សន្លឹកព័ត៌មានរបស់គម្រោង

ផ្នែក A: ព័ត៌មានមូលដ្ឋានរបស់គម្រោង

( ត្រូវបំពេញគ្រប់ចំណុចទាំងអស់ )
PIP No: 1624
1. ឈ្មោះគម្រោង (ENG): Enhancing Sustainability of the Transboundary Cambodia – Mekong River Delta Aquifer
    ឈ្មោះគម្រោងៈ លើកកម្ពស់និរន្តរភាពទឹកក្រោមដីឆ្លងដែនតំបន់ដីសណ្តរទន្លេមេគង្គ
2. កាលបរិច្ឆេទគម្រោង:
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :

20/11/23

កាលបរិច្ឆេទបញ្ចប់គម្រោង :

11/19/2028

3. ចំណាយគម្រោងសរុប:
$

15000000

4. ស្ថាប័នទទួលខុសត្រូវ::

ក្រសួងបរិស្ថាន

RESPONSIBLE UNIT:

General Directorate of Environmental Protection (GDEP)

អង្គភាព​ទទួល​ខុស​ត្រូវ:

អគ្គនាយកដ្ឋានគាំពារបរិស្ថាន

5. ស្ថានភាពគម្រោង

គម្រោងកំពុងដំណើរការ


ព័ត៌មានលម្អិតអំពីគម្រោង


6. ប្រភេទគម្រោង:

7. ប្រភពហិរញ្ញប្បទាន

8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ:
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ:
គម្រោងដែលអនុវត្តដោយទ្វេរភាគីកម្ពុជា-វៀតណាមនេះ នឹងជួយបង្កើននិងជំរុញសេវាកម្មពាក់ព័ន្ធកសិកម្ម ព្រៃឈើ ជលផលប្រកបដោយចីរភាព តាមរយៈការធ្វើតេស្តសាកល្បង និងពង្រីកវិសាលភាពផលិតកម្ម, ការកសាងសមត្ថភាពស្ថាប័ន ការអនុវត្តការងារតាមវិធានចម្រុះ ក្នុងការឆ្លើយតបការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់បរិស្ថានជាដើម។ សហគមន៍ នឹងត្រូវបានផ្តល់ផងដែរនូវយន្តកាត់បន្ថយភាពងាយរងគ្រោះ។
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
Coordination of Supporting Policies (Skills and Human Resource Development, Sciences, Technology and Innovation Promotion, Establishment and Development of Industrial Infrastructure, and Financing Measures) | ការសម្របសម្រួលគោលនយោបាយគាំទ្រ (ការបណ្តុះបណ្តាលជំនាញនិងធនធានមនុស្ស ការជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការកសាងនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម និងវិធានការផ្នែកហិរញ្ញប្បទាន)
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):

12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង)
គ្រប់ខេត្តក្រុង បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង
កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កែប
កោះកុង ក្រចេះ មណ្ឌលគិរី ឧត្តរមានជ័យ ប៉ៃលិន
រាជធានីភ្នំពេញ ព្រះសីហនុ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់
រតនគិរី សៀមរាប ស្ទឹងត្រែង ស្វាយរៀង តាកែវ
ត្បូងឃ្មុំ​
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង)
ការប្រែប្រួលអាកាសធាតុនិងការអភិវឌ្ឍនៅតំបន់ខ្សែទឹកខាងលើត្រូវបានមើលឃើញថាបង្កផលប៉ះពាល់មួយផ្នែកធំដល់ប្រជាជនដែលរស់នៅតំបន់ដីសណ្តរទន្លេមេគង្គ-កម្ពុជា និងវៀតណាម។ គោលបំណងនៃគម្រោងនេះគឺដើម្បី “ពង្រឹងសុវត្ថិភាពបរិស្ថានទឹកនៅអាងទន្លេមេគង្គ តាមរយៈការលើកកម្ពស់ការគ្រប់គ្រង និងការប្រើប្រាស់ប្រព័ន្ធទឹក ក្រោមដីឆ្លងដែននៅតំបន់ដីសណ្តរទន្លេមេគង្គ-កម្ពុជាប្រកបដោយនិរន្តរភាព”។
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង)
-ជំរឿនតាមប្រទេសទៅលើបញ្ហាគន្លិះកម្រិតជាតិនិងឆ្លងដែនលើផលប៉ះពាល់ប្រព័ន្ធទឹកក្រោមដីតាមរយៈ ការស្វែង រកការពិតរួមគ្នា ដើម្បីបើកផ្លូវទៅកាន់ការដោះស្រាយរួមគ្នា។ -ធ្វើតេស្តសាកល្បងយុទ្ធសាស្រ្តក្នុងការលើកកម្ពស់ចរន្តទឹកក្រោមដី កាត់បន្ថយការទាញយកទឹកក្រោមដី និងកាត់ បន្ថយការធ្វើអាជីវកម្មប្រព័ន្ធទឹកក្រោមដី/ប្រព័ន្ធអេកូឡូស៊ីទឹកក្រោមដី។ -ព្រមព្រៀងក្នុងការលើកកម្ពស់អភិបាលកិច្ចប្រព័ន្ធទឹកក្រោមដីឆ្លងដែន (រៀបចំប្រព័ន្ធតាមដាន ចែករំលែកទិន្នន័យ, រៀបចំស្ថាប័នទំនាក់ទំនងពាក់ព័ន្ធការងារទឹកក្រោមដីឆ្លងដែន) -ប្រទេសនីមួយៗសម្រេចបាននូវការប្តេជ្ញាចិត្តក្នុងការអនុវត្តកំណែទម្រង់ឯកសារគតិយុត្ត គោលការណ៍ និងការ វិនិយោគសំដៅកិច្ចគាំពារប្រព័ន្ធទឹកក្រោមដី និងការប្រើប្រាស់ប្រព័ន្ធទឹកក្រោមដីរួមគ្នាប្រកបដោយសមធម៌ និងរក្សាបានប្រព័ន្ធអេកូឡូស៊ីនៃទឹកក្រោមដី។ -ដាក់ឱ្យអនុវត្តយន្តការគម្រោងសម្រាប់ការតាមដាន លើកកម្ពស់ការចូលរួមពីអ្នកពាក់ព័ន្ធ យេនឌ័រ ការផ្សព្ទផ្សាយ កិច្ចសហប្រតិបត្តិការ ដើម្បីធ្វើឱ្យប្រសើរឡើងនូវភាពជោគជ័យប្រកបដោយនិរន្តរភាពរយៈពេលវែង។​
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍)
នេះជាគម្រោងដែលត្រូវអនុវត្តទ្វេរភាគី (កម្ពុជា-វៀតណាម) ផ្តោតសំខាន់លើការធ្វើឱ្យប្រសើរឡើងនូវការ គ្រប់គ្រងប្រព័ន្ធទឹកក្រោមដីនៅតំបន់ដីសណ្តរទន្លេមេគង្គ-កម្ពុជា (CMDA)។ គម្រោងនេះត្រូវបានផ្តួចផ្តើមដើម្បីឆ្លើយ តបបញ្ហាប្រឈមមួយចំនួនដែលត្រូវបានរកឃើញរួមមាន៖ ១. ការបាត់បង់ទន់ក្រោមដី ២. ការបាក់ស្រុតស្រទាប់ដី ៣. ការកើនឡើងកម្រិតអាសេនិក និងសារធាតុបំពុលផ្សេងទៀត ៤. ការជ្រៀតចូលនៃទឹកប្រៃ និង ៥. ការខូចខាតប្រព័ន្ធអេកូឡូស៊ីទឹកក្រោមដី។
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង)
ផលប្រយោជន៍ដោយផ្ទាល់៖ ក្រសួងបរិស្ថាននឹងមានភាពប្រសើរឡើងនូវការអភិវឌ្ឍសមត្ថភាពក្នុងលក្ខខណ្ឌនៃការគ្រប់គ្រង ទឹកក្រោមដី ការរៀបចំផែនការ។ លិខិតបទដ្ឋានជាក់លាក់ ក៏ដូចជាឯកសារបច្ចេកទេសជាច្រើននឹងត្រូវបានបង្កើត ដែលជាឯកសារគោលក្នុងការគ្រប់គ្រងទឹកក្រោមដី។ ផលប្រយោជន៍ដោយប្រយោល៖ គម្រោងនឹងចូលរួមចំណែកដល់ស្ថាប័នផ្សេងៗដូចជា ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រិក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងរ៉ែនិង ថាមពល ព្រមទាំងស្ថាប័នសិក្សាស្រាវជ្រាវជាច្រើនផ្សេងទៀត។
17. ការសិក្សាសមិទ្ធិលទ្ធភាព
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?)
គម្រោងនឹងមិនបង្កផលប៉ះពាល់ជារូបវ័ន្តដល់មូលដ្ឋាន ឬ ទីតាំងអនុវត្តឡើយ។ ផ្ទុយទៅវិញនឹងចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងបរិស្ថាន តាមរយៈការគ្រប់គ្រងទឹកក្រោមដីប្រកបដោយចីរភាព។
19. ការប្រែប្រួល​អាកាសធាតុ​
ក. តើ​សកម្មភាព ​ឬ ធាតុ​ចេញ​របស់​គម្រោង​ទាក់​ទង​នឹងការប្រែប្រួល​អាកាសធាតុ​ ឬ ទេ?
ប្រសិន​បើ​ទាក់​ទង​នឹងការ​ប្រែប្រួល​អាកាស​ធាតុ​ សូម​ជ្រើសរើស​
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
ភាគរយ
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
6. Water against drought/flood | ៦. ធនធានទឹកដែលធន់នឹងទឹកជំនន់ឬគ្រោះរាំងស្ងួត
30
ទាក់ទងតិចតួច
20. ការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ
តើ​សកម្មភាព​​ ឬ ធាតុចេញ​របស់​គម្រោង​ទាក់ទង​នឹងការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ​ដែរ ឬ ទេ?
តើ​សកម្មភាព ​ឬ​ ធាតុចេញ​របស់​គម្រោង​ទាក់​ទង​ការកាត់បន្ថយ​ហានិភ័យ ​និង​គ្រោះមហន្តរាយ​ដែរ​ ឬ​ ទេ?
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?)
UNESCO WWAP នឹងសម្របសម្រួលសកម្មភាពពាក់ព័ន្ធយេនឌ័រ ហើយប្រទេសទាំង២ (កម្ពុជា និងវៀតណាម) នឹងអនុវត្តគម្រោងសាកល្បងដែលនឹងផ្អែកលើលទ្ធផល TDA ដើម្បីរៀបចំផែនការសកម្មភាព។ សំឡេងពីសហគមន៍ ដែលរងផលប៉ះពាល់ ជាពិសេសស្ត្រីនិងក្រុមងាយរងគ្រោះនឹងត្រូវបានយកចិត្តទុកដាក់អំឡុងពេលអនុវត្តគម្រោង។
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?)
-ក្រសួងបរិស្ថាន៖ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តគម្រោងផ្នែកតាមលក្ខខ័ណ្ឌការងារ (ToR) ដែលបាន កំណត់ជាមួយដៃគូរអនុវត្តន៍ ពិសេសផែនការសកម្មភាពដែលមានកំណត់កាលបរិច្ឆេទជាក់លាក់។ ក្រសួង បរិស្ថាន ដោយមានអគ្គនាយកដ្ឋានគាំពារបរិស្ថានជាសេនាធិការបានគាំទ្របន្ថែមក្នុងការសម្របសម្រួល អនុវត្ត គម្រោង រាប់បញ្ចូលលិខិតបទដ្ឋានចាំបាច់ និងឯកសាររដ្ឋបាលជាដើម។ -គម្រោងត្រូវបានតាក់តែងដោយមានការសម្របសម្រួលបច្ចេកទេសពីទីប្រឹក្សាជំនាញ តាមផ្នែកនីមួយៗផងដែរ រួមមានការជ្រោមជ្រែងពី MERFI, IUCN, UNESCO ជាដើម ព្រមទាំងមានក្រុមប្រឹក្សាបច្ចេកទេសថ្នាក់ជាតិ សម្រាប់ពិនិត្យ ផ្តល់យោបល់ផងដែរ។
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង)
- បានរៀបចំសិក្ខាសាលាចាប់ផ្តើមគម្រោងរួចរាល់កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ - បានរៀបចំសេចក្តីសម្រចស្តីពីការបង្កើតក្រុមការងារគ្រប់គ្រង និងអនុវត្តគម្រោងស្តីពី «ការលើកកម្ពស់ និរន្តរភាពទឹកក្រោមដីឆ្លងដែនតំបន់ដីសណ្តរទន្លេមេគង្គ» កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ - បានជ្រើសរើសក្រុមទីប្រឹក្សាបច្ចេកទេស-JTC ចំនួន៣រូបរួចរាល់កាលពីខែកញ្ញា ឆ្នាំ២០២៤ - បានបញ្ជូនមន្ត្រី២រូបចូលរួមក្នុងសន្និសិទ្ធអន្តរជាតិលើកទី១០ ស្តីពីទឹក ប្រព្រឹត្តិទៅកាលពីថ្ងៃទី២៣-២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅប្រទេសអ៊ុយរូហ្គាយ។ - ក្នុងការងារ Mekong Region Futures Institute (MERFI) បាន និង កំពុងជ្រើសរើសអ្នកជំនាញបន្ថែម ពាក់ព័ន្ធ Component 1 ព្រមទាំងរៀបចំផែនការសកម្មភាពសម្រាប់ TDA។
24. អាទិភាពរបស់គម្រោង : (បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
5
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ)
អង្គការ FAO គឺជាអ្នកអនុវត្ត ហើយអង្គការសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) នឹងត្រូវបាន ជ្រើសរើសសម្រាប់ដឹកនាំប្រតិបត្តិ (ដៃគូប្រតិបត្តិការនាំមុខ)។ ដំណើរការ Transboundary Diagnosis Analysis (TDA) មួយផ្នែកធំនឹងត្រូវប្រតិបត្តិដោយអង្គការយូណេស្កូ និង Mekong Region Futures Institute (MERFI) ខណៈដែល IUCN នឹងដឹកនាំគ្រប់ផែនការសកម្មភាព (SAP) នៃជំហានពាក់ព័ន្ធ ដោយមានការគាំទ្រដោយទីភ្នាក់ងារ ប្រតិបត្តិផ្សេងទៀត និងគណៈកម្មាធិការទន្លេមេគង្គកម្ពុជា និងវៀតណាម (CNMC & VNMC)។ UNESCO WWAP នឹងសម្របសម្រួលសកម្មភាពពាក់ព័ន្ធយេនឌ័រ ហើយប្រទេសទាំង២នឹងអនុវត្តគម្រោងសាកល្បងដែលនឹងផ្អែកលើ លទ្ធផល TDA និងក៏ជាអ្នកជូនដំណឹងអំពីការបង្កើតផែនការសកម្មភាពផងដែរ។
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)

ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ

( គិតជាពាន់ដុល្លារអាមេរិក )
ចំណាយវិនិយោគ20242025
Budget
2026
Estimate
2027
Estimate
2028
Estimate
Total in 2026 - 2028ថវិកាចរន្ត
BudgetActual
ចំណាយប្រតិបត្តិ
បៀវត្សរ៍
សម្ភារៈនិងរដ្ឋបាល
ផ្សេងៗ
ចំណាយមូលធន
ការសាងសង់
សេវាប្រឹក្សា
ទព្វសម្ភារៈ
ការបណ្តុះបណ្តាល
ផ្សេងៗ
ចំណាយសរុប
ប្រភពហិរញ្ញប្បទាន20242025
Budget
2026
Estimate
2027
Estimate
2028
Estimate
Total in 2026 - 2028ថវិកាចរន្ត
BudgetActual
ចំណូលពីគម្រោង
ថវិកាជាតិ
សាច់ប្រាក់សុទ្ធ
ធនធានផ្សេងៗ
ហិរញ្ញប្បទាន របស់ដែគូអភិវឌ្ឍ
GEF
FAO
FAO
FAO
FAO
FAO
សរុបហិរញ្ញប្បទាន ដែលបានសន្យាផ្តល់
តម្រូវហិរញ្ញប្បទាន បំពេញបន្ថែម

​មតិយោបល់លើគម្រោង

27.
ត្រីមាស ការចំណាយ សមិទ្ធិផលជាភាគរយ ការបរិយាយដំណើរការវិវឌ្ឍន៍ User
ត្រីមាសទី១ 0 0
ត្រីមាសទី២ 0 0
ត្រីមាសទី៣ 0 0
ត្រីមាសទី៤ 0 0
Total 0 0