PIP No:
624
|
1. ឈ្មោះគម្រោង (ENG):
The Establishment of Forest Genetics Research Center for Restoration of Major Timber Species in Cambodia
|
ឈ្មោះគម្រោងៈ
ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវសេនេទិចព្រៃឈើ សម្រាប់ស្តារប្រភេទឈើសំខាន់ៗនៅកម្ពុជា
|
2. កាលបរិច្ឆេទគម្រោង: |
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :
|
កាលបរិច្ឆេទបញ្ចប់គម្រោង :
|
|
4. ស្ថាប័នទទួលខុសត្រូវ::
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
|
RESPONSIBLE UNIT:
|
អង្គភាពទទួលខុសត្រូវ:
|
5. ស្ថានភាពគម្រោង
|
|
ព័ត៌មានលម្អិតអំពីគម្រោង
|
|
6. ប្រភេទគម្រោង:
|
7. ប្រភពហិរញ្ញប្បទាន
|
8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ: |
|
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ: |
គម្រោងបានបង្កើតចំការបង្កាត់ពូជឈើដែលមានទំហំ០៦ហិកតាចំពោះប្រភេទឈើចំនួន០៣ប្រភេទ គឺគ្រញូង ធ្នង់ និងត្រាច។ ចំការបង្កាត់ពូជឈើនេះ នឹងក្លាយជាប្រភពគ្រាប់ពូជល្អតែមួយគត់ដែរកើតឡើងពីការសម្រឹតសម្រាំងអំបូរឈើច្រើនប្រភពក្នុងព្រះរាជាណាចក្រកម្ពុជា រួមទាំងត្រូវបានជ្រើសរើសទៅតាមលក្ខខ័ណ្ឌបច្ចេកទេសរបស់គោលការណ៍ជ្រើសរើសដើមពូជឈើល្អទាំងក្នុងប្រទេសកម្ពុជា និងសាធារៈរដ្ឋកូរ៉េ។ ការងារនេះ ឆ្លើយតបយ៉ាងមុតមាំទៅលើគោលនយោបាយស្តារព្រៃឈើឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ |
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា |
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
|
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):
|
|
|
|
|
12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង) |
|
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង) |
១. អនុវត្តផែនការបង្កាត់ពូជឈើរយៈពេលយូរ
២. ពង្រឹងសមត្ថភាពមន្រ្តីរដ្ឋបាលព្រៃឈើ លើការងារបង្កាត់ពូជឈើ និងស្តារព្រៃឈើ |
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង) |
គម្រោងនេះមានសកម្មភាពសំខាន់ៗដូចជា៖
១. ការបង្កើតឡូត៍ពិសោធន៍ប្រៀបធៀបដើមពូជចំនួន២៤ហិកតា
២. ការបង្កើតចំការបង្កាត់ពូជឈើចំនួន០៦ហិកតា
៣. ការអនុវត្តបច្ចេកទេសរុក្ខវប្បកម្មទៅលើតំបន់ស្តារព្រៃឈើចំនួន១០០ហិកតា
៤. ការបណ្តុះបណ្តាលនឹងផ្សព្វផ្សាយ
៥. ការស្រាវជ្រាវក្នុងមន្ទីរពិសោធន៍ជាលិកវប្បកម្ម
៦. ការចងក្រងជាឯកសារបច្ចេកទេស |
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍) |
គម្រោងនេះពិតជាមានសារៈសំខាន់សម្រាប់ការងារស្តារព្រៃឈើ ពីព្រោះចំការបង្កាត់ពូជឈើនេះ ត្រូវបានបង្កើតឡើងដោយការជ្រើសរើសដើមពូជពីប្រភពផ្សេងៗគ្នា យកមកដាំធ្វើការប្រៀបធៀបរកដើមពូជណាខ្លះដែលមានភាពធន់នឹងជម្ងឺ ដុះលូតលាស់លឿន មានទម្រង់ដើមល្អ មិនសូវមានមែកច្រើន ហើយមានភាពរឹងមាំអាចទប់ទល់នឹងមជ្ឈដ្ឋានខាងក្រៅបានខ្ពស់។ ម្យាងវិញទៀត គម្រោងកំពុងតែធ្វើការពិសោធន៍ក្នុងការផលិតកូនឈើពីជាលិកា(ជាលិកាវប្បកម្ម) ហើយប្រសិនបើទទួលបានជោគជ័យនេះ ពិតណាស់ការផលិតកូនឈើទ្រង់ទ្រាយធំ សម្រាប់ការងារស្តារព្រៃឈើថ្នាក់ជាតិ នឹងមានភាពប្រសើរឡើង។ |
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង) |
គម្រោងបានបង្កើនសមត្ថភាពមន្រ្តីរដ្ឋបាលព្រៃឈើក្នុងការងារស្រាវជ្រាវស្តីពីការបង្កាត់ពូជឈើ និងការពិសោធន៍មួយ ចំនួនទៀតទាក់ទងនឹងការងារស្តារព្រៃឈើ។ បន្ថែមលើនេះទៀត អ្នកពាក់ព័ន្ធជាច្រើនដូចជា និស្សិត អ្នកធ្វើការលើវិស័យ ព្រៃឈើជាតិ និងអន្តរជាតិ អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋានដែររស់នៅជុំវិញតំបន់អនុវត្តគម្រោង សុទ្ធសឹងតែ ទទួលបានចំណេះដឹងថ្មីៗបន្ថែមលើការងារស្រាវជ្រាវនេះ តាមរយៈការធ្វើទស្សនៈកិច្ចសិក្សា ការចូលរួមសិក្ខាសាលា កម្មសិក្សា និងការផ្លាស់ប្តូរបទពិសោធន៍ ការទទួលបានឯកសារផ្សព្វផ្សាយជាដើម។ ក្រៅពីនេះប្រទេសកម្ពុជានឹង មានប្រភពគ្រាប់ពូជគ្រញូង ធ្នង់ និងត្រាច ដែលបានបង្កើតឡើងតាមបច្ចេកទេសមួយសម្រាប់បម្រើប្រយោជន៍ការងារស្តារព្រៃឈើ នាពេលអនាគត។ |
17. ការសិក្សាសមិទ្ធិលទ្ធភាព |
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
|
ប្រសិនបើត្រូវការ តើការសិក្សាសមិទ្ធិលទ្ធភាព បានរៀបចំហើយឬនៅ?
|
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?) |
គម្រោងបានរួមចំណែកក្នុងការបង្កើនគម្របព្រៃឈើតាមរយៈការបង្កើតចំការប្រៀបធៀបដើមពូជ និងចំការបង្កាត់ពូជឈើចំនួន៣០ហិកតា។ គម្រោងបានបណ្តុះបណ្តាលប្រជាជនមូលដ្ឋានពាក់ព័ន្ធនឹងការទប់ស្តាត់ភ្លើងឆេះព្រៃអត្ថប្រ យោជន៍របស់ព្រៃឈើ ការអនុវត្តន៍បច្ចេកទេសរុក្ខវប្បកម្មទៅលើចំការឈើដាំ និងក្នុងថ្នាលបណ្តុះកូនឈើ។ ដោយសារ គម្រោងផ្តោតខ្លាំងតែលើការបង្កើតចំការពូជឈើ សកម្មភាពជម្រុញជីវភាពប្រជាជលមូលដ្ឋាន ពុំមែនជាសកម្មភាព ចម្បង ឡើយ។ ក៏ប៉ុន្តែគម្រោងក៏បានជួយសម្រួលជីវភាពប្រជាជនរស់ នៅជុំវិញទីតាំងគម្រោងតាមរយៈការចូលរួមអនុវត្ត សកម្មភាពមួយចំនួនដូចជាការបណ្តុះកូនឈើ ការដាំ និងការងារថែទាំងជាដើម ដោយផ្តល់ជាប្រាក់កំលាំងពលកម្ម ដល់ពួកគាត់។ |
19. ការប្រែប្រួលអាកាសធាតុ |
ក. តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ឬ ទេ?
|
ប្រសិនបើទាក់ទងនឹងការប្រែប្រួលអាកាសធាតុ សូមជ្រើសរើស
|
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
|
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
|
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
ភាគរយ
|
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
11. Biodiversity and conservation | ១១. ជីវៈចម្រុះនិងការអភិរក្ស
|
50
|
ទាក់ទងមធ្យម
|
20. ការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយ |
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?) |
ពុំមានការបែងចែករវាងបុរស និងស្រ្តីក្នុងការចូលរួមអនុវត្តសកម្មភាពរបស់គម្រោងទេ។ គ្រប់សកម្មភាពទាំងអស់ ក្រុមការងារមានការលើកទឹកចិត្តឲ្យមានការចូលរួមទាំងបុរស និងស្រ្តី ទៅតាមគោលការណ៍សមធម៌។ |
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?) |
ដោយសារគម្រោងនេះថ្មី និងជាគម្រោងទីមួយ ដែរធ្វើការបង្កាត់ពូជឈើព្រៃ ក្រុមការងារអនុវត្តគម្រោងត្រូវបានបណ្តុះបណ្តាលច្រើនវគ្គពាក់ព័ន្ធនឹងការងារបច្ចេកទេស។ បន្ថែមលើនេះ ក្រុមការងារបានធ្វើការ សហការជាប្រចាំជាមួយ អ្នកជំនាញការនៅប្រទេសកូរ៉េ ដើម្បីជួយសម្រួលដល់ការអនុវត្តន៍សកម្មភាពមួយចំនួនរបស់គម្រោង។
|
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង) |
គម្រោងចាប់ផ្តើមអនុវត្តពីដើមឆ្នាំ២០១៦ រហូតមកដល់ពេលនេះ សកម្មភាពភាគច្រើនប្រព្រឹត្តទៅតាមផែនការប្រចាំឆ្នាំនីមួយៗ លើកលែងតែការងារពិសោធន៍ជាលិកាវប្បកម្ម ដែលពុំទាន់មានជាលទ្ធផលអ្វីដុំកំភួននៅឡើយ។ ការងារនេះ ទាមទាររយៈពេលយូរ គួបផ្សំភាពឧស្សាហ៍ព្យាយាមរបស់មន្រ្តីក្នុងការអនុវត្តន៍ និងស្រាវជ្រាវបន្ថែមជាប្រចាំ។ |
24. អាទិភាពរបស់គម្រោង
:
(បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
|
1
|
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ) |
គម្រោងនេះទទួលបានការឧបត្ថម្ភថវិកាដោយ អង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី (Asia Forest Cooperation Organization, AFoCO) និងជំនួយបច្ចេកទេសដោយអ្នកជំនាញមកពី វិទ្យាស្ថានជាតិស្រាវជ្រាវវិទ្យាសាស្ត្រព្រៃឈើកូរ៉េ (National Institute of Forest Science, NIFoS) និងសាស្រ្តាចារ្យនៃសកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University, SNU)។ |
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) |
ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ
( គិតជាពាន់ដុល្លារអាមេរិក )
|
|