PIP No:
253
|
1. ឈ្មោះគម្រោង (ENG):
Improvement of Quality of Medicines, Medical Devices, Cosmetics and Food Safety
|
ឈ្មោះគម្រោងៈ
ពង្រឹងគុណភាពឱសថ ឧបករណ៍បរិក្ខារពេទ្យ គ្រឿងសម្អាង និងសុវត្ថិភាពចំណីអាហារ
|
2. កាលបរិច្ឆេទគម្រោង: |
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :
|
កាលបរិច្ឆេទបញ្ចប់គម្រោង :
|
|
4. ស្ថាប័នទទួលខុសត្រូវ::
|
RESPONSIBLE UNIT:
Department of Drugs and Food
|
អង្គភាពទទួលខុសត្រូវ:
នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង
|
5. ស្ថានភាពគម្រោង
គម្រោងសម្រាប់អនុវត្តផ.យ.អ.ជ.
|
|
ព័ត៌មានលម្អិតអំពីគម្រោង
|
|
6. ប្រភេទគម្រោង:
|
7. ប្រភពហិរញ្ញប្បទាន
|
8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ: |
|
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ: |
- ធានាការផ្តល់ឱសថមានគុណភាពកំរិតខ្ពស់
- ពង្រឹងនូវអនាម័យ និងសុវត្ថិភាពចំណីអាហារនៅកន្លែងប្រើប្រាស់ចុងក្រោយ(ភោជនីយដ្ឋាន អាហារដ្ឋាន ស្តង់លក់
ចំណីអាហារ អាហារលក់តាមដងផ្លូវ ។ល។) អាជីវកម្មចំណីអាហារ និងពង្រឹងការអនុវត្តនូវកូនសោគន្លឹះទាំងប្រាំ ដើម្បី
បង្កើនសុវត្ថិភាពផ្សារម្ហូបអាហារប្រពៃណី។ |
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា |
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
|
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):
|
|
|
|
|
12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង) |
|
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង) |
- ពង្រឹងគុណភាពឱសថ
- ពង្រឹងគុណភាពឧបករណ៍បរិក្ខារពេទ្យ។
- ពង្រឹងអនាម័យ និងសុវត្ថិភាពចំណីអាហារនៅក្នុងកន្លែងប្រើប្រាស់ចុងក្រោយ អាជីវកម្មចំណីអាហារ និងពង្រឹងការអនុវត្ត
នូវកូនសោគន្លឹះទាំងប្រាំ ដើម្បីបង្កើនសុវត្ថិភាពផ្សារម្ហូបអាហារប្រពៃណី។ |
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង) |
គម្រោងនេះមានគោលបំណងសំខាន់គឺៈ
-ធានានូវឱសថដែលមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់បំរើសុខភាពទាំងឯកជន និងរដ្ឋក៏ដូចជាការ
នាំចេញ ។
-ពង្រឹងការតាមដាន និងរាយការណ៍ពីប្រតិកម្មរំខានរបស់ឱសថដែលកើតមានពីការប្រើប្រាស់ឱសថ។ ដើម្បីធានានូវ
ការប្រើប្រាស់ឱសថប្រកបដោយសុវត្ថិភាព។
-ធានាការផ្គត់ផ្គង់ឱសថសារវន្តដល់គ្រប់សេវាសុខាភិបាលសាធារណៈឱ្យមានឱសថប្រើប្រាស់គ្រប់គ្រាន់ ដើម្បីព្យាបាល
ប្រជាជននិងបង្កើនការទទួលបាននូវការប្រើប្រាស់ឱសថសារវន្តប្រកបដោយសុវត្ថិភាព និងគុណភាពចំពោះប្រជាជន
ទូទាំងប្រទេស និងធានាការចែកចាយឱសថនៅតាមសេវាសុខាភិបាលឯកជនប្រកបដោយគុណភាព សុវត្ថិភាព និង
ប្រសិទ្ធិភាព។
-ពង្រឹងប្រព័ន្ធ Pharmacovigilance នៅក្នុងប្រទេសកម្ពុជា។
-ស្រាវជ្រាវរកឱសថក្លែងក្លាយ ឱសថអន់គុណភាព ដើម្បីលុបបំបាត់ឱ្យនៅកំរិតទាបបំផុតតាមដែលអាចធ្វើទៅបាននៅ
តាមសេវាសុខាភិបាលឯកជន។
-តាមដាន និងស្រាវជ្រាវកន្លែងលក់ឱសថគ្មានច្បាប់អនុញ្ញាត និងសេវាសុខាភិបាលខុសច្បាប់ដែលកើតថ្មី និងចាត់វិធាន
ការលុបបំបាត់ជាបន្ទាន់ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។
-ពង្រឹងប្រព័ន្ធចុះបញ្ជិកាឱសថសម័យ ឱសថបូរាណ សម្ភារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងស្របតាមបទដ្ឋានរបស់
អាស៊ានឱ្យបាន១០០%នូវឱសថដែលចរាចរណ៍ក្នុងប្រទេសកម្ពុជា។
-ពង្រឹងការអនុវត្តន៍គោលការណ៍អនុវត្តល្អក្នុងការចែកចាយផលិតផលឱសថ។
-ពង្រឹងគោលការណ៍អនុវត្តល្អក្នុងឱសថស្ថាន។
-ធានាក្នុងការគ្រប់គ្រងគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រឿងសម្អាង និងមជ្ឈមណ្ឌលថែរក្សាសម្ផស្ស។
-ធានារាល់ការនាំចូល នាំចេញនូវផលិតផលឱសថមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។
-បណ្តុះបណ្តាលស្តីពីការគ្រប់គ្រងឱសថ និងផលិតផលសុខាភិបាល នៅមន្ទីរពេទ្យ ស្រុកប្រតិបត្តិ មណ្ឌលសុខភាពតាម
បណ្តាខេត្ត។
-ចុះត្រួតពិនិត្យការគ្រប់គ្រងឱសថញៀន និងឱសថមានឥទ្ធិពលសរសៃប្រសាទ ឬឱសថព្យាបាលជំងឺផ្លូវចិត្តនៅតាម
ឱសថស្ថាន ឱសថស្ថានរងនៅតាមបណ្តារាជធានី ខេត្ត។
-បណ្តុះបណ្តាលស្តីពីការគ្រប់គ្រង ចែកចាយ ការប្រើប្រាស់ឱសថញៀន និងឱសថមានឥទ្ធិពលសរសៃប្រសាទ ឬឱសថ
ព្យាបាលជំងឺផ្លូវចិត្តនៅតាមឱសថស្ថាន ឱសថស្ថានរងនៅតាមបណ្តារាជធានី ខេត្ត
-រៀបចំគោលនយោបាយស្តីពីចំណីអាហារលក់តាមដងផ្លូវ។
-បន្តរៀបចំចំបទដ្ឋានគតិយុត្តដែលទាក់ទងនឹងអនាម័យ សុវត្ថិភាពចំណីអាហារ។
-ជំរុញការបណ្តុះបណ្តាលដល់មន្ត្រីភ្នាក់ងារត្រួតពិនិត្យចំណីអាហារនៅតាមរាជធានី ខេត្តទាំង២៥ អំពីនីតិវិធីក្នុងការ
ត្រួតពិនិត្យ វាយតម្លៃ និងតាមដានអនាម័យ សុវត្ថិភាពចំណីអាហារនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន អាជីវកម្មចំណី
អាហារ និងចំណីអាហារលក់តាមដងផ្លូវ។
-បន្តបណ្តុះបណ្តាលការអនុវត្តអនាម័យល្អដល់ម្ចាស់ អ្នកគ្រប់គ្រង ចុងភៅ និងអ្នកបម្រើសេវាចំណីអាហារនៅតាម
ភោជនីយដ្ឋាន អាហារដ្ឋាន អាជីវកម្មចំណីអាហារ និងអ្នកលក់ចំណីអាហារតាមដងផ្លូវ។
-ពង្រឹងការចុះត្រួតពិនិត្យ វាយតម្លៃ និងតាមដានអនាម័យ សុវត្ថិភាពចំណីអាហារនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន
អាជីវកម្មចំណីអាហារផ្សេងៗ និងចំណីអាហារដែលដាក់លក់នៅតាមដងផ្លូវនៅរាជធានីភ្នំពេញ និងបណ្តាខេត្តសម្រាប់
ការផ្តល់ មិនផ្តល់និងបន្តសុពលភាពវិញ្ញាបនបត្របញ្ជាក់អនាម័យ និងវិញ្ញាបនបត្របញ្ជាក់គោលការណ៍អនុវត្តអនាម័យ
ល្អប្រភេទA, B និងC។
-រៀបចំការចុះអង្កេត តាមដ្ឋានអនាម័យ សុវត្ថិភាពចំណីអាហារ(Food hygiene safety surveillance) ចំពោះចំណី
អាហារនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន អាជីវកម្មចំណីអាហារផ្សេងៗ និងចំណីអាហារលក់តាមដងផ្លូវ ដោយប្រើនូវ
ប្រតិករវិភាគបឋម(Test Kit)ក្នុងការវិភាគរកមេរោគ និងសារធាតុគីមីដែលមាន និងប្រើប្រាស់ក្នុងចំណីអាហារ ធ្វើឱ្យ
មានការប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
-រៀបចំប្រព័ន្ធការងារ Food Safety Emergency Response និងការអង្កេតតាមដានស្រាវជ្រាវពីការពុលចំណីអាហារ
-ពង្រឹងការផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ១៣៣ស្តីពីការផ្សព្វផ្សាយលក់ផលិតផកលសម្រាប់ចិញ្ចឹមទារក និងកុមារ
ដល់មន្រ្តីសុខាភិបាល ម្ចាស់ផ្សារទំនើប អាជីវករលក់ផលិតផលទឹកដោះគោម្សៅនៅតាមហាងលក់ផលិតផលទឹកដោះ
គោ។
-ពង្រឹងការចុះត្រួតពិនិត្យ វាយតម្លៃការអនុវត្តន៍អនុក្រឹត្យលេខ១៣៣ នៅតាមទីតាំងលក់ផលិតផលក្នុងព្រះរាជាណាចក្រ
កម្ពុជា។
-ពង្រឹងការផ្តល់វិញ្ញាបនបត្របញ្ជាក់អនាម័យផលិតផលចំណីអាហារសម្រាប់ផលិតផលចំណីអាហារនាំចេញ និង
ក្នុងស្រុក។
-ពង្រឹងការត្រួតពិនិត្យអនាម័យ សុវត្ថិភាពចំណីអាហារលក់តាមដងផ្លូវ និងពង្រឹងការអនុវត្តនូវកូនសោគន្លឹះទាំងប្រាំដើម្បី
បង្កើនសុវត្ថិភាពផ្សារម្ហូបអាហារប្រពៃណី។
-បណ្តុះបណ្តាលស្តីពីអនាម័យ និងសុវត្ថិភាពចំណីអាហារសម្រាប់ផ្សារម្ហូបអាហារប្រពៃណីដល់អ្នកលក់ និងភ្នាក់ងារ
ត្រួតពិនិត្យចំណីអាហារនៅខេត្តកំពត និងខេត្តសៀមរាប។
|
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍) |
|
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង) |
ប្រជាជនទូទៅ និងអ្នកជំងឺក្រីក្រ |
17. ការសិក្សាសមិទ្ធិលទ្ធភាព |
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
|
ប្រសិនបើត្រូវការ តើការសិក្សាសមិទ្ធិលទ្ធភាព បានរៀបចំហើយឬនៅ?
|
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?) |
|
19. ការប្រែប្រួលអាកាសធាតុ |
ក. តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ឬ ទេ?
|
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
|
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
|
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
ភាគរយ
|
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
|
|
|
20. ការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយ |
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?) |
|
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?) |
គំរោងអាចអនុវត្តបានដោយនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង
|
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង) |
គំរោងត្រូវបាននិងកំពុងអនុវត្តយោងតាមផែនការដែលបានរៀបចំឡើង។បញ្ហាប្រឈមក្នុងការអនុវត្តគំរោងរួមមានកង្វះថវិកា និងធនធានមនុស្សមិនគ្រប់គ្រាន់សម្រាប់អនុវត្ត។ |
24. អាទិភាពរបស់គម្រោង
:
(បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
|
123456789
|
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ) |
- មូលនិធិសកលចូលរួមក្នុងការរៀបចំ និងតាមដានការអនុវត្តគំរោង |
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) |
ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ
( គិតជាពាន់ដុល្លារអាមេរិក )
|
|