PIP No:
1509
|
1. ឈ្មោះគម្រោង (ENG):
Enhancing Cambodian Geographical Indications for Trade Development: Promoting the registration of Cambodian Geographical Indications and collective marks; and Raising Public Awareness, and Providing Advanced Capacity Building Program to enhance reputation of geographical indication and collective mark to drive trade growth.
|
ឈ្មោះគម្រោងៈ
ជំរុញការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និង ម៉ាកសមូហភាពរបស់កម្ពុជា និង ការផ្សព្វផ្សាយ ការបណ្តុះបណ្តាលទាក់ទងនឹងកម្មសិទ្ធិបញ្ញានិងការលើកកម្ពស់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងម៉ាកសមូហភាព និង រៀបចំវគ្គបណ្តុះបណ្តាលជាន់ខ្ពស់លើផ្នែកម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាព ដើម្បីជំរុញកំណើនពាណិជ្ជកម្ម។
|
2. កាលបរិច្ឆេទគម្រោង: |
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :
|
កាលបរិច្ឆេទបញ្ចប់គម្រោង :
|
|
4. ស្ថាប័នទទួលខុសត្រូវ::
|
RESPONSIBLE UNIT:
Department of Intellectual Property
|
អង្គភាពទទួលខុសត្រូវ:
|
5. ស្ថានភាពគម្រោង
គម្រោងសម្រាប់អនុវត្តផ.យ.អ.ជ.
|
|
ព័ត៌មានលម្អិតអំពីគម្រោង
|
|
6. ប្រភេទគម្រោង:
|
7. ប្រភពហិរញ្ញប្បទាន
|
8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ: |
|
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ: |
គម្រោងនេះ នឹងចូលរួមចំណែកក្នុងលើកកម្ពស់ចំណេះដឹងដល់សាធារណជន ជាពិសេសវិស័យឯកជន ពាក់ព័ន្ធនឹងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ, ម៉ាកសមូហភាព, ការប្រើប្រាស់ឡូហ្គូ ឬពាណិជ្ជសញ្ញា, នីតិវិធីផ្សេងៗពាក់ព័ន្ធ
ការកសាងកេរ្តិ៍ឈ្មោះម៉ាក, ការរៀបចំផែនការ, ការរៀបចំបង្កើតសមាគម, វិធីសាស្ត្រក្នុងការគ្រប់គ្រង, និងការ ចាត់ចែងនានាក្រោយពីចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាព ដែលនឹងចូលរួមចំណែកជាមួយនឹងគោលនយោបាយបញ្ចកោណ ដំណាក់ទី១ ក្នុងការធ្វើពិពិធកម្មមុខទំនិញរបស់កម្ពុជាសម្រាប់នាំចេញ ទៅទីផ្សារបរទេស។ |
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា |
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
|
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):
|
|
|
|
|
12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង) |
|
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង) |
គោលបំណងរបស់គម្រោង ដើម្បីលើកកម្ពស់ចំណេះដឹងសាធារណៈពាក់ព័ន្ធម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាព ការរៀបចំចងក្រងសមាគម នីតិវិធីនៃការដំណើរការសមាគម ការគ្រប់គ្រងសមាគម ការរៀបចំវគ្គបណ្តុះបណ្តាលជាន់ខ្ពស់ផ្នែកម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនិងម៉ាកសមូហភាព និង ការផ្តល់កិច្ចការពារនិងគ្រប់គ្រងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ម៉ាកសមូហភាព និងម៉ាកវិញ្ញាតកម្ម និងកសាងកេរ្តិ៍ឈ្មោះម៉ាកនៃផលិតផលរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យកសិកម្ម ពាណិជ្ជកម្ម អភិរក្ស
វប្បធម៌ និងឱ្យក្លាយទៅជាគោលដៅទេសចរណ៍។
|
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង) |
- ចុះសិក្សា និងស្រាវជ្រាវជាបឋម លើមុខទំនិញសក្តានុពលចំនួន៣ អំពីគុណភាព ផលិត, ចងក្រងក្រុមផលិត/កសិករ, និង ទីតាំងផលិតតើស្របតាមនិយាមនៃម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ឬ ម៉ាកសមូហភាព
- ចុះផ្សព្វផ្សាយពីអត្ថប្រយោជន៍របស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនិងម៉ាកសមូហភាព
- ជួលជំនាញការដើម្បី រៀបចំសៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងសៀវភៅបទបញ្ជារួមគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាព និងឯកសារពាក់ព័ន្ធនឹងការចុះបញ្ជី
- រៀបចំបង្កើតសមាគម និងចុះបញ្ជីនៅក្រសួងមហាផ្ទៃ រៀបចំសៀវភៅបន្ទុក និងឯកសារពាក់ព័ន្ធនឹងការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងម៉ាកសមូហភាព ចំនួន៣
- រៀបចំមហាសន្និបាតកំណើតដំបូងរបស់សមាគម ឬក្រុមអ្នកផលិត
- រៀបចំវគ្គបណ្តុះបណ្តាលដល់សមាជិកគណៈកម្មាធិការប្រតិបត្តិនៃសមាគមអន្តរវិជ្ជាជីវៈ និងក្រុមអ្នកផលិតម៉ាកសមូហភាព
- រៀបចំវគ្គបណ្តុះបណ្តាលជាន់ខ្ពស់ផ្នែកម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនិងម៉ាកសមូហភាព
- រៀបចំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រនិងម៉ាកសមូហភាពកម្ពុជាឱ្យបានចំនួន ៣ ពីឆ្នាំ២០២៥-២០២៨
|
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍) |
ប្រសិនបើគម្រោងនេះត្រូវបានតាក់តែង និងអនុវត្តជោគជ័យ នោះសាធារណជន/សមាគម នឹងទទួលបានចំណេះដឹងជាមូលដ្ឋានទាក់ទងនឹងការប្រើប្រាស់កម្មសិទ្ធិបញ្ញា ជាពិសេសលើផ្នែកម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនិងម៉ាកសមូហភាពនិង ទទួលបានការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញឬម៉ាកសមូហភាពថ្មីចំនួន០៣ ដែលនឹងធ្វើឱ្យកម្ពុជាទទួលបានទំនិញសក្តានុពលបន្ថែមដែលមានតម្លៃបន្ថែមខ្ពស់ និងមានភាពប្រកួតប្រជែង សម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារពិភពលោក។ |
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង) |
ជារួម គម្រោងនេះនឹងចូលរួមចំណែកក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនទូទៅ
ធុរជននិងវិនិយោគិន និងកំណើនសេដ្ឋកិច្ចជាតិទាំងមូលព្រមទាំងប្រយោជន៍ផ្សេងៗទៀត ដូចជា៖
- រាជរដ្ឋាភិបាលកម្ពុជា, ក្រសួងពាណិជ្ជកម្ម
- សមាគមនៃម៉ាកសម្គាល់ភូមិសាស្ត្រទំនិញឬម៉ាកសមូហភាព
- ប្រជាពលរដ្ឋ
|
17. ការសិក្សាសមិទ្ធិលទ្ធភាព |
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
|
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?) |
គម្រោងនេះ នឹងមិនមានផលប៉ះពាល់ដល់បរិស្ថាន និងប្រជាជនទេ ប៉ុន្តែនឹងចូលរួមអភិវឌ្ឍជំនាញនិងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជន ដែលនឹងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ។ |
19. ការប្រែប្រួលអាកាសធាតុ |
ក. តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ឬ ទេ?
|
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
|
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
|
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
ភាគរយ
|
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
|
|
|
20. ការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយ |
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?) |
លើកកម្ពស់សមភាពយេនឌ័រ ក្នុងវិស័យកម្មសិទ្ធិបញ្ញា។ |
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?) |
ក្រសួងមានជំនាញនិងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោង ប៉ុន្ដែក៏ត្រូវមានការជួយសហការចូលរួមពីអ្នក ជំនាញជាតិ និងអន្តរជាតិ ដើម្បីធ្វើការបណ្ដុះបណ្ដាលបន្ថែមផងដែរ។
|
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង) |
មិនទាន់មានការអនុវត្តបានពេញលេញនៅឡើយ ដោយសារមិនទាន់មានធនធានគ្រប់គ្រាន់ក្នុងការអនុវត្តគម្រោង |
24. អាទិភាពរបស់គម្រោង
:
(បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
|
7
|
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ) |
-ដៃគូអភិវឌ្ឍនានា ដែលមានជំនាញកម្មសិទ្ធិបញ្ញា ឬ ចង់ចូលរួមចំណែកជួយដល់កម្មសិទ្ធិបញ្ញាកម្ពុជា ដូចជា៖ WIPO, KIPO, KIPA, EU ឬ អង្គភាពកម្មសិទ្ធិបញ្ញាបរទេសនានា។ |
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) |
ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ
( គិតជាពាន់ដុល្លារអាមេរិក )
|
|