PIP No:
1347
|
1. ឈ្មោះគម្រោង (ENG):
Tertiary Education Quality Improvement Project Phase II
|
ឈ្មោះគម្រោងៈ
គម្រោងកែលម្អគុណភាពអប់រំឧត្តមសិក្សា ជំហានទី២
|
2. កាលបរិច្ឆេទគម្រោង: |
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :
|
កាលបរិច្ឆេទបញ្ចប់គម្រោង :
|
|
4. ស្ថាប័នទទួលខុសត្រូវ::
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
|
RESPONSIBLE UNIT:
Royal University of Agriculture
|
អង្គភាពទទួលខុសត្រូវ:
សាកលវិទ្យាល័យភូមិន្ទកសិកម្ម
|
5. ស្ថានភាពគម្រោង
គម្រោងសម្រាប់អនុវត្តផ.យ.អ.ជ.
|
|
ព័ត៌មានលម្អិតអំពីគម្រោង
|
|
6. ប្រភេទគម្រោង:
|
7. ប្រភពហិរញ្ញប្បទាន
|
8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ: |
|
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ: |
គម្រោងនេះ នឹងធ្វើឱ្យសាកលវិទ្យាល័យភូមិន្ទកសិកម្មក៏ដូចជាប្រទេសកម្មមានកេរ្តិ៍ឈ្មោះក្នុងប្រទេស តំបន់ និងសាកលលោក តាមរយៈការផលិតនូវបច្ចេកវិទ្យាគំរូផ្នែកកិសកម្មប្រកបដោយនវានុវត្តន៍។ |
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា |
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
|
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):
|
|
|
|
|
12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង) |
|
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង) |
គោលបំណងរបស់គម្រោងគឺចូលរួមជំរុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈការផលិតនូវបច្ចេកវិទ្យាគំរូ ដែលមានតម្លៃសេដ្ឋកិច្ច សង្គម និងនិរន្តរភាពបរិស្ថាន សំដៅបង្កើនតម្លៃបន្ថែមផលិតផលកសិកម្ម ដើម្បីបង្កើនភាពប្រគួតប្រជែង និងការអភិវឌ្ឍប្រកបដោយចីរភាព ចូលរួមលើកកម្ពស់គុណភាពជីវិតប្រជាជនឱ្យកាន់តែប្រសើរ។ |
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង) |
សមាសភាគគម្រោង៖ ដើម្បីសម្រេចគោលបំណងខាងលើ គម្រោងបានផ្តោតលើសាមាសភាគគ្រឹះសំខាន់៥ គឺ៖ ទី១) កសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនិងពង្រឹងអភិបាលកិច្ចស្រាវជ្រាវ ទី២) ភាពជាដៃគូក្នុងការស្រវជ្រាវនិងអភិវឌ្ឍ វ.ប.ន. ទី៣) អភិវឌ្ឍធនធានមនុស្សផ្នែកស្រាវជ្រាវ ទី៤) ពង្រឹងសមត្ថភាពឧស្សាហកម្មស្នូល ទី៥)ជំនឿរទុកចិត្តលើផលិតផល/បច្ចេកវិទ្យាគំរូនិងប្រើប្រាស់និងគាំទ្រផលិតផលក្នុងស្រុក។
គោលដៅរួមរបស់គម្រោង៖ គម្រោងនេះមានគោលដៅជាក់លាក់ចំនួន៥គឺ៖ ១)បង្កើតមូលដ្ឋានសម្រាប់ការអភិវឌ្ឍវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ២)ធានាសមត្ថភាពស្រាវជ្រាវនិងអភិវឌ្ឍ ៣)បង្កើតបរិយាកាសវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ៤)ពង្រឹងសមត្ថភាពឧស្សាហកម្មស្នូល ៥)បង្កើតវប្បធម៌ជឿរទុកចិត្តលើបច្ចេកវិទ្យាជាតិនិងពាណិជ្ជូពានីយកម្ម។
លទ្ធផលរំពឹងទុករបស់គម្រោង៖ លទ្ធផលសំខាន់ៗចំនួន៥ រំពឹងថានឹងសម្រេចឱ្យបានគឺ៖ ១)មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ យន្តការសម្របសម្រួល ធនធានមនុស្ស និងប្រពន្ធគ្រប់គ្រងហិរញ្ញវត្ថុស្រាវជ្រាវនិងអភិវឌ្ឍ វ.ប.ន.រឹងមាំ ២) កំណើនធនធានស្រាវជ្រាវ មន្ទីរពិសោធន៍ សម្ភារបរិក្ខា ធនធានហិរញ្ញវត្ថុរឹងមាំ ៣)ធនធានមនុស្សផ្នែកស្រាវជ្រាវ និងអភិវឌ្ឍគ្រប់គ្រាន់ទាំងបរិមាណ គុណភាព និងសមាសភាព ៤) មានគំរូផលិតផលថ្មី/បច្ចេកវិទ្យាថ្មី និងការធ្វើកាន់តែប្រសើរឡើងនូវផលិតផលទាំងនោះឱ្យកាន់តែឆ្លើយតបនឹងតម្រូវការទីផ្សារ ដែលអាចបង្កើនការធ្វើពាណិជ្ជកម្ម ក៏ដូចជាបង្កើនចំណូលដល់អ្នកដែលពាក់ព័ន្ធ ៥) បង្កើនជំនឿទុកចិត្តរបស់សាធារណៈជន សហគ្រាស លើផលិតផលគំរូ និងមានប្រព័ន្ធទិន្នន័យព័ត៌មានស្រាវជ្រាវនិងលទ្ធផលស្រាវជ្រាវអាចជឿរទុកចិត្តបាន និងអាចរកបាននៅគ្រប់ទីកន្លែងនិងគ្រប់ពេល។
យុទ្ធសាស្រ្តដើម្បីសម្រេចគោលដៅគម្រោង៖ ដើម្បីសម្រេចគោលដៅគម្រោងប្រកបដោយជោគជ័យយុទ្ធសាស្រ្តជំរើសឆ្លើយតបនឹងគោលដៅ/គោលបំណងគម្រោងចំនួន៤បានស្នើឡើង ដោយផ្អែកលើការវិភាគលើភាពខ្លាំង ភាពខ្សោយ ឱកាស និងបញ្ហាប្រឈម។ យុទ្ធសាស្រ្តទាំង៤នោះរួមមាន៖ ១) អភិវឌ្ឍន៍វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាដោយផ្អែកលើធនធានមនុស្ស ២) បង្កើតបណ្តាញសហប្រតិបត្តការផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ៣) ទទួលស្គាល់ករណីជោគជ័យនៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និង៤) កសាង និងពង្រីកប្រព័ន្ធអេកូនវានុវត្តន៍ ព្រមទាំងបណ្តុះវប្បធម៌ជឿទុកចិត្តនិងគាំទ្រលើបច្ចេកវិទ្យាជាតិ។ |
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍) |
គម្រោងនេះត្រូវតែផ្តល់អាទិភាពខ្ពស់បំផុត ដោយហេតុផល៖
គម្រោងមានសង្គតិភាពជាមួយគោលនយោបាយនិងយុទ្ធសាស្រ្តអភិវឌ្ឍជាតិ និងវិស័យ៖ គម្រោងនេះមានសង្គតិភាពជាមួយ គោលនយោបាយ ក្របខ័ណ្ឌគតិយុត្ត ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិនិងវិស័យ ក៏ដូចជាក្របខ័ណ្ឌផែនការយុទ្ធសាស្រកែលម្អការអប់រំកសិកម្មឆ្នាំ២០៣០ របស់សាកលវិទ្យាល័យ ឆ្លើយតបនឹងគោលដៅយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការជំរុញកំណើន ការបង្កើតការងារប្រកបដោយជំនាញ កំណែទម្រង់អភិបាលកិច្ចនិងការគ្រប់គ្រង ពង្រឹងគុណភាពអប់រំវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា អភិវឌ្ឍធនធានមនុស្សផ្នែកជំនាញស្រាវជ្រាវ លើកស្ទួយវិស័យកសិកម្ម និងការឆ្លើយបនឹងការអភិវឌ្ឍប្រកបដោយចីរភាព រួមទាំងឆ្លើយតបនឹងបញ្ហាយេនឌ័ផងដែរ ដែលសុទ្ធសឹងតែជាអាទិភាពត្រូវជំរុញរបស់រាជរដ្ឋាភិបាល។ |
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង) |
គម្រោងនេះ នឹងផ្ដល់អត្ថប្រយោជន៍ដល់៖
អ្នកទទួលផលប្រយោជន៍ផ្ទាល់៖ សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ សហគមន៍ កសិករ ក្រុមហ៊ុន សហគ្រាស ប្រមាណ១ ម៉ឺននាក់នឹងទទួលផលដោយផ្ទាល់ពីកម្រោង រួមមាន៖ ១)អ្នកស្រាវជ្រាវ តាមរយៈបានបង្កើនសមត្ថភាពនិងចំណេះដឹង ជំនាញផ្នែកស្រាវជ្រាវ ជំនាញរៀបចំនិងអនុវត្តគម្រោងស្រាវជ្រាវ ជំនាញរៀបចំផែនស្រាវជ្រាវ សរសេររបាយការណ៍ស្រាវជ្រាវ ភាសារបទេស និងភាពជាអ្នកដឹកនាំ ២)សាកលវិទ្យាល័យនឹងមានកេរ្តិ៍ឈ្មោះដោយបង្កើននូវបច្ចេកវិទ្យា និងនវានុវត្ត និងកំណើននៃការវិនិយោគលើការ ស.អ.វ.ប.ន.តាមរយៈការវាយតម្លៃផ្អែកលើលទ្ធផល កំណើននៃបុគ្គលិកមានគុណវុឌ្ឍិថ្នាក់បណ្ឌិត កំណើនសមត្ថភាពបង្រៀននិងរៀន សមត្ថភាពស្រាវជ្រាវកាន់ កំណើនកិច្ចសហប្រតិបត្តិការតាមរយៈការបង្កើតភាពជាដៃគូស្រាវជ្រាវ ៣)រដ្ឋាភិបាលកម្ពុជា. ៤)និស្សិតនិងអ្នកស្រាវជ្រាវទាំងពីរភេទ នឹងមានកន្លែងសិក្សាពិសោធន៍ អនុវត្តជាក់ស្តែងទាំងនៅតាមទីវាល និងនៅមន្ទីរពិសោធន៍ មានកន្លែងស្នាក់នៅ មានឧប្បករណ៍ សម្ភារៈពិសោធន៍ស្រាវជ្រាវ ៥)ក្រុមហ៊ុន សហគ្រាស សហគមន៍នឹងទទួលបានបច្ចេកវិទ្យាថ្មីៗសម្រាប់បង្កើនសមត្ថភាពផលិតកម្ម ៦)សហគ្រាសកសិកម្ម សិប្បកម្ម កែច្នៃកសិផល នឹងទទួលបានចំណេះដឹងនិងប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីក្នុងផលិតកម្មកសិកម្ម តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាលអាជីព ៧)មជ្ឈមណ្ឌលស្រាវជ្រាវឧតម្តភាពរបស់សាកលវិទ្យាល័យនឹងទទួលបានស្វ័យភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងធនធានមនុស្សផ្នែកសា្រវជ្រាវ ព្រមទាំងបង្កើនប្រសិទ្ធភាពការងារស្រាវជ្រាវ។
អ្នកទទួលផលដោយប្រយោល៖ រួមមាន៖១)ប្រជាជនទូទៅ កសិករ សហគមន៍ អាជីវករនឹងទទួលបាននូវដំណាំកសិផល ផលិតផលសុវត្ថិភាព បច្ចេកវិទ្យា ២)កសិករ សហគមន៍ ក្រុមហ៊ុន សហគ្រាសកសិកម្ម អ្នកទេសចរណ៍ នឹងទទួលផលដោយប្រយោលតាមរយៈដំណើរទស្សនៈកិច្ចសិក្សាកសិដ្ឋានគំរូ សួនបរិស្ថាន ចូលរួមវេទិការវិទ្យាសាស្រ្ត វេទិការកសិកម្ម ពិពរណ៌វិទ្យាសាស្រ្ត ។ |
17. ការសិក្សាសមិទ្ធិលទ្ធភាព |
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
|
ប្រសិនបើត្រូវការ តើការសិក្សាសមិទ្ធិលទ្ធភាព បានរៀបចំហើយឬនៅ?
|
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?) |
គម្រោងនេះ មិនធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ឬសង្គមឡើយ ផ្ទុយទៅវិញ គម្រោងនឹងជួយកាត់បន្ថយនិងទប់ស្កាត់ផលប៉ះពាល់បរិស្ថានតាមរយៈការផលិតនូវបច្ចេកវិទ្យាថ្មីយ៉ាងតិចចំនួន១០ ដែលបច្ចេកវិទ្យាទាំងនោះនឹងឆ្លើយតបនឹងការអភិវឌ្ឍប្រកបដោយចីរភាពបរិស្ថាន ការបន្ស៊ាំនឹងការប្រែប្រួលអកាសធាតុ ការកាត់បន្ថយការបំភាពឧស្ម័នផ្ទះកញ្ចក់ ការបង្កើនភាពធនរបស់សត្វ ត្រី ដំណាំ ទៅនឹងជំងឺ ទៅនឹងការប្រែប្រួលអាកាសធាតុ។ល។
គម្រោងនឹងចូលរួមកាត់បន្ថយភាពក្រីក្រតាមរយៈ ការផលិតនិងប្រើប្រាស់នូវផលិតផលគំរូដែលផ្តល់តម្លៃបន្ថែមខ្ពស់សម្រាប់ផលិតផលកសិកម្ម។ |
19. ការប្រែប្រួលអាកាសធាតុ |
ក. តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ឬ ទេ?
|
ប្រសិនបើទាក់ទងនឹងការប្រែប្រួលអាកាសធាតុ សូមជ្រើសរើស
|
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
|
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
|
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
ភាគរយ
|
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
|
|
|
20. ការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយ |
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?) |
ការកសាងឯកសាគម្រោងនេះ បានគិតគូជាពិសេសលើការធ្វើឱ្យប្រសើរឡើងនូងស្ថានភាពស្រ្តី ដើម្បីបង្កើចំណូល បង្កើតមុខរបរ ជំនាញ ទាំងសម្រាប់បុគ្គលិក និស្សិត សហគមន៍ កសិករ សហគ្រាស ទាំងពីរភេទ និងបានកំណត់សូចនាករសម្រាប់តាមដានវឌ្ឍនភាព។ |
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?) |
-សាកលវិទ្យាល័យមានបុគ្គលិកមានសមត្ថភាព ប្រកបដោយបទពិសោធន៍ក្នុងការរៀបចំផែនការ គម្រោង និងអនុវត្តគម្រោងច្រើនប្រភេទប្រកបដោយភាពជោគជ័យ ទាំងគម្រោងជំនួយបច្ចេកទេស គម្រោងហិរញ្ញវត្ថុ ក៏ដូចជាបទពិសោធន៍ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដូចជាការសាងសង់អាគារសិក្សា អាគារមន្ទីរពិសោធន៍អតិសុខុមប្រាណ ក៏ដូចជាធ្លាប់អនុវត្តគម្រោងស្រាវជ្រាវផ្សេងៗ និងការសហការជាមួយដៃគូផ្សេងៗ ផងដែរ ។
-គម្រោងសហការជាមួយអ្នកជំនាញផ្នែកគីមី និងក្រុមហ៊ុនស្រាវជ្រាវបច្ចេកវិទ្យាជីវសាស្រ្ត ប្រទេសរុស្សី ដែលមានបទពិសោធន៍ក្នុងការផលិតនូវផលិតផលគំរូ/បច្ចេកវិទ្យាថ្មីៗ ដែលមានតម្លៃសេដ្ឋកិច្ច និងសង្គម។
|
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង) |
សកម្មភាពមួយចំនួនដែលមិនពាក់ព័ន្ធនឹងការចំណាយ បាននឹងកំពុងដំណើរការ ដូចជា៖
-បានកសាងឯកសាគម្រោងលម្អិត
-សេចក្តីព្រៀងផែនការមេអភិវឌ្ឍន៍គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធនិងអភិវឌ្ឍការស្រាវជ្រាវវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាវិស័យកសិកម្មរបស់សាកលវិទ្យាល័យ
-កំពុងរៀបចំធ្វើបច្ចុប្បន្នភាពនិងធ្វើកំណែទម្រង់ផ្នែកស្រាវជ្រាវ ការពិន្យឡើងវិញតួនាទីភារកិច្ច ការទទួលខុសត្រូវ ក្របខ័ណ្ឌលទ្ធផលស្រាវជ្រាវ កែលម្អកម្មវិធីបណ្តុះបណ្តាល
-បច្ចេកវិទ្យាដែលគ្រោងនឹងធ្វើការស្រាវជ្រាវ បាននិងកំពុងចាប់ផ្តើមជាបណ្តើរៗ ប៉ុន្តែអាស្រ័យដោយខ្វះបទដ្ឋានគតិយុត្ត យន្តការសម្របសម្រួល ក៏ដូចជាខ្វះឧបករ សម្ភារៈ រេអាទិស និងសមត្ថភាពមន្ទីរពិសោធន៍។
-ប៉ុន្តែមិនទាន់មានថវិកាសម្រាប់អនុវត្ត។ |
24. អាទិភាពរបស់គម្រោង
:
(បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
|
1
|
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ) |
-ប្រទេសរុស្សីបានផ្តល់ជំនាញការផ្នែកស្រាវជ្រាវ
-សហគ្រាសវិស្វៈកម្មខ្នាតតូចនឹងផ្តល់កិច្ចសហការបណ្តុះបណ្តាលបច្ចេកទេសកែច្នៃសម្ភារៈ បច្ចេកវិទ្យាវិស្វកម្មកសិកម្ម និងបច្ចេកវិទ្យារូបធាតុសម្ភារៈ។
-បាននិងកំពុងស្វែងរកដៃគូសហការបន្ថែមទៀត |
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) |
ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ
( គិតជាពាន់ដុល្លារអាមេរិក )
|
|