សន្លឹកព័ត៌មានរបស់គម្រោង

ផ្នែក A: ព័ត៌មានមូលដ្ឋានរបស់គម្រោង

( ត្រូវបំពេញគ្រប់ចំណុចទាំងអស់ )
PIP No: 629
1. ឈ្មោះគម្រោង (ENG): The Supply Chain Linkage Accelerate of Fruits and Vegetables
    ឈ្មោះគម្រោងៈ ការពន្លឿនការផ្សារភ្ជាប់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ផ្លែឈើ បន្លែ
2. កាលបរិច្ឆេទគម្រោង:
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :

01/01/22

កាលបរិច្ឆេទបញ្ចប់គម្រោង :

12/31/2024

3. ចំណាយគម្រោងសរុប:
$

1597600

4. ស្ថាប័នទទួលខុសត្រូវ::

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

RESPONSIBLE UNIT:

Department of Agro-Industry

អង្គភាព​ទទួល​ខុស​ត្រូវ:

នាយកដ្ឋានកសិ-ឧស្សាហកម្ម

5. ស្ថានភាពគម្រោង

គម្រោងដែលបានលុបចោល


ព័ត៌មានលម្អិតអំពីគម្រោង


6. ប្រភេទគម្រោង:

7. ប្រភពហិរញ្ញប្បទាន

8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ:
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ:
ការផ្សារភ្ជាប់នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់បន្លែផ្លែឈើប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលធានាបាននូវគុណភាព សុវត្ថិភាពផលិតផល សម្រាប់តម្រូវការទីផ្សារ ពិតជាមានសារសំខាន់ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញនូវសេដ្ឋកិច្ចជាតិ តាមរយៈ ការជម្រុញការវិនិយោគ ការបង្កើនផលិតភាពកសិកម្មស្របតាមតម្រូវការទីផ្សារ ជាពិសេសបង្កើនប្រាក់ចំណូលជនបទ។ នេះជាផ្នែកមួយយ៉ាងសំខាន់ស្របនឹងការអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា (២០១៥-២០២៥) និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្ម។
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):

12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង)
គ្រប់ខេត្តក្រុង បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង
កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កែប
កោះកុង ក្រចេះ មណ្ឌលគិរី ឧត្តរមានជ័យ ប៉ៃលិន
រាជធានីភ្នំពេញ ព្រះសីហនុ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់
រតនគិរី សៀមរាប ស្ទឹងត្រែង ស្វាយរៀង តាកែវ
ត្បូងឃ្មុំ​
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង)
១. ធ្វើឲ្យប្រសើរឡើងនូវរចនាសម្ព័ន្ធក្នុងផ្សារភ្ជាប់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ផលិតផលផ្លែឈើបន្លែ ២. កសាងប្រព័ន្ធតាមដាននៃខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលផ្លែឈើបន្លែ ៣. ពង្រឹងប្រព័ន្ធព័ត៏មានទីផ្សារ និងការចូលទីផ្សារនៃផលិតផលផ្លែឈើបន្លែ
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង)
ផ្លែឈើ និងផ្លែឈើបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជម្រុញសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តភាព ដោយសារផលចំនេញច្រើនពីផលិតកកម្មនេះ និងបានចូលរួមចំណែកក្នុងការបង្កើនឳកាសការងារ និងជម្រុញកំណើនក្នុងវិស័យកសិកម្ម។ ទោះជាយ៉ាងនៅតែមានគំលាតធំរវាងតំរូវការ និងការផ្គត់ផ្គង់ដោយសារមានកត្តាចំបងៗមួយចំនួននៃបច្ចេទេសក្រោយពេលប្រមូលផលដែលបណ្តាលឲ្យផលិតផលមួយចំនួនត្រូវបានបាត់បង់គុណភាព និងសុវត្ថិភាពតាមរយៈការគ្រប់គ្រងសីតុណ្ហភាព ការរក្សាទុក ការដឹកជញ្ជូន ការលើកដាក់ តម្លៃបន្ថែម និងជាពិសេសគ្មានប្រព័ន្ធគ្រប់គ្រងត្រជាក់នៃដំណើរខ្សែច្រវ៉ាក់ផ្កត់ផ្គង់។ មួយវិញទៀត ប្រជាកសិករមួយចំនួនធំអនុវត្តផលិតកម្មពុំមានផែនការច្បាស់លាស់ និងស្រមនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។ គម្រោងនេះនឹងផ្តោតសំខាន់ទៅលើ៖ ១. ពង្រឹងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ផ្លែឈើនិងបន្លែដោយធានាបាននូវគុណភាព សុវត្ថិភាពផលិតផល និងកាត់បន្ថយនូវការបាត់បង់នៅកម្រិតតិចបំផុត ២. ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធត្រួតពិនិត្យនៃប្រភពដើមនៃផលិតផលផ្លែឈើ និងបន្លែ ដើម្បីធានាដល់ការគ្រប់គ្រងគុណភាព និងសុវត្ថិភាពផលិតផល ៣. ជម្រុញដៃគូរធុរកិច្ចកសិកម្មតាមរយៈការផ្តល់ព័ត៏មានជាក់លាក់អំពីតម្រូវការ និងការផ្គត់ផ្គង់ផលិតផលផ្លែឈើ និងបន្លែដើម្បីធានាដល់បរិមាណ តម្លៃ និងខាត់បង់ក្នុងកម្រិតតីចបំផុត
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍)
មានហេតុផលមួយចំនួនដែលគម្រោងនេះត្រូវបានជ្រើសរើស និងអទិភាព៖ ១.ដំណើរនៃការផ្សារភ្ជាប់ខ្សែច្រវ៉ាក់ផ្គត់ផ្គត់នៅមានកម្រិតដែលបណ្តាលឲ្យផលិតផលរបស់កសិករភាគច្រើនលក់ នៅចំការ ឬតម្លៃនឹងធ្លាក់ចុះខ្លាំងនៅរដូវប្រមូលផល ព្រមទាំងការខាត់បង់យ៉ាងច្រើនតាមរយៈកង្វះបច្ចេកទេសក្រោយពេលប្រមូលផល រួមមានការរក្សាទុក ការលើកដាក់ ការដឹកជញ្ជូន ការចែកចាយ ការបន្ថែមតម្លៃ ដែលធ្វើឲ្យដំណើរនៃការផ្គត់ផ្គង់ផលិតផលផ្លែឈើ និងបន្លែថយចុះ និងប្រឈមនឹងបាត់បង់តម្លៃបន្ថែម ដែលធ្វើឲ្យកសិករ និងប្រតិករធុរកិច្ចកសិកម្មបាត់បង់នូវតម្លៃនៃផលិតផល និងឈានដល់ការបោះបង់នូវផលិតកម្ម។ ២. បំរែបំរួលនៃតម្រូវក្នុងស្រុក និងប្រទេសជិតខាង និងនៅលើទីផ្សារអន្តរជាតិ ៣. ភាពជាដៃគូររវាងស្ថាប័នសាធារណៈនិងឯកជនពិតជាមានសារៈសំខាន់ក្នុងការជម្រុញការប្រកួតប្រជែង ប្រកបដោយនិរន្តភាព បរិយាប័ន្នក្នុងវិស័យកសិកម្ម
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង)
គម្រោងនេះនឹងបានចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រតាមរយៈ បង្កើនប្រាក់ចំណូល និងបង្កើនការងារជនបទ ដែល នឹងផ្តល់ផលប្រយោជន៍ផ្ទាល់ទៅដល់ កសិករ ឬអ្នកផលិតផល ប្រតិករធុរកិច្ចកសិកម្ម អ្នកកែច្នៃ និងអ្នកបរិភោគ។
17. ការសិក្សាសមិទ្ធិលទ្ធភាព
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
ប្រសិនបើត្រូវការ តើការសិក្សាសមិទ្ធិលទ្ធភាព បានរៀបចំហើយឬនៅ?
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?)
គម្រោងនេះបានចូលរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់ទៅនឹងប្រជាជន និងបរិស្ថានជុំវិញតាមរយៈការកាត់បន្ថយនូវកាកសំណល់ ដែលបានពីផលិតផលខូចខាត់។ គម្រោងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងបង្កើនប្រាក់ចំណូលប្រជាជន ជាពិសេសនៅជនបទតាមរយៈបង្កើនការវិនិយោគនៅជនបទឲ្យកាន់តែមានប្រសិទ្ធិភាព។
19. ការប្រែប្រួល​អាកាសធាតុ​
ក. តើ​សកម្មភាព ​ឬ ធាតុ​ចេញ​របស់​គម្រោង​ទាក់​ទង​នឹងការប្រែប្រួល​អាកាសធាតុ​ ឬ ទេ?
ប្រសិន​បើ​ទាក់​ទង​នឹងការ​ប្រែប្រួល​អាកាស​ធាតុ​ សូម​ជ្រើសរើស​
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
ភាគរយ
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
20. ការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ
តើ​សកម្មភាព​​ ឬ ធាតុចេញ​របស់​គម្រោង​ទាក់ទង​នឹងការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ​ដែរ ឬ ទេ?
តើ​សកម្មភាព ​ឬ​ ធាតុចេញ​របស់​គម្រោង​ទាក់​ទង​ការកាត់បន្ថយ​ហានិភ័យ ​និង​គ្រោះមហន្តរាយ​ដែរ​ ឬ​ ទេ?
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?)
ស្ត្រីមានសិទ្ធស្មើគ្នាការអនុវត្តការងារ និងបំពេញការងារក្នុងគម្រោង។ ក្នុងការអនុវត្តគម្រោងនេះស្រ្តីដែលមានសម្ថភាពនឹងត្រូវបានជ្រើសរើសជាអទិភាពក្នុងការអនុវត្តការងារ។ ម្យ៉ាងវិញទៀតគម្រោងនឹងជម្រុញឲ្យមានការចូលរួមពីស្ត្រីក្នុងគម្រោងនេះ មិនតិចជាង ៥០%។
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?)
នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរចនាសម្ព័ន្ធ និងធនធាន មនុស្សច្បាស់លាស់ដែលមានមន្រ្តី ជំនាញបច្ចេកទេសដោយបានបញ្ចប់ថ្នាក់បណ្ឌិត អនុបណ្ឌិត លើការគ្រប់គ្រងកសិពាណិជ្ជកម្ម ទីផ្សារ និងការវិភាពទីផ្សារ ការគ្រប់គ្រងគុណភាពសុវត្ថិភាពផលិតផលកសិកម្ម ទាំងក្នុងនិងក្រៅប្រទេស និងមានបទពិសោធន៍ និងសត្ថភាពគ្រប់គ្រាន់់ក្នុងការអនុវត្តគម្រោងនេះ។
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង)
គម្រោងនេះនឹងទទួលបានភាពជោគជ័យ និងលទ្ធផលផ្លែផ្កានៃរយៈពេលនៃការអនុវត្ត និងបានផ្តល់ផលជាវិជ្ជមានដើម្បីបន្តការអនុវត្តការងារបន្តបើទោះបីជាគម្រោងនេះត្រូវបានបញ្ចប់ ដោយសារគម្រោងអនុវត្ត និងគ្រប់គ្រងដោយមន្រ្តីជំនាញនាយកដ្ឋានកសិ ឧស្សាហកម្មនៃក្រសួងកសិកម្មរក្ខាប្រមាញ់ និងនេសាទ និងម្យ៉ាងវិញទៀតគម្រោងដែលបានលើកឡើងស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ផែនការយុទ្ធអភិវឌ្ឍន៍វិស័យកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កសិ ឧស្សាហកម្មរបស់នាយកដ្ឋានកសិ ឧស្សាហកម្ម។ ទោះជាយ៉ាងណា មានបញ្ហាប្រឈមមួយចំនួនដល់ការពន្យាពេលនៃការអនុវត្តគម្រោង៖ ១. ការធានាឲ្យចូលរួមយ៉ាងពេញទំហឹងនៃអ្នកពាក់ព័ន្ធសំខាន់នឹងការគ្រប់គ្រងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ចាប់ពីចំណុចចាប់ផ្តើមរហូតបញ្ចប់ការងារ ២. ការស្វែងយល់ និងការទទួលយកនូវចំណេះដឹង និងបច្ចេកវិទ្យាថ្មី ៣. ការប្រើប្រាស់នៃប្រភពធនធានមនុស្សដែលមានប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលទទួលបានពីគម្រោងជំនួយ សង្គមសីវិល ជាដើម។
24. អាទិភាពរបស់គម្រោង : (បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
1
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ)
ពុំទាន់មានម្ចាស់ជំនួយណាមួយក្នុងគម្រោងនេះនៅឡើយទេ។
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)

ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ

( គិតជាពាន់ដុល្លារអាមេរិក )
ចំណាយវិនិយោគ20232024202520262027Total in 2025 - 2027ថវិកាចរន្ត
ចំណាយប្រតិបត្តិ
បៀវត្សរ៍
សម្ភារៈនិងរដ្ឋបាល
ផ្សេងៗ
ចំណាយមូលធន
ការសាងសង់
សេវាប្រឹក្សា
ទព្វសម្ភារៈ
ការបណ្តុះបណ្តាល
ផ្សេងៗ
ចំណាយសរុប
ប្រភពហិរញ្ញប្បទាន20232024202520262027Total in 2025 - 2027ថវិកាចរន្ត
ចំណូលពីគម្រោង
ថវិកាជាតិ
សាច់ប្រាក់សុទ្ធ
ធនធានផ្សេងៗ
ហិរញ្ញប្បទាន របស់ដែគូអភិវឌ្ឍ
សរុបហិរញ្ញប្បទាន ដែលបានសន្យាផ្តល់
តម្រូវហិរញ្ញប្បទាន បំពេញបន្ថែម

​មតិយោបល់លើគម្រោង

27.
ត្រីមាស ការចំណាយ សមិទ្ធិផលជាភាគរយ ការបរិយាយដំណើរការវិវឌ្ឍន៍ User
ត្រីមាសទី១ 0 0
ត្រីមាសទី២ 0 0
ត្រីមាសទី៣ 0 0
ត្រីមាសទី៤ 0 0
Total 0 0