PIP No:
633
|
1. ឈ្មោះគម្រោង (ENG):
Improving the natural rubber price chain
|
ឈ្មោះគម្រោងៈ
ការធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់តម្លៃកៅស៊ូធម្មជាតិ
|
2. កាលបរិច្ឆេទគម្រោង: |
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :
|
កាលបរិច្ឆេទបញ្ចប់គម្រោង :
|
|
4. ស្ថាប័នទទួលខុសត្រូវ::
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
|
RESPONSIBLE UNIT:
|
អង្គភាពទទួលខុសត្រូវ:
|
5. ស្ថានភាពគម្រោង
គម្រោងសម្រាប់អនុវត្តផ.យ.អ.ជ.
|
|
ព័ត៌មានលម្អិតអំពីគម្រោង
|
|
6. ប្រភេទគម្រោង:
|
7. ប្រភពហិរញ្ញប្បទាន
|
8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ: |
|
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ: |
គម្រោងនេះ បានចូលរួមចំណែកក្នុងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្ម ២០២២-២០៣០ និងផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍កៅស៊ូធម្មជាតិឆ្ពោះទៅឆ្នាំ២០៣០។ |
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា |
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
Improvement of Regulatory Environment (Trade Facilitation and Export Promotion Measures, Industrial Standards and Property Rights, Facilitation for Payment of Tax and Excise, and Labor Market Development and Industrial Relations) | ការកែលម្អបរិស្ថាននិយ័តកម្ម (វិធានការសម្រួលពាណិជ្ជកម្ម និងជំរុញការនាំចេញ ការពង្រឹងបទដ្ឋានឧស្សាហកម្មនិងកម្មសិទ្ធិឧស្សាហកម្ម ការសម្រួលការបំពេញកាតព្វកិច្ចពន្ធនិងអាករ និងការរៀបចំទីផ្សារពលកម្មនិងទំនាក់ទំនងវិជ្ជាជីវៈ)
|
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):
|
|
|
|
|
12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង) |
|
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង) |
បង្កើនផលចំណេញដល់ប្រតិបត្តិករកៅស៊ូ ដើម្បីលើកកម្ពស់ជីវភាពពួកគាត់ ក៏ដូចសេដ្ឋកិច្ចសង្គម។ |
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង) |
ដើម្បីសម្រេចនូវគោលដៅ គម្រោងបានរៀបចំនូវសកម្មភាពសំខាន់ៗ ដូចខាងក្រោម៖
1. កាត់បន្ថយថ្លៃដើម
• ការបណ្តុះបណ្តាលបច្ចេកទេសយកផលទឹកជ័រនិងប្រើប្រាស់ធាតុចូលសមស្រប (ប្រព័ន្ធចៀរអាំងតង់ស៊ីតេទាប រំញោចកម្ម ការគ្រប់គ្រងផ្ទាំងចៀរ) ដែលធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុដល់កសិករកៅស៊ូគ្រួសារ
• ការបង្កើតទីតាំងចម្ការកៅស៊ូបង្ហាញ (Rubber Demonstration plantation) ពីអនុវត្តកសិកម្មល្អលើការយកផលទឹកជ័រ
• រៀបចំទស្សនកិច្ចសិក្សារបស់កសិករកៅស៊ូគ្រួសារ
• បង្កើតអនុស្ថានីយឧតុនិយមនៅតាមតំបន់។
2. បង្កើនតម្លៃបន្ថែមនិងបង្កើតការងារ
• ការសិក្សាសមិទ្ធិលទ្ធភាពបង្កើតមណ្ឌលកែច្នៃ
• ការបង្កើតក្រុមកែច្នៃរបស់កសិករកៅស៊ូគ្រួសារ
• ការកសាងសមត្ថភាពអំពីការកែច្នៃកៅស៊ូ
• ការផ្ដល់ជំនួយបច្ចេកទេស និងការសម្របសម្រួលការងារគ្រប់គ្រង
• ការផ្ដល់កម្ចីការសាងសង់មណ្ឌលកែច្នៃកៅស៊ូសន្លឹកសំដិលដោយខ្យល់ (USS) ចំនួន២០កន្លែង
• ការផ្ដល់កម្ចីការការសាងសង់មជ្ឈមណ្ឌលកែច្នៃកៅស៊ូសន្លឹកសម្ងួតដោយមានផ្សែង (RSS) ចំនួន០៥កន្លែង
3. បង្កើនអាយុសេដ្ឋកិច្ចដើមកៅស៊ូ
• ការបណ្តុះបណ្តាលបច្ចេកទេសត្រួតពិនិត្យគុណភាពចៀរជ័រ
• ការចុះពិនិត្យស្ថានភាពជាក់ស្ដែងនិងផ្ដល់ប្រឹក្សាបច្ចេកទេសនៅចម្ការកៅស៊ូ
4. ពង្រីកនិងពង្រឹងទីផ្សារ
• ការសិក្សាសមិទ្ធិលទ្ធភាពបង្កើតមមជ្ឈមណ្ឌលទីផ្សារកៅស៊ូ
• ការសាងសង់មណ្ឌលទីផ្សារកៅស៊ូ
• ការកសាងសមត្ថភាពអំពីដំណើរការទីផ្សារ
• ជំរុញការប្រើប្រាស់កៅស៊ូក្នុងស្រុក
• ជំរុញការនាំចេញទៅការទីផ្សារមានសក្តានុពល
5. គ្រប់គ្រងនិងផ្ដល់ព័ត៌មានកៅស៊ូតាមប្រពន្ធ័អេឡិចត្រូនិកឱ្យបានល្អនិងទាន់ពេល
• ការប្រមូលព័ត៌មាន ការគ្រប់គ្រង និងការធ្វើបច្ចុប្បន្នភាពប្រព័ន្ធស្ថិតិ
• កាបង្កើតប្រព័ន្ធគ្រប់គ្រងនិងតាមដានព័ត៌មានកៅស៊ូធម្មជាតិ ដោយប្រើប្រាស់កម្មវិធីGIS កម្មវិធីតាមបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានICT កសាងRubber Logistic និងកម្មវិធីផ្សេងៗទៀត
• កសាងសមត្ថភាពមន្ត្រីក្នុងការប្រមូល គ្រប់គ្រង និងប្រើប្រាស់ទិន្នន័យកៅស៊ូ
• ការស្រង់ស្ថិតិកៅស៊ូធម្មជាតិ
• បង្កើតផែនទី នៃចំការកៅស៊ូគ្រួសារនៅទូទាំងប្រទេស
• គ្រប់គ្រង់ទិន្នន័យស្ថិតិលើដីសមស្របសម្រាប់ការដាំដុះកៅស៊ូ និងផ្តល់សេវាបច្ចេកទេស ការបង្ការនិងព្យាបាលជំងឺ
6. ពង្រឹងការគ្រប់គ្រងនិងរចនាសម្ព័ន្ធ
• រៀបចំលិខិតគតិយុត្ដនិងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចកៅស៊ូ |
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍) |
កៅស៊ូធម្មជាតិ គឺជាដំណាំយុទ្ធសាស្រ្តរយៈពេលវែង និងបានផ្តល់ប្រយោជន៍សេដ្ឋកិច្ចជាច្រើនដល់អ្នកដាំ ដល់សេដ្ឋកិច្ចជាតិ ដល់សង្គម និងបរិស្ថាន ជាពិសេសបានចូលរួមកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើតការងារ និងមុខរបរមានស្ថិរភាពនៅនឹងកន្លែង ជូនប្រជាពលរដ្ឋនៅតាមទីជនបទ បង្កើតជាគម្របបៃតងឡើងវិញ និងកាត់បន្ថយបម្រែបម្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈម របស់ពិភពលោក នាពេលបច្ចុប្បន្ននិងទៅអនាគត។
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផ្ទៃដីដំណាំកៅស៊ូធម្មជាតិនៅកម្ពុជាពុំមាននិន្នាការប្រែប្រួល ហើយស្ថិតក្នុងបរិមាណសរុប ក្នុងរង្វង់ប្រមាណ៤២៥ពាន់ហិកតា ក្នុងនោះកៅស៊ូគ្រួសារមានប្រមាណជា ៤៨% នៃផ្ទៃដីសរុបនេះ។ ថ្លៃលក់កៅស៊ូរបស់កសិករកៅស៊ួគ្រួសារនៅចម្ការបានត្រឹម៧០-៧៥%នៃថ្លៃទីផ្សារអន្តរជាតិ គឺទាបជាងនៅបណ្តាប្រទេសកៅស៊ូជិតខាង។ ជាមួយគ្នានេះ កម្ពុជា ក៏នៅ បន្តបាត់បង់ឱកាសក្នុងការបង្កើតតម្លៃបន្ថែម តាមរយៈការកែច្នៃកៅស៊ូឆៅទៅជាផលិតផលកៅស៊ូកែច្នៃបឋម (CSR, RSS, CL, Compounded Rubber ។ល។) មុនពេលធ្វើការនាំចេញ។
ឆ្លើយតបនឹងស្ថានភាពនេះ ការលើកគម្រោងស្ដីពី ការធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់តម្លៃកៅស៊ូធម្មជាតិ ដើម្បីកំណត់ទិសដៅក្នុងការបង្កើនទិន្នផលកៅស៊ូ បន្ថយថ្លៃដើមផលិតកម្ម តាមរយៈការបណ្ដុះបណ្ដាលដោយផ្ដោតលើជំនាញបច្ចេកទេសយកផលកៅស៊ូ ការពង្រឹងគុណភាពនិងពង្រីកទីផ្សារកៅស៊ូធម្មជាតិប្រកបដោយនិរន្តរភាព ជំរុញការកែច្នៃនិងប្រើប្រាស់ក្នុងស្រុក ដើម្បីបង្កើនផលចំណេញ គឺសុទ្ធសឹងតែជាការងារអាទិភាព។
|
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង) |
អ្នកទទួលផលផ្ទាល់៖ សហគមន៍កសិកម្មកៅស៊ូគ្រួសារ និងកសិករកៅស៊ូគ្រួសារ ក្រុមហ៊ុនចម្ការកៅស៊ូកសិឧស្សាហកម្ម រោងចក្រ សិប្បកម្មកែច្នៃផលិតផលកៅស៊ូ និងមន្រ្ដីរាជការក្នុងវិស័យកៅស៊ូ។ |
17. ការសិក្សាសមិទ្ធិលទ្ធភាព |
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
|
ប្រសិនបើត្រូវការ តើការសិក្សាសមិទ្ធិលទ្ធភាព បានរៀបចំហើយឬនៅ?
|
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?) |
គម្រោងនេះចូលរួមកាត់បន្ថយភាពក្រីក្រនៅជនបទនិងបង្កើនផលិតភាពកសិកម្ម |
19. ការប្រែប្រួលអាកាសធាតុ |
ក. តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ឬ ទេ?
|
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
|
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
|
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
ភាគរយ
|
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
18. Livelihoods (general) | ១៨. ជីវភាពរស់នៅ (ទូទៅ)
|
100
|
ទាក់ទងខ្លាំង
|
20. ការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយ |
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?) |
គម្រោងនេះនឹងគាំទ្រដល់តួនាទីរបស់បុរសនិងស្រ្ដីក្នុងអនុវិស័យកៅស៊ូ ពិសេសលើកទឹកចិត្ដដល់ការចូលរួមរបស់ស្ដ្រី។
|
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?) |
អគ្គនាយកដ្ឋានកៅស៊ូ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងគម្រោងនេះ។ ចំណែកបរិក្ខារបច្ចេកវិទ្យាធ្វើលទ្ធកម្ម និងសេវាកម្មទីប្រឹក្សាបច្ចេកទេសនឹងរកពីខាងក្រៅ។
|
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង) |
គម្រោងស្នើសុំជំនួយ។ |
24. អាទិភាពរបស់គម្រោង
:
(បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
|
1
|
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ) |
កំពុងស្វែងរកដៃគូអភិវឌ្ឍដើម្បីផ្ដល់ជំនួយ។ |
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) |
ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ
( គិតជាពាន់ដុល្លារអាមេរិក )
|
|