PIP No:
1328
|
1. ឈ្មោះគម្រោង (ENG):
Building the Pan-Asia Partnership for Geospatial Air Pollution Information
|
ឈ្មោះគម្រោងៈ
ការកសាងភាពជាដៃគូប្រទេសអាស៊ី សម្រាប់ព័ត៌មានភូមិសាស្រ្ដនៃការបំពុលខ្យល់
|
2. កាលបរិច្ឆេទគម្រោង: |
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :
|
កាលបរិច្ឆេទបញ្ចប់គម្រោង :
|
|
4. ស្ថាប័នទទួលខុសត្រូវ::
|
RESPONSIBLE UNIT:
Directorate General of Environmental Protection, Department of Air Quality, Noise and Vibration Management
|
អង្គភាពទទួលខុសត្រូវ:
អគ្គនាយកដ្ឋានគាំពារបរិស្ថាន នាយកដ្ឋានគ្រប់គ្រង គុណភាពខ្យល់ សំឡេង និងរំញ័រ
|
5. ស្ថានភាពគម្រោង
|
|
ព័ត៌មានលម្អិតអំពីគម្រោង
|
|
6. ប្រភេទគម្រោង:
|
7. ប្រភពហិរញ្ញប្បទាន
|
8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ: |
|
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ: |
គម្រោងនេះនឹងជួយដល់មន្រ្ដីជំនាញក្នុងការតាមដានគុណភាពខ្យល់សាធារណៈ និងជួយដល់ប្រជាពលរដ្ឋ យល់ដឹងបន្ថែមអំពីស្ថានភាពគុណភាពខ្យល់ នឹងចូលរួមចំណែកកាត់បន្ថយការបំពុលខ្យល់ក្នុងបរិយាកាស ព្រមទាំង យល់ដឹងបន្ថែមកាន់តែច្បាស់អំពីផលប៉ះពាល់នៃការបំពុលខ្យល់ទៅលើបរិស្ថាន និងសុខភាពសារធារណៈ។ |
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា |
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
|
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):
|
|
|
|
|
12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង) |
|
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង) |
ដើម្បីពង្រឹងសមត្ថភាពថ្នាក់តំបន់ និងថ្នាក់ជាតិដើម្បីអនុវត្តការវិភាគទិន្នន័យដែលបានពីបណ្តាញនៅលើដី និង ក្នុងបរិយាកាសក៏ដូចជាបំពេញកង្វះខាតទិន្នន័យ និងព័ត៌មាន ក្នុងការតាមដានគុណភាពខ្យល់ទូទាំងប្រទេស ជាពិសេស ការធ្វើសមាហរកម្ម និងធ្វើឱ្យមានសុពលភាពទិន្នន័យ GEMS (The Geostationary Environment Monitoring Spectrometer) ជាមួយនឹងព័ត៌មានតាមដាននៅតាមទីតាំងនីមួយៗ និងដើម្បីធ្វើឱ្យប្រសើរឡើងការយល់ដឹងពីការ បំពុលខ្យល់ ការប្រើប្រាស់ម៉ូដែលតាមដានគុណភាពខ្យល់សម្រាប់វិភាគ ព្យាករណ៍ស្ថានភាពគុណភាពខ្យល់ និង សេវាព្រមាន។ |
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង) |
១. ការរៀបចំជាដៃគូថ្នាក់តំបន់តាមរយៈបណ្ដាញ PANDORA អាស៊ី
២. រៀបចំបង្កើតទម្រង់ទិន្នន័យ (Platform) ថ្នាក់អនុតំបន់ និងថ្នាក់ជាតិដើម្បីគ្រប់គ្រង និងប្រើប្រាស់ទិន្នន័យ
៣. ពង្រឹងសមត្ថភាពមន្រ្ដីជំនាញតាមរយៈកម្មវិធីបណ្ដុះបណ្ដាល ស្តីពីការដំឡើង និងប្រើប្រាស់ឧបករណ៍ PANDORA ជាពិសេសយល់ដឹងអំពីការគ្រប់គ្រងទិន្នន័យតាមដានគុណភាពខ្យល់តាមប្រព័ន្ធផ្កាយរណប។
|
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍) |
• ជួយបំពេញទិន្នន័យតាមដានគុណភាពខ្យល់សាធារណៈ ដែលចន្លោះប្រហោង នៅទីតាំងដែលក្រសួងបរិស្ថាន មិនទាន់បានដំឡើងឧបករណ៍តាមដានគុណភាពខ្យល់
• ផ្តល់ទិន្នន័យគុណភាពខ្យល់ សម្រាប់ជំនួយដល់ការវាយតម្លៃ ការពង្រឹងការគ្រប់គ្រងគុណភាពខ្យល់ ការធ្វើ ម៉ូដែលចលនាសារធាតុបំពុលខ្យល់ក្នុងប្រទេស និងតំបន់ និងការធ្វើសារពើភ័ណ្ឌការបញ្ចេញសារធាតុបំពុលខ្យល់
• ទទួលបានឧបករណ៍ និងបច្ចេកវិទ្យាទំនើបក្នុងការតាមដានគុណភាពខ្យល់
• ផ្តល់ចំណេះដឹង និងបទពិសោធន៍ដល់មន្រ្តីជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការតាមដាន គុណភាពខ្យល់
• ពង្រឹងកិច្ចសហប្រតិបត្តការរវាងប្រទេសក្នុងតំបន់ ក្នុងការតាមដាន និងគ្រប់គ្រងការបំពុលខ្យល់នៅកម្ពុជា។ |
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង) |
• គម្រោងនេះនឹងគាំទ្រដល់ការពង្រឹងសមត្ថភាពមន្រ្តីរបស់នាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ សំឡេងនិងរំញ័រ ក្នុងការត្រួតពិនិត្យគុណភាពខ្យល់។
• គាំទ្រក្នុងការបង្កើតក្រុមការងារអន្តរក្រសួងក្នុងការអភិវឌ្ឍគោលនយោបាយនិងបទប្បញ្ញត្តិជាតិ។
• គាំទ្រដល់ការគ្រប់គ្រងគុណភាពខ្យល់សាធារណៈនិងការការពារសុខភាពសាធារណៈ។
• បង្ហាញពីជំហររបស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ ក្នុងការតាមដានគុណភាពខ្យល់ ការកាត់បន្ថយ ការបំពុលខ្យល់ និងកិច្ចគាំពារសុខភាពសាធារណៈ។
|
17. ការសិក្សាសមិទ្ធិលទ្ធភាព |
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
|
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?) |
ការបំពុលខ្យល់នៅក្នុងសហគមន៍គឺងាយរងផលប៉ះពាល់ដល់ក្រុមងាយរងគ្រោះ និងជាពិសេសស្ត្រី ដែលត្រូវបាន គេចាត់ទុកថាជាធាតុចូលដ៏សំខាន់សម្រាប់គោលនយោបាយ និងការអភិវឌ្ឍបទបញ្ញត្តិ។ ដូចនេះ គម្រោងនេះ នឹងផ្តល់នូវផលវិជ្ជមានដល់សុខភាពប្រជាជននៅទីតាំងគម្រោង (ទីតាំងដំឡើងក្នុងការត្រួតពិនិត្យគុណភាពខ្យល់) ហើយក្រុមអ្នកក្រ និងក្រុមងាយរងគ្រោះនឹងទទួលបានអត្ថប្រយោជន៍សុខភាពពីវិធានការណ៍គ្រប់គ្រងការបំពុល បរិស្ថាន ដែលបានអនុវត្តដោយរដ្ឋាភិបាល។ |
19. ការប្រែប្រួលអាកាសធាតុ |
ក. តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ឬ ទេ?
|
ប្រសិនបើទាក់ទងនឹងការប្រែប្រួលអាកាសធាតុ សូមជ្រើសរើស
|
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
|
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
|
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
ភាគរយ
|
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
14. Emissions reduction (as a secondary objective) | ១៤. ការកាត់បន្ថយការបញ្ចេញឧស្ម័ន
|
65
|
ទាក់ទងមធ្យម
|
20. ការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយ |
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?) |
គម្រោងនេះ មិនប៉ះពាល់ដល់តួនាទីបុរសនិងស្ត្រីទេ ប៉ុន្តែស្រ្តីត្រូវបានចូលរួមយ៉ាងសកម្មជាមួយនិងការអនុវត្ត គម្រោងនេះ។ |
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?) |
គម្រោងនេះ នៅខ្វះខាតអ្នកជំនាញការដែលមានបទពិសោធន៍ក្នុងការដំឡើង និងប្រើប្រាស់ឧបករណ៍ ដូច្នេះគម្រោង ត្រូវការទីប្រឹក្សាបច្ចេកទេស និងអ្នកជំនាញការទាំងក្នុង និងក្រៅប្រទេស។
|
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង) |
គម្រោងបាននឹងកំពុងដំណើរការពីដើមឆ្នាំ២០២២ និងគ្រោងបញ្ចប់ចុងឆ្នាំ២០២៥ |
24. អាទិភាពរបស់គម្រោង
:
(បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
|
8
|
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ) |
គម្រោងនេះបានទទួលហិរញ្ញប្រទានពីគណៈកម្មការសង្គម និងសេដ្ឋកិច្ចនៃអង្គរការសហប្រជាជាតិ សម្រាប់ អាស៊ី និងប៉ាស៊ីហ្វិក (UNESCAP) និងវិទ្យាស្ថានជាតិស្រាវជ្រាវបរិស្ថាន (NIER) នៃសាធារណរដ្ឋកូរ៉េ តាមរយៈ ទីភ្នាក់ងាសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។ |
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) |
ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ
( គិតជាពាន់ដុល្លារអាមេរិក )
|
|