PIP No:
528
|
1. ឈ្មោះគម្រោង (ENG):
Establishment of Small and Medium Enterprises Development Promotion Center
|
ឈ្មោះគម្រោងៈ
ការសាងសង់មជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យម
|
2. កាលបរិច្ឆេទគម្រោង: |
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :
|
កាលបរិច្ឆេទបញ្ចប់គម្រោង :
|
|
4. ស្ថាប័នទទួលខុសត្រូវ::
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
|
RESPONSIBLE UNIT:
General Department of Small & Medium Enterprises and Handicraft
|
អង្គភាពទទួលខុសត្រូវ:
អគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម
|
5. ស្ថានភាពគម្រោង
គម្រោងសម្រាប់អនុវត្តផ.យ.អ.ជ.
|
|
ព័ត៌មានលម្អិតអំពីគម្រោង
|
|
6. ប្រភេទគម្រោង:
|
7. ប្រភពហិរញ្ញប្បទាន
|
8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ: |
|
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ: |
ក្នុងគោលដៅអនុវត្តឱ្យមានប្រសិទ្ធិភាពនូវ គោលដៅយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលនីតិកាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា លើទិសដៅលើកស្ទួយឧស្សាហកម្ម និងធ្វើទំនើបកម្មសហគ្រាសធុនតូច និងមធ្យម មជ្ឈមណ្ឌលជុំរុញអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម(SMEDPC) គ្រោងបង្កើតឡើង ដើម្បីជំរុញទំនើបកម្មសហគ្រាសធុនតូច និងមធ្យម ការបង្កើតការទាក់ទាញនិងជំរុញទឹកចិត្តអ្នកវិនិយោគក្នុងវិស័យ និងការតភ្ជាប់ទៅនឹងបណ្តាញផលិតកម្មក្នុងតំបន់ដើម្បីអភិវឌ្ឍឈានឡើងក្នុងខ្សែរច្រវាក់តម្លៃសកល ដូចខាងក្រោម៖
-ជួយសមរួលដល់ការផ្ទេបច្ចេកវិទ្យាជូនសហគ្រាសធុនតូច និងមធ្យម តាមរយៈការបង្កើតកម្មវិធីបណ្តុះបណ្តាលសហគ្រិនភាព ការបណ្តុះបណ្តាលនិងផ្សព្វផ្សាយបច្ចេកវិទ្យាថ្មី(best Practice) ការសម្របសម្រួលឱ្យបានចូលរួមទស្សនកិច្ចសិក្សាផ្សេងៗក្នុង និងក្រៅប្រទេស
-ជំរុញពង្រឹងមូលដ្ឋានគ្រឹះ សមត្ថភាព និងសហគ្រិនភាពរបស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ឱ្យមានលទ្ធភាពតភ្ជាប់បណ្តាញជាមួយសហគ្រាសធំៗ ជាមួយកម្រងចង្កោមសហគ្រាសដើម្បីបង្កើនផលិតភាព សមត្ថភាពច្នៃប្រឌិត នវានុវត្តន៍ និងឯកទេសកម្មការងារខ្ពស់ ព្រមទាំងជំរុញបង្កើតចង្កោមប្រព័ន្ធតួក្នុងខ្សែច្រវាក់ផលិតកម្ម និងការលើកកម្ពស់បច្ចេកទេស
-ជាយន្តការព័ត៌មាន និងជាមជ្ឈមណ្ឌលប្រឹក្សាយោបល់លើផ្នែកធុរកិច្ចសហគ្រាសធុនតូច និងមធ្យម ដើម្បីសម្រួលលទ្ធភាពទទួលបានព័ត៌មានទីផ្សារ ព័ត៌មានបច្ចេកវិទ្យា ព័ត៌មានវិនិយោគ និងជាយន្តការជួយដោះស្រាយបញ្ហាធុរកិច្ច
-ជួយសម្របសម្រួល និងអនុវត្តមូលនិធិសិក្សាស្រាវជ្រាវ និងអភវិឌ្ឍ (R&D) របស់រដ្ឋាភិបាល ដើម្បីជំរុញយន្តការគាំទ្រ និងបណ្តុះបណ្តាលអភវិឌ្ឍផលិតផល បច្ចេកទេសកែច្នៃកសិផលនិងវត្ថុធាតុដើមក្នុងស្រុក ការលើកកំពស់គុណភាព ការជំរុញទំនើបកម្មខ្សែរច្រវាក់តម្លៃផលិតកម្មសំដៅផ្សារភ្ជាប់ទៅនឹងសាជីវកម្មពហុជាតិសាសន និងមានសក្តានុពលនាំចេញ
-ជាយន្តការជួយបង្កើនចំនួន និងជំរុញវិស្វករជំនាញ ឱ្យក្លាយជាសហគ្រិនជាស្ត្រី សហគ្រិនវ័យក្មេង និងកាត់បន្ថយចំនួនអត្រាអត់ការងារធ្វើ ចំណាចស្រុករបស់កម្លាំងពលកម្ម កាត់បន្ថួសកម្មភាពអសកម្មក្នុងសេដ្ឋកិច្ចជាតិ និងបង្កើនចំណូលជូនប្រជាពលរដ្ឋ។ |
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា |
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
|
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):
|
|
|
|
|
12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង) |
|
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង) |
មជ្ឈមណ្ឌលជុំរុញអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម(SMEDPC) ត្រូវបានគ្រោងបង្កើតឡើង ជាមជ្ឈមណ្ឌលស្ថិតក្រោមនាយកដ្ឋានផែនការ និងជំរុញអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដោយបំពេញការងារជំនួសមុខឱ្យនាយកដ្ឋានលើទួនាទីដូចខាងក្រោម៖
-ជាមជ្ឈមណ្ឌល ប្រឹក្សាយោបល់លើផ្នែកធុរកិច្ចសហគ្រាសធុនតូច និងមធ្យម និងផ្តល់ព័ត៌មានទីផ្សារ ព័ត៌មានបច្ចេកវិទ្យា ព័ត៌មានវិនិយោគ
-ជាមជ្ឈមណ្ឌល សម្របសម្រួលព័ត៌មាន និងបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញនិងសហគ្រិនភាព ការប្រគួតប្រជែងនិងទីផ្សារ ការកែច្នែនិងអភិវឌ្ឍផលិតកម្ម
-ជាមជ្ឈមណ្ឌល រៀបចំ និងសម្របសម្រួលជំរុញកម្មវិធីប្រលងប្រណាំងបច្ចេកវិទ្យា វិស្វករមានទេពកោលស្យ អ្នកមានគំនិតផ្តួចផ្តើមបង្កើតធុរកិច្ចថ្មីៗ ដើម្បីជំរុញកំណើនសហគ្រាសវ័យក្មេង សហគ្រាសស្ត្រី និងនវានុវត្តវិស្វកម្មការងារ
-ជាមជ្ឈមណ្ឌល សិក្សាស្រាវជ្រាវ និងអភិវឌ្ឍផលិតផល ជំរុញគុណភាព ជំរុញបច្ចេកទេសកែច្នៃ និងគ្រប់គ្រងដោះស្រាយរបាំងបច្ចេកវិទ្យាផ្សេងៗ គួបផ្សំជាមួយនវានុវត្តន៍បច្ចេកវិទ្យាថ្មី និងបច្ចេកវិទ្យាបៃតង។ |
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង) |
1/.ការបណ្តុះបណ្តាលក្រៅប្រព័ន្ធ និងភាពជាដៃគូរ៖
-ជំរុញភាពជាដៃគូររវាងរបស់មជ្ឈមណ្ឌល ទៅនឹងមហាវិទ្យាល័យ គ្រឹះស្ថាន វិទ្យាស្ថាន អង្គការជាតិ និងអន្តរជាត ក្នុងការអភវិឌ្ឍន៍ និងអប់រំសហគ្រិន ដែលជាយន្តការមានប្រិសិទ្ធិភាពដើម្បីអភិវឌ្ឍជំនាញ ការផ្ទេរបច្ចេកវិទ្យា និងការតភ្ជាប់បណ្តាញផលិតកម្មទៅក្នុងខ្សែរច្រវាក់តំលៃសកល តាមរយៈការរៀបចំ និងផ្តល់ព័ត៌មានកម្មវិធីបណ្តុះបណ្តាល និងការគាំទ្រផ្សេងៗ
-គំនិតផ្តួតផ្តើម និងលើកទឹកចិត្តឱ្យចែករំលែកព័ត៌មាន និងផ្ទេរបច្ចេកវិទ្យារបស់សហគ្រាសធុនធំ និងសាជីវកម្មចំរុះជាតិសាសន៍ ជាយុទ្ធសាស្ត្រមានប្រយោជន៍ក្នុងការអភិវឌ្ឍនសហគ្រាសក្នុងស្រុកឱ្យចូលរួមបំពេញតម្រូវការផ្គត់ផ្គង់ និងកាត់បន្ថយថ្លៃដើមជូនសហគ្រាសធុនធំ ព្រមទាំងអាចតភ្ជាប់បណ្តាញទំនាក់ទំនង និងប្រឹក្សាយោបល់ក្រោមគម្រោងឧបត្ថមរបស់សហគ្រាសធុនធំ
2/.ការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលជំនាញសហគ្រិនភាពដែលមានប្រសិទ្ធិភាព៖
-ជំរុញជំនាញគ្រប់គ្រងសហគ្រាស ដែលផ្តល់ឱកាសឱ្យសហគ្រិនអាចចាប់ផ្តើមបង្កើត និងដំណើរការអាជីវកម្ម រួមមានមុខវិជ្ជា ការិវភាគលើគុណសម្បត្តិក្នុងការប្រគួតប្រជែង ការសិក្សាស្រាវជ្រាវទីផ្សារ ការអភវិឌ្ឍផែនការអាជីវកម្ម ទីផ្សារ ការគ្រប់គ្រងការលក់ និងការគ្រប់គ្រងធុនធានមនុស្ស
-ជំរុញជំនាញអភិវឌ្ឍភាពជឿរជាក់លើខ្លួនឯង ដើម្បីឱ្យសហគ្រិនយល់ដឹងអំពីតួនាទីជានិយោជក និយោជិក និងអាចដឹងពីភាពមិនប្រកដប្រជាក្នុងដំណោះស្រាយរបស់ខ្លួន រួមមានមុខវិជ្ជា ការងារក្រុម ភាពជឿរជាក់លើខ្លួនឯង ការសម្រេចចិត្តបង្កើត ការគណនានិងគ្រប់គ្រងហានីភ័យ វិធីសាស្ត្រដោះស្រាយបញ្ហា និងការបង្កើតការងារ
-ជំរុញជំនាញប្រតិបត្តិការ ដើម្បីជំរុញមូលដ្ឋានគ្រឹះក្នុងការប្រតិបត្តិឱ្យមានប្រសិទ្ធិភាព និងអាចគ្រប់គ្រងបរិស្ថានធុរកិច្ច និងគម្រោងថវិការបស់ខ្លួន រួមមានមុខវិជ្ជា គណនេយ្យ ការគ្រប់គ្រងគម្រោងថវិកា ការគ្រប់គ្រងគម្រោង ប្រព្ធ័នព័ត៌មានវិទ្យា វិស្វកម្មឧស្សាហកម្ម វិស្វកម្មបច្ចេកវិទ្យា និងច្បាប់ពាណិជកម្ម ច្បាប់ឧស្សាហកម្ម ច្បាប់តស្តង់ដារ និងបទដ្ឋានគតិ្តយុតពាក់ព័ន្ធផ្សេង
3/.ការបណ្តុះបណ្តាលគ្រូបង្កោល៖
-ជំរុញគរុសិស្សគ្រូបង្រៀន ជាគន្លឹះក្នុងការបង្កើតមូលដ្ឋាន និងអភវិឌ្ឍភាពរីកចំរើន និងការយល់ដឹងរបស់សហគ្រាស។ លើសពីការបណ្តុះបណ្តាលតាមប្រព័ន្ធ ការលើកទឹកចិត្ត និងការផ្តល់ពានរង្វាន់ចំពោះប្រធានវិទ្យាសា្ថន មជ្ឈមណ្ឌលអប់រំ និងសហគ្រាសជោគជ័យអាជីវកម្ម អាចជាគំនិតផ្តួតផ្តើមថ្នាលបណ្តុះបណ្តាលគ្រូបង្រៀនថ្មីដែលមានគុណសម្បត្តិ និងសក្តានុពលបង្វឹកដោយហេតុថា ពួកគេមានភាពទាក់ទាញពីអ្នកដទៃឱ្យសន្ទុះចូលរួមសិក្សា ចែករំលែកបទពិសោធ ដើម្បីប្តេជ្ញាចិត្តអនុវត្តតាមកម្មវិធីជោគជ័យ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ
4/.ការផ្តល់ព័ត៌មាន និងដោះស្រាយបញ្ហាធុរកិច្ច៖
-ជំរុញបណ្តាញទំនាក់ទំនងយ៉ាងទូលាយ និងឆាប់រហ័ស(Digital network) និងផ្តល់ព័ត៌មានជុំវិញបញ្ហាធ្វើអាជីវកម្ម ការបង្កើតអាជីវកម្ម និងតម្រូវការទីផ្សារ
-ជំរុញរៀបចំចងក្រង និងផ្សព្វផ្សាយយ៉ាងទូលាយបែបបទពាក់ព័ន្ធ គំរូអាជីវកម្ម ព័ត៌មានទីផ្សារ ព័ត៌មានអ្នកផ្គត់ផ្គង់ ព័ត៌មានបច្ចេកកវិទ្យាផ្សេងៗ
-ដើរតួជាឈ្មួញកណ្តាលដើម្បីរៀបចំកម្មវិធីជំនួបទំនាក់ទំនងពាណិជ្ជកម្មរវាងសហគ្រាស និងសហគ្រាស ឬរវាងសហគ្រាស និងអ្នកផ្គត់ផ្គង ឬរវាងសហគ្រាស និងភ្នាក់ងារលក់បន្តក្នុង និងក្រៅប្រទេស
5/.ការជំរុញសហគ្រាសជាស្ត្រី និងសហគ្រាសវ័យក្មេង៖
-ស្រ្តីបានដើរទួនាទីយ៉ាងសំខាន់លើកស្ទួយសេដ្ឋកិច្ចជាតិ ពិសេសក្នុងវិស័យសហគ្រាសធុនតូច (miro-sme) ដូច្នេះវាទាមទារឱ្យមានយន្តការជំរុញគាំទ្របច្ចេកទេស និងសហគ្រិនភាពរបស់ស្ត្រីដើម្បីជាដោះស្រាយលើបញ្ហាកង្វល់យេនឌ័រ និងការធានាលទ្ធភាពស្រ្តីទទួលបានគោលនយោបាយលើកទឹកចិត្ត
-សហគ្រាសវ័យក្មេង ជាក្រុមថាមពលស្នូលនៃការអភិឌ្ឍសហគ្រាសប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដែលត្រូវមានយន្តការជំរុញជំនាញផ្សេងៗដូចជា ជំនាញគ្រប់គ្រង វិស្វកម្មនិងផលិតកម្ម ជំនាញគ្រប់គ្រងហិរញ្ញវត្ថុ និងជំនាញគ្រប់គ្រងធនធានមនុស្ស
6/.ការជំរុញសហគ្រាសជនបទ និងសហគ្រាសសហគមន៍៖
-យន្តការជំរុញសហគ្រាសតាមទីជនបទ ជាផ្នែកមួយយ៉ាងសំខាន់ដើម្បីកាត់បន្ថយគម្លាតនៃការអភវិឌ្ឍន៍ ហើយការចងក្រងសហគ្រាសតាមទីជនបទ ជួយឱ្យពួកគេបង្កើនចំណេះដឹង ចែករំលែកបទពិសោធន៍ និងផ្តល់ឱកាសការងារថ្មីជូនប្រជាជន។ ការលើកស្ទួយអាជីវកម្ម តាមតំបន់ដែលមានអត្រាភាពក្រីក្រខ្ពស់ រួមចំណែកលើកស្ទួយកំណើន និងពង្រឹងនិរន្តរភាពដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិ
-សហគ្រាសសហគមន៍ ជាសមាសធាតុប្រកបដោយភាពច្នៃប្រឌិតរួមបញ្ចូលក្នុងផលិតផលមូលដ្ឋានតាមសហគមន៍តូចៗ ហើយមានសក្តានុពលបំពេញតម្រូវការទីផ្សារផលិតផលទេសចរណ៍ និងប្រពៃណី។ ការអភិវឌ្ឍដើម្បីអភិរក្សសហគ្រាសសហគមន៍ប្រភេទនេះ មានគោលបំណងដោះស្រាយភាពអសកម្ម និងការថយចុះសកម្មភាពសេដ្ឋកិច្ចតាមសហគមន៍ដាច់ស្រយាល និងទីទិសដៅទេសចរណ៍
7/.ការបង្កើតពានរង្វាន់ប្រគួតប្រជែងបច្ចេកទេស៖
-កម្មវិធីពានរង្វាន់បច្ចេកវិទ្យា ជាយន្តការជំរុញឱកាសកម្មករជំនាញ សិស្សនិសិ្សតឱ្យធ្វើការអភិវឌ្ឍចំណេះ និងជំនាញរបស់ខ្លួនដើម្បីស្វែងរកឱកាសការងារ និងអាជីវកម្មថ្មី
-កម្មវិធីពានរង្វាន់សហគ្រាសជោគជ័យ ជាយន្តការបណ្តុះថ្នាល និងជំរុញឱ្យសហគ្រាសផ្សេងកែលំអ និងអភិវឌ្ឍខ្លួន ពង្រីកសមត្ថភាពប្រកួតប្រជែង និងចាប់យកសក្តានុពលថ្មីៗ
-កម្មវិធីពានរង្វាន់សហគ្រាសជាស្ត្រី ជាយន្តការដោះស្រាយបញ្ហាយេនឌ័រ និងផ្តល់ឱកាសឱ្យស្ត្រីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាពិសេសជំរុញកំណើនសហគ្រាសធុនតូចដែលមានតម្រូវការបច្ចេកទេសទាប
8/.ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍ
-ជួយដោះស្រាយបញ្ហាកង្វះខាតផ្នែកបច្ចេកទេស ការកែលំអខ្សែរច្រវាក់ផលិតកម្ម ការជំរុញនវានុវត្តផលិតកម្មថ្មី
-ជំរុញលើកកម្ពស់ការកែច្នៃកសិផល វត្ថុធាតុដើមក្នុងស្រុក និងការកាត់បន្ថយបន្ទុកចំណាយវត្ថុធាតុដើមនាំចូល |
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍) |
គម្រោងបង្កើតមជ្ឈមណ្ឌលជុំរុញអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម(SMEDPC) បានបង្កើតឡើងដើម្បីបំពេញតួនាទីជាក់លាក់ជំនួសឱ្យនាយកដ្ឋានផែនការ និងជំរុញការអភវិឌ្ឍសហគ្រាសធុនតូច និងមធ្យម ដើម្បីរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញ ការអប់រំបច្ចេកទេស ការដោះស្រាយបញ្ហាកង្វះព័ត៌មាន និងការសិក្សាស្រាវជ្រាវអភវិឌ្ឍសហគ្រាសធុនតូច និងមធ្យម។
ម្យ៉ាងវិញទៀត ក្នុងទិសដៅសម្រេចឱ្យបានតាមអភិក្រមនៃការអនុវត្តក្នុងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលរដ្ឋាភិបាលបាននិងតម្រង់ទិសលើការផ្លាស់ប្តូររចនាសម្ព័នសំខាន់ៗ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យម ពិសេសពាក់ព័ន្ធនិងការបណ្តុះបណ្តាលជំនាញ ការអប់រំបច្ចេកទេស ការជំរុញនវានុវត្តបច្ចេកវិទ្យា និងការផ្គត់ផ្គង់ធាតុដើមនោះ មជ្ឈមណ្ឌលនេះ និងជួយបំពេញយន្តការរបស់រដ្ឋាភិបាលក្នុងការងារដូចជា៖
-រៀបចំយន្តការសម្របសម្រួលរវាងសកលវិទ្យាល័យ វិទ្យាស្ថាន និងគ្រឹះស្ថានឯកជន ដើម្បីកសាងវគ្គកម្មវិធីបណ្តុះបណ្តាលជំនាញស្របតាមតម្រូវការស្ថានភាពបច្ចុប្បន្ន
-រៀបចំយន្ការតកម្មវិធីជាក់លាក់សម្រាប់ជំរុញអភវិឌ្ឍ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យ ស្ថាប័នស្រាវជ្រាវផ្សេងៗក្នុង និងក្រៅប្រទេស ដើម្បីសិក្សា វិភាគ និងផ្តល់ប្រឹក្សាយោបល់អំពីការអភិវឌ្ឍផលិផល ការរៀបចំខ្សែរច្រវក់ផលិតកម្ម ការអភិវឌ្ឍបច្ចេកទេសថ្មី និងការជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យា
-រួមចំណែកសិក្សាស្រាវជ្រាវ បង្កើនផលិតភាព គុណភាព និងគុណប្រយោជន៍វត្ថុធាតុដើមក្នុងស្រុក ដើម្បីជំរុញនិរន្តភាពផ្គត់ផ្គង់វត្ថុធាតុដើមថោក និងមានគុណភាព ឈានដល់ការកាត់បន្ថយថ្លៃផលិតកម្ម គុណសម្បត្តិប្រគួតប្រជែង និងការនាំចេញ
-ជាយន្តការចែករំលែកព័ត៌មានបានឆាប់រហ័សអំពីតម្រូវការទីផ្សារ ព័ត៌មានផ្លាស់ប្តូរបច្ចេកវិទ្យា នវានុវត្តន៍បច្ចេកវិទ្យាថ្មី និងដោះស្រាយបញ្ហាធុរកិច្ច
-ជាយន្តការអនុវត្តផ្ទាល់លើកម្មវិធីគាំទ្រ និងលើកទឹកចិត្តតាមរយៈពានរង្វាន់សហគ្រាសវ័យក្មេង សហគ្រាសជាស្ត្រី សហគ្រាសជោគជ័យ និងកម្មវិធីផ្សព្វផ្សាយផលិតផលរបស់សហគ្រាស។
|
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង) |
ក្រោយគម្រោងត្រូវបានអនុវត្ត យើងនឹងទទួលបានផលប្រយោជន៍ដូចជា៖
-ចំពោះក្រសួង៖ បានបង្កើតមជ្ឈមណ្ឌល ដែលមានភារកិច្ចជាក់លាក់ដើម្បីជួយបង្រួមកម្មវិធីយុទ្ធសាស្ត្រក្រសួងឱ្យមានភាពច្បាស់លាស់ត្រឹមត្រូវជំរុញអនុវត្តតាមអភិក្រមនៃការអនុវន្តក្នុងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកកម្មកម្ពុជា ឆ្នាំ២០១៥-២៥ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យម ពិសេសពាក់ព័ន្ធនិងការបណ្តុះបណ្តាលជំនាញ ការអប់រំបច្ចេកទេស ការជំរុញនវានុវត្តបច្ចេកវិទ្យានិងការផ្គត់ផ្គង់ធាតុដើម។ ក្នុងន័យនេះ មជ្ឈមណ្ឌលនិងមានកម្មវិធីបណ្តុះបណ្តាល កម្មវិធីពានរង្វាន់ កិច្ចសហប្រតិបត្តិការ កិច្ចការស្រាវជ្រាវ ការផ្តល់ព័ត៌មានដែលត្រឹមត្រូវឆ្លើយតបបានលើតម្រូវការ និងដោះស្រាយបញ្ហាធុរកិច្ចជូនសហគ្រាសធុនតូច និងមធ្យមបានទាន់ពេលវេលា
-ចំពោះសហគ្រាសធុនតូច និងមធ្យម៖ ទទួលបានមជ្ឈមណ្ឌលព័ត៌មាន បណ្តុះបណ្តាល និងអភិវឌ្ឍជាយន្តការជួយដោះស្រាយបញ្ហាកង្វះខាតនិងរបាំងផ្នែកបច្ចេកវិទ្យា ការកែលំអខ្សែរច្រវាក់ផលិតកម្ម ការលើកកម្ពស់គុណភាព ការជំរុញសមត្ថភាពប្រគួតប្រជែង និងការតភ្ជាប់ខ្សែច្រវាក់តម្លៃទៅនឹងខ្សែចង្វាក់តម្លៃសាកល ព្រមទាំង សហគ្រាសជាស្តី្រ និងសហគ្រាសវ័យក្មេង ក៏ត្រូវបានពង្រឹងសមត្ថភាពដើម្បីដោះស្រាយបញ្ហាយេនឌ័រ ការជំរុញវិស្វកម្មមានការច្នៃប្រឌិតខ្ពស់របស់កម្មករជំនាញ និងឱកាសអជីវកម្មថ្មីនៃយុវជនវ័យក្មេង។
-ចំពោះសេដ្ឋកិច្ចជាតិ ៖ រួមចំណែកបន្តរកំណើនសេដ្ឋកិច្ចជាតិ កាត់បន្ថយគម្លាតអភិវឌ្ឍនិងភាពក្រីក្រ ជំរុញកំណើនវិនិយោគ និងបង្កើតការងារជូនប្រជាជន។ លទ្ធផលរំពឹងទុកនៃគម្រោង គឺចំនួន និងកំណើនរបស់សហគ្រាសធុនតូច និងមធ្យម ត្រូវបានកើនឡើង និងធ្វើទំនើបកម្មដើម្បីតភា្ជប់ទៅនឹងខ្សែរច្រវាក់តម្លៃសកល។ ក្នុងន័យនេះ គម្លាតអភិវឌ្ឍតាមតំបន់ជនបទដែលមានអត្រាអ្នកក្រីក្រខ្ពស់ត្រូវបានកាត់បន្ថយ បញ្ហាយេនឌ័រត្រូវបានដោះស្រាយ សហគ្រាសមានសក្តានុពលច្នៃប្រឌិតខ្ពស់ត្រូវបានគំាំទ្រ និងបង្កើនចំណូលដល់សេដ្ឋកិច្ចជាតិ តាមរយៈការរីចំណើនរបស់សហគ្រាសសហគមន៍មូលដ្ឋាន ការចងចង្កោមសហគ្រាសជនបទដែលមានសក្តានុពលទេសចរណ៍និងប្រពៃណី ការបង្កើតកម្មវិធីពាន់សង្វាន់ប្រគួតប្រជែងសហគ្រាស្ត្រីនិងសហគ្រាសវ័យក្មេង កម្មវិធីបណ្តុះបណ្តាលចំទិសដៅ ការផ្តល់ព័ត៌មានទីផ្សារនិងបច្ចេកទេស ការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍផលិតកម្ម ការជំរុញនិរន្តភាពនៃការផ្គត់ផ្គង់វត្ថុធាតុដើមក្នុងស្រុកមានតម្លៃថោក ការលើកកំពស់គុណភាពនិងសមត្ថភាពប្រគួតប្រជែង និងការតភ្ជាប់បណ្តាញខ្សែរច្រវាក់តម្លៃសហគ្រាសទៅនឹងខ្សែរចង្វាក់តម្លៃសកល។
|
17. ការសិក្សាសមិទ្ធិលទ្ធភាព |
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
|
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?) |
មជ្ឈមណ្ឌលជំរុញអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម មានអត្ថប្រយោជន៍ក្នុងការអប់រំទូទៅដល់សហគ្រាសក្នុងព្រះរាជាណចក្រកម្ពុជា ឱ្យចូលរួមធ្វើសមាហរណកម្មគំរូ តាមរយៈការទទួលបាននូវព័ត៌ថ្មីៗពាក់ព័ន្ធ ការសហការកែលំអការរៀបចំនិងខ្សែរច្រវាក់ផលិតកម្ម ការបង្កើនផលិតភាព និងការចូលរួមទទួលការបណ្តុះបណ្តាលដើម្បីបង្កើតចំណេះដឹង និងគំនិតច្នៃប្រឌិតថ្មីៗ។ វប្បធ៌មសហគ្រាសនៃសមាហរណកម្មគំរូនឹងធ្វើការកែលំអបរិស្ថានធុរកិច្ចកម្ពុជា ដោយផ្តល់ឱកាសឱ្យសហគ្រិនយល់ដឹងអំពីភារកិច្ចនិងការគ្រប់គ្រងសហគ្រាសរបស់ខ្លួន ឱកាសអនុវត្តគុណសម្បតិ្តសហគ្រិនក្នុងការជំរុញបណ្តុះបណ្តាលបច្ចេកទេសនិងផ្ទេរបច្ចេកវិទ្យា ឱកាសយល់ដឹងអំពីភាពជោគជ័យរបស់សហគ្រិនឈានមុខ និងផ្តល់លទ្ធភាពដល់សហគ្រាសអាចប្រើប្រាស់ព័ត៌មានទទួល ដើម្បីពង្រីកទំនាក់ទំនង និងអភិវឌ្ឍអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតខ្ពស់រួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការងារ។ |
19. ការប្រែប្រួលអាកាសធាតុ |
ក. តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ឬ ទេ?
|
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
|
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
|
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
ភាគរយ
|
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
|
|
|
20. ការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយ |
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?) |
|
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?) |
ក្នុងគំនិតផ្តួតផ្តើមបង្កើតមជ្ឈមណ្ឌលជំរុញអភវិឌ្ឍសហគ្រាសធុនតូច និងមធ្យម ឱ្យកើតមាន និងបានអនុវត្តតាមវិធានការលើកកម្ពស់ និងជួយសម្រួលដល់កម្មវិធីជំរុញសហគ្រិនភាព បណ្តុះបណ្តាលជំនាញ អប់រំបច្ចេកទេស កែលំអផលិតកម្ម និងនវានុវត្តបច្ចេកវិទ្យាបានលុះត្រតែគម្រោងនេះបានបំពេញតាមជំហានមួយចំនួនដូចជា៖
-ទី១៖ វាយតំលៃស្ថានភាពរបស់សហគ្រិនភាពនៅក្នុងសង្គមទាំងមូល ដើម្បីពិនិត្យព័ត៌មានពាក់ព័ន្ធ និងវាយតម្លៃបរិយាកាសធុរកិច្ចរួមនាពេលបច្ចុប្បន្នដែលសហគ្រិនទូទៅបានចាប់ផ្តើមដំណើរការ និងពង្រីកអាជីវកម្មរបស់ពួកគេ និងកំណត់បញ្ហាប្រឈមជាក់លាក់របស់ប្រទេស។ ដូច្នេះក្រោយជ្រើសរើសទីតាំង និងបង្កើតរចនាសម្ព័នគ្រប់គ្រង មជ្ឈមណ្ឌលគួរៀបចំផែនការយុទ្ធសាស្ត្រអាទិភាពដើម្បីវាយតំលៃតួនាទីនៃភាពជាសហគ្រិនក្នុងគោលដៅអភិវឌ្ឍរួមប្រកបដោយចីរភាព។
-ទី២៖ កំណត់កម្មវិធីជំរុញសហគ្រិនភាពអាទិភាព និងគោលដៅជាក់លាក់លើប្រភេទសហគ្រាសសក្តានុពលអនុវត្ត ស្ថាបន័ត្រូវសហប្រតិបត្តិការ ជំនាញត្រូវបណ្តុះបណ្តាល បច្ចេកវិទ្យាត្រូវកែលំអ និងកម្មវិធីផ្សេងៗទៀតដើម្បីជាជំនួយកំណត់អត្តសញ្ញាណគម្លាតរវាងកម្មវិធី និងផែនការយុទ្ធសាស្ត្រ។
-ទី៣៖ រៀបចំវិធានការសម្របសម្រួល ដើម្បីដោះស្រាយបញ្ហាកង្វះខាតដែលបានកំណត់ និងពិនិត្យតាមដានផលប៉ះពាល់ដើម្បីធានានូវភាពពាក់ព័ន្ធ និងប្រសិទ្ធភាពនៃផែនការយុទ្ធសាស្ត្រ និងវិធានការនានា។
-ទី៤៖ ប្រើប្រាស់យន្តការសន្ទនាគ្នាក្នុងវិស័យសាធារណៈ និងវិស័យឯកជនដែលជាវិធីសាស្ត្រគន្លឹះជោគជ័យ និងមានប្រសិទ្ធភាពបំផុតដើម្បីកំណត់គោលបំណង និងទិសដៅដែលអាចវាស់វែងតាមបំរែបំរួលសូចនាករអនុវត្តសំខាន់ៗ។
|
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង) |
គម្រោងពុំទាន់ដំណើរការនៅឡើយ។ |
24. អាទិភាពរបស់គម្រោង
:
(បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
|
9
|
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ) |
|
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) |
ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ
( គិតជាពាន់ដុល្លារអាមេរិក )
|
|