PIP No:
1634
|
1. ឈ្មោះគម្រោង (ENG):
Infrastructure Support for Rice Seed Production and Model Irrigation System for Vegetable Production
|
ឈ្មោះគម្រោងៈ
គម្រោងហេដ្ឋារចនាសម្ព័ន្ធគាំទ្រផលិតកម្មគ្រាប់ពូជស្រូវ និងប្រព័ន្ធស្រោចស្រពដំណាំបន្លែសុវត្ថិភាពគំរូ
|
2. កាលបរិច្ឆេទគម្រោង: |
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :
|
កាលបរិច្ឆេទបញ្ចប់គម្រោង :
|
|
4. ស្ថាប័នទទួលខុសត្រូវ::
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
|
RESPONSIBLE UNIT:
General Directorate of Agriculture
|
អង្គភាពទទួលខុសត្រូវ:
|
5. ស្ថានភាពគម្រោង
គម្រោងសម្រាប់អនុវត្តផ.យ.អ.ជ.
|
|
ព័ត៌មានលម្អិតអំពីគម្រោង
|
|
6. ប្រភេទគម្រោង:
|
7. ប្រភពហិរញ្ញប្បទាន
|
8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ: |
|
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ: |
- ប្រែក្លាយជាមជ្ឈមណ្ឌលឧត្តមភាពក្នុងការពិសោធន៍ បណ្តុះបណ្តាល និងបង្ហាញបច្ចេកទេសបន្លែដល់ប្រជាកសិករ គ្រឹៈស្ថានសាធារណៈ និងវិស័យឯកជន ដោយប្រើប្រាស់ថវិកាវិនិយោគ
- ពង្រីកសមត្ថភាពផលិតគ្រាប់ពូជស្រូវចុះបញ្ជី និងគ្រាប់ពូជវិញ្ញាបនបត្រប្រកបដោយគុណភាព អនុលោមតាមស្តង់ដារ និងអាចផ្គត់ផ្គង់គ្រាប់ពូជស្រូវជូនកសិករកាន់តែទូលំទូលាយ។ |
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា |
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
Expansion and Modernization of SMEs (Institutional arrangements and incentives, Registration and Accounting Practices, and Promotion of Agro-Industrial Development) | ការពង្រីកនិងទំនើបកម្មសហគ្រាសធុនតូចនិងមធ្យម (ការរៀបចំស្ថាប័ននិងការលើកទឹកចិត្ត ការចុះបញ្ជីនិងការកាន់បញ្ជីគណនេយ្យ និងការជំរុញការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម)
|
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):
|
|
|
|
|
12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង) |
|
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង) |
ផ្តល់មធ្យោបាយ គ្រឿងម៉ាស៊ីន ឧបករណ៍ សម្ភារ សម្រាប់៖
- ពង្រីកសមត្ថភាពផលិតគ្រាប់ពូជស្រូវចុះបញ្ជី និងគ្រាប់ពូជវិញ្ញាបនបត្រប្រកបដោយគុណភាព អនុលោមតាមស្តង់ដារ និងអាចផ្គត់ផ្គង់គ្រាប់ពូជស្រូវជូនកសិករកាន់តែទូលំទូលាយ
- លើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពនៃការសម្ងួត ការកែច្នៃគ្រាប់ពូជ និងគុណភាពគ្រាប់ពូជស្រូវក្នុងឃ្លាំងឱ្យបានកាន់តែប្រសើរ
- ពង្រឹងសមត្ថភាពមន្ត្រីជំនាញ គ្រឹះស្ថានសាធារណៈ វិស័យឯកជន និងប្រជាកសិករអំពីបច្ចេកទេសដាំដុះបន្លែ
- ធានាការផ្គត់ផ្គង់ទឹកបានពេញមួយឆ្នាំ សម្រាប់ផលិតកម្មបន្លែនៅតាមស្ថានីយពិសោធន៍ កសិដ្ឋាននិងមជ្ឈមណ្ឌលអភិវឌ្ឍន៍កសិកម្ម តាមរយៈការប្រើប្រាស់ប្រព័ន្ធស្រោចស្រពសន្សំសំចៃទឹក
- បង្កើនបរិមាណផលបន្លែ តាមរយៈការបង្កើនផ្ទៃដីដាំដុះ |
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង) |
គម្រោងនឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតាមកសិដ្ឋាន ស្ថានីយកសិកម្ម ដូចខាងក្រោម៖
I. ហេដ្ឋារចនាសម្ព័ន្ធគាំទ្រផលិតកម្មគ្រាប់ពូជស្រូវ
១. កសិដ្ឋានផលិតគ្រាប់ពូជស្រូវទួលសំរោង ឆ្នាំ២០២៥
- តម្លើងម៉ាស៊ីនសម្ងួតគ្រាប់ពូជស្រូវចំនួន ១គ្រឿង ដែលមានសមត្ថភាពសម្ងួតបានប្រមាណ ១០០តោន/ថ្ងៃ
- តម្លើងម៉ាស៊ីនសម្រិតសម្រាំងគ្រាប់ពូជស្រូវបែបទំនើប ដែលមានសមត្ថភាពបក់សម្អាត ញែកចេញគ្រាប់ពូជស្រូវមានព័ណ៌ផ្សេង (sorter color) និងវេចខ្ចប់គ្រាប់ពូជស្រូវបានប្រមាណ ៤០តោន/ថ្ងៃ ចំនួន ១ឈុត
- សាងសង់ឃ្លាំងស្តុកគ្រាប់ពូជស្រូវ (២០ម x ៥០ម x កម្ពស់ ១០ម) ដែលមានសមត្ថភាពស្តុកបាន ១ ០០០តោន ចំនួន ១កន្លែង
- ម៉ាស៊ីនលើកស្រូវចុះឡើង (forklift) ដែលមានសមត្ថភាពលើកដាក់បាន ៣តោន ចំនួន ២គ្រឿង
- ម៉ាស៊ីនច្រូតស្រូវ ដែលមានសមត្ថភាពច្រូតបាន ៥ហិកតា/ថ្ងៃ ចំនួន ១គ្រឿង។
២. មណ្ឌលអភិវឌ្ឍន៍កសិកម្មទន្លេបាទី ឆ្នាំ២០២៥
- តម្លើងម៉ាស៊ីនសម្ងួតគ្រាប់ពូជស្រូវចំនួន ១គ្រឿង ដែលមានសមត្ថភាពសម្ងួតបានប្រមាណ ៤៥តោន/ថ្ងៃ
- តម្លើងម៉ាស៊ីនសម្រិតសម្រាំងគ្រាប់ពូជស្រូវបែបទំនើប ដែលមានសមត្ថភាពបក់សម្អាត ញែកចេញគ្រាប់ពូជស្រូវមានព័ណ៌ផ្សេង (sorter color) និងវេចខ្ចប់គ្រាប់ពូជស្រូវបានប្រមាណ ២០តោន/ថ្ងៃ ចំនួន ១ឈុត
- សាងសង់ឃ្លាំងស្តុកគ្រាប់ពូជស្រូវ (២០ម x ៥០ម x កម្ពស់ ១០ម) ដែលមានសមត្ថភាពស្តុកបាន ១ ០០០តោន ចំនួន ១កន្លែង
- ម៉ាស៊ីនលើកស្រូវចុះឡើង (forklift) ដែលមានសមត្ថភាពលើកដាក់បាន ៣តោន ចំនួន ២គ្រឿង
- ម៉ាស៊ីនច្រូតស្រូវ ដែលមានសមត្ថភាពច្រូតបាន ៥ហិកតា/ថ្ងៃ ចំនួន ១គ្រឿង។
៣. ស្ថានីយពិសោធន៍កសិកម្មគោកត្រប់ ឆ្នាំ២០២៦
- តម្លើងម៉ាស៊ីនសម្ងួតគ្រាប់ពូជស្រូវចំនួន ១គ្រឿង ដែលមានសមត្ថភាពសម្ងួតបានប្រមាណ ៤៥តោន/ថ្ងៃ
- តម្លើងម៉ាស៊ីនសម្រិតសម្រាំងគ្រាប់ពូជស្រូវបែបទំនើប ដែលមានសមត្ថភាពបក់សម្អាត ញែកចេញគ្រាប់ពូជស្រូវមានព័ណ៌ផ្សេង (sorter color) និងវេចខ្ចប់គ្រាប់ពូជស្រូវបានប្រមាណ ២០តោន/ថ្ងៃ ចំនួន ១ឈុត
- សាងសង់ឃ្លាំងស្តុកគ្រាប់ពូជស្រូវ (២០ម x ៥០ម x កម្ពស់ ១០ម) ដែលមានសមត្ថភាពស្តុកបាន ១ ០០០តោន ចំនួន ១កន្លែង
- ម៉ាស៊ីនលើកស្រូវចុះឡើង (forklift) ដែលមានសមត្ថភាពលើកដាក់បាន ៣តោន ចំនួន ២គ្រឿង
- ម៉ាស៊ីនច្រូតស្រូវ ដែលមានសមត្ថភាពច្រូតបាន ៥ហិកតា/ថ្ងៃ ចំនួន ១គ្រឿង។
II. ហេដ្ឋារចនាសម្ព័ន្ធស្រោចស្រពដំណាំបន្លែសុវត្ថិភាពគំរូ
១. ស្ថានីយពិសោធន៍កសិកម្មបន្ទាយដែក លើផ្ទៃដី ចំនួន២ហិកតា នៅឆ្នាំ២០២៦
- សង់ប្រព័ន្ធស្រោចស្រព (ស្ថានីយបូមទឹកបណ្តែត ទំហំ៤ម៉ែត្រ x ៤ម៉ែត្រ x ២,៨ម៉ែត្រ, ម៉ូទ័របូមទឹក កម្លាំង ១១គីឡូវ៉ាត់/គ្រឿង ចំនួន២គ្រឿង, ទូរបញ្ជាអូតូសម្រាប់ដំណើរការម៉ូទ័របូមទឹក ចំនួន២គ្រឿង, បណ្តាញប្រព័ន្ធអគ្គិសនីសូឡាសម្រាប់ម៉ូទ័របូមទឹក ៤០KW និងម៉ូទ័រទឹកអណ្ដូង ២០KW ចំនួន១កំប្លេ) ចំនួន១ឈុត
- សង់ផ្ទះសំណាញ់ (ទំហំ២០ម x ២៥ម) ចំនួន១៦ខ្នង
- សង់ផ្ទះសំណាញ់ (ទំហំ២០ម x ៥០ម ចំនួន១០ខ្នង
- ត្រាក់ទ័រ ៥០សេះ អង្គប់ នង្គ័លថាស៥ រនាស់ធ្មេញ និងឧបករណ៍បំពាក់ផ្សេងៗ ចំនួន១ឈុត
- ម៉ាស៊ីនសាបគ្រាប់បន្លែ ចំនួន១គ្រឿង
- Cooling Storage ទំហំ២០ម៉ែត្រ x ៣០ម៉ែត្រ ចំនួន១កន្លែង
- រថយន្តបំពាក់ប្រព័ន្ធត្រជាក់សម្រាប់ដឹកបន្លែស្រស់ ចំនួន១គ្រឿង។
២. មណ្ឌលអភិវឌ្ឍន៍ពូជដំណំាបន្លែទន្លេមេគង្គ លើផ្ទៃដី ចំនួន២ហិកតា នៅឆ្នាំ២០២៧
- សង់ប្រព័ន្ធស្រោចស្រព (ស្ថានីយបូមទឹកបណ្តែត ទំហំ៤ម៉ែត្រ x ៤ម៉ែត្រ x ២,៨ម៉ែត្រ, ម៉ូទ័របូមទឹក កម្លាំង ១១គីឡូវ៉ាត់/គ្រឿង ចំនួន២គ្រឿង, ទូរបញ្ជាអូតូសម្រាប់ដំណើរការម៉ូទ័របូមទឹក ចំនួន២គ្រឿង, បណ្តាញប្រព័ន្ធអគ្គិសនីសូឡាសម្រាប់ម៉ូទ័របូមទឹក ៤០KW និងម៉ូទ័រទឹកអណ្ដូង ២០KW ចំនួន១កំប្លេ) ចំនួន១ឈុត
- សង់ផ្ទះសំណាញ់ (ទំហំ២០ម x ២៥ម) ចំនួន១៦ខ្នង
- សង់ផ្ទះសំណាញ់ (ទំហំ២០ម x ៥០ម ចំនួន១០ខ្នង
- ត្រាក់ទ័រ ៥០សេះ អង្គប់ នង្គ័លថាស៥ រនាស់ធ្មេញ និងឧបករណ៍បំពាក់ផ្សេងៗ ចំនួន១ឈុត
- ម៉ាស៊ីនសាបគ្រាប់បន្លែ ចំនួន១គ្រឿង
- Cooling Storage ទំហំ២០ម៉ែត្រ x ៣០ម៉ែត្រ ចំនួន១កន្លែង
- រថយន្តបំពាក់ប្រព័ន្ធត្រជាក់សម្រាប់ដឹកបន្លែស្រស់ ចំនួន១គ្រឿង។
|
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍) |
ផលិតកម្មដំណាំបន្លែ គឺជាប្រភេទដំណាំសំខាន់ទីពីរបន្ទាប់ពីស្រូវនៅក្នុងប្រទេសកម្ពុជាដែលផ្តល់នូវប្រាក់ចំណូលជារៀងរាល់ឆ្នាំ ដល់ប្រជាកសិករខ្ពស់ជាងការធ្វើស្រែ។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាផលិតបន្លែបានប្រមាណ ១លានតោន នៅឆ្នាំ២០២៣ (របាយការណ៍អគ្គនាយកដ្ឋានកសិកម្ម ២០២៣) ដែលអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបានប្រមាណ ៨៣% នៃបរិមាណតម្រូវការប្រើប្រាស់សរុបប្រមាណ ១ ២០០ ០០០តោន/ឆ្នាំ។ បើទោះបីជាក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ផ្ទៃដីផលិតកម្មដំណាំបន្លែបានកើនឡើងក៏ដោយ (ពី ៥៧ ៧១៩ហត នៅឆ្នាំ២០១៩ ដល់ ៧៦ ៤៤៥ហត នៅឆ្នាំ២០២៣) និងបរិមាណផលបន្លែសរុបបានកើន (ពី ៦៨៣ ៧៨៣តោន នៅឆ្នាំ២០១៩ ដល់ ១ ០៦៥ ២២៧តោន នៅឆ្នាំ២០២៣) ក៏ការនាំចូលបន្លែពីប្រទេសជិតខាងនៅមានប្រមាណពី ២០០ ទៅ ៤០០តោនក្នុងមួយថ្ងៃដែរ ហើយបន្លែដែលនាំចូលទាំងនោះ មិនមានប្រភពច្បាស់លាស់ និងភាគច្រើនជាបន្លែដែលមានផ្ទុកសារធាតុគីមីលើសកម្រិតនាំឱ្យប៉ះពាល់ដល់សុខមាលភាពអ្នកបរិភោគ។ ម៉្យាងវិញទៀត ផលិតកម្មដំណាំបន្លែនៅប្រទេសកម្ពុជាភាគច្រើនមានលក្ខណៈជាគ្រួសារ ដាំដុះតាមទម្លាប់ ពុំមានប្រភពទឹកគ្រប់គ្រាន់ និងដាំដុះតាមរដូវកាល។
លើសពីនេះ អគ្គនាយកដ្ឋានកសិកម្ម មានផែនការពង្រីកសមត្ថភាពរបស់កសិដ្ឋានផលិតពូជស្រូវទួលសំរោង ស្ថានីយពិសោធន៍កសិកម្ម និងមណ្ឌលអភិវឌ្ឍកសិកម្មក្រោមឱវាទសរុបចំនួន ៤ទីតាំង ដើម្បីអាចផលិតទាំងពូជស្រូវចុះបញ្ជី និងគ្រាប់ពូជវិញ្ញាបនបត្រ សម្រាប់ចែកចាយគ្រាប់ពូជស្រូវដល់កសិករនៅតាមសហគមន៍ឱ្យបានទូលំទូលាយ ប្រកបដោយគុណភាព និងប្រសិទ្ធភាព សំដៅលើកកម្ពស់គុណភាពអង្ករទាំងនៅក្នុងស្រុក និងទីផ្សារអន្តរជាតិ។ |
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង) |
កសិដ្ឋានផលិតពូជស្រូវទួលសំរោង ស្ថានីយពិសោធន៍កសិកម្ម និងមណ្ឌលអភិវឌ្ឍកសិកម្មក្រោមឱវាទ កសិករ និងវិស័យឯកជន។ |
17. ការសិក្សាសមិទ្ធិលទ្ធភាព |
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
|
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?) |
|
19. ការប្រែប្រួលអាកាសធាតុ |
ក. តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ឬ ទេ?
|
ប្រសិនបើទាក់ទងនឹងការប្រែប្រួលអាកាសធាតុ សូមជ្រើសរើស
|
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
|
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
|
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
ភាគរយ
|
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
|
|
|
20. ការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយ |
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?) |
|
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?) |
អគ្គនាយកដ្ឋានមានធនធានមនុស្សគ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងនេះឱ្យបានជោគជ័យ។
|
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង) |
|
24. អាទិភាពរបស់គម្រោង
:
(បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
|
1
|
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ) |
|
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) |
ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ
( គិតជាពាន់ដុល្លារអាមេរិក )
|
|