សន្លឹកព័ត៌មានរបស់គម្រោង

ផ្នែក A: ព័ត៌មានមូលដ្ឋានរបស់គម្រោង

( ត្រូវបំពេញគ្រប់ចំណុចទាំងអស់ )
PIP No: 1472
1. ឈ្មោះគម្រោង (ENG): Climate Adaptation and Resilience in Cambodia’s Coastal Fishery Dependent Communities “CamAdapt” Project
    ឈ្មោះគម្រោងៈ ការបន្ស៊ាំ និងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា
2. កាលបរិច្ឆេទគម្រោង:
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :

27/09/21

កាលបរិច្ឆេទបញ្ចប់គម្រោង :

12/31/2025

3. ចំណាយគម្រោងសរុប:
$

1527100

4. ស្ថាប័នទទួលខុសត្រូវ::

ក្រសួងបរិស្ថាន

RESPONSIBLE UNIT:

General Directorate of Natural Protected Areas,Department of Coastal Zone and Marine Conservation

អង្គភាព​ទទួល​ខុស​ត្រូវ:

អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ, នាយកដ្ឋានអភិរក្សតំបន់ឆ្នេរនិងសមុទ្រ

5. ស្ថានភាពគម្រោង

គម្រោងកំពុងដំណើរការ


ព័ត៌មានលម្អិតអំពីគម្រោង


6. ប្រភេទគម្រោង:

7. ប្រភពហិរញ្ញប្បទាន

8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ:
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ:
• ពង្រឹងការសម្របសម្រួលគោលនយោបាយ និងពង្រឹងសមត្ថភាពថ្នាក់ជាតិ និងថ្នាក់ខេត្ត ដើម្បីគាំទ្រការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុនៅតំបន់ឆ្នេរ។ • ពង្រឹងសមត្ថភាពបន្ស៊ាំរបស់សហគមន៍តាមតំបន់ឆ្នេរ រួមមានសហគមន៍តំបន់ការពារធម្មជាតិ (Community Protected Area-CPA) និង សហគមន៍នេសាទ (Community Fisheries-CFI) ដើម្បីអោយពួគគេទទួលបានអត្ថប្រយោជន៍ពីមុខរបរចិញ្ចឹមជីវិតដែលមានភាពរឹងមាំ និងមានលក្ខណៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រដែលមានភាពធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ។ • ស្តារឡើងវិញ និងគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រប្រកបដោយចិរភាព ក្នុងចំនួន ៨២.000 ហិចតា (ព្រៃកោងកាង ៥0.000 ហិចតា ស្មៅសមុទ្រ ៣0.000 ហិកតា និងផ្កាថ្ម ២.000 ហិកតា)។ • ការគ្រប់គ្រង និងចែករំលែកចំណេះដឹង។
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):

12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង)
គ្រប់ខេត្តក្រុង បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង
កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កែប
កោះកុង ក្រចេះ មណ្ឌលគិរី ឧត្តរមានជ័យ ប៉ៃលិន
រាជធានីភ្នំពេញ ព្រះសីហនុ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់
រតនគិរី សៀមរាប ស្ទឹងត្រែង ស្វាយរៀង តាកែវ
ត្បូងឃ្មុំ​
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង)
សហគមន៍ដែលពឹងផ្អែកលើធនធានជលផលសមុទ្របានបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុតាមរយៈការពង្រឹង ប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរសមុទ្រ និងការបន្ស៊ាំទៅនឹងការចិញ្ចឹមជីវិតរស់នៅរបស់ពួកគេ។
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង)
គម្រោងនេះនឹងដំណើរការឆ្ពោះទៅរកការសម្រេចបាននូវសមាសភាគសំខាន់ៗចំនួនបួន៖ សមាសភាគទី ១ - ការអភិវឌ្ឍន៍សមត្ថភាព សមិទ្ឋិផលទី១៖ ពង្រឹងសមត្ថភាពថ្នាក់ជាតិ និងថ្នាក់ខេត្ត ដើម្បីគាំទ្រការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុនៅ តំបន់ឆ្នេរ សមាសភាគទី ២ - ការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីប្រកបដោយចីរភាព សមិទ្ឋិផលទី២៖ ប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងក្នុងតំបន់ការពារ ផ្តល់នូវការការពារកាន់តែប្រសើរឡើងឆ្លើយតបទៅ នឹងការប្រែប្រួលអាកាសធាតុ និងផ្តល់នូវជម្រើសមុខរបរចិញ្ចឹមជីវិតសម្រាប់សហគមន៍ដែល អាស្រ័យផលពីធនធានធម្មជាតិនៃតំបន់ការពារ សមាសភាគទី ៣៖ សមត្ថភាពបន្ស៊ាំរបស់សហគមន៍នេសាទ សមិទ្ឋិផលទី៣៖ សហគមន៍នេសាទបានបង្កើនសមត្ថភាពបន្ស៊ាំទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ សមាសភាគទី ៤៖ ការគ្រប់គ្រងចំណេះដឹង សមិទ្ឋិផលទី៤៖ ការត្រួតពិនិត្យ និងការវាយតម្លៃ និងការផ្សព្វផ្សាយព័ត៌មាន។
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍)
ឆ្នេរសមុទ្រកម្ពុជាមានប្រវែងប្រមាណ ៤៣៥ គីឡូម៉ែត្រ និងគ្រប់ដណ្តប់លើខេត្តចំនួន ៤ រូមមានខេត្តព្រះសីហនុ កំពត កោះកុង និងកែប។ ប្រព័ន្ធអេកូឡូស៊ីតាមតំបន់ឆ្នេរ និងសមុទ្រ រួមទាំងព្រៃកោងកាង ផ្កាថ្ម ស្ថានប្រព័ន្ធស្មៅសមុទ្រ តំបន់ស្រែអំបិល និងធនធានធម្មជាតិនានាក្នុងព្រែក និងស្ទឹង សុទ្ធតែមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍន៍ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជាការចិញ្ចឹមជីវិតរបស់សហគមន៍មូលដ្ឋាន ដែលពឹងផ្អែកខ្លាំងលើវិស័យជលផល និងធនធានក្នុងសមុទ្រ និងតាមឆ្នេរសមុទ្រដទៃទៀត។ ក្នុងនាមជាប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច កម្ពុជាក៏ងាយរងគ្រោះខ្លាំងណាស់ពីការប្រែប្រួលអាកាសធាតុ។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានសមត្ថភាពសម្របខ្លួនតិចតួចបំផុតទាំងថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ។ សហគមន៍នេសាទតាមឆ្នេរសមុទ្រស្ថិតក្នុងចំណោមសហគមន៍ដែលងាយរងគ្រោះបំផុត ហើយសមត្ថភាពរបស់ពួកគេក្នុងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនៅមានកម្រិតទាបបំផុត ដោយសារតែពួកគេពឹងផ្អែកយ៉ាងខ្លាំងលើធនធានធម្មជាតិទាំងនោះ ដែលរងការរងផលប៉ះពាល់ដោយផ្ទាល់ពីការប្រែប្រួលអាកាសធាតុ (ដូចជាខ្យល់ព្យុះ ការកើនឡើងកំពស់ទឹកសមុទ្រ និងការផ្លាស់ប្តូររបបទឹកភ្លៀង) ភាពក្រីក្រ ការរស់នៅតំបន់ដាច់ស្រយាល និងការមិនសូវយកចិត្តទុកដាក់ពីស្ថាប័នពាក់ព័ន្ធនានា។ ស្ត្រីមានជម្រើសក្នុងការបន្ស៊ាំនឹងអាកាសធាតុតិចតួចបំផុត ដោយសារកត្តាប្រពៃណីយ៏ដែលពួកគេមានសិទ្ធតិចតួចបំផុតក្នងការសម្រេចចិត្ត ដោយរួមបញ្ចូលផងដែរនូវ ការសម្រេចចិត្តដែលទាក់ទងនឹងការបន្ស៊ាំទៅនឹងអាកាស ធាតុ។ បញ្ហាប្រឈមសំខាន់ៗមួយចំនួនដែលសហគមន៍ឆ្នេរសមុទ្រប្រឈមរួមមានៈ ការបាត់បង់ និងការរិចរិលនៃប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង ការធ្លាក់ចុះ និងកង្វះខាតក្នុងការទទួលបានទឹកសាបសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ និងផលិតកម្មកសិកម្ម ការហូរចូលនៃទឹកប្រៃ ខ្យល់ព្យុះ ការបាត់បង់គុណភាពដី និងសកម្មភាពនេសាទសមុទ្រខុសច្បាប់នានា ការថយចុះនៃផលនេសាទ និងតម្រូវការនូវកិច្ចខិតខំប្រឹងប្រែងបន្ថែម ហេដ្ឋារចនាសម្ព័ន្ធមិនសមស្រប ការពង្រីកដីអភិវឌ្ឍន៍ទីក្រុង និងការរំលោភបំពានដីតំបន់ឆ្នេរសមុទ្រ។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ និងដើម្បីគាំទ្រដល់សហគមន៍តំបន់ឆ្នេរ ស្ថាប័នពាក់ព័ន្ធនានាបានតាក់តែងគោលនយោបាយ ច្បាប់ និងវិធានការបច្ចេកទេសជាច្រើន ព្រមទាំងការវិនិយោគលើការអភិវឌ្ឍន៍ឆ្នេរសមុទ្រ និងការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីផងដែរ – ទោះជាយ៉ាងណាក៏ដោយ យុទ្ធសាស្ត្រឆ្លើយតបបច្ចុប្បន្នផ្តោតតែលើការដោះស្រាយ ឫសគល់បញ្ហា និងកត្តាប្រឈម ប៉ុន្តែ មិនបានយកចិត្តទុកដាក់លើការប្រែប្រួលអាកាសធាតុនាពេលអនាគតទេ។ បើគ្មានការគាំទ្រថវិកាបន្ថែមដើម្បីបង្កើតគំរូបន្ស៊ាំប្រកបដោយប្រសិទ្ធភាព និងបង្កើតក្របខ័ណ្ឌគាំទ្រ និងផ្តល់សិទ្ធិអំណាចដល់សហគមន៍ដែលងាយរងគ្រោះនោះទេ បញ្ហាប្រឈម និងការចំណាយដែលរំពឹងទុកដើម្បីដោះស្រាយបញ្ហាទាំងនោះ នឹងកើនឡើងបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង)
គម្រោង "ការបន្ស៊ាំ និងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា CamAdapt” នឹងចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ ដោយអនុវត្តវិធានការបន្ស៊ាំសមស្របជាអាទិភាព ពង្រឹង និងធ្វើឲ្យប្រសើរទ្បើងនូវគំនិតផ្តួចផ្តើមដែលមានស្រាប់ទាក់ទងនឹងការគ្រប់គ្រង វិស័យជលផល និងធនធានតំបន់ឆ្នេរសមុទ្រ។
17. ការសិក្សាសមិទ្ធិលទ្ធភាព
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?)
គម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ។
19. ការប្រែប្រួល​អាកាសធាតុ​
ក. តើ​សកម្មភាព ​ឬ ធាតុ​ចេញ​របស់​គម្រោង​ទាក់​ទង​នឹងការប្រែប្រួល​អាកាសធាតុ​ ឬ ទេ?
ប្រសិន​បើ​ទាក់​ទង​នឹងការ​ប្រែប្រួល​អាកាស​ធាតុ​ សូម​ជ្រើសរើស​
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
ភាគរយ
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
20. ការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ
តើ​សកម្មភាព​​ ឬ ធាតុចេញ​របស់​គម្រោង​ទាក់ទង​នឹងការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ​ដែរ ឬ ទេ?
តើ​សកម្មភាព ​ឬ​ ធាតុចេញ​របស់​គម្រោង​ទាក់​ទង​ការកាត់បន្ថយ​ហានិភ័យ ​និង​គ្រោះមហន្តរាយ​ដែរ​ ឬ​ ទេ?
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?)
ផ្តោតការយកចិត្តទុកដាក់លើបញ្ហាយេនឌ័រ បុរស និងស្ត្រី គឺជាភាគីពាក់ព័ន្ធសំខាន់នៅក្នុងគម្រោងនេះ។ ភាពងាយរងគ្រោះដោយសារព្រឹត្តិការណ៍ និងការប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរ ជារឿយៗមានភាពខុសប្លែកគ្នាសម្រាប់បុរស និងស្ត្រី ដូច្នេះ សកម្មភាពបន្ស៊ាំដែលគាំទ្រក្រោមគម្រោងនេះនឹងត្រូវគិតគូរពីតម្រូវការខុសគ្នារបស់យេនឌ័រ។ គម្រោងនេះក៏នឹងមានបំណងគាំទ្រដល់ការពង្រឹងភាពអង់អាចយេនឌ័រ តាមរយៈអន្តរាគមន៍កាត់បន្ថយវិសមភាពយេនឌ័រ និងតាមរយៈការធ្វើឱ្យប្រសើរឡើង (ស្មើភាព) ក្នុងការទទួលបានអត្ថប្រយោជន៍ សេដ្ឋកិច្ច ចំណេះដឹង និងធនធានហិរញ្ញវត្ថុពីគម្រោង។ គម្រោងនេះនឹងធានាថា តម្រូវការជាក់លាក់របស់ស្ត្រីត្រូវបានបំពេញ ហើយស្ត្រីទទួលបានអត្ថប្រយោជន៍ស្មើគ្នាពីសកម្មភាពរបស់គម្រោង។
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?)
ក្រសួងមានជំនាញនិងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោង ដោយមានជំនួយបច្ចេកទេសពីទីប្រឹក្សាជាតិ និងអន្តរជាតិ។
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង)
• សិក្ខាសាលាថ្នាក់ជាតិស្តីពីការចាប់ផ្តើមអនុវត្តគម្រោង ចំនួន ១លើក • សិក្ខាសាលាថ្នាក់ខេត្តស្តីពីការចាប់ផ្តើមអនុវត្តគម្រោង ចំនួន ៤លើក • កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ខេត្តជាមួយសហគមន៍ស្តីពីជម្រើសនៃមុខរបរចិញ្ចឹមជីវិតរបស់សហគមន៍តំបន់ឆ្នេរ ចំនួន៤លើក • ប្រមូល និងចងក្រងទិន្ន័យសហគមន៍ (ព័ត៌មានទូទៅ និងផែនការគ្រប់គ្រងកន្លែងនេសាទសហគមន៍ និង ផែនការគ្រប់គ្រងតំបន់ការពារធម្មជាតិ) • បានរៀបចំកិច្ចប្រជុំគណៈកម្មការដឹកនាំគម្រោង • បានរៀបចំកិច្ចប្រជុំសម្របម្រួលគម្រោងដោយក្រសួងអនុវត្តគម្រោង ទាំង២ • បានបញ្ចប់ដំណើរការជ្រើសរើសទីប្រឹក្សារយៈពេលខ្លីចំនួន ៧នាក់ • លទ្ធផលសម្រេចបានមួយចំនួនទៀត បញ្ហាប្រឈមសំខាន់ៗ៖ • អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ (GDNPA)គឺថ្មីសម្រាប់ OPIM និងយន្តការ កិច្ចព្រមព្រៀងដៃគូអនុវត្តគម្រោង (OPA) ដូច្នេះទាមទារពេលវេលាដើម្បីសិក្សា។ • ទាមទារការកសាងសមត្ថភាពបន្ថែមទៀតនៃយន្តការ OPA ពី អង្គការ អាហារ និងកសិកម្ម (FAO) • គូអនុវត្តគម្រោង (OP) • អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ (GDNPA) - ការសម្របសម្រួលគម្រោងជាតិបានលាលែងពីតំណែង ហើយត្រូវបានតែងតាំងលោក ស៊ុយ ធា ប្រធាននាយកដ្ឋានអភិរក្សតំបន់ឆ្នេរ និងសមុទ្រ • មន្រ្តីរបស់រដ្ឋាភិបាលមិនអាចប្រគល់មុខតំណែងពេញម៉ោងដើម្បីបំពេញតម្រូវការរបស់គម្រោងក្នុងដំណាក់កាលដំបូងបានទេ ខណៈដែល ផ្នែកគ្រប់គ្រងគម្រោង (PMU) ត្រូវបានបង្កើតឡើង។ ត្រូវការការណែនាំបន្ថែមទៀតនៅពេលចាប់ផ្តើមគម្រោង • ការយឺតយ៉ាវ និងលំបាកក្នុងការជ្រើសរើសប្រធានទីប្រឹក្សាបច្ចេកទេសអន្តរជាតិ (CTA)។
24. អាទិភាពរបស់គម្រោង : (បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
3
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ)
អង្កការ និងដៃគូអភិវឌ្ឍនានាដែលធ្វើការនៅតំបន់ឆ្នេរ ដូចជា FFI, IUNC, FAO-Capfish Capture, ADB, EU Capfish-Aquaculture, WEA, WCS, MCC, CWDDC ។ល។ គម្រោងនឹងរៀបចំកំណត់ដៃគូជាក់លាក់ ដើម្បីបន្ស៊ីផែនការគ្នានៅពេលបន្ទាប់។
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)

ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ

( គិតជាពាន់ដុល្លារអាមេរិក )
ចំណាយវិនិយោគ202320242025
Budget
2026
Estimate
2027
Estimate
Total in 2025 - 2027ថវិកាចរន្ត
BudgetActualBudgetActual
ចំណាយប្រតិបត្តិ
បៀវត្សរ៍
សម្ភារៈនិងរដ្ឋបាល
ផ្សេងៗ
ចំណាយមូលធន
ការសាងសង់
សេវាប្រឹក្សា
ទព្វសម្ភារៈ
ការបណ្តុះបណ្តាល
ផ្សេងៗ
ចំណាយសរុប
ប្រភពហិរញ្ញប្បទាន202320242025
Budget
2026
Estimate
2027
Estimate
Total in 2025 - 2027ថវិកាចរន្ត
BudgetActualBudgetActual
ចំណូលពីគម្រោង
ថវិកាជាតិ
សាច់ប្រាក់សុទ្ធ
ធនធានផ្សេងៗ
ហិរញ្ញប្បទាន របស់ដែគូអភិវឌ្ឍ
GEF
សរុបហិរញ្ញប្បទាន ដែលបានសន្យាផ្តល់
តម្រូវហិរញ្ញប្បទាន បំពេញបន្ថែម

​មតិយោបល់លើគម្រោង

27.
ត្រីមាស ការចំណាយ សមិទ្ធិផលជាភាគរយ ការបរិយាយដំណើរការវិវឌ្ឍន៍ User
ត្រីមាសទី១ 0 0
ត្រីមាសទី២ 0 0
ត្រីមាសទី៣ 0 0
ត្រីមាសទី៤ 0 0
Total 0 0