សន្លឹកព័ត៌មានរបស់គម្រោង

ផ្នែក A: ព័ត៌មានមូលដ្ឋានរបស់គម្រោង

( ត្រូវបំពេញគ្រប់ចំណុចទាំងអស់ )
PIP No: 1537
1. ឈ្មោះគម្រោង (ENG): Promote Faculty of Fine Arts Curriculum Development Project, Royal University of Fine Arts
    ឈ្មោះគម្រោងៈ គម្រោងលើកកម្ពស់កម្មវិធីសិក្សារបស់មហាវិទ្យាល័យសិល្បៈសូនរូប សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
2. កាលបរិច្ឆេទគម្រោង:
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :

01/01/26

កាលបរិច្ឆេទបញ្ចប់គម្រោង :

12/31/2028

3. ចំណាយគម្រោងសរុប:
$

13036900

4. ស្ថាប័នទទួលខុសត្រូវ::

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

RESPONSIBLE UNIT:

Royal University of Fine Arts

អង្គភាព​ទទួល​ខុស​ត្រូវ:

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

5. ស្ថានភាពគម្រោង

គម្រោងសម្រាប់អនុវត្តផ.យ.អ.ជ.


ព័ត៌មានលម្អិតអំពីគម្រោង


6. ប្រភេទគម្រោង:

7. ប្រភពហិរញ្ញប្បទាន

8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ:
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ:
ចូលរួមពង្រឹងការបណ្តុះបណ្តាលជំនាញចម្លាក់ គំនូរវិចិត្រកម្ម គំនូរឌីជីថល គំនូរសារគមនាគមន៍ ស្មិត ផ្តិតពុម្ព តុបតែងលម្អ ស្ថាបត្យកម្ម ច្នៃម៉ូតសម្លៀកបំពាក់ ថតរូប និងជួសជុលនិងអភិរក្សចម្លាក់ គំនូរ និងឯកសារឱ្យក្លាយជា មូលធនបញ្ញាជាតិ និងជាឃ្លាំងពុទ្ធិសាកល។
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):

12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង)
គ្រប់ខេត្តក្រុង បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង
កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កែប
កោះកុង ក្រចេះ មណ្ឌលគិរី ឧត្តរមានជ័យ ប៉ៃលិន
រាជធានីភ្នំពេញ ព្រះសីហនុ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់
រតនគិរី សៀមរាប ស្ទឹងត្រែង ស្វាយរៀង តាកែវ
ត្បូងឃ្មុំ​
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង)
-បង្កើនឱកាសជូនដល់សាស្ត្រាចារ្យ និងនិស្សិតក្នុងការងារប្រតិបត្តិទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់លើជំនាញចម្លាក់ គំនូរវិចិត្រកម្ម គំនូរឌីជីថល គំនូរសារគមនាគមន៍ ស្មិត ផ្តិតពុម្ព តុបតែងលម្អស្ថាបត្យកម្ម ច្នៃម៉ូតសម្លៀកបំពាក់ ថតរូប និងជួសជុលនិងអភិរក្សចម្លាក់ គំនូរ និងឯកសារ -បង្កើនទីផ្សារការងារលើជំនាញសិល្បៈសូនរូបនៃចម្លាក់ គំនូរវិចិត្រកម្ម គំនូរឌីជីថល គំនូរសារគមនាគមន៍ ស្មិត ផ្តិតពុម្ព តុបតែង លម្អស្ថាបត្យកម្ម ច្នៃម៉ូតសម្លៀកបំពាក់ និងជួសជុលនិងអភិរក្សចម្លាក់និងគំនូរ។ -លើកកម្ពស់ជីវៈភាពសាស្ត្រចារ្យ និស្សិត និងសហគមន៍មូលដ្ឋានដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ -ពង្រឹង និងពង្រីកទុនវិនិយោគសម្រាប់អភិវឌ្ឍសាកលវិទ្យាល័យ -ជាមជ្ឈមណ្ឌលប្រមូលផ្តុំធនធានមនុស្សលើគ្រប់ជំនាញផ្នែកសិល្បៈសូនរូបទូទាំងប្រទេស
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង)
គម្រោងលើកកម្ពស់កម្មវិធីសិក្សារបស់មហាវិទ្យាល័យសិល្បៈសូនរូបនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនឹងចូលរួមចំណែកក្នុង ការពង្រឹងកម្មវិធីសិក្សានូវជំនាញឯកទេសដែលកំពុងអនុវត្តន៍នៅមហាវិទ្យាល័យសិល្បៈសូនរូប បង្កើតកម្មវិធីសិក្សាជំនាញថ្មីៗមួយ ចំនួនទៀតរួមមានកម្មវិធីគំនូរឌីជីថល សិល្បៈផ្តឹតពុម្ព ច្នៃម៉ូតសម្លៀកបំពាក់ ស្មិត ជួសជុលនិងអភិរក្សចម្លាក់ គំនូរ និងឯកសារ។ លើសពីនេះ គម្រោងនេះបានសាងសង់អាគារសិក្សាមួយដែលមានកំពស់ចំនួន ៦ ជាន់ ដែលគាំទ្រលើជំនាញជំនាញទាំងអស់របស់ មហាវិទ្យាល័យ។ បន្ថែមពីនេះទៀត គម្រោងនឹងចងក្រងបណ្តាញ និងបង្កើតជាមជ្ឈមណ្ឌលសម្រាប់ការចែករំលែកបទពិសោធន៍ និងបង្កើតថ្មីនៃជំនាញសិល្បៈសូនរូប។ ខាងក្រោមបង្ហាញអំពីគោលដៅ លទ្ធផលរំពឹងទុក និងសមិទ្ធផលនៃគម្រោងក្នុងរយៈពេល ៣ ឆ្នាំ។ 1. គោលដៅ Objective - គាំទ្រកម្មវិធីសិក្សាស្តង់ដាររបស់មហាវិទ្យាល័យសិល្បៈសូនរូបដែលឆ្លើយទៅនឹងឧស្សាហកម្មវប្បធម៌និងឧស្សាហកម្មច្នៃប្រឌិត 2. លទ្ធផល (Outcome) - កែលម្អកម្មវធីសិក្សាបច្ចុប្បន្ន៖ ចម្លាក់ គំនូរវិចិត្រកម្ម គំនូរសាគមនាគមន៍ តុបតែងលម្អស្ថាបត្យកម្ម) និងបង្កើតកម្មវិធីសិក្សា ជំនាញថ្មី៖ គំនូរឌីជីថល ចម្លាក់ស្មិត ផ្តិតពុម្ព ច្នៃម៉ូតសម្លៀកបំពាក់ ថតរូប និងជួសជុលនិងអភិរក្សចម្លាក់ គំនូរ និងឯកសារ - ពង្រឹងគុណភាពអប់រំជំនាញវិជ្ជាជីវៈសិល្បៈសូនរូប៖ ចម្លាក់ (ចម្លាក់ពុម្ព ចម្លាក់ស្មិត ចម្លាក់ឈើ និងថ្ម) គំនូរវិចិត្រកម្ម គំនូរឌីជីថល គំនូរសារគមនាគមន៍ ផ្តិតពុម្ព តុបតែងលម្អស្ថាបត្យកម្ម ច្នៃម៉ូតសម្លៀកបំពាក់ ថតរូប និងជួសជុល អភិរក្សចម្លាក់ គំនូរនិងឯកសារ - បង្កើតបណ្តាញទំនាក់ទំនងជំនាញបច្ចេកទេសសិល្បៈសូនរូបតាមតំបន់ និងសហគមន៍ - អាគារកំពស់ ៦ ជាន់ (ទំហំ ៧៥ ម៉ែត្រ x ៣០ ម៉ែត្រ) បម្រើឱ្យរោងជាងសិក្សារបស់ចម្លាក់ a) ជាន់ក្រោមដី (basement) ប្រើប្រាស់ជាចំណតរថយន្ត (៨០គ្រឿង) និងទោចក្រយាន្ត(១០០ គ្រឿង) b) ជាន់ផ្ទាល់ដីប្រើប្រាស់សម្រាប់ការងារបណ្តុះបណ្តាលលើជំនាញសិល្បៈផ្តិតពុម្ព ចម្លាក់( ចម្លាក់ពុម្ព ចម្លាក់ស្មិត ចម្លាក់ឈើ និងថ្ម) ជួសជុលនិងអភិរក្សចម្លាក់ c) ជាន់ទី ១ ប្រើប្រាស់សម្រាប់រោងជាងវិចិត្រកម្ម និងថតរូប d) ជាន់ទី ២ ប្រើប្រាស់សម្រាប់រោងជាងឯកទេសសារគមនាគមន៍ និងការរចនាម៉ូតសម្លៀកបំពាក់ e) ជាន់ទី ៣ ប្រើប្រាស់សម្រាប់រោងជាងឯកទេសតុបតែងលម្អនៃស្ថាបត្យកម្ម f) ជាន់ទី ៤ ប្រើប្រាស់សម្រាប់រោងជាងជួសជុល និងអភិរក្សឯកសារ និងរោងជាងពិសោធន៍ថ្នាំពណ៌ g) ជាន់ទី ៥ ប្រើប្រាស់សម្រាប់ថ្នាក់ទ្រឹស្តី និងសាលសហសិក្សា h) ដំបូល 3. សមិទ្ធផល (Output) - ផលិតធនធានមនុស្សលើវិស័យសិល្បៈសូនរូបប្រកបដោយគុណភាព សមត្ថភាព និងសីលធម៌ - គាំទ្រគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ - កម្មវិធីសិក្សាបច្ចុប្បន្ន និងកម្មវិធីសិក្សាជំនាញថ្មីដែលមានស្តង់ដារត្រូវបានដាក់ឱ្យប្រើប្រាស់ - បង្កើនទីផ្សារការងារលើជំនាញសិល្បៈចម្លាក់ គំនូរវិចិត្រកម្ម គំនូរសាគមនាគមន៍ តុបតែងលម្អស្ថាបត្យកម្ម) និងបង្កើតកម្មវិធីសិក្សា ជំនាញថ្មី៖ គំនូរឌីជីថល ចម្លាក់ស្មិត ផ្តិតពុម្ព ច្នៃម៉ូតសម្លៀកបំពាក់ ថតរូប និងជួសជុលនិងអភិរក្សចម្លាក់ គំនូរ និងឯកសារ
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍)
ជំនាញសិល្បៈសូនរូបគឺជាជំនាញតែមួយគត់នៅប្រទេសកម្ពុជាដែលមានបណ្តុះបណ្តាលនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ គម្រោងនេះត្រូវបានរៀបចំកសាងឡើងដើម្បីឆ្លើយតទៅនឹងតម្រូវកាចាំបាច់ក្នុងការបណ្តុះបណ្តាលប្រកបដោយប្រសិទ្ធភាព និង គុណភាពដោយភ្ជាប់នូវកន្លែងបណ្តុះបណ្តាលធំទូលាយ និងផ្គត់ផ្គង់សម្ភារបណ្តុះបណ្តាលគ្រប់គ្រាន់គាំទ្រដល់ការច្នៃប្រឌិតបង្កើតថ្មី មួយចំនួននៃជំនាញដែលបានរៀបរាប់ខាងលើ។ ម្យ៉ាងវិញទៀត សហគមន៍ជំនាញសិល្បៈសូនរូបនៅរាយប៉ាយទូទាំងប្រទេសដែល យើងត្រូវចងក្រង និងផ្តល់ឱកាស និងកន្លែងជូនដល់សហគមន៍ភ្ជាប់ទំនាក់ទំនង និងចែករំលែកបទពិសោធន៍ និងចងក្រង បណ្តាញទាំងការងារ និងទីផ្សារសិល្បៈ។
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង)
អ្នកទទួលផលដោយផ្ទាល់៖ - សាកលវិទ្យាល័យ និងមហាវិទ្យាល័យសិល្បៈសូនរូបដែលមានឯកទេសដូចបានរៀបរាប់ខាងលើ រួមមាន៖ បុគ្គលិកសិក្សា សាស្ត្រាចារ្យ និស្សិតដែលសិក្សាឯកទេសសិល្បៈសូនរូប សហគមន៍ដែលបានកំណត់អត្តសញ្ញាណ សិល្បៈករលើវិស័យ សិល្បៈសូនរូប អ្នកទទួលផលដោយប្រយោល៖ - ប្រជាជនកម្ពុជា, អ្នកទេសចរ, ប្រជាសហគមន៍តាមតំបន់សហគមន៍សិល្បៈសូនរូប
17. ការសិក្សាសមិទ្ធិលទ្ធភាព
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
ប្រសិនបើត្រូវការ តើការសិក្សាសមិទ្ធិលទ្ធភាព បានរៀបចំហើយឬនៅ?
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?)
មិនមានផលប៉ះពាល់ដល់បរិស្ថាន គម្រោងបានចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រព្រោះ៖ ១.បង្កើតការងារក្នុងវិស័យសិល្បៈតាមរយៈការបណ្តុះបណ្តាលធនធានមនុស្សដែលឆ្លើយតបទៅនឹងទីផ្សារការងារទាំងសាស្ត្រាចារ្យ និងនិស្សិត ក៏ដូចជាសហគមន៍ជំនាញសិល្បៈសូនរូប ២.បង្កើតម្លៃសេដ្ឋកិច្ច និងបង្កើតមូលដ្ឋានគ្រឹះនៃឧស្សាហកម្មវប្បធម៌ និងបង្កើនការយល់ដឹងអំពីសិល្បៈវប្បធម៌របស់ខ្លួនតាមរយៈផលិតសម្ភារអនុស្សារីយដើម្បីលក់ជូនភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ។
19. ការប្រែប្រួល​អាកាសធាតុ​
ក. តើ​សកម្មភាព ​ឬ ធាតុ​ចេញ​របស់​គម្រោង​ទាក់​ទង​នឹងការប្រែប្រួល​អាកាសធាតុ​ ឬ ទេ?
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
ភាគរយ
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
20. ការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ
តើ​សកម្មភាព​​ ឬ ធាតុចេញ​របស់​គម្រោង​ទាក់ទង​នឹងការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ​ដែរ ឬ ទេ?
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?)
គម្រោងនេះនិងផ្តល់ឱកាសជូនដល់ស្ត្រីយ៉ាងតិចចំនួន ៤០% នៃចំនួនមន្ត្រីគម្រោងសរុបក្នុងមុខតំណែងធ្វើសេចក្តីសម្រេចចិត្ត។
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?)
ដោយមានបទពិសោធន៍ពីគម្រោងវិទ្យាស្ថានអប់រំ ស្រាវជ្រាវសិល្បៈនិងវប្បធម៌ដែលកំពុងអនុវត្ត នោះមន្ត្រីគម្រោងអាចធ្វើការគ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃគម្រោងទៅតាមផែនការសកម្មភាព និងអាចធ្វើការកែតម្រូវគម្រោងអាស្រ័យទៅបញ្ហាប្រឈម និងករណី ប្រធានសក្តិ។
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង)
មិនមានទាន់មានសកម្មអនុវត្តនៅឡើយ
24. អាទិភាពរបស់គម្រោង : (បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
1
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ)
មិនទាន់មាន
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)

ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ

( គិតជាពាន់ដុល្លារអាមេរិក )
ចំណាយវិនិយោគ20242025
Budget
2026
Estimate
2027
Estimate
2028
Estimate
Total in 2026 - 2028ថវិកាចរន្ត
BudgetActual
ចំណាយប្រតិបត្តិ
បៀវត្សរ៍
សម្ភារៈនិងរដ្ឋបាល
ផ្សេងៗ
ចំណាយមូលធន
ការសាងសង់
សេវាប្រឹក្សា
ទព្វសម្ភារៈ
ការបណ្តុះបណ្តាល
ផ្សេងៗ
ចំណាយសរុប
ប្រភពហិរញ្ញប្បទាន20242025
Budget
2026
Estimate
2027
Estimate
2028
Estimate
Total in 2026 - 2028ថវិកាចរន្ត
BudgetActual
ចំណូលពីគម្រោង
ថវិកាជាតិ
សាច់ប្រាក់សុទ្ធ
ធនធានផ្សេងៗ
ហិរញ្ញប្បទាន របស់ដែគូអភិវឌ្ឍ
សរុបហិរញ្ញប្បទាន ដែលបានសន្យាផ្តល់
តម្រូវហិរញ្ញប្បទាន បំពេញបន្ថែម

​មតិយោបល់លើគម្រោង

27.
ត្រីមាស ការចំណាយ សមិទ្ធិផលជាភាគរយ ការបរិយាយដំណើរការវិវឌ្ឍន៍ User
ត្រីមាសទី១ 0 0
ត្រីមាសទី២ 0 0
ត្រីមាសទី៣ 0 0
ត្រីមាសទី៤ 0 0
Total 0 0