PIP No:
1545
|
1. ឈ្មោះគម្រោង (ENG):
Bakheng Water Supply Project Phase 3
|
ឈ្មោះគម្រោងៈ
គម្រោងកសាងប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី៣
|
2. កាលបរិច្ឆេទគម្រោង: |
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :
|
កាលបរិច្ឆេទបញ្ចប់គម្រោង :
|
|
4. ស្ថាប័នទទួលខុសត្រូវ::
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
|
RESPONSIBLE UNIT:
Phnom Penh Water Supply Authority
|
អង្គភាពទទួលខុសត្រូវ:
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)
|
5. ស្ថានភាពគម្រោង
|
|
ព័ត៌មានលម្អិតអំពីគម្រោង
|
|
6. ប្រភេទគម្រោង:
|
7. ប្រភពហិរញ្ញប្បទាន
|
8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ: |
|
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ: |
ចំនុចទី ៨៖ ការរៀបចំ និងការដាក់ចេញផែនការមេស្តីពីការផ្គត់ផ្គង់ទឹកស្អាត ដើម្បីសម្រេចបានគោលដៅផ្គត់ផ្គង់ទឹកស្អាត ១០០% នៅឆ្នាំ២០៣០។
គម្រោងនេះបានចូលរួមចំណែក ជួយបំពេញបន្ថែមទៅលើផែនការមេរបស់ រ.ទ.ស.ភ ដោយបានផ្គត់ផ្គង់ទឹកស្អាតនៅ ប៉ែកភាគខាងលិច និងខាងជើងនៃរាជធានីភ្នំពេញ ដែលស្ថិតនៅឆ្ងាយពីភាពអំណោយផលនៃប្រភពទឹក សម្រាប់ផលិតកម្មទឹកស្អាត។
|
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា |
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
|
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):
|
|
|
|
|
12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង) |
|
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង) |
• សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ ដែលមានសមត្ថភាពផលិតទឹកស្អាត ១៩៥ ពាន់ ម៣/ថ្ងៃ
• ប្រជាពលរដ្ឋទទួលផលពីគម្រោងបានប្រមាណ ១៤៧.០០០ គ្រួសារ
|
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង) |
• ការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣
• គម្រោងជួសជុល និងផ្លាស់ប្ដូរបរិក្ខានៃរោងចក្រប្រព្រឹត្តកម្មទឹកស្អាតជ្រោយចង្វារ
• គម្រោងសាងសង់អគាររដ្ឋបាលថ្មីរបស់ រ.ទ.ស.ភ
• សេវាទីប្រឹក្សាបច្ចេកទេសលើការងារត្រួតពិនិត្យគម្រោង
• ការដំទ្បើងបំពង់ចែកចាយ និងបំពង់មេនាំទឹកស្អាត
|
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍) |
ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់ថា "ទឹក" ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា
ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចរីភាពទី ៦ ដែលសំដៅលើការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យជូនប្រជាពលរដ្ឋ។
ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចរីភាពកម្ពុជា ដែលបានកំណត់ថា “ត្រឹមឆ្នាំ២០៣០ សម្រេចនូវការទទួលបានសាកលកម្ម និងសមធម៌នូវទឹកបរិភោគដែលមានសុវត្ថិភាព និងថ្លៃសមរម្យសម្រាប់ប្រជាជនទាំងអស់។”
ជួយបំពេញបន្ថែមទៅលើផែនការមេរបស់ រ.ទ.ស.ភ ដោយបានពន្លឿនការផ្គត់ផ្គង់ទឹកស្អាត នៅប៉ែកភាគខាងលិច និងខាងជើង នៃ រាជធានីភ្នំពេញ ដែលស្ថិតនៅឆ្ងាយពីភាពអំណោយផលនៃប្រភពទឹក សម្រាប់ផលិតកម្មទឹកស្អាត ដើម្បីទទួលបានទឹកស្អាត ប្រើប្រាស់មុនឆ្នាំ២០៣០។
|
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង) |
• អភិវឌ្ឍវិស័យទឹកស្អាត បំពេញតម្រូវការប្រចាំថ្ងៃសម្រាប់គ្រួសារ និងគាំទ្រតំបន់អាទិភាព ដូចជាតំបន់រោងចក្រសហគ្រាស សួនបណ្តុំសហគ្រាស ធុនតូច និងមធ្យម តំបន់សេដ្ឋកិច្ចពិសេសនិងតំបន់ប៉ូលសេដ្ឋកិច្ចដែលនឹងបង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ច។ |
17. ការសិក្សាសមិទ្ធិលទ្ធភាព |
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
|
ប្រសិនបើត្រូវការ តើការសិក្សាសមិទ្ធិលទ្ធភាព បានរៀបចំហើយឬនៅ?
|
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?) |
គម្រោងនេះបានធ្វើឱ្យប្រសើរឡើងនូវសុខភាព សុខុមាលភាព របស់ប្រជាពលរដ្ឋតាមរយៈដែលចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រ ដែលពាក់ព័ន្ធផ្ទាល់ទៅនឹងចំនុចអាទិភាពរបស់រាជរដ្ឋាភិបាល ដូចបានចែកក្នុងយុទ្ធសាស្រ្ត បញ្ចកោណ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ។ |
19. ការប្រែប្រួលអាកាសធាតុ |
ក. តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ឬ ទេ?
|
ប្រសិនបើទាក់ទងនឹងការប្រែប្រួលអាកាសធាតុ សូមជ្រើសរើស
|
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
|
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
|
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
ភាគរយ
|
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
|
|
|
20. ការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយ |
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?) |
ការគាំទ្រ Gender នៅក្នុងគម្រោងនេះត្រូវបានលើកកម្ពស់យ៉ាងខ្លាំង តាមរយៈដៃគូអភិវឌ្ឍន៍ AFD។ |
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?) |
រ.ទ.ស.ភ មានសមត្ថភាព ជំនាញ និងបទពិសោធន៍គ្រប់គ្រាន់ក្នុងការអនុវត្តគម្រោង ដោយសារ រ.ទ.ស.ភ ធ្លាប់បានអនុវត្តនូវគម្រោងជាមួយដៃគូអភិវឌ្ឍន៍ជាច្រើនគម្រោងនាពេលកន្លងមក។
|
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង) |
• បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានសម្បទានបន្តរវាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋាករទឹកស្វយ័តក្រុង ភ្នំពេញ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។
• គ្រោងនឹងបន្តកិច្ចសន្យាសេវាទីប្រឹក្សាបច្ចេកទេស ជាមួយទីប្រឹក្សាបច្ចេទេស SUEZ Consulting ដោយបច្ចុប្បន្នកំពុងពិនិត្យលើ Proposal (Technical និង Financial) សម្រាប់ការងារអនុវត្តគម្រោង។
• បានចុះហត្ថលេខាលើកិច្ចសន្យាបន្តការងារសាងសង់គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី៣ រវាង រ.ទ.ស.ភ និងក្រុមហ៊ុន VINCI Construction Grands Projets នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។
• បើកការដ្ឋានសាងសង់គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី៣ ជាផ្លូវការនាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ក្រោមវត្តមានរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
• គិតមកត្រឹមពេលបច្ចុប្បន្នវឌ្ឍនភាពរបស់គម្រោងបានសម្រេចប្រមាណ ៨,៣% ដោយ៖
- បានបញ្ចប់ Cleaning Sites និងរៀបចំ Temporary Fence សម្រាប់ការងារសាងសង់គម្រោងផ្គត់ផ្គង់ទឹកស្អាត បាក់ខែងជំហានទី៣
- កំពុងអនុវត្តការងារ Pre-Loading
- កំពុងរៀបចំការងារ Piling Work Offshore Zone 1 នៅទីតាំងសាងសង់ស្ថានីយបូមទឹកឆៅ។
បញ្ហាប្រឈម៖• លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ពុំទាន់ធ្វើការឯកភាពទៅលើគន្លងរត់បំពង់មេនាំទឹកល្អក់ទំហំ ១.៤០០ម.ម នៅក្នុងគន្លងជាមួយនឹងប្រព័ន្ធលូបង្ហូររំដោះទឹកភ្លៀង ពីស្ថានីយបូមទឹកឆៅបាក់ខែងទី ២ (ត្រង់ស្ពានទី ៧) ទៅកាន់រោងចក្រ ផលិតទឹកស្អាតបាក់ខែង ដែលធ្លាប់បានឯកភាពនាពេលកន្លងមក។
• បញ្ហាព្រំរបស់ស្ថានីយបូមទឹកឆៅបាក់ខែងទី ២ (ត្រង់ស្ពានទី ៧) ប៉ែកខាងទន្លេស្ថិតនៅខាងក្រោម ស្ថិតនៅក្នុង របងដែល បានសាងសង់ដោយ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ បើយោងទៅតាមប្លង់កម្មសិទ្ធិដែលចេញ ដោយក្រសួងរៀបចំ- ដែនដី នគរូបនីយកម្ម និងសំណង់។
|
24. អាទិភាពរបស់គម្រោង
:
(បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
|
1
|
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ) |
• ដៃគូអភិវឌ្ឍដ៏សំខាន់ក្នុងការអនុវត្តគម្រោងនេះ គឺទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD)។ |
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) |
ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ
( គិតជាពាន់ដុល្លារអាមេរិក )
|
|