PIP No:
1507
|
1. ឈ្មោះគម្រោង (ENG):
Buying 12 Vehicles
|
ឈ្មោះគម្រោងៈ
ទិញរថយន្តចំនួន ១២គ្រឿង
|
2. កាលបរិច្ឆេទគម្រោង: |
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :
|
កាលបរិច្ឆេទបញ្ចប់គម្រោង :
|
|
4. ស្ថាប័នទទួលខុសត្រូវ::
|
RESPONSIBLE UNIT:
National Committee Against Torture “NCAT”
|
អង្គភាពទទួលខុសត្រូវ:
គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ”
|
5. ស្ថានភាពគម្រោង
គម្រោងសម្រាប់អនុវត្តផ.យ.អ.ជ.
|
|
ព័ត៌មានលម្អិតអំពីគម្រោង
|
|
6. ប្រភេទគម្រោង:
|
7. ប្រភពហិរញ្ញប្បទាន
|
8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ: |
|
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ: |
- រួមចំណែកក្នុងកិច្ចការពារជនទាំងឡាយដែលអាច ឬត្រូវបានដកហូតសេរីភាពឱ្យផុតពីទារុណកម្ម ឬទណ្ឌកម្មឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប
- រួមចំណែកបង្កើននូវចំណេះដឹង លើលិខិតបទដ្ឋានជាតិ-អន្តរជាតិ ស្តីពីការបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម ដល់មន្ត្រីសាធារណៈ និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធានាការអនុវត្តច្បាប់ ប្រកបដោយប្រសិទ្ធភាព ស្របតាមគោលការណ៍គោរពសិទ្ធិមនុស្ស
- ពង្រឹងកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ ជាមួយដៃគូពាក់ព័ន្ធនានា ជាពិសេសការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងអនុគណៈកម្មាធិការបង្ការទារុណកម្ម(SPT) របស់អង្គការសហប្រជាជាតិ ឱ្យកាន់តែល្អប្រសើរ។
|
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា |
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
|
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):
|
|
|
|
|
12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង) |
|
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង) |
- បម្រើឱ្យការងារអង្កេតស្រាវជ្រាវករណីសង្ស័យថាមានទារុណកម្ម នៅតាមបណ្តារាជធានី-ខេត្ត
- បម្រើការងារត្រួតពិនិត្យជាប្រចាំតាមកន្លែងឃុំឃាំងនៅតាមបណ្តារាជធានី-ខេត្ត ដើម្បីបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម
- បម្រើឱ្យការងារបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយនៅតាមបណ្តារាជធានី-ខេត្ត ជូនមន្ត្រីសាធារណៈ និងអាជ្ញាធរមានសមត្ថកិច្ច លើលិខិតបទដ្ឋានជាតិ-អន្តរជាតិ ស្តីពីការបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម
- បម្រើការងារកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ ជាមួយដៃគូពាក់ព័ន្ធនានា ជាពិសេសការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងអនុគណៈកម្មាធិការបង្ការទារុណកម្ម(SPT) របស់អង្គការសហប្រជាជាតិ។
|
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង) |
មានរថយន្ត Hyundai Staria Premium option (11 Seats) ចំនួន ១២គ្រឿង
- ឆ្នាំ២០២៥ តម្រូវការរថយន្តចំនួន ៦គ្រឿង តម្លៃ ៣៣៦.០០០ ដុល្លារអាមេរិក
- ឆ្នាំ២០២៦ តម្រូវការរថយន្តចំនួន ៣គ្រឿង តម្លៃ ១៦៨.០០០ ដុល្លារអាមេរិក
- ឆ្នាំ២០២៧ តម្រូវការរថយន្តចំនួន ៣គ្រឿង តម្លៃ ១៦៨.០០០ ដុល្លារអាមេរិក
|
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍) |
រាជរដ្ឋាភិបាលបានបង្កើត គ.ជ.ប.ទ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៨១៧/៦១៩ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ប៉ុន្តែមកដល់បច្ចុប្បន្នពុំទាន់មានរថយន្តដែលជាបន្ទុករបស់រដ្ឋ សម្រាប់បម្រើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម នៅឡើយ
- គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” មានតួនាទី ភារកិច្ច ជាសេនាធិការឱ្យរាជរដ្ឋាភិបាលក្នុងការបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម ដែលជាហេតុធ្វើឱ្យមានតម្រូវការចាំបាច់ នូវរថយន្តសម្រាប់បំពេញបេសកកម្មតាមបណ្តារាជធានី-ខេត្ត។
|
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង) |
- អ្នកទទួលផ្ទាល់៖ ជនដែលត្រូវបានដកហូតសេរីភាព រួចផុតពីការធ្វើទារុណកម្មគ្រប់រូបភាព។ មន្ត្រីសាធារណៈ និងអាជ្ញាធរមានសមត្ថកិច្ច មានការយល់ដឹងអំពីច្បាប់ លិខិតបទដ្ឋានជាតិ-អន្តរជាតិ ពាក់ព័ន្ធនឹងការបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម។ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នឹងត្រូវបានទទួលស្គាល់ដោយមជ្ឈដ្ឋានជាតិ-អន្តរជាតិ ក្នុងការអនុវត្តច្បាប់ និងអនុសញ្ញាប្រឆាំងទារុណកម្ម និងពីធីសារបន្ថែម។
- អ្នកទទួលប្រយោល៖ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលបានសិទ្ធិរួចផុតពីការធ្វើទារុណកម្មគ្រប់រូបភាពពីសំណាក់មន្ត្រីសាធារណៈ និងអាជ្ញាធរមានសមត្ថកិច្ច។ រាជរដ្ឋាភិបាល នឹងត្រូវបានកាត់បន្ថយចំណាយ របស់ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ លើកិច្ចការដោះស្រាយករណីទារុណកម្ម។
|
17. ការសិក្សាសមិទ្ធិលទ្ធភាព |
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
|
ប្រសិនបើត្រូវការ តើការសិក្សាសមិទ្ធិលទ្ធភាព បានរៀបចំហើយឬនៅ?
|
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?) |
|
19. ការប្រែប្រួលអាកាសធាតុ |
ក. តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ឬ ទេ?
|
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
|
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
|
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
ភាគរយ
|
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
|
|
|
20. ការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយ |
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?) |
ហានិភ័យការរំលោភសិទ្ធិជនត្រូវបានដកហូតសេរីភាព និងការប្រព្រឹត្តមកលើខ្លួន ដែលឃោរឃៅ អមនុស្សធម៌ ឬមិនគប្បីឯទៀតត្រូវបានកាត់បន្ថយ។ |
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?) |
មាន
|
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង) |
|
24. អាទិភាពរបស់គម្រោង
:
(បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
|
10
|
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ) |
|
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) |
ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ
( គិតជាពាន់ដុល្លារអាមេរិក )
|
|