PIP No:
1428
|
1. ឈ្មោះគម្រោង (ENG):
Rural Road Connectivity Improvement Project to the Coastal Provinces
|
ឈ្មោះគម្រោងៈ
គម្រោងកែលម្អផ្លូវជនបទតភ្ជាប់តំបន់ឆ្នេរសមុទ្រ
|
2. កាលបរិច្ឆេទគម្រោង: |
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :
|
កាលបរិច្ឆេទបញ្ចប់គម្រោង :
|
|
4. ស្ថាប័នទទួលខុសត្រូវ::
|
RESPONSIBLE UNIT:
|
អង្គភាពទទួលខុសត្រូវ:
|
5. ស្ថានភាពគម្រោង
គម្រោងសម្រាប់អនុវត្តផ.យ.អ.ជ.
|
|
ព័ត៌មានលម្អិតអំពីគម្រោង
|
|
6. ប្រភេទគម្រោង:
|
7. ប្រភពហិរញ្ញប្បទាន
|
8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ: |
|
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ: |
ការធ្វើឱ្យប្រសើរឡើងនូវភាពធន់បម្រែបម្រួលអាកាសធាតុនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជនបទដោយការតភ្ជាប់បណ្តាញផ្លូវទៅកាន់តំបន់ឆ្នេរ។ ការវិនិយោគនេះនឹងរួម ចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាលតាមរយៈការពង្រឹងការតភ្ជាប់ទៅកាន់ទីផ្សារ ការប្រកបការងារ ធ្វើឱ្យប្រសើរឡើងនូវការអប់រំគ្រប់រដូវកាល និងសេវាសុខាភិបាលផ្សេងៗ និងកាត់បន្ថយថ្លៃដឹកជញ្ជូន និងចំណេញពេលវេលាធ្វើដំណើរក្នុងការប្រកបអាជីវកម្មនៅក្នុងតំបន់គម្រោង។ល។
- ផ្តល់ការអភិវឌ្ឍន៍ធនធានមនុស្ស និងសេវាសង្គមតាមរយៈការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ទៅកាន់តំបន់សាលារៀន មន្ទីរពេទ្យឬមណ្ឌលសុខភាព ភូមិឃុំ និងកាត់បន្ថយអត្រាមរណៈឬពិការភាព តាមរយៈការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។ |
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា |
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
Four Key Concrete Measures (Energy, Transport, and Transport Policy and Management) | វិធានការគន្លឹះបួនជាក់ស្តែង (ថាមពល ការដឹកជញ្ជូន គោលនយោបាយដឹកជញ្ជូន និងការគ្រប់គ្រងការដឹកជញ្ជូន)
|
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):
|
|
|
|
|
12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង) |
|
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង) |
គោលបំណងនៃគម្រោងគឺដើម្បីកែលម្អផ្លូវឱ្យមានភាពធន់នឹងអាកាសធាតុតាមរយៈការតភ្ជាប់តំបន់សេដ្ឋកិច្ច និងសង្គមក្នុងខេត្តជាប់ឆ្នេរសមុទ្រ។ ដើម្បីកំណត់សមិទ្ធិផលនៃគម្រោងនេះ សូចនាករនឹងត្រូវស្នើឡើងសម្រាប់វាស់វែងដូចខាងក្រោម៖
• ប្រវែងផ្លូវជនបទត្រូវបានធ្វើឱ្យប្រសើរឡើងជាមួយនឹងវិធានការធន់នឹងអាកាសធាតុ (គីឡូម៉ែត្រ)
• ចំនួនស្ពានត្រូវបានជួសជុល/ធ្វើឱ្យប្រសើរឡើងជាមួយនឹងភាពធន់នឹងអាកាសធាតុ
• ចំនួនប្រជាជនដែលបានចំណេញថេរវេលាក្នុងការធ្វើដំណើរការទៅទទួលសេវាសេដ្ឋកិច្ច និងសង្គម
-ផ្នែកសេដ្ឋកិច្ច៖ ចំនួនប្រជាជនដែលបានចំណេញថេរវេលាក្នុងការធ្វើដំណើរការទៅទីផ្សារ(ចំនួន)
-ផ្នែកសង្គម៖ ចំនួនប្រជាជនដែលបានចំណេញថេរវេលាក្នុងការធ្វើដំណើរការទៅសាលារៀន មន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព
ភូមិឃុំ ប្រៃសណីយ៍ សេវាសាធារណៈ ជាដើម។
• អ្នកជនបទអាចប្រើប្រាស់ផ្លួវពេញមួយឆ្នាំ (លទ្ធភាពប្រើប្រាស់)
• អ្នកទទួលផលពីរគម្រោងសរុប (ចំនួន)
|
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង) |
ផ្លូវថ្នល់មានសារៈសំខាន់ណាស់សម្រាប់មធ្យោបាយដឹកជញ្ជូននៅកម្ពុជាទាំងនៅទីក្រុង និងជនបទ។ ផ្លូវថ្នល់នៅកម្ពុជាត្រូវបានតភ្ជាប់ជាបណ្តាញពីទីក្រុងទៅជនបទ ដែលមានប្រវែងសរុបប្រហែល 63,134 គីឡូម៉ែត្រ រួមមានផ្លូវជាតិ ផ្លូវខេត្ត និង ផ្លូវជនបទ។
ផ្លូវជាតិមានប្រមាណ ៧ ២៦១ គីឡូម៉ែត្រ ផ្លូវខេត្តមាន ៩ ០៣១ គីឡូម៉ែត្រ និងផ្លូវជនបទ ៤៦ ៨៤២ គីឡូម៉ែត្រ។ ក្រសួងអភិវឌ្ឍន៍ជនបទ ទទួលខុសត្រូវលើការគ្រប់គ្រងផ្លូវជនបទ ចំណែកក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលខុសត្រូវគ្រប់គ្រងផ្លូវជាតិ និងខេត្ត។ ក្នុងចំណោមបណ្តាញផ្លូវជនបទសរុប ផ្លូវនៅក្នុងខេត្តជាប់មាត់សមុទ្រមានប្រវែងសរុបប្រមាណ ២៧៦០ គីឡូម៉ែត្រ ។ ផ្លូវដែលបានក្រាលកៅស៊ូមានប្រហែល ៥% និង ៩៥%ជាផ្លូវដែល មិនទាន់បានក្រាលកៅស៊ូ ហើយក្នុងចំណោមផ្លូវជនបទមិនទាន់ក្រាលកៅស៊ូ ៧២% ជាផ្លូវថ្មបាយក្រៀម ឬក្រួស។ ផ្លូវជនបទភាគច្រើន ជាផ្លូវមិនទាន់បានក្រាលកៅស៊ូ និងស្ថានភាពខូចខាតច្រើនពិបាកធ្វើដំណើរដោយសារការថែទាំមិនបានគ្រប់គ្រាន់។ តាមរយៈគម្រោងនេះ ផ្លូវនៅក្នុងតំបន់ឆ្នេរក្នុងផែនការ៣ឆ្នាំពីឆ្នាំ ២០២៥ ដល់ ២០២៧ មានធ្វើការកែលម្អផ្លូវប្រវែងសរុប ៣០០គីឡូម៉ែត្រ។ |
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍) |
គម្រោងនេះត្រូវបានបង្កើតឡើងជាចម្បងគឺការតភ្ជាប់ផ្លូវជនបទនៅក្នុងតំបន់ជាប់មាត់សមុទ្រឱ្យមានភាពធន់នឹងអាកាសធាតុ និងធានាបាននូវលទ្ធភាពប្រើប្រាស់គ្រប់រដូវសម្រាប់ការអភិវឌ្ឍន៍ជនបទ។ ការស្តារឡើងវិញនូវផ្លូវជនបទដែលរងគ្រោះដោយទឹកជំនន់នាពេលថ្មីៗនេះ និងជាគោលដៅសម្រាប់ខេត្តជាប់ឆ្នេរសមុទ្រដែលរងផលប៉ះពាល់ភាគច្រើន។ ក្នុងចំណោមផ្លូវទាំងអស់ មានតែផ្លូវដែលជាឆ្អឹងខ្នង
ប៉ុណ្ណោះដែលត្រូវបានផ្តល់អាទិភាពក្នុងការកែលម្អឱ្យមាននិរន្តរភាព និងធន់នឹងអាកាសធាតុ និងបម្រើដល់បណ្តាញផ្លូវសេដ្ឋកិច្ច។ ការធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់ជនបទនៅតំបន់ជាប់សមុទ្រ គឺដើម្បីលើកកម្ពស់ជីវភាពនៃប្រជាជនក្នុងតំបន់គម្រោងក៏ដូចជាជួយបង្កើនការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ជាមួយការលូតលាស់ផ្នែកសង្គម និងសេដ្ឋកិច្ច។ |
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង) |
គម្រោងនេះត្រូវបានគេរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាងមួយលាននាក់ ដែលភាគច្រើនជាប្រជាជននៅតាមជនបទក្នុងខេត្តជាប់មាត់សមុទ្រមានដូចជា ខេត្តព្រះសីហនុ កំពត កោះកុង និងកែប ក្នុងនោះប្រហែល 70% នៃអ្នកទទួលផលជាស្ត្រី។ |
17. ការសិក្សាសមិទ្ធិលទ្ធភាព |
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
|
ប្រសិនបើត្រូវការ តើការសិក្សាសមិទ្ធិលទ្ធភាព បានរៀបចំហើយឬនៅ?
|
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?) |
វិធីសាស្រ្តដែលត្រូវបានយកមកអនុវត្តសម្រាប់ការកែលម្អផ្លូវជនបទគឺត្រូវបានពិចារណាលើគ្រប់ទិដ្ឋភាព ជាពិសេស គឺផ្តោតទៅលើហេតុប៉ះពាល់បរិស្ថាន និងសង្គមជាមួយអ្នកពាក់ព័ន្ធ និងសហគមន៍ទាំងអស់តាមរយៈការពិគ្រោះយោបល់ជាសាធារណៈ។ |
19. ការប្រែប្រួលអាកាសធាតុ |
ក. តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ឬ ទេ?
|
ប្រសិនបើទាក់ទងនឹងការប្រែប្រួលអាកាសធាតុ សូមជ្រើសរើស
|
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
|
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
|
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
ភាគរយ
|
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
15. Road improvement (including Climate Change proofing) | ១៥. ការកែលម្អផ្លូវថ្នល់ រួមមានការគិតគូរពីការប្រែប្រួលអាកាសធាតុ
|
50
|
ទាក់ទងមធ្យម
|
20. ការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយ |
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?) |
សម្រាប់គម្រោងនេះ ការវិភាគយេនឌ័រធិនឹងត្រូវធ្វើឡើង និងរបញ្ជ្រាបយេនឌ័រនឹងត្រូវបានផ្តល់សិទ្ធិយ៉ាងហោចណាស់ 20% នៃស្ត្រីក្នុងតំបន់គម្រោងត្រូវបានផ្តល់ការងារក្នុងវិស័យផ្លូវដោយមានវិធានរសុវត្ថិភាពជាចម្បង។ ជាមួយនឹងបញ្ហាយេនឌ័រនេះ គម្រោងនេះនឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពើហឹង្សាយេនឌ័រជាមូលដ្ឋាន និង អំពើហិង្សាប្រឆាំងនឹងកុមារ ហើយនាយកដ្ឋានផ្លូវលំជនបទនឹងរៀបចំបង្កើតផែនការសកម្មភាពយេនឌ័រ ដើម្បីអ្នកអនុវត្ថគម្រោងប្រណិបត្តិ។ |
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?) |
បាទឬចាស៎វាពិតណាស់។ MRD/RRD មានមន្ត្រីបច្ចេកទេសដែលមានសមត្ថភាពដើម្បីអនុវត្តគម្រោងនេះ។
|
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង) |
កំពុងចាប់ផ្តើមការសិក្សាសម្មិទ្ធិ |
24. អាទិភាពរបស់គម្រោង
:
(បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
|
2
|
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ) |
រួមបញ្ជូលគ្នាថវិកាជាតិ ឬហិរញ្ញប្បទានដៃគូ |
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) |
ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ
( គិតជាពាន់ដុល្លារអាមេរិក )
|
|