សន្លឹកព័ត៌មានរបស់គម្រោង

ផ្នែក A: ព័ត៌មានមូលដ្ឋានរបស់គម្រោង

( ត្រូវបំពេញគ្រប់ចំណុចទាំងអស់ )
PIP No: 255
1. ឈ្មោះគម្រោង (ENG): Mine/ERW Clearance
    ឈ្មោះគម្រោងៈ ​ការបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម
2. កាលបរិច្ឆេទគម្រោង:
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :

01/03/16

កាលបរិច្ឆេទបញ្ចប់គម្រោង :

12/31/2025

3. ចំណាយគម្រោងសរុប:
$

347075978

4. ស្ថាប័នទទួលខុសត្រូវ::

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពមីននិងសង្គ្រោះជនពិការដោយសារមីន

RESPONSIBLE UNIT:

Regulation and Monitoring Department

អង្គភាព​ទទួល​ខុស​ត្រូវ:

នាយកដ្ឋានបទបញ្ញត្តិ និងត្រួតពិនិត្យ

5. ស្ថានភាពគម្រោង

គម្រោងកំពុងដំណើរការ


ព័ត៌មានលម្អិតអំពីគម្រោង


6. ប្រភេទគម្រោង:

7. ប្រភពហិរញ្ញប្បទាន

8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ:
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ:
ដើម្បីប្រែក្លាយដីដែលមានការគំរាមកំហែងដោយសារមីន/ស.ផ.ស ទៅជាតំបន់ដែលមានសុវត្ថិភាពសម្រាប់ការធ្វើកសិកម្ម និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):

12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង)
គ្រប់ខេត្តក្រុង បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង
កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កែប
កោះកុង ក្រចេះ មណ្ឌលគិរី ឧត្តរមានជ័យ ប៉ៃលិន
រាជធានីភ្នំពេញ ព្រះសីហនុ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់
រតនគិរី សៀមរាប ស្ទឹងត្រែង ស្វាយរៀង តាកែវ
ត្បូងឃ្មុំ​
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង)
- បោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម - ព្យាករណ៍ពីតម្រូវការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង)
ផ្តោតទៅលើការបោសសម្អាតមីន ដោយផ្អែកតាមសំណើសុំពន្យារពេលដោះមីនដែលមានចែងក្នុងមាត្រា​ទី៥ នៃអនុសញ្ញា APMBC និងការព្យាករណ៍ពីតម្រូវការបោសសម្អាតមីន​ និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ លទ្ធផលនៃដំណើរ​​ការ​ស្រាវ​ជ្រាវ​ចម្ការ​មីន​មូលដ្ឋានកន្លង​មក​ បានបង្ហាញនូវទីតាំងគម្រាមជាក់លាក់ ដែលអាចយកមកគិតគូរបោសសម្អាតចំ​ទិសដៅ។ តាមលទ្ធផលនៃ​ការ​ស្រាវជ្រាវចម្ការមីន​មូលដ្ឋាន និង​ការ​បោសសម្អាតកន្លងមក គិត​ត្រឹមចុង​ឆ្នាំ​២០២៣ កម្ពុជា នៅ​សល់​ផ្ទៃដី​គម្រាមដោយសារមីន និង​សំណល់​ជាតិ​ផ្ទុះ​ពីសង្រ្គាម ទំហំ ១ ៨១៧ គីឡូម៉ែត្រក្រឡា។
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍)
- គោលនយោបាយ និងយុទ្ធសាស្រ្តសកម្មភាពមីនត្រូវបានផ្សារភ្ជាប់ទៅនឹងគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាត-ថ្នាក់ក្រោមជាតិ - អាជ្ញាធរមីនអាចបង្កើតនូវប្រព័ន្ធត្រួតពិនិត្យដែលមានស្រាប់ សម្រាប់ចែកចាយនូវគុណភាពជាក់លាក់ ដើម្បីធានានិរន្តភាពការអភិវឌ្ឍន៍នូវលទ្ធផល និងផលប៉ះពាល់​ - បង្រួមផ្ទៃដីដែលមានការគម្រាមដោយសារមីន/គ្រាប់ ដែលមានទីតាំងក្នុងខេត្តដែលមានភាពក្រីក្រ និងមានផលប៉ះពាល់ខ្លាំងបំផុតឲ្យក្លាយទៅជាតំបន់ដែលគ្មានផលប៉ះពាល់។
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង)
ប្រជាពលរដ្ឋរស់នៅតាមសហគមន៍ដែលរងផលប៉ះពាល់ដោយសារមីន/ស.ផ.ស. ពិសេសតំបន់ដែលមានការគម្រាមកំហែង​ពិតប្រាកដ
17. ការសិក្សាសមិទ្ធិលទ្ធភាព
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?)
ការបោសសម្អាត​មីនជាទូទៅតែងធ្វើឲ្យប៉ះពាល់ខ្លះៗដល់បរិស្ថាន ដូចជា ការកាប់ដើមឈើតូចៗ ឬព្រៃរបោះ ព្រោះដើម្បីងាយស្រួលក្នុងការប្រើប្រាស់ម៉ាស៊ីនរាវ ឬប្រើសុនខហិតជាដើម ប៉ុន្តែការបោសសម្អាតមីនពិតជាបានជួយ ដល់​ការកាត់បន្ថយភាពក្រីក្រពិតប្រាកដ ព្រោះបានប្រែក្លាយដីដែលមានមីន/គ្រាប់ មកជាដីសម្រាប់ពលរដ្ឋក្នុងការបង្កបង្កើនផល និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗ
19. ការប្រែប្រួល​អាកាសធាតុ​
ក. តើ​សកម្មភាព ​ឬ ធាតុ​ចេញ​របស់​គម្រោង​ទាក់​ទង​នឹងការប្រែប្រួល​អាកាសធាតុ​ ឬ ទេ?
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
ភាគរយ
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
4. Climate change proofing of Infrastructure | ៤. ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដោយបានដាក់បញ្ចូលការប្រែប្រួលអាកាសធាតុ
0
មិនភាពទាក់ទង
20. ការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ
តើ​សកម្មភាព​​ ឬ ធាតុចេញ​របស់​គម្រោង​ទាក់ទង​នឹងការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ​ដែរ ឬ ទេ?
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?)
បច្ចុប្បន្នអង្គការបោសសម្អាតមីនភាគច្រើនបាននឹងកំពុងព្យាយាមធ្វើឲ្យតម្លាភាពលើបញ្ហាយេនឌ័រ ជាក់ស្តែងថ្មីៗនេះ អង្គការបោសសម្អាតមីនជាច្រើន បានជ្រើស​រើសស្ត្រី​ឱ្យ​ចូល​បម្រើការងារ​ជា​បុគ្គលិកដោះមីន ផ្នែក​កម្រេចគ្រាប់ អ្នក​ដឹកសុនខ និងតំឡើង​តំណែង​ស្ត្រី​ឱ្យ​ទទួល​បាន​តួនាទីក្នុង​មុខតំណែង​សម្រេចចិត្ត​។
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?)
អាជ្ញាធរមីនមានសមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់ក្នុងការអនុវត្តគម្រោងបោសសម្អាតមីន/ស.ផ.ស.
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង)
វឌ្ឍនភាពគម្រោង ៖ - ដេញថ្លៃចម្ការមីន/ស.ផ.ស. - កំពុងបោសសម្អាតនៅខេត្តដែលរងផលប៉ះពាល់ដោយសារមីន ខ្ពស់ បញ្ហាប្រឈម​ - កង្វះថវិកាក្នុង​ការផ្សព្វផ្សាយអំពី​គោលការណ៍​ណែនាំ និង​ស្តង់ដារ​ជាតិ ការ​ពង្រឹង​​សមត្ថភាព​ និង​ការ​ត្រួត​ពិនិត្យ​គុណភាព​
24. អាទិភាពរបស់គម្រោង : (បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
1
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ)
គម្រោង​បោសសម្អាតមីនដើម្បី​លទ្ធផលដំណាក់កាលទី៤ ក្រោមកម្មវិធី​អភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ​
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)

ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ

( គិតជាពាន់ដុល្លារអាមេរិក )
ចំណាយវិនិយោគ20242025
Budget
2026
Estimate
2027
Estimate
2028
Estimate
Total in 2026 - 2028ថវិកាចរន្ត
BudgetActual
ចំណាយប្រតិបត្តិ
បៀវត្សរ៍
សម្ភារៈនិងរដ្ឋបាល
ផ្សេងៗ
ចំណាយមូលធន
ការសាងសង់
សេវាប្រឹក្សា
ទព្វសម្ភារៈ
ការបណ្តុះបណ្តាល
ផ្សេងៗ
ចំណាយសរុប
ប្រភពហិរញ្ញប្បទាន20242025
Budget
2026
Estimate
2027
Estimate
2028
Estimate
Total in 2026 - 2028ថវិកាចរន្ត
BudgetActual
ចំណូលពីគម្រោង
ថវិកាជាតិ
សាច់ប្រាក់សុទ្ធ
ធនធានផ្សេងៗ
ហិរញ្ញប្បទាន របស់ដែគូអភិវឌ្ឍ
UNDP
UNICEF
Other
សរុបហិរញ្ញប្បទាន ដែលបានសន្យាផ្តល់
តម្រូវហិរញ្ញប្បទាន បំពេញបន្ថែម

​មតិយោបល់លើគម្រោង

27.
ត្រីមាស ការចំណាយ សមិទ្ធិផលជាភាគរយ ការបរិយាយដំណើរការវិវឌ្ឍន៍ User
ត្រីមាសទី១ 0 0
ត្រីមាសទី២ 0 0
ត្រីមាសទី៣ 0 0
ត្រីមាសទី៤ 0 0
Total 0 0