សន្លឹកព័ត៌មានរបស់គម្រោង

ផ្នែក A: ព័ត៌មានមូលដ្ឋានរបស់គម្រោង

( ត្រូវបំពេញគ្រប់ចំណុចទាំងអស់ )
PIP No: 631
1. ឈ្មោះគម្រោង (ENG): IInnovation of High Value Added Pepper Products Through Agro-Processing And Packaging Technologies
    ឈ្មោះគម្រោងៈ នវានុវត្តន៍នៃផលិតផលម្រេច និងការបន្ថែមតម្លៃតាមរយៈបច្ចេកវិទ្យាកែច្នៃកសិផល និងវេចខ្ចប់
2. កាលបរិច្ឆេទគម្រោង:
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :

01/01/26

កាលបរិច្ឆេទបញ្ចប់គម្រោង :

12/31/2028

3. ចំណាយគម្រោងសរុប:
$

155000000

4. ស្ថាប័នទទួលខុសត្រូវ::

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

RESPONSIBLE UNIT:

Department of Agro-Industry

អង្គភាព​ទទួល​ខុស​ត្រូវ:

នាយកដ្ឋានកសិ-ឧស្សាហកម្ម

5. ស្ថានភាពគម្រោង

គម្រោងសម្រាប់អនុវត្តផ.យ.អ.ជ.


ព័ត៌មានលម្អិតអំពីគម្រោង


6. ប្រភេទគម្រោង:

7. ប្រភពហិរញ្ញប្បទាន

8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ:
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ:
គម្រោងនឹងចូលរួមជំរុញទំនាក់ទំនងទីផ្សារនិងតម្លៃបន្ថែមទៅលើផលិតផលកសិកម្ម។ លើសពីនេះទៀត គឺរៀបចំអោយកសិករខ្នាតតូច ឬសមាគមន៍កសិករ ក្លាយជាសហគ្រិនខ្នាតមធ្យមនិងធំ។
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):

12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង)
គ្រប់ខេត្តក្រុង បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង
កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កែប
កោះកុង ក្រចេះ មណ្ឌលគិរី ឧត្តរមានជ័យ ប៉ៃលិន
រាជធានីភ្នំពេញ ព្រះសីហនុ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់
រតនគិរី សៀមរាប ស្ទឹងត្រែង ស្វាយរៀង តាកែវ
ត្បូងឃ្មុំ​
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង)
១. បង្កើតទំនាក់ទំនងទីផ្សារទាំងក្នុងនិងក្រៅស្រុកតាមរយះយន្តការកិច្ចសន្យាផលិតកម្មកសិកម្ម ២. ជម្រុញខ្សែសង្វាក់ផលិតកម្ម និងតម្លៃបន្ថែមទៅលើផលិតផលកសិកម្មដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ៣. ធ្វើអោយប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាកសិករ
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង)
-បង្កើនសមត្ថភាពមន្រ្ដីជំនាញ និងកសិករ ក្នងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា -បង្កើតទីផ្សារសម្រាដំណាក់កាលទី ១ របស់គម្រោង: អនុវត្តការសិក្សាលទ្ធភាពស្តីពីតំបន់កសិឧស្សាហកម្មដែលមានសក្តានុពលនៅប៉ៃលិន ស្រុកស្នួលខេត្តក្រចេះ និងក្រុងភ្នំពេញ និងលទ្ធភាពនៅក្នុងប្រទេសដទៃទៀតដើម្បីប្រមូលទិន្នន័យសក្តានុពលលើការតំបន់កសិ-ឧស្សាហកម្មដែលមាននិរន្តរភាព។ ការសិក្សានេះផ្តល់នូវទិន្នន័យមូលដ្ឋានលើតំបន់ដែលមានស្រាប់/ ឬទីតាំងដែលមានសក្តានុពល (ដោយពិចារណាលើ ហេដ្ឋារចនាសម្ព័ន្ធទំនិញមានសក្តានុពល តម្រូវការទីផ្សារ កម្លាំងពលកម្ម ដី ជាដើម) នៅតាមខេត្ត / ក្រុងគោលដៅនិងលទ្ធភាពនៃការរួមបញ្ចូលគ្នារវាតតំបន់កសិឧស្សាហកម្មនិងតំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការ។ រៀបចំបង្កើត និងអនុវត្តយ៉ាងហោចណាស់តំបន់កសិឧស្សាហកម្មមួយដែលគួរតែស្ថិតនៅក្នុងក្រុងភ្នំពេញ ដោយផ្តោតលើផលិតផលសក្តានុពលបីប្រភេទក្នុងនោះរួមមាន ដំឡូងមី ស្វាយចន្ទី និងស្វាយ។ រៀបចំសិក្ខាសាលាដើម្បីប្រមូលផ្តុំគំនិតយោបល់នានានិងផ្សព្វផ្សាយព័ត៌មានរបស់គម្រោងក្នុងចំណោមអ្នកពាក់ព័ន្ធជាពិសេសវិស័យឯកជន។ ចាប់ផ្តើមការសម្របសម្រួលនិងគាំទ្រដល់ការបង្កើតនិងដំណើរការនៃតំបន់កសិ - ឧស្សាហកម្ម ដោយក្រុមការងារ រួមទាំងអង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន សហគ្រាសខ្នាតតូចនិងមធ្យម ស្ថាប័នរដ្ឋាភិបាល និងម្ចាស់ជំនួយជាដើម។ និងចាប់ផ្តើមបង្កើតតំបន់សហគ្រាសខ្នាតតូនិងមធ្យមក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅរាជធានីភ្នំពេញ។ ដំណាក់កាលទី២ របស់គម្រោង: រៀបចំបង្កើត និងអនុវត្តតំបន់កសិឧស្សាហកម្មនៅស្រុកស្នួល ខេត្តក្រចេះនិងខេត្តប៉ៃលិន ដោយផ្តោតលើដំណាំសក្តានុពល៣ប្រភេទ (សម្រាប់ខេត្តក្រចេះ៖ ដំឡូងមី, គ្រាប់ស្វាយចន្ទី, ម្រេច និងខេត្តប៉ៃលិន៖ ផ្លែមៀន ដំឡូងមី ពោត) ។ នៅក្នុងដំណើរការនៃការបង្កើតតំបន់កសិឧស្សាហកម្ម មានសមាសភាពសំខាន់ៗដូចក្រោម: 2.1 គោលនយោបាយនិងគោលការណ៍ណែនាំ: 2.1.1 រៀបចំបង្កើតគោលការណ៍ណែនាំស្តីពីតំបន់កសិឧស្សាហកម្ម 2.1.2 រៀបចំបង្កើតបញ្ជីសមាសភាពសមាជិក SME ដែលមានស្រាប់និងសក្តានុពល 2.1.3 រៀបចំបង្កើតគោលនយោបាយស្តីពីកិច្ចសន្យាផលិតកម្មកសិកម្ម 2.1.4 រៀបចំបង្កើតគោលនយោបាយស្តីពីមុខដំណាំកសិកម្មសក្តានុពល 2.2 សកម្មភាពដោយផ្ទាល់: 2.2.1 រៀបចំវេទិកាសាធារណៈសម្រាប់សហគមន៍កសិកម្ម សហគ្រិន ក្រុមហ៊ុន រោងចក្ រនិងកសិករ ស្តីពីតំបន់កសិឧស្សាហកម្ម 2.2.2 គៀងគរការគាំទ្រពី វិស័យឯកជន ស្ថាបន័រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនានាក្នុងការបង្កើតតំបន់កសិឧស្សាហកម្ម តាមរយះ​ ការចុះជួបដោយផ្ទាល់ វគ្គសិក្សា សិក្ខាសាលា វេទិកា ការបុណ្តុះបណ្តាលផ្សេងៗ 2.2.3 ការរៀបចំនិងចងក្រងកសិករជាក្រុម និងបណ្តុះបណ្តាលបន្ថែមលើជំនាញជាសហគ្រិននិងជំនាញចរចាផងដែរ។ 2.2.4 រៀបចំវេទិកាជម្រុញការយល់ដឹងស្តីពីកិច្ចសន្យាផលិតកម្មកសិកម្ម និងចុះសិក្សាផ្ទាល់នូវទីតាំងដែលអនុវត្តជោគជ័យតាមក្រុមហ៊ុន សមាគមន៍ 2.2.5 វេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញ និងការតាមដានការអនុវត្តកិច្ចសន្យា 2.2.6 វគ្គបណ្តុះបណ្តាលស្តីអំពីបច្ចេកទេសក្រោយប្រមូលផល 2.2.7 បង្កើតមជ្ឈមណ្ឌលកែច្នៃ 2.3 ការសំរបសំរួល: 2.3.1 បង្កើតតំបន់អេកូទេសចរណ៍នៅតំបន់កសិឧស្សាហកម្ម 2.3.2 លើកកម្ពស់ចង្វាក់ផលិតកម្មនិងតម្លៃបន្ថែមលើផលិតផលកសិកម្ម 2.3.3 ការស្រាវជ្រាវនិងការអភិវឌ្ឍន៍លើការផ្តល់ហិរញ្ញប្បទាន ដោយសហការជាមួយនឹងស្ថាប័នស្រាវជ្រាវជំនាញនៅកម្ពុជា ដោយផ្តោតសំខាន់លើវិធីនៃការស្រាវជ្រាវដែលមានការចូលរួមពីកសិករនិងផ្អែកលើទិន្ន័យរបស់កសិករ (FPR) ។ 2.3.4 ធ្វើការសម្របសម្រួលជាមួយក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា CDC រៀបចំសិក្ខាសាលាស្តីពី សហគ្រាសធុនតូចនិងការវិនីយោគក្រៅប្រទេសដោយផ្ទាល់មដើម្បីលើកកម្ពស់ផលិតផលកសិកម្មទៅតាមតម្រូវការទីផ្សារក្នុងស្រុកនិងអន្តរជាតិ 2.3.5 ជំរុញកសិករឱ្យក្លាយជាបណ្តាញអាជីវកម្មនៃកសិករ 2.3.6 លើកកម្ពស់ការយល់ដឹងសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងស្រុក (LED) ក្នុងការវិនិយោគដែលទាក់ទងទៅនឹងលក្ខណៈទូទៅ 2.3.7 ការបង្កើតតំបន់ដីបន្ថែមសម្រាប់ដំណាំដែលមានសក្តានុពល ដើម្បីធានាការដាំដុះនិងប្រមូលផលតាមសហគមន៍ គម្រោងនេះជាការអនុវត្តក្នុងភាពជាដៃគូ (PPP) រវាង វិស័យសាធារណៈ វិស័យឯកជននិង អ្នកផលិត។ តាងនាមក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនាយកដ្ឋានកសិ - ឧស្សាហកម្មជាអ្នកដឹកនាំគម្រោង។ ជាការពិតណាស់វិស័យឯកជនក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតនិងអភិវឌ្ឍន៍តំបន់កសិឧស្សាហកម្ម នៅកម្ពុជា រួមទាំងកសិករឬអ្នកផលិត ផងដែរ។ គម្រោងនេះអនុវត្តនៅក្នុងយន្តការមុំបី។ ដំណាក់កាលទី 3 នៃគម្រោង: នៅក្នុងដំណាក់កាលទីបីនៃការអនុវត្តគម្រោង តំបន់កសិឧស្សាហកម្មដែលបង្កើតឡើងនៅក្នុងភ្នំពេញ ប៉ៃលិន និងស្រុកស្នួល ខេត្តក្រចេះ ត្រូវរៀបចំពង្រីកបន្ថែម។ រៀបចំបង្កើតគោលនយោបាយនិងយន្តការដើម្បីធ្វើឱ្យសមហេតុផលសម្រាប់ការសម្របសម្រួលតំបន់កសិ - ឧស្សាហកម្ម តាមរយៈការធ្វើការសិក្សា ដើម្បីលើកកម្ពស់និងគាំទ្រដល់ដំណើរការវិវត្តទៅរកកសិឧស្សាហកម្ម 4.0 រៀបចំសិក្ខាសាលាបញ្ចប់គម្រោងដោយមានឯកសារណែនាំដើម្បីចែករំលែកបទពិសោធន៍ បញ្ហាប្រឈម និងអនុសាសន៍ក្នុងការបង្កើតតំបន់កសិឧស្សាហកម្មនៅថ្ងៃអនាគត ។ ការតាមដាននិងវាយតំលៃគម្រោង: រៀបចំចងក្រងគោលការណ៍ណែនាំសម្រាប់តាមដាននិងវាយតម្លៃ ដែលរៀបរាប់លំអិតស្តីពី លទ្ធផលរបស់គម្រោង សកម្មភាពគម្រោង និងសូចនាករ និងវិធីសាស្រ្តក្នុងការវាស់វែង ដើម្បីត្រួតពិនិត្យ លទ្ធភាពដែលសម្រេចបានដោយផ្ទៀងផ្ទាត់ជាមួយគោលដៅរបស់គម្រោង 1,2 និង 3 ។ រៀបចំការស្ទង់មតិដើម្បីកំណត់កំរិតពេញចិត្តរបស់អ្នកពាក់ពន្ធ័លើការអនុវត្តគម្រោង។​ប់ផលិតផលកសិកម្មតាមរយៈការព្រមព្រៀងរវាងអ្នកផលិត និងអ្នកទិញមុនពេលដំណើរការផលិត -គោលនយោបាយលើកទឹកចិត្តកសិករ និងអ្នកវិនិយោគ ក្នុងការផលិត និងការនាំចេញកសិផល -កាត់បន្ថយ និងដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ -ការគាំទ្របច្ចេកទេសទាំងក្នុងផលិតកម្ម និងការកែច្នៃនាំចេញ -ការចុះបញ្ជីទទួលស្គាល់ និងយន្ដការតាមដានវាយតម្លៃការអនុវត្តផលិតកម្មតាមកិច្ចសន្យា -យន្ដការផ្សេងទៀតនៃដំណើរការរបស់គណៈកម្មាធិការសម្របសម្រួលផលិតកម្មកសិកម្មតាមកិច្ចសន្យា
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍)
សេដ្ឋកិច្ចកម្ពុជាបានទទួលនូវអត្រាកំណើនដ៏សំខាន់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយវិស័យវាយនភ័ណ្ឌដែលមានដល់ 70% នៃការនាំចេញសរុប។ ទោះជាយ៉ាងណាក៏ដោយវិស័យកសិកម្មនៅតែមានសារៈសំខាន់ក្នុងការទាញយកកំលាំងពលកម្មនិងការងារដែលតម្រូវអោយចូលរួមចំណែកចំនួន 54,9% នៃកម្លាំងពលកម្មទាំងអស់ (តួលេខរបស់អាស៊ានឆ្នាំ ២០១៨) ។ ការពិតកំណើនកសិកម្ម (៨,៧% ក្នុងមួយឆ្នាំសម្រាប់ឆ្នាំ ២០០៤-២០១២, ទិន្នន័យធនាគារពិភពលោក, ឆ្នាំ ២០១៥) ស្ថិតក្នុងប្រទេសដែលមានអត្រាខ្ពស់នៅក្នុងពិភពលោក ហើយបានរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ។ ក្នុងឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១១ ចំនួនប្រជាពលរដ្ឋក្រីក្របានធ្លាក់ចុះពី ៧ ទៅ ៣ លាននាក់ដោយ ៦០% នៃការកាត់បន្ថយនោះ គឺដោយសារវិស័យកសិកម្ម។ ទោះយ៉ាងណាក៏ដោយកសិករភាគច្រើនដែលបានរួចផុតពីភាពក្រីក្រទទួលបានប្រាក់ចំណេញតិចតួច ហើយភាពងាយរងគ្រោះរបស់ពួកគេនៅខ្ពស់។ ភាពងាយរងគ្រោះនេះគឺខ្ពស់បំផុតសម្រាប់កសិករខ្នាតតូច ខណៈដែលសេវាលើកកម្ពស់និងអភិវឌ្ឍន៍កសិកម្មមិនទាន់ឈានដល់កម្រិតធំនៅឡើយ។ តំបន់កសិឧស្សាហកម្មមិនទាន់បានបង្កើតឡើងនៅឡើយក្នុងប្រទេសកម្ពុជា ខណៈដែលវាមានសារៈសំខាន់និងចាំបាច់ខ្លាំងក្នុងការគ្របដណ្ដប់លើខ្សែចង្វាក់ផលិតកម្មនិងការបន្ថែមតម្លៃលើផលិតផលកសិកម្ម។ តំបន់កសិ - ឧស្សាហកម្មនិងការពង្រីកតំបន់នេះ នឹងបង្កើនចំណែកនៃការនាំចេញផលិតផលកសិកម្មកែច្នៃ (រាប់បញ្ចូលទាំងផលិតផលកែច្នៃថ្មី) ដល់ ១២% នៃបរិមាណនាំចេញសរុបនៅឆ្នាំ ២០២៥ (IDP2015) ហើយគម្រោងនេះនឹងរួមចំណែកដល់ការសំរេចគោលដៅរយៈពេលវែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្ពុជាឱ្យមានសេដ្ឋកិច្ចដែលមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ ២០៥០ ។
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង)
អ្នកទទួលផលផ្ទាល់៖ កសិករ សមាគមន៍កសិកម្ម សហគ្រិន ម្ចាស់ក្រុមហុ៊ន រោងចក្រ អ្នកទទួលផលមិនផ្ទាល់៖ ស្រ្តី ជនពិកា កុមារ
17. ការសិក្សាសមិទ្ធិលទ្ធភាព
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
ប្រសិនបើត្រូវការ តើការសិក្សាសមិទ្ធិលទ្ធភាព បានរៀបចំហើយឬនៅ?
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?)
គម្រោងនេះនឹងរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រតាមរយៈការបង្កើតការងារសម្រាប់កសិករជុំវិញតំបន់អនុវត្តគម្រោងនិងផលិតផលកសិកម្មត្រូវបានធានាស្របតាមតម្រូវការទីផ្សារ
19. ការប្រែប្រួល​អាកាសធាតុ​
ក. តើ​សកម្មភាព ​ឬ ធាតុ​ចេញ​របស់​គម្រោង​ទាក់​ទង​នឹងការប្រែប្រួល​អាកាសធាតុ​ ឬ ទេ?
ប្រសិន​បើ​ទាក់​ទង​នឹងការ​ប្រែប្រួល​អាកាស​ធាតុ​ សូម​ជ្រើសរើស​
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
ភាគរយ
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
20. ការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ
តើ​សកម្មភាព​​ ឬ ធាតុចេញ​របស់​គម្រោង​ទាក់ទង​នឹងការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ​ដែរ ឬ ទេ?
តើ​សកម្មភាព ​ឬ​ ធាតុចេញ​របស់​គម្រោង​ទាក់​ទង​ការកាត់បន្ថយ​ហានិភ័យ ​និង​គ្រោះមហន្តរាយ​ដែរ​ ឬ​ ទេ?
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?)
ស្ត្រីងាយរងគ្រោះនឹងអំពើហឹង្សាក្នុងគ្រួសារត្រូវបានកាត់បន្ថយតាមរយៈការចូលរួមរបស់ស្ត្រីក្នុងសង្គម។ ស្ត្រីនឹងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះនិងក្លាយជាអ្នករកចំណូលសម្រាប់គ្រួសារ តាមរយៈចង្វាក់ផលិតកម្មនិងការកែច្នៃផលិតផលកសិកម្ម។ គម្រោងនេះមានឥទ្ធិពលវិជ្ជមានទៅលើតួនាទីនិងជីវភាពរបស់ស្ត្រីព្រោះគម្រោងនេះត្រូវការការចូលរួមរបស់ស្ត្រីយ៉ាងហោចណាស់ 45% នៃអ្នកចូលរួមសរុបនៅក្នុងសកម្មភាពគម្រោងទាំងអស់ដូចជាការបណ្តុះបណ្តាល វេទិកា សិក្ខាសាលា។ ល។
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?)
ក្រៅពីមន្ត្រីអចិន្រៃ្តយ៍របស់ខ្លួន ក្រសួងកសិកម្មនឹងជ្រើសរើសអ្នកពិគ្រោះយោបល់ដែលជាទីប្រឹក្សាថ្នាក់ជាតិនិងអន្តរជាតិដែលមានជំនាញក្នុងការបង្កើតនិងអភិវឌ្ឍន៍តំបន់កសិឧស្សាហកម្ម ដើម្បីបំពេញការងារបន្ថែម។
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង)
24. អាទិភាពរបស់គម្រោង : (បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
1
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ)
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)

ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ

( គិតជាពាន់ដុល្លារអាមេរិក )
ចំណាយវិនិយោគ20242025
Budget
2026
Estimate
2027
Estimate
2028
Estimate
Total in 2026 - 2028ថវិកាចរន្ត
BudgetActual
ចំណាយប្រតិបត្តិ
បៀវត្សរ៍
សម្ភារៈនិងរដ្ឋបាល
ផ្សេងៗ
ចំណាយមូលធន
ការសាងសង់
សេវាប្រឹក្សា
ទព្វសម្ភារៈ
ការបណ្តុះបណ្តាល
ផ្សេងៗ
ចំណាយសរុប
ប្រភពហិរញ្ញប្បទាន20242025
Budget
2026
Estimate
2027
Estimate
2028
Estimate
Total in 2026 - 2028ថវិកាចរន្ត
BudgetActual
ចំណូលពីគម្រោង
ថវិកាជាតិ
សាច់ប្រាក់សុទ្ធ
ធនធានផ្សេងៗ
ហិរញ្ញប្បទាន របស់ដែគូអភិវឌ្ឍ
សរុបហិរញ្ញប្បទាន ដែលបានសន្យាផ្តល់
តម្រូវហិរញ្ញប្បទាន បំពេញបន្ថែម

​មតិយោបល់លើគម្រោង

27.
ត្រីមាស ការចំណាយ សមិទ្ធិផលជាភាគរយ ការបរិយាយដំណើរការវិវឌ្ឍន៍ User
ត្រីមាសទី១ 0 0
ត្រីមាសទី២ 0 0
ត្រីមាសទី៣ 0 0
ត្រីមាសទី៤ 0 0
Total 0 0