សន្លឹកព័ត៌មានរបស់គម្រោង

ផ្នែក A: ព័ត៌មានមូលដ្ឋានរបស់គម្រោង

( ត្រូវបំពេញគ្រប់ចំណុចទាំងអស់ )
PIP No: 1440
1. ឈ្មោះគម្រោង (ENG): Development of National Action Plan for Artisanal and Small-Scale Gold Mining sector in Cambodia
    ឈ្មោះគម្រោងៈ រៀបចំផែនការសកម្មភាពជាតិសម្រាប់វិស័យអាជីវកម្មរ៉ែមាសខ្នាតតូច និងលក្ខណៈគ្រួសារប្រទេសកម្ពុជា
2. កាលបរិច្ឆេទគម្រោង:
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :

30/10/22

កាលបរិច្ឆេទបញ្ចប់គម្រោង :

09/30/2024

3. ចំណាយគម្រោងសរុប:
$

410000

4. ស្ថាប័នទទួលខុសត្រូវ::

ក្រសួងបរិស្ថាន

RESPONSIBLE UNIT:

General Directorate of Environment Protection, Department of Hazardous Substances Management

អង្គភាព​ទទួល​ខុស​ត្រូវ:

អគ្គនាយកដ្ឋានគាំពារបរិស្ថាន នាយកដ្ឋានគ្រប់គ្រងសារធាតុគ្រោះថ្នាក់

5. ស្ថានភាពគម្រោង

គម្រោងដែលបានបញ្ចប់


ព័ត៌មានលម្អិតអំពីគម្រោង


6. ប្រភេទគម្រោង:

7. ប្រភពហិរញ្ញប្បទាន

8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ:
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ:
គម្រោងនេះនឹងរួមចំណែកដល់ការកែលម្អគុណភាពបរិស្ថាន ដោយផ្តោតជាសំខាន់លើការកាត់បន្ថយផលប៉ះពាល់ដោយសារសារធាតុបារតដែលមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពមនុស្ស និងបរិស្ថាន ដោយផ្តល់នូវជំនួយ បច្ចេកទេស និងហិរញ្ញវត្ថុក្នុងការរៀបចំផែនការសកម្មភាព។ បន្ថែមពីនេះទៀត ផែនការសកម្មភាពនេះផ្តោតលើផ្នែកសំខាន់ៗ ដើម្បីកាត់បន្ថយការប្រើប្រាស់បារតក្នុងវិស័យអាជីវកម្មរ៉ែមាសខ្នាតតូច លុបបំបាត់ការអនុវត្តមិនត្រឹមត្រូវក្នុងវិស័យអាជីវកម្មរ៉ែមាសខ្នាតតូច និងបង្កើនការគ្រប់គ្រងផលប៉ះពាល់បរិស្ថាន តាមរយៈជំនួយ បច្ចេកទេសដល់អ្នករុករករ៉ែ កសាងសមត្ថភាពស្ថាប័នដើម្បីពង្រឹងការត្រួតពិនិត្យនិងការអនុវត្ត កែលម្អបច្ចេកទេសប្រសើរឡើង កែច្នៃនិងផ្តល់នូវវិធីសាស្រ្តដកហូតយករ៉ែមាសដោយមិនប្រើប្រាស់សារធាតុបារត។
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):

12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង)
គ្រប់ខេត្តក្រុង បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង
កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កែប
កោះកុង ក្រចេះ មណ្ឌលគិរី ឧត្តរមានជ័យ ប៉ៃលិន
រាជធានីភ្នំពេញ ព្រះសីហនុ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់
រតនគិរី សៀមរាប ស្ទឹងត្រែង ស្វាយរៀង តាកែវ
ត្បូងឃ្មុំ​
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង)
ដើម្បីជួយកម្ពុជាក្នុងការរៀបចំផែនការសកម្មភាពជាតិសម្រាប់វិស័យអាជីវកម្មរ៉ែមាសខ្នាតតូច និងលក្ខណៈគ្រួសារ លើកកម្ពស់ការយល់ដឹងអំពីអនុសញ្ញាមីណាម៉ាតា និងកសាងសមត្ថភាពស្ថានប័នសម្រាប់ការអនុវត្តផែនការសកម្មភាព ជាតិនៅជំហានដំបូង។
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង)
ប្រទេសកម្ពុជាចាត់វិធានការដើម្បីកាត់បន្ថយ និងតាមលទ្វភាពដែលអាចធ្វើទៅបាន ដើម្បីលុបបំបាត់ការប្រើប្រាស់បារត និងសមាសធាតុបារតនៅក្នុងអាជីវកម្មរ៉ែមាសខ្នាតតូច និងលក្ខណៈគ្រួសារ និងការសាយភាយ និងការបញ្ចេញនៃសារធាតុបារតទៅក្នុងបរិយាកាសពីដំណើរការនៃការដកហូតយករ៉ែមាស តាមរយៈការរៀបចំ និងអនុវត្តផែនការសកម្មភាពជាតិដែលអនុលោមតាមឧបសម្ព័ន្ធ គ នៃ អនុសញ្ញាមីណាម៉ាតា។ ការរៀបចំផែនការសកម្មភាពជាតិ មានធាតុចំនួនបី ដែលរួមមានលទ្ធផល និងសកម្មភាពដូចជា៖ ១. ការគាំទ្រផ្នែកបច្ចេកទេសក្នុងការរៀបចំផែនការសកម្មភាពជាតិ ១.១. ផ្តល់ការបណ្តុះបណ្តាល និងគោលការណ៍ណែនាំក្នុងការរៀបចំផែនការកម្មភាពជាតិដេលអនុលោមតាមឧបសម្ព័ន្ធ គ នៃអនុសញ្ញាមីណាមាតា ២. ការរៀបចំផែនការសម្មភាពជាតិ ២.១ ពង្រាងផែនការសកម្មភាពជាតិស្របតាមឧបសម្ព័ន្ធ គ នៃអនុសញ្ញាមីណាម៉ាតា ៣. ការត្រួតពិនិត្យ និងវាយតម្លៃ ៣.១ ត្រួតពិនិត្យស្ថានភាពអនុវត្តគម្រោង និងសមធម៌នៃការប្រើប្រាស់នៃហិរញ្ញប្បទាន និងការទំនាក់ទំនងទៅកាន់ដៃគូអភិវឌ្ឍ ៣.២ ការត្រួតពិនិត្យពីភ្នាក់ងារឯករាជ្យ និងដាក់ចេញជាសាធារណៈ។
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍)
ក្នុងនាមជាភាគីនៃអនុសញ្ញាមីណាម៉ាតា និងបានផ្តល់សច្ចាប័នដល់លេខាធិការដ្ឋានថាអាជីវកម្មរ៉ែមាសខ្នាតតូច និងដំណើរការផលិតកម្មស្ថិតក្នុងដែនដីរបស់ខ្លួនមានចំនួនច្រើន។ ដូច្នេះ ប្រទេសកម្ពុជាមានកាត្វកិច្ចក្នុងការរៀបចំ និងអនុវត្ត ផែនការសកម្មភាពជាតិសម្រាប់វិស័យអាជីវកម្មរ៉ែមាសខ្នាតតូច និងលក្ខណៈគ្រួសារដោយអនុលោមតាមឧបសម្ព័ន្ធ គ ហើយត្រូវផ្ញើផែនការសកម្មភាពរបស់ខ្លួនទៅលេខាធិការដ្ឋានអនុសញ្ញាមីណាម៉ាតា។ បច្ចុប្បន្ន បារតឬសមាសធាតុបារតមិនទាន់បានគ្រប់គ្រងប្រកបដោយសុវត្ថិភាពបរិស្ថាននោះទេ ហើយមិនទាន់មានបទដ្ឋានគិតិយុត្តផ្តោតចំបងលើការគ្រប់គ្រងសារធាតុបារត។
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង)
១. ផ្តល់គោលការណ៍ណែនាំបន្ថែមក្នុងការបង្កើតផែនការសកម្មភាពប្រកបដោយប្រសិទ្ធភាព សម្រាប់ការគ្រប់គ្រងបារតប្រកបដោយសុវត្ថិភាពបរិស្ថាន។ ២. គាំទ្រក្នុងការបង្កើតក្រុមការងារអន្តរក្រសួងក្នុងការរៀបចំផែនការសកម្មភាពជាតិសម្រាប់គ្រប់គ្រងការប្រើប្រាស់សាធាតុបារតក្នុងវិស័យអាជីវកម្មរ៉ែមាសខ្នាតតូច និងលក្ខណៈគ្រួសារ។ ៣. បង្កើតក្របខណ្ឌអភិវឌ្ឍប្រកបដោយចីរភាពដែលការពារាសុខភាពមនុស្ស និងបរិស្ថានដោយលុបបំបាត់ការអនុវត្តមិនត្រឹមត្រូវក្នុងវិស័យអាជីវកម្មរ៉ែមាសខ្នាតតូច និងលក្ខណៈគ្រួសារ។
17. ការសិក្សាសមិទ្ធិលទ្ធភាព
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?)
គម្រោងនេះមិនជះឥទ្ធិពលអវិជ្ជមានណាមួយដល់សុខភាពមនុស្ស និងបរិស្ថានទេ ផ្ទុយទៅវិញគម្រោងនេះជួយលើកកម្ពស់សុខភាពមនុស្ស និងលុបបំបាត់ការកេងប្រវ័ញ្ចពលកម្មកុមារ។ នៅក្នុងផែនការសកម្មភាពជាតិនិងរួមបញ្ចូលនូវយុទ្ធសាស្រ្តក្នុងការទប់ស្កាត់ការទទួលរងឥទ្ធិពលដល់ជនងាយរងគ្រោះ ជាពិសេសកុមារ និងស្ត្រី ពីការប្រើប្រាស់សារធាតុ បារត និងការពារពីរូបភាពផ្សេងៗនៃពលកម្មកុមារក្នុងវិស័យអាជីវកម្មរ៉ែមាសខ្នាតតូច និងលក្ខណៈគ្រួសារ។
19. ការប្រែប្រួល​អាកាសធាតុ​
ក. តើ​សកម្មភាព ​ឬ ធាតុ​ចេញ​របស់​គម្រោង​ទាក់​ទង​នឹងការប្រែប្រួល​អាកាសធាតុ​ ឬ ទេ?
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
ភាគរយ
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
20. ការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ
តើ​សកម្មភាព​​ ឬ ធាតុចេញ​របស់​គម្រោង​ទាក់ទង​នឹងការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ​ដែរ ឬ ទេ?
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?)
គម្រោងនេះមិនប៉ះពាល់ដល់តួនាទីបុរសនិងស្ត្រីទេ ប៉ុន្តែស្រ្តីត្រូវបានលើកទឹកចិត្តឲ្យមានការចូលរួមយ៉ាងសកម្មជាមួយ នឹងការអនុវត្តគម្រោងនេះ។
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?)
គម្រោងនេះត្រូវបានការជួយជ្រោមជ្រែងដោយកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) និងនាយកដ្ឋានគ្រប់គ្រង សារធាតុគ្រោះថ្នាក់ទៅលើផ្នែកបច្ចេកទេស ទោះយ៉ាងណាក៏ដោយ គម្រោងនេះត្រូវការជ្រើសរើសអ្នកជំនាញជាតិ និងអន្តរជាតិបន្ថែម។
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង)
គម្រោងបាននឹងកំពុងដំណើរការពីចុងឆ្នាំ២០២២ និងគ្រោងបញ្ចប់ នៅចុងឆ្នាំ២០២៤។
24. អាទិភាពរបស់គម្រោង : (បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
6
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ)
គម្រោងនេះបានទទួលហិរញ្ញប្រទានពី GEF។ ការចូលរួមពីដែគូអភិវឌ្ឍនៅក្នុងការអនុវត្ថគម្រោងរួមមាន៖ • រៀបចំបង្កើតអ្នកជំនាញ និងប្រមូលវិធីសាស្ត្រសម្រាប់រៀបចំផែនការសកម្មភាពជាតិ • ផ្តល់នៅការគាំទ្រផ្នែកបច្ចេកទេស និងកសាងសមត្ថភាពស្ថាប័ន • ការគ្រប់គ្រង និងផ្លាស់ប្តូរព័ត៌មាន។
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)

ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ

( គិតជាពាន់ដុល្លារអាមេរិក )
ចំណាយវិនិយោគ202320242025
Budget
2026
Estimate
2027
Estimate
Total in 2025 - 2027ថវិកាចរន្ត
BudgetActualBudgetActual
ចំណាយប្រតិបត្តិ
បៀវត្សរ៍
សម្ភារៈនិងរដ្ឋបាល
ផ្សេងៗ
ចំណាយមូលធន
ការសាងសង់
សេវាប្រឹក្សា
ទព្វសម្ភារៈ
ការបណ្តុះបណ្តាល
ផ្សេងៗ
ចំណាយសរុប
ប្រភពហិរញ្ញប្បទាន202320242025
Budget
2026
Estimate
2027
Estimate
Total in 2025 - 2027ថវិកាចរន្ត
BudgetActualBudgetActual
ចំណូលពីគម្រោង
ថវិកាជាតិ
សាច់ប្រាក់សុទ្ធ
ធនធានផ្សេងៗ
ហិរញ្ញប្បទាន របស់ដែគូអភិវឌ្ឍ
GEF
សរុបហិរញ្ញប្បទាន ដែលបានសន្យាផ្តល់
តម្រូវហិរញ្ញប្បទាន បំពេញបន្ថែម

​មតិយោបល់លើគម្រោង

27.
ត្រីមាស ការចំណាយ សមិទ្ធិផលជាភាគរយ ការបរិយាយដំណើរការវិវឌ្ឍន៍ User
ត្រីមាសទី១ 0 0
ត្រីមាសទី២ 0 0
ត្រីមាសទី៣ 0 0
ត្រីមាសទី៤ 0 0
Total 0 0