PIP No:
622
|
1. ឈ្មោះគម្រោង (ENG):
Project for Promotion and Development of Laboratory for Agricultural Products and Foods in Cambodia
|
ឈ្មោះគម្រោងៈ
គម្រោងលើកកម្ពស់និងអភិវឌ្ឍមន្ទីរពិសោធន៍ផលិតផលកសិកម្មនិងចំណីអាហារកម្ពុជា
|
2. កាលបរិច្ឆេទគម្រោង: |
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :
|
កាលបរិច្ឆេទបញ្ចប់គម្រោង :
|
|
4. ស្ថាប័នទទួលខុសត្រូវ::
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
|
RESPONSIBLE UNIT:
Department of Agro-Industry
|
អង្គភាពទទួលខុសត្រូវ:
|
5. ស្ថានភាពគម្រោង
|
|
ព័ត៌មានលម្អិតអំពីគម្រោង
|
|
6. ប្រភេទគម្រោង:
|
7. ប្រភពហិរញ្ញប្បទាន
|
8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ: |
|
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ: |
គម្រោងខាងលើនេះ នឹងរួមចំណែកក្នុងការជម្រុញគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជារួមមាន៖
១. ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៤-២០១៨ របស់រាជរដ្ឋាភិបាលកម្ពុជា
២. ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៤-២០១៨ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
៣. គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា
៤. គោលការណ៍ត្រួតពិនិត្យគុណភាព សុវត្ថិភាព អនាម័យ និងភូតគាមអនាម័យលើផលិតផលកសិកម្ម និងចំណី អាហារដើមកំណើតពីសត្វ វារីសត្វ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
៥. គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ នៃអង្គការសហប្រជាជាតិ
៦. ផែនការយុទ្ធសាស្ដ្រឆ្នាំ ២០១៧-២០៣០ នៃនាយកដ្ឋានកសិ-ឧស្សាហកម្ម
៧. គោលនយោបាយនាំចេញ-នាំចូលលើផលិតផលកសិកម្ម និងចំណីអាហារទៅប្រទេសចិនប្រកបដោយគុណភាព និងសុវត្ថិភាពល្អប្រសើរ (ពិធីសារចំនួនបីដែលក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានចុះហត្ថលេខាជាមួយ សាធារណៈរដ្ឋប្រជាមានិតចិន) |
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា |
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
|
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):
|
|
|
|
|
12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង) |
|
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង) |
គោលបំណងរួមមាន៖
១. ធានាបាននូវសុខភាព សុខុមាលភាព និងសុខុដុមរមនាប្រជាពលរដ្ឋកម្ពុជា
២. ធានាការគ្រប់គ្រងបាននូវគុណភាព សុវត្ថិភាព និងភាពគ្មានហានិភ័យចំពោះការប្រើប្រាស់ផលិតផលកសិកម្ម និងចំណីអាហារ
៣. លើកកម្ពស់កិត្យានុភាពជាតិក្នុងឆាកអន្តរជាតិ លើការនាំចេញផលិតផលកសិកម្ម ប្រកបដោយគុណភាព និងសុវត្ថិភាព
៤. កំណែទម្រង់ស៊ីជម្រៅលើការអភិវឌ្ឍន៍ធនធានមនុស្ស ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ
៥. លុបបំបាត់កម្រៃក្រៅផ្លូវការ តាមរយៈការប្រតិបត្តិការយន្ដការ "ច្រកចេញ-ចូលតែមួយ" លើការផ្តល់សេវា សាធារណៈក្នុងការវិភាគលើផលិតផលកសិកម្ម និងស្បៀងអាហារ
៦. កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋដោយតម្លៃបន្ថែមតាមរយៈគុណភាព និងសុវត្ថិភាព |
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង) |
សមាសភាគគម្រោងរួមមាន៖
សកម្មភាពទី១៖ ពង្រឹង បណ្ដុះបណ្ដាល និងកសាងសមត្ថភាពធនធានមនុស្ស
សកម្មភាពទី២៖ ពង្រឹង និងពង្រីកសកម្មភាពអធិការកិច្ចធ្វើការត្រួតពិនិត្យ វិភាគគុណភាព សុវត្ថិភាព អនាម័យ និង ភូតគាមអនាម័យផលិតផលកសិកម្ម ចំណីអាហារ និងទំនិញដែលមានដើមកំណើតពីផលិតផលកសិកម្ម
សកម្មភាពទី៣៖ ពង្រឹងយន្ដការអនុវត្តច្បាប់ និងបទបញ្ញាតិ្ដដែលមានជាធរមាន
សកម្មភាពទី៤៖ ពង្រីកការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍
សកម្មភាពទី៥៖ រៀបចំឯកសារ លិខិតបទដ្ឋានគតិយុត និតិវិធីប្រតិបត្តិស្ដង់ដារ និងបច្ចេកទេស |
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍) |
គម្រោងនេះ ជាអាទិភាពយកចិត្តទុកដាក់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ផងដែរ។ បញ្ហាសុខភាពរបស់ប្រជាជន ជាវត្ថុបំណងរបស់មន្ទីរពិសោធន៍នានាលើសកលលោក លើការប្រើប្រាស់ ផលិតផលដែលមានគុណភាព និងសុវត្ថិភាពខ្ពស់។ ប្រាក់ចំណូលពីការនាំចេញផលិតផលដែលមានគុណភាព និងសុវត្ថិភាពខ្ពស់ នឹងត្រូវបានកើនឡើងជាបន្ដបន្ទាប់។ |
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង) |
អ្នកពាក់ព័ន្ធរួមមាន៖
១. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ នាយកដ្ឋានកសិ-ឧស្សាហកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត
២. កសិករ អ្នកប្រមូលទិញ អ្នកលក់រាយ
៣. អ្នកនាំចេញ-នាំចូល ក្រុមហ៊ុននានា |
17. ការសិក្សាសមិទ្ធិលទ្ធភាព |
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
|
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?) |
គម្រោងនេះ នឹងចូលរួមកាត់បន្ថយភាពក្រីក្របានយ៉ាងគួរកត់សម្គាល់តាមរយៈការបង្កើនតម្លៃបន្ថែមពីគុណភាព និងសុវត្ថិភាពនៃផលិតផលកសិកម្ម ស្បៀងអាហារ និងទំនិញដែលមានដើមកំណើតពីកសិកម្ម។ |
19. ការប្រែប្រួលអាកាសធាតុ |
ក. តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ឬ ទេ?
|
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
|
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
|
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
ភាគរយ
|
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
|
|
|
20. ការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយ |
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?) |
មានយ៉ាងហោចណាស់ ៣០ភាគរយក្នុងមួយឆ្នាំនៃស្ដ្រី ត្រូវបានចូលរួមសកម្មភាពអនុវត្តន៍ជាមួយគម្រោងនេះ។ |
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?) |
តាមរយៈមន្ទីរពិសោធន៍ដែលត្រូវបានកសាងក្រោមជំនួយរបស់សាធារណៈរដ្ឋប្រជាមានិតដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរពិសោធន៍ដែលបំពាក់ទៅដោយសម្ភារៈ និងឧបករណ៍ទំនើប នេះ នឹងចូលរួមចំណែកយ៉ាងសកម្មជាមួយការអនុវត្តនូវយុទ្ធសាស្ត្ររបស់ខ្លួននាពេលខាងមុខនេះ។
|
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង) |
គ្មាន |
24. អាទិភាពរបស់គម្រោង
:
(បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
|
1
|
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ) |
គ្មាន |
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) |
ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ
( គិតជាពាន់ដុល្លារអាមេរិក )
|
|