សន្លឹកព័ត៌មានរបស់គម្រោង

ផ្នែក A: ព័ត៌មានមូលដ្ឋានរបស់គម្រោង

( ត្រូវបំពេញគ្រប់ចំណុចទាំងអស់ )
PIP No: 1536
1. ឈ្មោះគម្រោង (ENG): Arts and Culture Research Institute Project
    ឈ្មោះគម្រោងៈ គម្រោងវិទ្យាស្ថានអប់រំ ស្រាវជ្រាវសិល្បៈនិងវប្បធម៌
2. កាលបរិច្ឆេទគម្រោង:
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :

01/09/23

កាលបរិច្ឆេទបញ្ចប់គម្រោង :

09/30/2025

3. ចំណាយគម្រោងសរុប:
$

4600000

4. ស្ថាប័នទទួលខុសត្រូវ::

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

RESPONSIBLE UNIT:

Royal University of Fine Arts

អង្គភាព​ទទួល​ខុស​ត្រូវ:

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

5. ស្ថានភាពគម្រោង

គម្រោងកំពុងដំណើរការ


ព័ត៌មានលម្អិតអំពីគម្រោង


6. ប្រភេទគម្រោង:

7. ប្រភពហិរញ្ញប្បទាន

8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ:
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ:
- ចូលរួមពង្រឹងការបណ្តុះបណ្តាលលើកិច្ចការស្រាវជ្រាវ និងកសាងសមត្ថភាពជូនដល់សិល្បៈករ មន្ត្រីរាជការ សាស្ត្រាចារ្យ សិស្សហាត់ការជំនាញសិល្បៈនាដសាស្ត្រ និងតូរ្យតន្ត្រី។ - បង្កើតគោលនយោបាយអប់រំសិល្បៈ និងលើកកម្ពស់ការអប់រំសិល្បៈជាតិសម្រាប់កុមារ និងយុវជនដោយធ្វើពិពិធកម្មវិធីអប់រំ សិល្បៈ។
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):

12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង)
គ្រប់ខេត្តក្រុង បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង
កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កែប
កោះកុង ក្រចេះ មណ្ឌលគិរី ឧត្តរមានជ័យ ប៉ៃលិន
រាជធានីភ្នំពេញ ព្រះសីហនុ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់
រតនគិរី សៀមរាប ស្ទឹងត្រែង ស្វាយរៀង តាកែវ
ត្បូងឃ្មុំ​
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង)
-បង្កើនបរិក្ខា និងធ្វើឱ្យដំណើរការនៃវិទ្យាស្ថានស្រាវជ្រាវសិល្បៈ (តន្ត្រី) មានភាពកាន់តែរស់រវើក។ -ពង្រឹងកម្រិតសមត្ថភាពសិល្បៈរបស់សិល្បៈករជំនាញ និងអ្នកពាក់ព័ន្ធក្នុងវិស័យអប់រំ ។ -ពង្រឹងសមត្ថភាពក្នុងការបង្កើតគោលនយោបាយទាក់ទងនឹងអប់រំសិល្បៈដល់មន្ត្រីរាជការ -រៀបចំមូលដ្ឋានគ្រឹះក្នុងការផ្សព្វផ្សាយការអប់រំសិល្បៈ -ផ្តល់ឱកាសក្នុងការចូលរួមសាកល្បងផ្ទាល់ក្នុងសកម្មភាពសិល្បៈ
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង)
គម្រោងវិទ្យាស្ថានអប់រំ ស្រាវជ្រាវសិល្បៈ និងវប្បធម៌គឺជាគម្រោងដែលផ្តោតលើការលើកកម្ពស់ការអប់រំសិល្បៈ និងជម្រុញឱ្យមាន ថ្នាក់អប់រំសិល្បៈនៅសាលារដ្ឋតាំងពីកម្រិតបឋមសិក្សារហូតដល់វិទ្យាល័យនាពេលអនាគត។ គម្រោងនេះនឹងបង្កើតឱ្យមានសាល សំដែង សាលតាំងពិព័ណ៌ និងជាមជ្ឈមណ្ឌលសម្រាប់ធ្វើការសិក្សាស្រាវជ្រាវផ្នែកសិល្បៈវប្បធម៌ជាពិសេសគឺសិល្បៈតូរ្យតន្ត្រី។ គម្រោងនេះក៏ជាកន្លែងមួយដែលជួយបង្កើតឱ្យមានឧស្សាហកម្មវប្បធម៌ដោយធ្វើការបណ្តុះបណ្តាល ផ្លាស់ប្តូរបទពិសោធន៍ និងការ បង្កើតថ្មីដែលជាផ្នែកមួយជម្រុញឱ្យមានចំណូលសេដ្ឋកិច្ចដល់អ្នកមានជំនាញវិជ្ជាជីវៈសិល្បៈ និងសង្គមទាំងមូល។ ខាងក្រោមបង្ហាញ អំពីគោលដៅ លទ្ធផលរំពឹងទុក និងសមិទ្ធផលនៃគម្រោងក្នុងរយៈពេល ៣ឆ្នាំ។ 1. គោលដៅ Objective - ផ្តើមចេញពីការអប់រំតន្រ្តីទៅការលើកកម្ពស់ការយល់ដឹងអំពីការអប់រំសិល្បៈនិងជំរុញឱ្យការអប់រំថ្នាក់សិល្បៈ នៅសាលារដ្ឋមាន ភាពសកម្មនាពេលអនាគត 2. លទ្ធផល (Outcome) - ផ្អែកលើលទ្ធផលនៃការដំណើរការវិទ្យាស្ថានស្រាវជ្រាវអប់រំសិល្បៈនឹងធ្វើឱ្យការអប់រំសិល្បៈមានភាពជាសាកល ភាវូបនីយកម្ម - បង្កើតគ្រឹះសម្រាប់ឧស្សាហកម្មវប្បធម៌ដោយផ្តល់ការអប់រំសិល្បៈ និងឱកាសទទួលបានបទពិសោធន៍ផ្ទាល់ 3. សមិទ្ធផល (Output) - វិទ្យាស្ថានស្រាវជ្រាវអប់រំសិល្បៈត្រូវបានបង្កើត - កម្មវិធីអប់រំសិល្បៈក្នុងប្រទេសកម្ពុជាត្រូវបានអភិវឌ្ឍន៍ថ្មី - កម្មវិធីសិក្សា និងគោលនយោបាយនៃការអប់រំសិល្បៈក្នុងប្រទេសកម្ពុជាត្រូវបានអភិវឌ្ឍន៍ថ្មី - កម្មវិធីទទួលបានបទពិសោធន៍ផ្ទាល់ពីសកម្មភាពសិល្បៈក្នុងប្រទេសកម្ពុជាត្រូវបានបង្កើតថ្មី - មនុស្សត្រូវបានជ្រើសរើសមកធ្វើការដើម្បីដំណើរការគម្រោងក្នុងប្រទេសកម្ពុជា - ដៃគូក្នុងស្រុកត្រូវបានជ្រើសរើសសម្រាប់បង្កើត និងដំណើរការគម្រោងប្រកបដោយជោគជ័យពង្រឹងសមត្ថភាពមន្ត្រីពាក់ព័ន្ធ, សាស្ត្រាចារ្យ និងគ្រូបង្រៀន, សិល្បករជំនាញ (ក្រុម)
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍)
១) ប្រព័ន្ធអប់រំសិល្បៈថ្នាក់ជាតិ ក) ប្រព័ន្ធអប់រំក្នុងប្រទេសកម្ពុជាត្រូវបានបែងចែកជាទូទៅមានថ្នាក់បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ និងមហាវិទ្យាល័យ ‐ បឋមសិក្សាជាថ្នាក់ដែលប្រជាជនទូទៅមានកាតព្វកិច្ចចូលរៀន ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦, អនុវិទ្យាល័យ៣ឆ្នាំ (ថ្នាក់ទី៧ ដល់ ថ្នាក់ទី៩), វិទ្យាល័យ ៣ឆ្នាំ (ពីថ្នាក់ទី១០ ដល់ទី១២) និងមហាវិទ្យាល័យមានរយៈពេល៤ឆ្នាំ។ ស្ថាប័នអប់រំជាតិ និងសាធារណៈ ទូទាំងប្រទេស មានចំនួន ៨,៨៩៩កន្លែង មានចំនួនគ្រូបង្រៀនសរុបប្រមាណ ៨៨,៤៨៤នាក់ ចំនួនសិស្សសរុប ប្រមាណ ២,៩៧១,៦៦៣ នាក់ ‐ ក្នុងនោះគ្រឹៈស្ថានអប់រំរដ្ឋក្នុងទីក្រុងភ្នំពេញមានចំនួនសរុប២៣០កន្លែងដែលមានបឋមសិក្សា ចំនួន១៦១ សាលា, អនុវិទ្យាល័យ ៦៨សាលា, វិទ្យាល័យ ៤០សាលា និងមានចំនួនគ្រូប្រមាណ៥,០០០នាក់ ចំនួនសិស្សប្រមាណ ២២៥,៥៦៣នាក់ (ទិន្នន័យឆ្នាំ ២០១៩) ‐ ការអប់រំក្នុងប្រទេសកម្ពុជាមានភាពខ្វះខាតនៅឡើយ ដោយជាមធ្យមគ្រូបឋមសិក្សាម្នាក់ត្រូវបង្រៀនសិស្ស ៤៤នាក់ វាជាចំនួនខ្ពស់បំផុតក្នុងចំណោមបណ្តាប្រទេសអាស៊ាន (ទិន្នន័យរបស់លេខាធិការដ្ឋានអាស៊ាន ឆ្នាំ២០១៧) ខ) ដោយសារតែមិនមានមុខវិជ្ជាដែលទាក់ទងនឹងសិល្បៈដូចជាតន្រ្តី គំនូរ និងកីឡា ជាដើមក្នុងកម្មវិធីសិក្សាថ្នាក់ជាតិ ដូច្នេះមិន ត្រឹមតែ កុមារ យុវជន និងសិស្សានុសិស្សនោះទេ សូម្បីតែគ្រូបង្រៀនក៏សមត្ថភាពខាងផ្នែកនេះនៅមានកម្រិតនៅឡើយដែរ។ គ) ដើម្បីត្រៀមសម្រាប់ទស្សនវិស័យនៃកំណើនសេដ្ឋកិច្ចកម្រិតខ្ពស់របស់ប្រទេសកម្ពុជានាពេលអនាគត តម្រូវការការអប់រំសិល្បៈ សម្រាប់ជាមូលដ្ឋានគ្រឹះនៃឧស្សាហកម្មវប្បធម៌ដែលមានតម្លៃបន្ថែមសេដ្ឋកិច្ចខ្ពស់ គឺចាំបាច់មិនអាចខ្វះបានទេ។ ដោយសារមិនមាន ស្ថាប័នស្រាវជ្រាវនិងអប់រំសម្រាប់ការបង្កើតប្រព័ន្ធអប់រំសិល្បៈ ដូច្នេះតម្រូវឱ្យបង្កើតស្ថាប័នជំនាញដើម្បីអភិវឌ្ឍន៍ និងដំណើរការគោលនយោបាយ កម្មវិធីសិក្សា និងកម្មវិធីផ្សេងទៀត។ ២) ស្ថានភាពស្ថាប័នជំនាញអប់រំសិល្បៈ ក) សាលាមធ្យមវិចិត្រសិល្បៈ (The Secondary School of Fine Arts) គឺជាសាលាពិសេសមួយដែលសិស្សអាចរៀនមុខវិជ្ជាទូទៅ និងជ្រើសរើសមុខវិជ្ជាជំនាញសម្រាប់រៀនក្នុងពេលទន្ទឹមគ្នា។ ខ) សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (The Royal University of Fine Arts) គឺជាស្ថាប័នជាតិតែមួយគត់ក្នុងប្រទេសកម្ពុជា ដែលបង្រៀនថ្នាក់សិល្បៈកម្រិតខ្ពស់ ដែលមានមហាវិទ្យាល័យចំនួន ៥ គឺមហាវិទ្យាល័យតូរ្យតន្រ្តី មហាវិទ្យាល័យសិល្បៈនាដសាស្ត្រ មហាវិទ្យាល័យសិល្បៈសូនរូប មហាវិទ្យាល័យបុរាណវិទ្យា និងមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរូបនីយវិទ្យា។
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង)
អ្នកទទួលផលដោយផ្ទាល់៖ - អ្នកប្រើប្រាស់បរិក្ខាក្នុងវិទ្យាស្ថានស្រាវជ្រាវអប់រំសិល្បៈ (តន្ត្រី), អ្នកចូលរួមកម្មវិធីកសាងសមត្ថភាព (មន្ត្រីរាជការ សាស្ត្រាចារ្យ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, គ្រូបន្ទុក, សិស្សដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ សិស្សានុសិស្ស, គ្រូហាត់ការ, និងសិល្បករជំនាញ ជាដើម។ - អ្នកចូលរួមកម្មវិធីសិក្សាថ្នាក់ក្រៅម៉ោង (កុមារ យុវជន ជាដើម) អ្នកទទួលផលដោយប្រយោល៖ - ប្រជាជនកម្ពុជា, អ្នកទេសចរ
17. ការសិក្សាសមិទ្ធិលទ្ធភាព
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
ប្រសិនបើត្រូវការ តើការសិក្សាសមិទ្ធិលទ្ធភាព បានរៀបចំហើយឬនៅ?
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?)
១.បង្កើតការងារក្នុងវិស័យសិល្បៈតាមរយៈការបណ្តុះបណ្តាលគ្រូកម្មសិក្សានិងគ្រូសិល្បៈ សាស្ត្រាចារ្យ និងនិស្សិតដែលបញ្ចប់ការ សិក្សានិងសិស្សដែលកំពុងសិក្សានៅសាកលវិទ្យាល័យវិចិត្រសិល្បៈក្នុងគោលបំណងកសាងធនធានមនុស្ស និងមូលធនមនុស្សក្នុង វិស័យវប្បធម៌ និងសិល្បៈ ២.បង្កើតម្លៃសេដ្ឋកិច្ច និងបង្កើតមូលដ្ឋានគ្រឹះនៃឧស្សាហកម្មវប្បធម៌ និងបង្កើនការយល់ដឹងអំពីសិល្បៈវប្បធម៌របស់ខ្លួនតាមរយៈការ សម្តែងជូនភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិនៅទីក្រុងភ្នំពេញ។
19. ការប្រែប្រួល​អាកាសធាតុ​
ក. តើ​សកម្មភាព ​ឬ ធាតុ​ចេញ​របស់​គម្រោង​ទាក់​ទង​នឹងការប្រែប្រួល​អាកាសធាតុ​ ឬ ទេ?
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
ភាគរយ
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
20. ការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ
តើ​សកម្មភាព​​ ឬ ធាតុចេញ​របស់​គម្រោង​ទាក់ទង​នឹងការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ​ដែរ ឬ ទេ?
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?)
គម្រោងនេះបានបែងចែកការគ្រប់គ្រងគម្រោងជាពីរផ្នែកគឺផ្នែកសាងសង់ និងផ្នែកបណ្តុះបណ្តាល។ ក្នុងផ្នែកសាងសង់មាន សមាសភាពចំនួន ៦ រូប ហើយមានស្ត្រីមួយរូប ស្មើនឹង ១៦% ស្ថិតក្នុងតំណែងស្ថាបត្យករក្នុងការត្រួតពិនិត្យ និងវាយតម្លៃ គុណភាពសំណង់ ចំពោះផ្នែកបណ្តុះបណ្តាលមានសមាសភាពចំនួន ៦រូប ហើយមានស្ត្រីចំនួន ២រូប ស្មើ ៣២% ស្ថិតក្នុង តំណែងគ្រប់គ្រងនឹងដឹកនាំការសម្តែង
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?)
១. ការងារសាងសង់៖ សមាសភាពអ្នកអនុវត្តគម្រោងមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការសហការសាងសង់ជាមួយដៃគូកូរ៉េ (មាន ស្ថាបត្យករក្នុងការគ្រប់គ្រង និងវាយតម្លៃគម្រោងសាងសង់តាមបទដ្ឋានបច្ចេកទេសសំណង់) និង ២. ការងារបណ្តុះបណ្តាល៖ សមាសភាពអ្នកអនុវត្តគម្រោងគឺជាអ្នកដែលកំពុងស្ថិតក្នុងមុខងារដឹកនាំការបណ្តុះបណ្តាលវិស័យសិល្បៈវប្បធម៌របស់សាកលវិទ្យាល័យ
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង)
១. ការងារសាងសង់៖ នៅក្នុងខែ កញ្ញា ឆ្នាំ ២០២៣ គម្រោងបានជ្រើសរើសក្រុមហ៊ុនសិក្សាប្លង់រួចរាល់ ហើយបច្ចុប្បន្ននេះក្រុមហ៊ុន កំពុងសិក្សាប្លង់បច្ចេកទេសស្ថាបត្យកម្ម ២. ការងារបណ្តុះបណ្តាល៖ បានបណ្តុះបណ្តាលវគ្គកម្រិតមូលដ្ឋានដល់សិក្ខាកាមចំនួន ៣០០ នាក់ នៅខែ កញ្ញា ឆ្នាំ ២០២៣ និង វគ្គបណ្តុះបណ្តាលជាន់ខ្ពស់ចំនួន ២០ នាក់ នៅខែ វិច្ឆិកា ឆ្នាំ ២០២៣។
24. អាទិភាពរបស់គម្រោង : (បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
36
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ)
ក្រសួងអប់រំ កីឡា និងទេសចរណ៍ សាធារណៈកូរ៉េ តាមរយៈអង្គការ (KOFICE)
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)

ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ

( គិតជាពាន់ដុល្លារអាមេរិក )
ចំណាយវិនិយោគ20242025
Budget
2026
Estimate
2027
Estimate
2028
Estimate
Total in 2026 - 2028ថវិកាចរន្ត
BudgetActual
ចំណាយប្រតិបត្តិ
បៀវត្សរ៍
សម្ភារៈនិងរដ្ឋបាល
ផ្សេងៗ
ចំណាយមូលធន
ការសាងសង់
សេវាប្រឹក្សា
ទព្វសម្ភារៈ
ការបណ្តុះបណ្តាល
ផ្សេងៗ
ចំណាយសរុប
ប្រភពហិរញ្ញប្បទាន20242025
Budget
2026
Estimate
2027
Estimate
2028
Estimate
Total in 2026 - 2028ថវិកាចរន្ត
BudgetActual
ចំណូលពីគម្រោង
ថវិកាជាតិ
សាច់ប្រាក់សុទ្ធ
ធនធានផ្សេងៗ
ហិរញ្ញប្បទាន របស់ដែគូអភិវឌ្ឍ
Republic of Korea
សរុបហិរញ្ញប្បទាន ដែលបានសន្យាផ្តល់
តម្រូវហិរញ្ញប្បទាន បំពេញបន្ថែម

​មតិយោបល់លើគម្រោង

27.
ត្រីមាស ការចំណាយ សមិទ្ធិផលជាភាគរយ ការបរិយាយដំណើរការវិវឌ្ឍន៍ User
ត្រីមាសទី១ 0 0
ត្រីមាសទី២ 0 0
ត្រីមាសទី៣ 0 0
ត្រីមាសទី៤ 0 0
Total 0 0