PIP No:
1633
|
1. ឈ្មោះគម្រោង (ENG):
Student dormitory building at Prek Leap National Institute of Agriculture
|
ឈ្មោះគម្រោងៈ
ការសាងសង់អគារស្នាក់នៅរបស់និស្សិតនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប
|
2. កាលបរិច្ឆេទគម្រោង: |
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :
|
កាលបរិច្ឆេទបញ្ចប់គម្រោង :
|
|
4. ស្ថាប័នទទួលខុសត្រូវ::
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
|
RESPONSIBLE UNIT:
Prek Leap National Institute of Agriculture
|
អង្គភាពទទួលខុសត្រូវ:
វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប
|
5. ស្ថានភាពគម្រោង
|
|
ព័ត៌មានលម្អិតអំពីគម្រោង
|
|
6. ប្រភេទគម្រោង:
|
7. ប្រភពហិរញ្ញប្បទាន
|
8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ: |
|
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ: |
រួមចំណែកពង្រឹងសុខមភាពនិស្សិត និងគុណភាពអប់រំនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប |
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា |
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
|
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):
|
|
|
|
|
12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង) |
|
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង) |
១) កែលម្អស្ថានភាពរស់នៅរបស់និស្សិតឲ្យកាន់តែប្រសើឡើង ដែលរួមមាន សុខភាព និងសុវត្ថិភាព ជាពិសេសសម្រាប់និស្សិតស្រី
២) ដើម្បីរួមចំណែកកែលម្អគុណភាពអប់រំ ដោយអនុញ្ញាតឲ្យនិស្សិតមានកន្លែងទូលាយសម្រាប់សិក្សាបន្ថែមនៅក្នុងបន្ទប់ពួកគេ
៣) និស្សិតអាចកាត់បន្ថយការចំណាយលើការជួលបន្ទប់ ព្រោះតម្លៃជួលបន្ទប់ក្នុងសាលាថោកជាង និងមានសុវត្ថភាពជាងជួលបន្ទប់ខាងក្រៅវិទ្យាស្ថាន
៤) វិទ្យាស្ថានក៏អាចរកចំណូលបន្ថែមតាមរយៈជួលបន្ទប់ឲ្យនិស្សិត និងធានាបានសុវត្ថភាពសម្រាប់និស្សិត។
|
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង) |
វិទ្យាស្ថានស្ថានជាតិកសិកម្មព្រែកលៀប ត្រូវបានបង្កើតឡើងតាំងឆ្នាំ១៩៤៨ ជាដំបូងគឺជាស្ថានីយ៍ពិសោធន៍ពូជពោតក្រហម។ ដូច្នេះមកទល់ពេលនេះមានអាយុកាល ៧៥ ឆ្នាំហើយ ដែលជាស្ថានប័នពាក់ព័ន្ធនឹងការបណ្តុះបណ្តាល និងស្រាវជ្រាវផ្នែកកសិកម្ម។
បច្ចុប្បន្នវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប បាននិងកំពុងបណ្តុះបណ្តាលថ្នាក់បរិញ្ញារង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងមានគម្រោងបើកថ្នាក់បណ្ឌិតដើមឆ្នាំ២០២៥នេះ។ ជាមួយគ្នានេះ វិទ្យាស្ថានមាននិស្សិតប្រមាណ ១៤០០ នាក់កំពុងសិក្សាក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ដែលមានការកើនឡើងប្រហែល ១០% ក្នុងរយៈពេល៥ ឆ្នាំចុងក្រោយនេះ។ បើទោះបីមកទល់ពេលនេះ វិទ្យាស្ថាន មានអន្តេវាសិកដ្ឋានមួយកន្លែងក៏ដោយ ប៉ុន្តែអាចឲ្យនិស្សិតស្នាក់នៅបានតែ១០០ នាក់ប៉ុណ្ណោះ ហើយអគារទៀតមានលក្ខណៈចាស់ទ្រុតទ្រោម គ្នាមអនាម័យ។ ដូច្នេះការបង្កើតអន្តេវាសិកដ្ឋានថ្មី វាចាំបាច់បំផុតសម្រាប់តម្រូវការស្នាក់នៅរបស់និស្សិតដែលចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ គម្រោងនេះចែកចេញជាពីរ ផ្នែក គឺផ្នែកទី១ មានថវិកា ៦២ ៥០០ ដុល្លា សម្រាប់សាងសង់ឆ្នាំទី១ (២០២៥) និងផ្នែកទី២ (ឆ្នាំ២០២៦) មានថវិកា ៦២ ៥០០ ដុល្លា។
|
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍) |
បច្ចុប្បន្នវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប បាននិងកំពុងបណ្តុះបណ្តាលថ្នាក់បរិញ្ញារង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងមានគម្រោងបើកថ្នាក់បណ្ឌិតនៅក្នុងខែមេសា២០២៥នេះ។ ជាមួយគ្នានេះ វិទ្យាស្ថានមាននិស្សិតប្រមាណ ១៤០០ នាក់កំពុងសិក្សា ដែលមានការកើនឡើងប្រហែល ១០% រាល់ឆ្នាំក្នុងរយៈពេល៥ ឆ្នាំចុងក្រោយនេះ។ និស្សិតសិក្សានៅវិទ្យាស្ថាន ប្រមាណ៨០% ជាអ្នកមកពីខេត្ត និងភាគច្រើនមានជីវភាពក្រីក្រ។ មកទល់ពេលនេះបើទោះបីជាវិទ្យាស្ថានមានកន្លែងឲ្យនិស្សិតស្នាក់នៅបានខ្លះៗក៏ដោយ ប៉ុន្តែមិនបានឆ្លើយតបតាមការស្នើសុំរបស់និស្សិតនៅឡើយ ព្រោះចំនួនបន្ទប់មានកំណត់។ ជាងនេះទៅទៀតអគារស្នាក់នៅរបស់និស្សិតមានអាយុចាស់ណាស់ទៅហើយ មិនមានអនាម័យគ្រប់គ្រាន់ ដោយមួយបន្ទប់និស្សិតស្នាក់នៅរហូតដល់៥ ទៅ៦ នាក់។ ការស្នាក់នៅច្រើននាក់ក្នុងបន្ទប់តែមួយដូច្នេះ មិនមានលក្ខណៈល្អប្រសើ សម្រាប់ការសិក្សា និងសុវត្ថិភាពរបស់និស្សិតឡើយ ជាពិសេសសម្រាប់និស្សិតស្រី។
|
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង) |
១) និស្សិតនឹងអាចរស់នៅមានផាសុខភាព និងមានសុវត្ថភាពល្អ
២) គុណភាពសិក្សារបស់និស្សិតកាន់តែប្រសើឡើង
៣) បានជួយសម្រាលការចំណាយរបស់និស្សិត ក័ដូចជាការរួមចំណែកកាត់បន្ថយភាពក្រីក្រក្នុងប្រទេសកម្ពុជា
៤) និស្សិតកាន់តែច្រើននឹងជ្រើសរើសការសិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែក ដោយសារមានកន្លែងស្នាក់នៅសមរម្យ និងសុវត្តិភាព។
|
17. ការសិក្សាសមិទ្ធិលទ្ធភាព |
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
|
ប្រសិនបើត្រូវការ តើការសិក្សាសមិទ្ធិលទ្ធភាព បានរៀបចំហើយឬនៅ?
|
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?) |
គម្រោងសាងសង់អគារស្នាក់របស់និស្សិត នឹងផ្តល់ផលប្រយោជន៍ជាច្រើនទាំងរយៈពេលខ្លីនិងវែងដល់ សេដ្ឋកិច្ច បរិស្ថាន និងសង្គម ដែលរួមមាន៖
១) និស្សិតចំណាយតិចជាងមុន ហើយវិទ្យាស្ថានបានទទួលផលប្រយោជន៍ច្រើនជាងមុន ដោយសារអគារស្នាក់នៅអាចផ្ទុកនិស្សិតបានច្រើនជាងមុន
២) បរិស្ថាននៃការស្នាក់នៅរបស់និស្សិតបានប្រសើរជាងមុន។ ជាមួយគ្នានេះបរិស្ថាននៅជុំវិញអគារក៏ប្រសើរជាងមុន។ |
19. ការប្រែប្រួលអាកាសធាតុ |
ក. តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ឬ ទេ?
|
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
|
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
|
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
ភាគរយ
|
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
18. Livelihoods (general) | ១៨. ជីវភាពរស់នៅ (ទូទៅ)
|
30
|
ទាក់ទងតិចតួច
|
20. ការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយ |
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?) |
ពីមុនការស្នាក់នៅរបស់និស្សិតស្រី មានហានិភ័យ ដោយសារបន្ទប់តូចចង្អៀត ហើយស្នាក់នៅ៥ ទៅ៦នាក់។ ជាងនេះទៅទៀតអគារស្នាក់នៅពីមុន មិនរឹងមាំ និងធ្លុះធ្លាយ មិនមានសុវត្ថភាពដល់និស្សិតស្រីឡើយ។ អគារសង់ថ្មី នឹងផ្តល់ សុវត្ថភាព អនាម័យ និងឱកាសការសិក្សាបន្ថែមទៀតដល់និស្សិតស្រី។ |
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?) |
គម្រោងត្រូវគាំទ្រដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសម្រេចផ្តល់ថវិកាដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាមួយគ្នានេះដែរ វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ដែលជាម្ចាស់គម្រោង ក៏រួមចំណែកថវិកាបដិភាគ ៤០% ផងដែរ។
|
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង) |
មកទស់ខែមករា ឆ្នាំ២០២៥ នេះ វិទ្យាស្ថានបានចាប់ផ្តើមរុះរើអគារចាស់ចេញ។ ពេលចប់រុះរើ ការសាងសង់អគារថ្មីនឹងចាប់ផ្តើម ដែលរំពឹងនឹងចាប់ផ្តើមក្នុងខែមីនា ២០២៥។ |
24. អាទិភាពរបស់គម្រោង
:
(បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
|
2
|
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ) |
អ្នកផ្តល់ថវិកាសម្រាប់អនុវត្តគម្រោងសាងសង់អន្តេវាសិកដ្ឋាននិស្សិតនេះ ទ្រទ្រង់ថវិកាដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (៦០%) និងថវិកាបរិភាគរបស់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប (៤០%)។ |
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) |
ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ
( គិតជាពាន់ដុល្លារអាមេរិក )
|
|