សន្លឹកព័ត៌មានរបស់គម្រោង

ផ្នែក A: ព័ត៌មានមូលដ្ឋានរបស់គម្រោង

( ត្រូវបំពេញគ្រប់ចំណុចទាំងអស់ )
PIP No: 1623
1. ឈ្មោះគម្រោង (ENG): Kigali HFC implementation Plan (stage I, first tranche)
    ឈ្មោះគម្រោងៈ ពង្រឹងសមត្ថភាពស្ថាប័នក្នុងការអនុវត្តពិធីសារម៉ុងរ៉េអាល់នៅកម្ពុជាជំហានទី១២
2. កាលបរិច្ឆេទគម្រោង:
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :

01/09/24

កាលបរិច្ឆេទបញ្ចប់គម្រោង :

12/31/2026

3. ចំណាយគម្រោងសរុប:
$

161885

4. ស្ថាប័នទទួលខុសត្រូវ::

ក្រសួងបរិស្ថាន

RESPONSIBLE UNIT:

Department of Air Quality Noise and Vibration

អង្គភាព​ទទួល​ខុស​ត្រូវ:

នាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ សំឡេង និងរំញ័រ

5. ស្ថានភាពគម្រោង

គម្រោងកំពុងដំណើរការ


ព័ត៌មានលម្អិតអំពីគម្រោង


6. ប្រភេទគម្រោង:

7. ប្រភពហិរញ្ញប្បទាន

8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ:
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ:
គម្រោងនេះនឹងជួយដល់ប្រជាពលរដ្ឋចូលរួមកាត់បន្ថយការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូន និង ជួយទប់ស្កាត់ផលប៉ះពាល់ដល់សុខភាពមនុស្សនិងបរិស្ថាន ដោយសារការធ្លុះធ្លាយស្រទាប់អូហ្សូន។
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):

12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង)
គ្រប់ខេត្តក្រុង បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង
កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កែប
កោះកុង ក្រចេះ មណ្ឌលគិរី ឧត្តរមានជ័យ ប៉ៃលិន
រាជធានីភ្នំពេញ ព្រះសីហនុ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់
រតនគិរី សៀមរាប ស្ទឹងត្រែង ស្វាយរៀង តាកែវ
ត្បូងឃ្មុំ​
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង)
ពង្រឹងសមត្ថភាពស្ថាប័នតាមរយៈការផ្តល់បរិក្ខារ និងសម្ភារឧបទ្ទេសសម្រាប់វិទ្យាស្ថានបណ្តុះបណ្តាល បច្ចេកទេសបរិក្ខារត្រជាក់ ម៉ាស៊ីនត្រជាក់មួយចំនួន និងបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកបច្ចេកទេសបរិក្ខារត្រជាក់ ម៉ាស៊ីនត្រជាក់ ស្តីពីការអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងការជួលជុល ថែទាំ និងដំឡើងបរិក្ខារត្រជាក់ ម៉ាស៊ីនត្រជាក់ ដែលប្រើប្រាស់សារធាតុត្រជាក់ដែលងាយឆេះ មានសក្តានុពលកំដៅសកលខ្ពស់ និងសន្សំសំចៃថាមពល។
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង)
១-បណ្តុះបណ្តាលអ្នកបច្ចេកទេសបរិក្ខារត្រជាក់ ម៉ាស៊ីនត្រជាក់ ស្តីពីការអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងការ​ជួលជុល ថែទាំ និងដំឡើងបរិក្ខារត្រជាក់ ម៉ាស៊ីនត្រជាក់ ដែលប្រើប្រាស់សារធាតុត្រជាក់ដែលងាយឆេះ មានសក្តានុពលកំដៅសកលខ្ពស់ និងសន្សំសំចៃថាមពល ២-ផ្សព្វផ្សាយជាសាធារណៈ ស្តីពីការអនុវត្តពិធីសារម៉ុងរ៉េអាល់នៅព្រះរាជាណាចក្រកម្ពុជា និងផលប៉ះពាល់បណ្តាល​មកពី​ការធ្លុះធ្លាយស្រទាប់អូហ្សូនចំពោះសុខភាពមនុស្សនិងបរិស្ថាន។
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍)
ការអនុវត្តគម្រោងគឺជាកាតព្វកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជាដែលបានផ្តល់សច្ចាប័នចូលជាភាគីនៃអនុសញ្ញាវីយ៉ែន ស្តីពីកិច្ចការពារស្រទាប់ស្រទាប់អូហ្សូន និងពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូននៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០១ និងបានផ្តល់សច្ចាប័នចូលជាសមាជិកនៃវិសោធនកម្មទាំង៥ នៃពិធីសារម៉ុងរ៉េអាល់ និងបានចូលរួមចំណែកកាត់បន្ថយការកើនកំដៅភពផែនដី ការពារសុខភាពសាធារណៈនិងបរិស្ថាន ស្របតាមមុំទី១ ភាពស្អាត នៃយុទ្ធសាស្រ្ដចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ សំដៅធានាភាពស្អាតក្នុងដែនអាកាស។
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង)
១-មន្ត្រីអូហ្សូនជាតិនិងមន្ត្រីពាក់ព័ន្ធទាក់ទងនឹងការអនុវត្តពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន។ ២. អ្នកបច្ចេកទេសបរិក្ខារត្រជាក់ និង ៣. ប្រជាពលរដ្ឋកម្ពុជាទាំងអស់។
17. ការសិក្សាសមិទ្ធិលទ្ធភាព
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?)
គម្រោងនេះនឹងផ្តល់ឱកាសដល់ប្រជាពលរដ្ឋក្នុងការចូលរួមទប់ស្កាត់និងកាត់បន្ថយការប្រើប្រាស់សារធាតុ បំផ្លាញស្រទាប់អូហ្សូន ក៍ដូចជាការជួយទប់ស្កាត់ផលប៉ះពាល់សុខភាពមនុស្សនិងបរិស្ថាន ដោយសារការធ្លុះធ្លាយ ស្រទាប់អូហ្សូន។
19. ការប្រែប្រួល​អាកាសធាតុ​
ក. តើ​សកម្មភាព ​ឬ ធាតុ​ចេញ​របស់​គម្រោង​ទាក់​ទង​នឹងការប្រែប្រួល​អាកាសធាតុ​ ឬ ទេ?
ប្រសិន​បើ​ទាក់​ទង​នឹងការ​ប្រែប្រួល​អាកាស​ធាតុ​ សូម​ជ្រើសរើស​
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
ភាគរយ
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
14. Emissions reduction (as a secondary objective) | ១៤. ការកាត់បន្ថយការបញ្ចេញឧស្ម័ន
100
ទាក់ទងខ្លាំង
20. ការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ
តើ​សកម្មភាព​​ ឬ ធាតុចេញ​របស់​គម្រោង​ទាក់ទង​នឹងការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ​ដែរ ឬ ទេ?
តើ​សកម្មភាព ​ឬ​ ធាតុចេញ​របស់​គម្រោង​ទាក់​ទង​ការកាត់បន្ថយ​ហានិភ័យ ​និង​គ្រោះមហន្តរាយ​ដែរ​ ឬ​ ទេ?
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?)
គម្រោងនេះមិនប៉ះពាល់ដល់តួនាទីបុរសនិងស្ត្រីទេ ប៉ុន្តែស្រ្តីត្រូវបានចូលរួមយ៉ាងសកម្មជាមួយនឹងការអនុវត្តគម្រោងនេះ។
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?)
គម្រោងនៅខ្វះខាតអ្នកជំនាញការដែលមានបទពិសោធន៍ ដូច្នេះគម្រោងត្រូវការទីប្រឹក្សាបច្ចេកទេសនិងអ្នកជំនាញការ ទាំងក្នុង និងក្រៅប្រទេស។
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង)
គម្រោងមិនទាន់ដំណើរការតាមផែនការសម្រាប់ឆ្នាំ២០២៤ និងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៦។
24. អាទិភាពរបស់គម្រោង : (បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
10
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ)
គម្រោងនេះបានទទួលហិរញ្ញប្រទានពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ។
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)

ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ

( គិតជាពាន់ដុល្លារអាមេរិក )
ចំណាយវិនិយោគ20242025
Budget
2026
Estimate
2027
Estimate
2028
Estimate
Total in 2026 - 2028ថវិកាចរន្ត
BudgetActual
ចំណាយប្រតិបត្តិ
បៀវត្សរ៍
សម្ភារៈនិងរដ្ឋបាល
ផ្សេងៗ
ចំណាយមូលធន
ការសាងសង់
សេវាប្រឹក្សា
ទព្វសម្ភារៈ
ការបណ្តុះបណ្តាល
ផ្សេងៗ
ចំណាយសរុប
ប្រភពហិរញ្ញប្បទាន20242025
Budget
2026
Estimate
2027
Estimate
2028
Estimate
Total in 2026 - 2028ថវិកាចរន្ត
BudgetActual
ចំណូលពីគម្រោង
ថវិកាជាតិ
សាច់ប្រាក់សុទ្ធ
ធនធានផ្សេងៗ
ហិរញ្ញប្បទាន របស់ដែគូអភិវឌ្ឍ
UNEP
សរុបហិរញ្ញប្បទាន ដែលបានសន្យាផ្តល់
តម្រូវហិរញ្ញប្បទាន បំពេញបន្ថែម

​មតិយោបល់លើគម្រោង

27.
ត្រីមាស ការចំណាយ សមិទ្ធិផលជាភាគរយ ការបរិយាយដំណើរការវិវឌ្ឍន៍ User
ត្រីមាសទី១ 0 0
ត្រីមាសទី២ 0 0
ត្រីមាសទី៣ 0 0
ត្រីមាសទី៤ 0 0
Total 0 0