សន្លឹកព័ត៌មានរបស់គម្រោង

ផ្នែក A: ព័ត៌មានមូលដ្ឋានរបស់គម្រោង

( ត្រូវបំពេញគ្រប់ចំណុចទាំងអស់ )
PIP No: 1474
1. ឈ្មោះគម្រោង (ENG): Establish Healthy Villages with Community Livelihood, and Environmental Protection along the Mekong river
    ឈ្មោះគម្រោងៈ ការបង្កើតភូមិសុខភាព រួមនឹងរបរចិញ្ចឹមជីវិត និងការការពារបរិស្ថានតាមដងទន្លេមេគង្គ
2. កាលបរិច្ឆេទគម្រោង:
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :

03/06/24

កាលបរិច្ឆេទបញ្ចប់គម្រោង :

06/03/2024

3. ចំណាយគម្រោងសរុប:
$

2200000

4. ស្ថាប័នទទួលខុសត្រូវ::

ក្រសួងអភិវឌ្ឍន៍ជនបទ

RESPONSIBLE UNIT:

Project Implementing Unit of MRD

អង្គភាព​ទទួល​ខុស​ត្រូវ:

Project Implementing Unit of MRD

5. ស្ថានភាពគម្រោង

គម្រោងដែលបានលុបចោល


ព័ត៌មានលម្អិតអំពីគម្រោង


6. ប្រភេទគម្រោង:

7. ប្រភពហិរញ្ញប្បទាន

8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ:
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ:
សកម្មភាពគម្រោង ផ្តល់ការគាំទ្រដ៏មានសារៈសំខាន់ដល់ ប្រជាជននៅ មូលដ្ឋាន និង ជាដំណោះស្រាយមួយយ៉ាងធំក្នុង ការកាត់បន្ថយភាពក្រីក្រ, ការកែលម្អផ្នែកអនាម័យ, ការការពារបរិស្ថាន, និង ការកសាងសមត្ថភាព សម្រាប់ប្រជាជនកម្ពុជា។ គម្រោង នឹងកសាងបាននូវទំនាក់ទំងជិតស្និត និង សុខដុមនីយកម្មក្នុង ចំណោមសហគន៍នានា ព្រមទាំងជាមួយ ប្រទេសផ្តល់ជំនួយ តាមរយៈទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍, ដៃគូសន្ទនា, ការផ្លាស់ប្តូរវប្បធម៌, ការផ្តល់ជាជំនួយបច្ចេកទេស និង ការចែករំលែកបទពិសោធន៍។
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):

12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង)
គ្រប់ខេត្តក្រុង បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង
កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កែប
កោះកុង ក្រចេះ មណ្ឌលគិរី ឧត្តរមានជ័យ ប៉ៃលិន
រាជធានីភ្នំពេញ ព្រះសីហនុ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់
រតនគិរី សៀមរាប ស្ទឹងត្រែង ស្វាយរៀង តាកែវ
ត្បូងឃ្មុំ​
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង)
គោលបំណងទី១: គ្រប់គ្រួសារ និងសហគមន៍ក្លាយជាផ្ទះសុខភាព ភូមិសុខភាព និងសាលាសុខភាព ក្នុងសហគមន៍គោលដៅ គោលបំណងទី២: ប្រជាជនរស់នៅប្រកបដោយភាពថ្លៃថ្នូ និងមានជីវភាពធូធារ គោលបំណងទី៣: ប្រែក្លាយសហគមន៍ឱ្យមានសុខុមាលភាព និងបរិស្ថានស្អាតដោយផ្តល់បច្ចេកទេស និងគោលគំនិតដល់ប្រជាជ គោលបំណងទី៤: ស្ថានភាពបរិស្ថានតាមដងទន្លេមេគង្គ ត្រូវបានធានានិងការពារដោយសហគមន៍ និងអាជ្ញាធរមូលដ្ឋាន
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង)
គម្រោងនេះ ត្រូវបានរៀបចំឡើងដើម្បីកសាងភូមិសុខភាពតាមបណ្តោយទន្លេមេគង្គ ដោយផ្តោតជាសំខាន់លើផលវិជ្ជមានទៅលើសុខភាព, ជីវភាពល្អប្រសើរ និង ការការពារបរិស្ថានតាមដងទន្លេមេគង្គ។ គ្រប់កម្មវិធីនានារបស់គម្រោង គឺផ្តោតលើសហគមន៍ជាសំខាន់ ដោយចាត់ទុុកគ្រួសារ ជនបទជាចំណុចស្នូល នៃដំណើរការផ្លាស់ប្តូរ (គ្រប់ខ្នងផ្ទះមាន បង្គន់ប្រើប្រាស់, ទឹកស្អាតសម្រាប់បរិភោគ, អនុវត្តអនាម័យបាន ល្អ, និង មានបរិស្ថានស្អាតជុំវិញផ្ទះរបស់ពួកគេ។ គម្រោង នេះមានបេសកកម្មជាចម្បងលើ ការសាងសង់បង្គន់អនាម័យបន្ថែមជូនប្រជាជនក្រីក្រ, ការសាងសង់កន្លែងលាងដៃតាមសាលារៀន, ចែកធុងចម្រោះទឹក, ផ្សព្វផ្សាយពីអនាម័យ និងការការពារបរិស្ថាន។
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍)
បច្ចុប្បន្ននេះប្រជាជនជនបទដែលរស់នៅតាមដងទន្លេមេគង្គភាគច្រើន នៅតែរស់នៅក្រោមបន្ទាត់ក្រីក្រ គឺរកចំណូលបាន ក្រោម ១$ ក្នុង មួយថ្ងៃ ដោយសារតែពួកគេខ្វះចំណេះដឹង គ្មានជំនាញ និង ខ្វះសកម្មជួយគាំទ្រនានារបស់ដៃគូ។ ប្រជាជនទាំងនោះ ប្រឈមនឹងបញ្ហាសុខភាព, បរិភោគអាហារកក្វក់, ប្រើប្រាស់ទឹកមិនស្អាត, បន្ទោបង់ពាសវាលពាសកាល, បញ្ហាកាកសំណល់ និង បញ្ហាដុតសំរាមប្លាស្ទិកជាដើម។ សកម្មភាពមិនល្អជាក់ស្តែងទាំងនេះ គឺនឹង បណ្តាលឱ្យពួកគេកើតជំងឺផ្សេងៗជាច្រើន ដូចជាគ្រុនឈាម, រាគរួស, គ្រុនចាញ់ ឬ ជំងឺឆ្លងដោយវីរុស និង បាក់តេរី។ ស្ថានភាពទាំងនេះ នឹង ប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ជីវិតរស់នៅ, កម្រិតជីវភាព, ការអប់រំកុមារ, និងសកម្មភាពបំពុលដល់បរិស្ថានយ៉ាងខ្លាំងក្លាក្នុងតំបន់។ លើសពីនេះទៀត បញ្ហាប្រែប្រួលអាកាសធាតុសកល បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ប្រជាជនក្រីក្រ និង ជនងាយរងគ្រោះ ដែលរស់នៅសហគមន៍ជនបទ ពិសេសក្នុងតំបន់វាលទំនាបតាមដងទន្លេមេគង្គ។
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង)
គម្រោងនេះមានគោលដៅជួយគាំទ្រដល់ប្រជាជនប្រមាណ ២៥០០គ្រួសារ និង​ ១០ ០០០គ្រួសារទៀត នឹង​ទទួលផលដោយប្រយោលពីគម្រោង ក្នុង​ខេត្តចំនួន ៤ រួមមាន ខេត្តកំពង់ចាម, ត្បូងឃ្មុំ, ក្រចេះ និង​ខេត្តស្ទឹងត្រែង ដែលជាតំបន់ស្ថិននៅតាមបណ្តោយទន្លេមេគង្គ។ រាល់គ្រួសារ និង​សហគន៍គោលដៅ នឹងត្រូវបានឱ្យចូលរួមគ្រប់សកម្មភាព​របស់គម្រោង។ ក្រុមជនងាយរងគ្រោះ, ស្ត្រី និងកុមារ, ជនមានពិការភាព, ស្ត្រីមេម៉ាយ និង​ម្តាយទោល, ព្រមទាំងមនុស្សចាស់ ត្រូវបាន​ចាត់ទុកជាអាទិភាពសម្រាប់ការជួយគាំទ្រនានា។ គម្រោង​ផ្តោតសំខាន់លើសាលាបឋមសិក្សា និង​អនុវិទ្យាល័យផងដែរ ដែលមានសិស្សជាមធ្យម ៥៥០០នាក់ និងគ្រូបង្រៀនប្រមាណជា ១២០នាក់។
17. ការសិក្សាសមិទ្ធិលទ្ធភាព
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
ប្រសិនបើត្រូវការ តើការសិក្សាសមិទ្ធិលទ្ធភាព បានរៀបចំហើយឬនៅ?
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?)
គម្រោង នឹងផ្តល់ជំនួយយ៉ាងសំខាន់ ឆ្ពោះទៅកាត់បន្ថយភាពក្រីក្រ, ការលើកកម្ពស់កម្រិតជីវភាពរស់នៅ និងសុខុមាលភាពសង្គម សម្រាប់ប្រជាជននៅមូលដ្ឋាន តាមរយៈការផ្តល់ជំនាញជាក់លាក់ និងការបង្កើតមុខរបរ។ គម្រោងនឹងធ្វើសកម្មភាពជួយការពារបរិស្ថាន និង ធ្វើឱ្យប្រសើរនូវគុណភាព និងគុណតម្លៃរស់នៅរបស់ប្រជាជន និង នៅជុំវិញតំបន់គោលដៅ, លើកកម្ពស់ទឹកស្អាតនិងអនាម័យ និងកាត់បន្ថយនូវការបំពុលក្នុងទន្លេមេគង្គ ដែលមាន អ្នកអាស្រ័យផលជាច្រើនរស់នៅ។
19. ការប្រែប្រួល​អាកាសធាតុ​
ក. តើ​សកម្មភាព ​ឬ ធាតុ​ចេញ​របស់​គម្រោង​ទាក់​ទង​នឹងការប្រែប្រួល​អាកាសធាតុ​ ឬ ទេ?
ប្រសិន​បើ​ទាក់​ទង​នឹងការ​ប្រែប្រួល​អាកាស​ធាតុ​ សូម​ជ្រើសរើស​
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
ភាគរយ
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
14. Emissions reduction (as a secondary objective) | ១៤. ការកាត់បន្ថយការបញ្ចេញឧស្ម័ន
80
ទាក់ទងខ្លាំង
20. ការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ
តើ​សកម្មភាព​​ ឬ ធាតុចេញ​របស់​គម្រោង​ទាក់ទង​នឹងការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ​ដែរ ឬ ទេ?
តើ​សកម្មភាព ​ឬ​ ធាតុចេញ​របស់​គម្រោង​ទាក់​ទង​ការកាត់បន្ថយ​ហានិភ័យ ​និង​គ្រោះមហន្តរាយ​ដែរ​ ឬ​ ទេ?
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?)
ស្ត្រី និង ម្តាយទោល, ស្រ្តីមេម៉ាយ និង ស្ត្រីចំណាស់ គឺគន្លឹះសំខាន់ និងជាអាទិភាពរបស់គម្រោង ក្នុង ជំរុញឱ្យចូលរួមពាក់ព័ន្ធ និងអនុវត្តគ្រប់សកម្មភាពទាំងអស់របស់គម្រោង ដើម្បីធ្វើការផ្លាស់ប្តូរសហគមន៍របស់ពួកគេ។
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?)
ក្រសួងអភិវឌ្ឍន៍ជនបទមាន​មន្ត្រីគ្រប់គ្រាន់ប្រកបដោយសមត្ថភាព និង​បទពិសោធន៍ជាច្រើនក្នុង​ការ​អនុវត្ត​គម្រោង ជាមួយនឹង​ការបន្ថែមជំនាញការ និងទឹប្រឹក្សា ដើម្បី​ជួយដល់ការអនុវត្តគម្រោងឱ្យទទួលលទ្ធផលខ្ពស់។
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង)
ពុំទាន់មានសកម្មភាព
24. អាទិភាពរបស់គម្រោង : (បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
1
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ)
ពុំទាន់មាន
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)

ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ

( គិតជាពាន់ដុល្លារអាមេរិក )
ចំណាយវិនិយោគ20242025202620272028Total in 2026 - 2028ថវិកាចរន្ត
ចំណាយប្រតិបត្តិ
បៀវត្សរ៍
សម្ភារៈនិងរដ្ឋបាល
ផ្សេងៗ
ចំណាយមូលធន
ការសាងសង់
សេវាប្រឹក្សា
ទព្វសម្ភារៈ
ការបណ្តុះបណ្តាល
ផ្សេងៗ
ចំណាយសរុប
ប្រភពហិរញ្ញប្បទាន20242025202620272028Total in 2026 - 2028ថវិកាចរន្ត
ចំណូលពីគម្រោង
ថវិកាជាតិ
សាច់ប្រាក់សុទ្ធ
ធនធានផ្សេងៗ
ហិរញ្ញប្បទាន របស់ដែគូអភិវឌ្ឍ
សរុបហិរញ្ញប្បទាន ដែលបានសន្យាផ្តល់
តម្រូវហិរញ្ញប្បទាន បំពេញបន្ថែម

​មតិយោបល់លើគម្រោង

27.
ត្រីមាស ការចំណាយ សមិទ្ធិផលជាភាគរយ ការបរិយាយដំណើរការវិវឌ្ឍន៍ User
ត្រីមាសទី១ 0 0
ត្រីមាសទី២ 0 0
ត្រីមាសទី៣ 0 0
ត្រីមាសទី៤ 0 0
Total 0 0