស្ថានីយ៍តភ្ជាប់មកលើគោគ និងបណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រពីព្រះរាជាណាចក្រកម្ពុជា ទៅប្រទេសចិន (Landing Station at Hong Kong: Submarine terminal Equipment, Power Feeding Equipment, Submarine monitor) ។ 2- ការកសាងមជ្ឍមណ្ឌលទិន្នន័យជាតិនៅរាជធានីភ្នំពេញ និងស្ថានីយ៍ភ្ជាប់មកលើគោគនៅក្រុងព្រះសីហនុ មានដូចជាៈ (ប្រភេទខ្សែកាប្លិ៍បាតសមុទ្រ, Repeater & Branch Unit, Power feeding equipment, Submarine line monitor, submarine line terminal Equipment) ។ 3- ការកសាងបណ្ដាញកាប្លិ៍ក្រោមដីពីក្រុងព្រះសីហនុមកក្រុងភ្នំពេញ (ខ្សែកាប្លិ៍អុបទិក 96Core, Closer, Pipe PVC, Other Equipment ។
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍)
គម្រោងនេះត្រូវបានចាត់ទុកជាគម្រោងអាទិភាព ពីព្រោះ ៖ - ជាគម្រោងដែលឆ្លើយតបទៅនឹងរបៀបវារៈគោលនយោបាយ ដែលមានក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់ កាលទី៤ និងគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឆ្នាំ២០២១ តាមរយៈការចូលរួមក្នុងការអភិវឌ្ឍន៍អ៊ីនធឺណិតល្បឿនលឿនជាតិ និងការលើកកម្ពស់ការប្រើប្រាស់ ប.គ.ព., - ជាគម្រោងដែលឆ្លើយតបទៅនឹងការបន្តកើនឡើងនូវតម្រូវការក្នុងស្រុកនូវអ៊ីនធឺណិតល្បឿនលឿនចល័ត និងអចល័ត ដែលត្រូវបានប្រើប្រាស់ក្នុងការសម្រួលដល់ការផ្លាស់ប្តូរវប្បធម៌ ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ពាណិជ្ជកម្មអេឡិចត្រូនិច និងការអប់រំតាមប្រព័ន្ធអេឡិចត្រូនិច រវាងព្រះរាជាណាចក្រកម្ពុជា ប្រទេសចិន និងប្រទេសផ្សេងៗក្នុងពិភពលោក។ - គាំទ្រគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងបង្កើនចំណេះដឹងទូលំទូលាយឱ្យកាន់តែប្រសើរឡើងដល់ប្រជាជន ដោយប្រើប្រាស់បច្ចេកវិទ្យាទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដើម្បីបង្កើនការអភិវឌ្ឍន៍។ - រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ប្រទេសជាតិលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ - នាំមកនូវសេវាទិន្នន័យតម្លៃទាប ចំណេញដល់អ្នកប្រើប្រាស់។
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង)
បម្រើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដល់ប្រជាជនមូលដ្ឋាន អាជ្ញាធរ ស្ថាប័នរដ្ឋ ឯកជន សាលារៀន ពាណិជ្ជកម្ម សិប្បកម្ម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រតិបត្តិករផ្ដល់សេវាអ៊ីនធឺណិត(ISP) ប្រតិបត្តិករទូរគមនាគមន៍ និងក្រុមហ៊ុន ចូលរួមរក្សាសណ្ដាប់ធ្នាប់ សន្តិសុខព័ត៌ជាតិ ក៏ដូចសន្ដិសុខជាតិ និងចូលរួមចំណែកបង្កើនសេដ្ឋកិច្ចជាតិឱ្យមានភាពរីកចម្រើនឆាប់រហ័ស។
17. ការសិក្សាសមិទ្ធិលទ្ធភាព
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
ប្រសិនបើត្រូវការ តើការសិក្សាសមិទ្ធិលទ្ធភាព បានរៀបចំហើយឬនៅ?
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?)
- មិនមានផលប៉ះពាល់ផ្នែកបរិស្ថាន និងសង្គមទេ ។ - ប្រាកដជាដើរតួរយ៉ាងសំខាន់ក្នុងការនាំមកនូវតម្លៃសេវាទិន្នន័យឱ្យបានទាបបំផុត តាមរយៈការប្រើបច្ចេកវិទ្យាដូច្នេះ នាំឱ្យប្រជាជនទទួលបានតម្លៃសេវាអ៊ីនធឺណិតទាប និងមានល្បឿនលឿន។
19. ការប្រែប្រួល​អាកាសធាតុ​
ក. តើ​សកម្មភាព ​ឬ ធាតុ​ចេញ​របស់​គម្រោង​ទាក់​ទង​នឹងការប្រែប្រួល​អាកាសធាតុ​ ឬ ទេ?
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
ភាគរយ
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
20. ការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ
តើ​សកម្មភាព​​ ឬ ធាតុចេញ​របស់​គម្រោង​ទាក់ទង​នឹងការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ​ដែរ ឬ ទេ?
តើ​សកម្មភាព ​ឬ​ ធាតុចេញ​របស់​គម្រោង​ទាក់​ទង​ការកាត់បន្ថយ​ហានិភ័យ ​និង​គ្រោះមហន្តរាយ​ដែរ​ ឬ​ ទេ?
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?)
កំពុងគាំទ្រ និងលើកកំពស់ឱ្យមានការចូលរួមពីស្រ្តី ក្នុងសកម្មភាពការងារនេះ ។
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?)
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានសមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់។
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង)
កំពុងពិគ្រោះយោបល់ជាមួយក្រុមហ៊ុន HUAWEI ដែលជាដៃគូវិនិយោគ។
24. អាទិភាពរបស់គម្រោង : (បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
1
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ)
បាន និងកំពុងទំនាក់ទំនងចរចារជាមួយក្រុមហ៊ុន HUAWEI និងធនាគារដ៏ទៃទៀត។
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)

ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ

( គិតជាពាន់ដុល្លារអាមេរិក )
ចំណាយវិនិយោគ20242025
Budget
2026
Estimate
2027
Estimate
2028
Estimate
Total in 2026 - 2028ថវិកាចរន្ត
BudgetActual
ចំណាយប្រតិបត្តិ
បៀវត្សរ៍
សម្ភារៈនិងរដ្ឋបាល
ផ្សេងៗ
ចំណាយមូលធន
ការសាងសង់
សេវាប្រឹក្សា
ទព្វសម្ភារៈ
ការបណ្តុះបណ្តាល
ផ្សេងៗ
ចំណាយសរុប
ប្រភពហិរញ្ញប្បទាន20242025
Budget
2026
Estimate
2027
Estimate
2028
Estimate
Total in 2026 - 2028ថវិកាចរន្ត
BudgetActual
ចំណូលពីគម្រោង
ថវិកាជាតិ
សាច់ប្រាក់សុទ្ធ
ធនធានផ្សេងៗ
ហិរញ្ញប្បទាន របស់ដែគូអភិវឌ្ឍ
China
សរុបហិរញ្ញប្បទាន ដែលបានសន្យាផ្តល់
តម្រូវហិរញ្ញប្បទាន បំពេញបន្ថែម

​មតិយោបល់លើគម្រោង

27.
ត្រីមាស ការចំណាយ សមិទ្ធិផលជាភាគរយ ការបរិយាយដំណើរការវិវឌ្ឍន៍ User
ត្រីមាសទី១ 0 0
ត្រីមាសទី២ 0 0
ត្រីមាសទី៣ 0 0
ត្រីមាសទី៤ 0 0
Total 0 0