PIP No:
1534
|
1. ឈ្មោះគម្រោង (ENG):
Stop Drug Use through Religous Temples
|
ឈ្មោះគម្រោងៈ
លុបបំបាត់គ្រឿងញៀនតាមរយៈវត្ដអារាមព្រះពុទ្ធសាសនា
|
2. កាលបរិច្ឆេទគម្រោង: |
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :
|
កាលបរិច្ឆេទបញ្ចប់គម្រោង :
|
|
4. ស្ថាប័នទទួលខុសត្រូវ::
|
RESPONSIBLE UNIT:
|
អង្គភាពទទួលខុសត្រូវ:
|
5. ស្ថានភាពគម្រោង
គម្រោងសម្រាប់អនុវត្តផ.យ.អ.ជ.
|
|
ព័ត៌មានលម្អិតអំពីគម្រោង
|
|
6. ប្រភេទគម្រោង:
|
7. ប្រភពហិរញ្ញប្បទាន
|
8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ: |
|
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ: |
ចូលរួមការលើកកម្ពស់ការយល់ដឹង និងជំរុញតួនាទីព្រះពុទ្ធសាសនានៅក្នុងការចូលរួមអប់រំសីលធម៌, គុណធម៌ និងសុជីវធម៌ និងទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនដល់សិស្ស និស្សិត និងយុវជនទាំងក្នុងនិងក្រៅប្រព័ន្ធអប់រំ។ |
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា |
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
|
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):
|
|
|
|
|
12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង) |
|
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង) |
កសាងវត្ដអារាមក្លាយជាមជ្ឍមណ្ឌលធនធាន បណ្ដុះនូវពុទ្ធិ បញ្ញា ស្មារតី សីលធម៌ និងគុណធម៌ តាមមាគ៌ា ព្រះពុទ្ធ សាសនា សម្រាប់កុមារ យុវជន និងពុទ្ធបរិស័ទទូទៅ ជៀសផុតពីគ្រឿងញៀនគ្រប់ប្រភេទ ក្នុងរាជធានី ភ្នំពេញ និងតាមបណ្តាខេត្តនានា ។ |
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង) |
ក្រសួងធម្មការនិងសាសនា បានរៀបចំគម្រោងនេះដោយមានសកម្មភាពអាទិភាពចំនួន០៣ផ្នែក និងយុទ្ធសាស្រ្ដ អនុវត្ដសំខាន់ៗ មានដូចខាងក្រោម៖
សកម្មភាពអាទិភាពទី១៖ ការកសាងគោលការណ៍ណែនាំ និងលិខិតបទដ្ឋានស្ដីពីវត្ដអារាមគ្មានគ្រឿងញៀន៖
យុទ្ធសាស្រ្ដអនុវត្ដសំខាន់ៗរួមមាន៖
លេខាធិការដ្ឋាន នៃគណៈកម្មការតាក់តែងសេចក្ដីព្រាងច្បាប់ ដែលត្រូវបានបង្កើតដោយក្រសួងធម្មការ និង សាសនា និងដឹកនាំការរៀបចំ "គោលការណ៍ណែនាំថ្នាក់ជាតិស្ដីពីវត្ដអារាមគ្មានគ្រឿងញៀន" (National Guideline on Free Drug in Buddhist Monastery) ដោយសហការជាមួយស្ថាប័នរាជរដ្ឋាភិបាលពាក់ ព័ន្ធដូចជា៖ អាជ្ញាធរជាត់ប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ និងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង គណៈសង្ឃនាយកទាំង២គណៈ នៃព្រះរាជណាចក្រកម្ពុជា។ កិច្ចប្រជុំពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធនិងក្រុមការងារតាក់តែងគោលការណ៍នឹងត្រូវបានរៀបចំ ដើម្បីស្ចែងរកធាតុចូលនិងសម្រេចជាគោលការណ៍ណែនាំ ថ្នាក់ជាតិមួយសម្រេចដោយឯកឧត្ដមបណ្ឌិតរដ្ឋមន្រ្ដី ក្នុងទិសដៅជម្រុញតួនាទីព្រះសង្ឃក្នុងកិច្ចការលុបបំបាត់ គ្រឿងញៀន និងទប់ស្កាត់ទីតាំងវត្ដអារាមជាកន្លែងប្រើប្រាស់គ្រឿងញៀន ។
សហការជាមួយគណៈសង្ឃនាយកទាំង២គណៈ នៃព្រះរាជណាចក្រកម្ពុជា ដើម្បីរៀបចំសិក្ខាសាលាផ្សព្វផ្សាយ "គោលការណ៍ណែនាំថ្នាក់ជាតិស្ដីពីវត្ដអារាមគ្មានគ្រឿងញៀន" ថ្វាយនិងប្រគេនសម្ដេចព្រះសង្ឃនាយកសម្ដេច ព្រះសង្ឃនាយករង ព្រះមន្រ្ដីសង្ឃជាន់ខ្ពស់ ព្រះមេគុណរាជធានី/ខេត្ត ព្រមទាំងមន្រ្ដីរាជការស៊ីវិលពាក់ព័ន្ធ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។ សិក្ខាសាលានេះមានទិសដៅបង្ហាញអំពីគោលបំណងចម្បងនៃគោលការណ៍ ណៃនាំ ដែលរួមចំណែកអនុវត្ដផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានប្ដេជ្ញាចិត្តថា៖ កម្ពុជាជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនិមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យ "ចូលរួមទាំងអស់គ្នា ដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន"។ ជាមួយគ្នានេះ សិក្ខាសាលាថ្នាក់ជាតិនឹងជំរុញការរៀបចំផែនការ សម្រាប់គណៈសង្ឃដាក់ឪ្យប្រើប្រាស់ និងអនុវត្ដគោលការណ៍ ណែនាំនៅតាមវត្ដអារាមទូទាំងប្រទេស។
សកម្មភាពអាទិភាពទី២៖ ការបណ្ដុះបណ្ដាល អប់រំ និងផ្សព្វផ្សាយស្ដីពីការយល់ដឹងផលប៉ះពាល់គ្រឿងញៀន៖
យុទ្ធសាស្រ្ដអនុវត្ដសំខាន់ៗរួមមាន៖
សហការជាមួយក្រុមការងារបច្ចេកទេស នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីរៀបចំវគ្គបណ្ដុះបណ្ដាល គ្រូបង្គោល (Training of Trainers) ប្រគេនគណៈសង្ឃដែលនឹងត្រូវជ្រើសរើសតំណាងវត្ដអារាម ស្ថិតក្នុងគោលដៅរាជធានីភ្នំពេញនិងបណ្តាខេត្តនានា លើប្រធានបទ ចំណេះដឹង និងវិធីសាស្រ្ដសម្របសម្រួល ផ្សព្វផ្សាយការ យល់ដឹងដោយស៊ីជំរៅ ទូលំទូលាយ និងចំគោលដៅស្ដី ពីផលប៉ះពាល់គ្រឿងញៀន វិធានការអនុវត្ដនានា។ គំរោងនឹងបន្ដគាំទ្រព្រះសង្ឃជាគ្រូបង្គោល ដើម្បីរៀបចំផែនការអនុវត្ដសកម្មភាពផ្សព្វផ្សាយ បន្ដប្រគេន និងជូនដល់ព្រះសង្ឃ គណៈកម្មការ ពុទ្ធបរិស័ទ និងសិស្ស/និស្សិតស្នាក់នៅក្នុងវត្ដអារាម នៃខេត្តគោលដៅ ដោយយផ្ដោតលើខ្លឹមសារទិសស្លោក "បីកុំ មួយរាយការណ៍" គឺ៖ កុំពាក់ព័ន្ធ កុំអន្ដរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចគ្រប់ករណីបទល្មើសគ្រឿងញៀន។
សហការជាមួយគណៈសង្ឃនាយកទាំងពីរគណៈ នៃព្រះរាជាណាចក្រកម្ពជា ដើម្បីរៀបចំផែនការ និងប្រកាស អនុវត្ដសេក្ដីណែនាំប្រគេនដល់គណៈសង្ឃវត្ដអារាមព្រះពុទ្ធសាសនានៅទូទាំងប្រទេស ប្រារព្វពិធីយុទ្ធនាការ "ថ្ងៃឧបោសថសីល ថ្ងៃគ្មានគ្រឿងញៀន" តាមរយៈការចុះអប់រំផ្ទាល់នៅតាមសាលារៀន សហគមន៍ក្នុងវត្ដអារាម និងការទូងស្គរជាសញ្ញាក្រើនរំលឹកដល់ពុទ្ធបរិស័ទនិងមហាជនទូទៅអំពីការ ចូលរួមលុបបំបាត់គ្រឿងញៀន និងការកាត់បន្ថយគ្រឿងស្រវឹង ដែលមានផលប៉ះពាល់ដល់អាយុជីវិត មនុស្ស និងសីលធម៌សង្គម ជាដើម ។
សកម្មភាពអាទិភាពទី៣៖ ការអនុវត្ដកិច្ចការរដ្ឋបាល និងកិច្ចសហប្រតិបត្ដិការបង្កា និងទប់ស្កាត់គ្រឿងញៀន៖
យុទ្ធសាស្រ្ដអនុវត្ដសំខាន់ៗរួមមាន៖
សម្របសម្រួលជាមួយគណៈសង្ឃ និងព្រះមន្រ្ដីសង្ឃ នៃសាលាគណរាជធានីភ្នំពេញ (១៥១វត្ដ) សាលា គណខេត្តសៀមរាបចំនួន២៦១វត្ដ បាត់ដំបងចំនួន៣៨៣វត្ត និងកណ្ដាលចំនួន៣៥៩វត្ដ សរុបចំនួន ១ ១៥៤វត្ដ ដើម្បីរៀបចំផែនការអនុវត្ដវិធានការវត្ដអារាមគ្មានគ្រឿងញៀន សម្រាប់គ្រប់វត្ដអារាមអនុវត្ដលើ វិធាននានាដូចជា៖ ក្រមសីលធម៌ព្រះសង្ឃនិងគ្រហស្ថកុំពាក់ព័ន្ធ និងចំណាត់ការសម្រាប់គណៈសង្ឃគ្រប់គ្រង និងដឹកនាំវត្ដ អារាមជាទីតាំងគ្មានគ្រឿងញៀន ។
សហការជាមួយគណៈសង្ឃនាយកទាំង២គណៈ នៃព្រះរាជណាចក្រកម្ពុជា និងព្រះមន្រ្ដីសង្ឃរាជធានី ខេត្ត ដើម្បីរៀបចំកម្មវិធីសំណេះសំណាល និងអប់រំផ្លូវចិត្តតាមពុទ្ធមាគ៌ាសម្រាប់ជនរងគ្រោះដែលកំពុងស្នាក់ក្នុងមណ្ឌលអប់រំ បន្សាប ព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។ ក្រសួធម្មការនិងសាសនានឹងរៀបចំ កម្មវិធីសំណេះសំណាលនៅតាមមណ្ឌលចំនួន០៤ ក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តសៀមរាប និងខេត្តបាត់ដំបង។ |
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍) |
វត្ដអារាម និងព្រះសង្ឃ មានឥទ្ធិពលដ៍សំខាន់សម្រាប់ការអប់រំ និងបណ្ដុះបណ្ដាលចំណេះដឹងដល់ប្រជាជន ជាពិសេសកុមារ និងយុវជន ដែលជាជនងាយរងគ្រោះដោយបញ្ហាគ្រឿងញៀន ។
វត្ដអារាមមួយចំនួនបានក្លាយជាទីតាំងជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដែលសមត្ថកិច្ចបានស្រាវជ្រាវ បានរកឃើញ និងបានបង្រ្កាប បទល្មើសគ្រឿងញៀន ។
ផ្អែកលើបញ្ហាប្រឈម ធនធាន សក្ដានុពលវត្ដអារាម និងព្រះសង្ឃ ព្រមទាំងតួនាទី ភារកិច្ចរបស់ក្រសួងធម្ម ការ និងសាសនា (អនុក្រិត្យ.១៥៤អនក្របក ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១១) គម្រោងនេះ រៀបចំឡើងក្នុងទិសដៅរួមចំណែកអនុវត្ដផែនការយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារកិត្តិយស កិត្យានុភាពជាតិ បញ្ជៀសឱ្យបាននូវភាពរងគ្រោះដោយសារ ឧក្រិដ្ឋកម្មគ្រឿងញៀន ។
តាមរយៈផែនការសកម្មភាពអាទិភាព យុទ្ធសាស្រ្ដអនុវត្ដនឹងសម្រេចបាននូវលទ្ធផល រួមចំណែកក្នុងគោលនយោបាយ "ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព" ។ |
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង) |
រាជរដ្ឋាភិបាល ព្រះសង្ឃ គណៈកម្មការវត្ត កុមារនិងយុវជន។ |
17. ការសិក្សាសមិទ្ធិលទ្ធភាព |
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
|
ប្រសិនបើត្រូវការ តើការសិក្សាសមិទ្ធិលទ្ធភាព បានរៀបចំហើយឬនៅ?
|
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?) |
មិនមានផលប៉ះពាល់បរិស្ថាន និងសង្គមទេ។ គម្រោងនេះ នឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ តាមរយៈការទប់សស្កាត់គ្រឿងញៀន ធ្វើឱ្យយុវជនមានសុខភាពល្អ ជាកំលាំងពលកម្មសម្រាប់សង្គមជាតិ។ |
19. ការប្រែប្រួលអាកាសធាតុ |
ក. តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ឬ ទេ?
|
ប្រសិនបើទាក់ទងនឹងការប្រែប្រួលអាកាសធាតុ សូមជ្រើសរើស
|
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
|
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
|
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
ភាគរយ
|
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
|
|
|
20. ការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយ |
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?) |
ទាំងបុរស និងស្ត្រីទទួលបានការអប់រំពីព្រះសង្ឃទាំងអស់គ្នា រួមទាំងយុវជនទាំងក្នុង និងក្រៅប្រព័ន្ធអប់រំ |
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?) |
|
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង) |
|
24. អាទិភាពរបស់គម្រោង
:
(បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
|
1
|
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ) |
|
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) |
ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ
( គិតជាពាន់ដុល្លារអាមេរិក )
|
|