PIP No:
1382
|
1. ឈ្មោះគម្រោង (ENG):
PROMOTE HEALTH & FINANCIAL WELLBEING FOR WOMEN
|
ឈ្មោះគម្រោងៈ
គម្រោងលើកកម្ពស់សុខភាព និងហិរញ្ញវត្ថុសម្រាប់ស្ត្រីកម្ពុជា
|
2. កាលបរិច្ឆេទគម្រោង: |
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :
|
កាលបរិច្ឆេទបញ្ចប់គម្រោង :
|
|
4. ស្ថាប័នទទួលខុសត្រូវ::
|
RESPONSIBLE UNIT:
Department of Women and Health, Ministry of Women’s Affairs (MoWA) and AIA (Cambodia) Life Insurance Plc.
|
អង្គភាពទទួលខុសត្រូវ:
|
5. ស្ថានភាពគម្រោង
|
|
ព័ត៌មានលម្អិតអំពីគម្រោង
|
|
6. ប្រភេទគម្រោង:
|
7. ប្រភពហិរញ្ញប្បទាន
|
8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ: |
|
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ: |
គម្រោងមានទិសដៅលើកកម្ពស់ស្ថានភាពសុខភាព និងអាហារូបត្ថម្ភ នឹងចូលរួមចំណែកក្នុងការអនុវត្តន៍យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ដំណាក់ កាលទី៤ ក្នុងចតុកោណទី ១ មុំទី ៣ ពាក់ព័ន្ធនឹងសុខភាពសាធារណៈ និងអាហារូបត្ថម្ភ និងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣ |
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា |
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
|
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):
|
|
|
|
|
12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង) |
|
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង) |
• បង្កើនការយល់ដឹងអំពីសិទ្ធិរបស់ស្រ្តី និងគ្រួសារក្នុងការទទួលបានព័ត៌មាន និងសេវាសុខភាពផ្លូវកាយ ដូចជាមហារីកមាត់ស្បូន ជំងឺមហារីកសុដន់ អាហារូបត្ថម្ភ ដើម្បីចូលរួមកាត់បន្ថយអត្រាមរណភាពរបស់ស្ត្រីដែលបណ្តាលមកពីជំងឺនេះ ។
• បង្កើនការយល់ដឹងអំពីសិទ្ធិរបស់ស្រ្តី និងគ្រួសារក្នុងការទទួលបានព័ត៌មាន និងចំណេះដឹងអំពីសុខភាពផ្លូវចិត្ត។
• លើកកម្ពស់ការយល់ដឹងផ្នែកផែនការគ្រួសារហិរញ្ញវត្ថុរយៈពេលវែង ដើម្បីឲ្យស្រ្តី និងគ្រួសារសហគមន៍មានសុខភាព និងជីវិតកាន់តែប្រសើរ។
|
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង) |
គម្រោងនេះនឹងផ្តោតលើការបង្កើនការយល់ដឹងរបស់ស្រ្តី និងគ្រួសារ អំពីសិទ្ធទាក់ទងនឹងសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត និងចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមប្រជាជនកម្ពុជាដែលរស់នៅក្នុងខេត្តគោលដៅទាំង៤គឺខេត្តបាត់ដំបង សៀមរាប កំពង់ចាម និងខេត្តកំពត តាមរយៈភាពជាដៃគូរវាងនាយកដ្ឋានស្ត្រីនិងសុខភាពនៃក្រសួងកិច្ចការនារី និងក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”)។
ស្ថានភាពសុខភាពរបស់ស្ត្រីនិងគ្រួសារ នៅតែជាបញ្ហាប្រឈមសម្រាប់ប្រទេសកម្ពុជា ដូចជាអត្រាមរណភាពមាតានៅតែខ្ពស់ ចំណែកឯជំងឺមហារីកមាត់ស្បូន និងមហារីកសុដន់ ជាជំងឺមួយក្នុងចំណោមជំងឺមិនឆ្លងទាំង៤ដែលកំពុងតែកើនឡើង និងជាមូលហេតុនៃការស្លាប់ស្ទើរតែពាក់កណ្តាល ក្នុងចំណោមការស្លាប់ទាំងអស់នៅប្រទេសកម្ពុជា ហើយនឹងត្រូវគេព្យាករណ៍ថានឹងកើនឡើងថែមទៀត ដោយសារតែផលវិបាកនៃការផ្លាស់ប្តូររបៀបរស់នៅ និងបរិស្ថានដែលកំពុងតែមានការប្រែប្រួល (យោងលើផែនការសកម្មភាពពហុវិស័យជាតិស្តីពីការការពារ និងការប្រយុទ្ធនឹងជំងឺឆ្លង ២០១៨-២០២៧)។ ជាមួយគ្នានេះដែរ បញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវ និងរ៉ាំរ៉ៃក្នុងចំណោមស្រ្តី កុមារនៅខ្ពស់ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់អភិវឌ្ឍសុខភាព និងស្មារតីនៅដំណាក់កាលក្រោយៗនៃជីវិតរស់នៅ បាត់បង់កំលាំងពលកម្ម ធ្លាក់ខ្លួនឈឺ មានពិការភាព គំរាមកំហែងដល់ភាពក្រីក្រ និងបង្កឲ្យមានចំណាយច្រើនលើការថែទាំសុខភាព (យោងផែនការយុទ្ធសាស្រ្តសុខាភិបាល ២០១៦-២០២០)។
ឆ្លើយតបនឹងបញ្ហាទាំងអស់ខាងលើនេះ នាយកដ្ឋានស្រ្តីនិងសុខភាពនៃក្រសួងកិច្ចការនារី សហការជាមួយក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានរៀបចំគម្រោងលើកកម្ពស់សុខភាពស្ត្រី និងហិរញ្ញវត្ថុក្នុងគោលបំណង៖
• បង្កើនការយល់ដឹងអំពីសិទ្ធិរបស់ស្រ្តី និងគ្រួសារក្នុងការទទួលបានព័ត៌មាន និងសេវាសុខភាពផ្លូវកាយ ដូចជាមហារីកមាត់ស្បូន ជំងឺមហារីកសុដន់ អាហារូបត្ថម្ភ ដើម្បីចូលរួមកាត់បន្ថយអត្រាមរណភាពរបស់ស្ត្រីដែលបណ្តាលមកពីជំងឺនេះ ។
• បង្កើនការយល់ដឹងអំពីសិទ្ធិរបស់ស្រ្តី និងគ្រួសារក្នុងការទទួលបានព័ត៌មាន និងចំណេះដឹងអំពីសុខភាពផ្លូវចិត្ត។
• លើកកម្ពស់ការយល់ដឹងផ្នែកផែនការគ្រួសារហិរញ្ញវត្ថុរយៈពេលវែង ដើម្បីឲ្យស្រ្តី និងគ្រួសារសហគមន៍មានសុខភាព និងជីវិតកាន់តែប្រសើរ។
|
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍) |
គម្រោងនេះចូលរួមអនុវត្តការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីសម្រេចបាន
នៅត្រឹមឆ្នាំ២០៣០ដោយផ្តោតជាសំខាន់លើការលើកកម្ពស់សុខភាព សុខុមាលភាពរបស់ប្រជាជនគោលដៅជាពិសេសស្រ្តី និងកុមារ និងបង្កើនចំណេះដឹងរបស់ស្ត្រីទៅលើការបង្ការការឆ្លងជំងឺមហារីកស្បូន និងមហារីកសុដន់ និងចំណេះដឹងពាក់ព័ន្ធអាហារូបត្ថម្ភ ។ សកម្មភាពទាំងអស់នេះស្របជាមួយផែនការយុទ្ធសាស្ត្រនារីរតនៈទី៥ត្រង់ចំណុចយុទ្ធសាស្រ្តទី២ ស្តីពីការលើកកម្ពស់ការអប់រំរបស់ស្រ្តី និងក្មេងស្រ្តី និងយុទ្ធសាស្រ្តទី៣ស្តីពីការលើកកម្ពស់សុខភាពស្រ្តី និងក្មេងស្រីបង្ការ និងទប់ស្កាត់ការឆ្លងជំងឺឆ្លង ជំងឺមិនឆ្លង និងអាហារូបត្ថម្ភ។
|
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង) |
អ្នកទទួលផលផ្ទាល់៖
• មន្រ្តីកិច្ចការនារីថ្នាក់ក្រសួង៖ ចំនួន ១៥ នាក់
• មន្រ្តីកិច្ចការនារីថ្នាក់ខេត្ត និងថ្នាក់ស្រុក មន្រ្តីការិយាល័យសង្គមកិច្ច និងសុខុមាលភាព ៖ ចំនួន ២០ នាក់
• ស្រ្តីនិងគ្រួសារនៅក្នុងខេត្តគោលដៅទាំង ៤ ៖ ចំនួន ២៤.០០០នាក់ (៤.៨០០ នាក់ ក្នុង១ឆ្នាំ)
អ្នកទទួលផលប្រយោល៖
• ស្រ្តីនិងគ្រួសារនៅក្នុងប្រទេសកម្ពុជា តាមរយៈវេទិកាឌីជីថល៖ ចំនួន រាប់ពាន់ នាក់
|
17. ការសិក្សាសមិទ្ធិលទ្ធភាព |
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
|
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?) |
គម្រោងនេះគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស កំណើន សេដ្ឋកិច្ច និង វឌ្ឍនភាពសង្គម ប្រកបដោយចីរភាព។ |
19. ការប្រែប្រួលអាកាសធាតុ |
ក. តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ឬ ទេ?
|
ប្រសិនបើទាក់ទងនឹងការប្រែប្រួលអាកាសធាតុ សូមជ្រើសរើស
|
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
|
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
|
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
ភាគរយ
|
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
7. Health (climate sensitive diseases) | ៧. សុខភាព (ជំងឺដែលទាក់ទងនឹងអាកាសធាតុ)
|
20
|
ទាក់ទងតិចតួច
|
20. ការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយ |
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?) |
គម្រោងនេះនឹងផ្តល់ផលប្រយោជន៏យ៉ាងសំខាន់ដល់ប្រជាជនគោលដៅ ជាពិសេសស្រ្តី និងគ្រួសារ ទទួលបានចំណេះដឹងស្តីពីសុខភាពផ្លូវកាយ ផ្នែកជំងឺមហារីកមាត់ស្បូន មហារីកសុដន់ និងទៅរកសេវាពិនិត្យមហារីកមាត់ស្បូន មហារីក សុដន់ ធ្វើការថែទាំ និងព្យាបាលទាន់ពេលវេលា នៅមូលដ្ឋានសុខាភិបាល និងទទួលបានចំណេះដឹងស្តីពីអាហារូបត្ថម្ភ កែប្រែទម្លាប់នៃការបរិភោគអាហារឲ្យកាន់តែប្រសើរឡើង អាហារមានសារជាតិចិញ្ចឹម និងចំណេះដឹងផែនការ ហិរញ្ញវត្ថុគ្រួសាររយៈពេលវែង។ |
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?) |
នាយកដ្ឋានសុខភាពស្ត្រី នៃក្រសួងកិច្ចការនារី ត្រូវបានបង្កើតឡើងជាង 20 ឆ្នាំ ដើម្បីអនុវត្តអាណត្តិលើការលើកកម្ពស់សុខភាពស្ត្រី និងកុមារី ហើយបុគ្គលិកមានបទពិសោធន៍លើការអប់រំសុខភាពដល់ប្រជាជនគោលដៅ និងមានសមត្ថភាពនិងជំនាញគ្រប់គ្រាន់ក្នុងការអនុវត្តគម្រោងនេះ។
|
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង) |
គម្រោងកំពុងចាប់ផ្តើមដំណើរការអនុវត្ត ដោយបានរៀបចំចុះជាអនុសារណៈនៃការយោគយល់គ្នា (MoU) និងបានរៀបចំសិក្ខាសាលាណែនាំពីគម្រោងដល់មន្រ្តីទទួលបន្ទុកអនុវត្តគម្រោងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ. |
24. អាទិភាពរបស់គម្រោង
:
(បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
|
6
|
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ) |
ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក |
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) |
ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ
( គិតជាពាន់ដុល្លារអាមេរិក )
|
|