សន្លឹកព័ត៌មានរបស់គម្រោង

ផ្នែក A: ព័ត៌មានមូលដ្ឋានរបស់គម្រោង

( ត្រូវបំពេញគ្រប់ចំណុចទាំងអស់ )
PIP No: 1308
1. ឈ្មោះគម្រោង (ENG): National Restoration of Rural Productive Capacity Project
    ឈ្មោះគម្រោងៈ គម្រោងពង្រីងសមត្ថភាពផលិតភាពជនបទ
2. កាលបរិច្ឆេទគម្រោង:
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :

10/01/20

កាលបរិច្ឆេទបញ្ចប់គម្រោង :

12/31/2025

3. ចំណាយគម្រោងសរុប:
$

67500000

4. ស្ថាប័នទទួលខុសត្រូវ::

ក្រសួងអភិវឌ្ឍន៍ជនបទ

RESPONSIBLE UNIT:

Executive Agency

អង្គភាព​ទទួល​ខុស​ត្រូវ:

ស្ថាប័នប្រតិបត្តិការគម្រោង

5. ស្ថានភាពគម្រោង

គម្រោងកំពុងដំណើរការ


ព័ត៌មានលម្អិតអំពីគម្រោង


6. ប្រភេទគម្រោង:

7. ប្រភពហិរញ្ញប្បទាន

8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ:
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ:
គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ នឹងផ្តល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋប្រហែល ៤៨០ ០០០ នាក់ ក្នុងខេត្តគោលដៅចំនួន៥ដោយផ្តោតលើការបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋជាពិសេសក្រុមជនងាយរងគ្រោះនិងពលករចំណាកស្រុកដែលបានបាត់បង់ការងារដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ តាមរយៈផ្ដល់ការងាររយៈពេលខ្លីក្នុងអំឡុងពេលអនុវត្តគម្រោង។
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):

12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង)
គ្រប់ខេត្តក្រុង បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង
កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កែប
កោះកុង ក្រចេះ មណ្ឌលគិរី ឧត្តរមានជ័យ ប៉ៃលិន
រាជធានីភ្នំពេញ ព្រះសីហនុ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់
រតនគិរី សៀមរាប ស្ទឹងត្រែង ស្វាយរៀង តាកែវ
ត្បូងឃ្មុំ​
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង)
គោលបំណងរបស់គម្រោងនេះ គឺធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនូវសេដ្ឋកិច្ចជនបទ និងជីវភាពប្រជាជននៅតំបន់ជនបទដែលងាយរងគ្រោះ ព្រមទាំងប្រជាជនដែលត្រឡប់ពីចំណាកស្រុកដោយសារការប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ-១៩។
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង)
គម្រោងបានហិរញ្ញប្បទានពីធនាគារ AIIB ដែលឆ្លើយតបទៅនឹងការ រីករាលដាលនៃជំងឺកូវីដ-១៩ក្នុងគោលបំណងដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជនបទ បង្កើតការងារ ប្រាក់ចំណូល និងកសាងសមត្ថភាពប្រជាពលរដ្ឋក្នុងតំបន់គោលដៅ ព្រមទាំងពង្រឹងជំនាញក្រុមហ៊ុនទទួលការ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទដែលស្របទៅនឹងស្ដង់ដារជាតិ។ (១)បង្កើនចំណេះដឹងរបស់ប្រជាពលរដ្ឋក្នុងតំបន់គោលដៅអំពីគម្លាតសង្គម និងការធ្វើអនាម័យ ដែលជាវិធានការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩។ (២)ការត្រៀមលក្ខណៈនិងបង្កើនភាពធន់នឹងជំងឺនាពេលអនាគត។ គម្រោងមានសមាសភាគចំនួន២គឺៈ ‌(១)ការវិនិយោគលើការអភិវឌ្ឍសេដ្ឋកិច្ចជនបទ រួមមានហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងផ្នែកទឹកស្អាត ការសំអាត និងអនាម័យជនបទ និង(២)ការអភិវឌ្ឍសមត្ថភាពជំនាញរបស់ក្រុមហ៊ុនម៉ៅការសាងសង់ និងប្រជាជនក្នុងតំបន់គោលដៅ ព្រមទាំងការងារគ្រប់គ្រងគម្រោងថ្នាក់កណ្តាល និងថ្នាក់ខេត្ត។
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍)
គម្រោងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋតាមរយៈ៖ - ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ៖ (១)ស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ ប្រភេទ DBST និងប្រភេទផ្លូវបេតុងសរសៃដែកប្រវែងសរុប ២៣៥ គ.ម ព្រមទាំងសំណង់សិល្បការ្យពាក់ព័ន្ធនានា។ (២)កែលម្អស្ពាន លូ ប្រព័ន្ធរំដោះទឹក ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឬពីកន្លែងមួយទៅកន្លែងមួយ រួមមានផ្សារ មន្ទីរពេទ្យ/មណ្ឌលសុខភាព និងសាលារៀន ព្រមទាំងតភ្ជាប់ទំនាក់ទំនងរវាងទីក្រុង -ជនបទក្នុងខេត្តក៍ដូចជារវាងខេត្ត-រាជធានី។ (៣) ការសាងសង់បានបញ្ចូលនូវវិធានការកាត់បន្ថយហានិភ័យដោយសារគ្រោះមហន្តរាយ រៀបចំតួផ្លូវ ដាំស្មៅ ដាំដើមឈើអមផ្លូវដោយប្រើប្រាស់ធនធានក្នុងតំបន់ ដើម្បីសម្រួលដល់ការដើរ និងជិះកង់ប្រកបដោយ សុវត្ថិភាព និងលើកកម្ពស់សុវត្ថិភាពផ្លូវជនបទ។ - ផ្នែកទឹកស្អាត និងអនាម័យ (១)ស្តារស្រះសហគមន៍ចំនួន ៧៥ ស្រះ ព្រមទាំងពង្រឹងគុណភាពស្រះសហគមន៍ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ (២)សាងសង់ស្រះសហគមន៍ថ្មីចំនួន ៧៥ ស្រះ លើកកម្ពស់អនាម័យជាពិសេសការអនុវត្តការលាងដៃជាវិធានការបង្ការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋជនបទនិងកៀរគរសហគមន៍ដើម្បីចូលរួមប្រើប្រាស់ថែទាំ និងលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ទឹកប្រកបដោយសុវត្ថិភាពអនាម័យ ដែលជាការឆ្លើយតបបឋមនៃការរីរាលដាលនៃជំងឺកូវីដ១៩ ។
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង)
(១)ប្រជាពលរដ្ឋចំនួន ៥០,០០០ នាក់ ទទួលបានប្រាក់ចំណូលដោយផ្ទាល់បន្ថែមតាមរយៈការធ្វើផ្លូវក្នុងនាមជាកម្មករគ្មានជំនាញ (២) ក្រុមហ៊ុនម៉ៅការសាងសង់ចំនួន ២៥ ក្រុមហ៊ុនទទួលបានការបណ្តុះបណ្តាលអំពីបច្ចេកទេស សាងសង់ ហេដ្ឋារចនាសម្ព័ន្ធជនបទសេវាមូលដ្ឋាន ចាំបាច់នានា និងវិធានការបង្ការជំងឺកូវីដ-១៩ (៣) ផ្លូវជនបទត្រូវបានកែលម្អដើម្បីសម្រួលការ ធ្វើដំណើរទៅកាន់ហេដ្ឋារចនាសម្ព័ន្ធនានាចំនួន១០០ទីតាំង រួមមានផ្សារ មន្ទីរពេទ្យ/មណ្ឌលសុខភាព និងសាលារៀន និង (៤)ប្រជាពលរដ្ឋចំនួន ១៥០,០០០នាក់ ទទួលបានសេវាទឹកស្អាត និងអនាម័យកាន់តែប្រសើរឡើង ជាពិសេសវិធានការលាងសម្អាតដៃ ដែលជាវិធានការបឋមក្នុងការបង្ការជំងឺកូវីដ-១៩ ។
17. ការសិក្សាសមិទ្ធិលទ្ធភាព
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
ប្រសិនបើត្រូវការ តើការសិក្សាសមិទ្ធិលទ្ធភាព បានរៀបចំហើយឬនៅ?
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?)
គម្រោងមិនប៉ះពាល់ដល់បរិស្ថាននិងការបណ្តេញចេញដោយមិនស្ម័គ្រចិត្តឬផលប៉ះពាល់ជាអវិជ្ជ មានលើជនជាតិដើមភាគតិចនោះទេព្រោះគម្រោងបានរៀបចំផែនការយ៉ាងហ្មត់ចត់ដោយមានការពិគ្រោះយោបល់ជាសាធារណៈជាច្រើនលើកច្រើនសារស្របតាមគោលការណ៍នៃការដោះស្រាយផលប់ះពាល់បរិស្ថាន និងសង្គមនិងធ្វើការសាងសង់តែលើផ្លូវជនបទដែលមានស្រាប់។
19. ការប្រែប្រួល​អាកាសធាតុ​
ក. តើ​សកម្មភាព ​ឬ ធាតុ​ចេញ​របស់​គម្រោង​ទាក់​ទង​នឹងការប្រែប្រួល​អាកាសធាតុ​ ឬ ទេ?
ប្រសិន​បើ​ទាក់​ទង​នឹងការ​ប្រែប្រួល​អាកាស​ធាតុ​ សូម​ជ្រើសរើស​
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
ភាគរយ
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
4. Climate change proofing of Infrastructure | ៤. ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដោយបានដាក់បញ្ចូលការប្រែប្រួលអាកាសធាតុ
20
ទាក់ទងតិចតួច
20. ការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ
តើ​សកម្មភាព​​ ឬ ធាតុចេញ​របស់​គម្រោង​ទាក់ទង​នឹងការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ​ដែរ ឬ ទេ?
តើ​សកម្មភាព ​ឬ​ ធាតុចេញ​របស់​គម្រោង​ទាក់​ទង​ការកាត់បន្ថយ​ហានិភ័យ ​និង​គ្រោះមហន្តរាយ​ដែរ​ ឬ​ ទេ?
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?)
គម្រោងផ្តល់ឱកាសដូចៗគ្នារវាងបុរសនិងស្ត្រីក្នងការទទួលបានការងារពេលសាងសង់ដោយទទួលបានប្រាក់កំរៃដូចគ្នា ដោយមិនរើសភេទ ឬ ជនជាតិភាគតិច គម្រោងជម្រុញការចូលរួមរបស់ស្ត្រីក្នុងសកម្មភាព គម្រោងអោយបាន។
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?)
ក្រសួងអភិវឌ្ឍន៍ជនបទមានជំនាញ និងបទពិសោធន៍ក្នុងការអនុវត្តគម្រោងនេះ ។
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង)
ក. ផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឆ្នាំ២០២១: • គម្រោងចាប់ផ្តើមដំណើរការជ្រើសរើសខ្សែផ្លូវកញ្ចប់ទី១ ក្នុងខេត្តចំនួន៣ ក្នុងចំណោមខេត្ត គម្រោង៥ ដើម្បីជួសជុលកែលម្អ និងមានប្រវែងសរុប ៣៧.៧៨៦ គ.ម។ ខេត្តកំពង់ឆ្នាំង មាន២ខ្សែ ផ្លូវប្រវែង ១៦.៨២៩គ.ម ខេត្តព្រៃវែងមាន១ខ្សែ ផ្លូវប្រវែង ១០.៦៧៩គ.ម និងខេត្តត្បូងឃ្មុំមាន១ខ្សែផ្លូវប្រវែង ១០.២៧៨ គ.ម ។ ឆ្នាំ ២០២២: • គម្រោងចាប់ផ្តើមដំណើរការសាងសង់ខ្សែផ្លូវក្នុងកញ្ចប់ទី១ដែលបានជ្រើសរើសក្នុងឆ្នាំ ២០២១ ។ • គម្រោងចាប់ផ្តើមដំណើរការសិក្សាខ្សែផ្លូវក្នុងខេត្តគម្រោងទាំង៥ និងមានប្រវែងសរុប ១០៦.៩៩៧ គ.ម។ ខេត្តកំពង់ឆ្នាំងមាន២ខ្សែផ្លូវប្រវែង ៣២.៥២៥ គ.ម, ខេត្តព្រៃវែង មាន១ខ្សែផ្លូវប្រវែង ៨.០៦៤ គ.ម, ខេត្តត្បូងឃ្មុំមាន២ខ្សែផ្លូវប្រវែង ២៥.៧២១ គ.ម ខេត្តប៉ៃលិនមាន១ខ្សែផ្លូវប្រវែង ២០.៨៥០ គ.ម ខេត្តកោះកុងមាន១ខ្សែផ្លូវប្រវែង ១៩.៨៣៧ គ.ម។ ឆ្នាំ ២០២៣: • គម្រោងបានបញ្ចប់ការសាងសង់ខ្សែផ្លូវក្នុងកញ្ចប់ទី១ដែលបានជ្រើសរើសក្នុងឆ្នាំ២០២១ ១០០% ប្រវែងសរុប ៣៧.៧៨៦ គ.ម។ • គម្រោងចាប់ផ្តើម និងកំពុងដំណើរការសាងសង់ខ្សែផ្លូវក្នុងកញ្ចប់ទី២ដែលបានជ្រើសរើស ក្នុងឆ្នាំ ២០២២ ។ លទ្ធផលសម្រេចបាន ៣៧.២៨ %។ • គម្រោងចាប់ផ្តើមដំណើរការសិក្សា និងរៀបចំឯកសារលទ្ធកម្មខ្សែផ្លូវសម្រាប់កញ្ចប់ទី៣ និងទី៤ ក្នុងខេត្តគម្រោងទាំង៥ចំនួន៨ខ្សែ និងមានប្រវែងសរុប ១២៤.៩៨៦ គ.ម។ កញ្ចប់ទី៣: ចំនួន៥ខ្សែ ក្នុងនោះខេត្តកំពង់ឆ្នាំង មាន១ខ្សែផ្លូវប្រវែង ៨.១៤០ គ.ម, ខេត្តព្រៃវែងមាន២ខ្សែផ្លូវប្រវែង ៣៣.៣២៨ គ.ម, ខេត្តត្បូងឃ្មុំមាន១ខ្សែផ្លូវប្រវែង ១២.៦៧០ គ.ម, និងខេត្តប៉ៃលិនមាន១ខ្សែផ្លូវប្រវែង ១៥.៣៣៨ គ.ម។ កញ្ចប់ទី៤: ចំនួន៣ខ្សែ ក្នុងនោះខេត្តព្រៃវែងមាន១ខ្សែផ្លូវប្រវែង ១៨.០៧៤ គ.ម ខេត្តត្បូងឃ្មុំមាន១ខ្សែផ្លូវប្រវែង ១១.២៣៦ គ.ម និងខេត្តកោះកុងមាន១ខ្សែផ្លូវប្រវែង ២៨.១០០ គ.ម។ ខ. ផ្នែកទឹកស្អាត សំអាត និងអនាម័យជនបទ ការងារសាងសង់ស្រះសហគមន៍ គិតត្រឹមចុងឆ្នាំ២០២៣ នេះមានដូចតទៅ: • កញ្ចប់ទី១: ស្រះសហគមន៍ចំនួន ៣៨ស្រះ ក្នុងខេត្តព្រៃវែង (១៦ស្រះ) កំពង់ឆ្នាំង (១០ស្រះ) និងខេត្តត្បូងឃ្មុំ (១២ស្រះ) ។ ការសាងសង់សម្រេចបាន ៤៧ %។ • កញ្ចប់ទី២: បានចុះសិក្សាទីតាំង ពិគ្រោះយោបល់ សិក្សាឋានលេខា និងបង្កើតក្រុមប្រើប្រាស់ទឹកនិងអនាម័យបានចំនួន ៤៣ ស្រះ (២៤ ស្រះ ក្នុងខេត្តកោះកុង និង ១៩ ស្រះ ក្នុងខេត្តប៉ៃលិន) ។ • កញ្ចប់ទី៣: បានចុះសិក្សាជំហ៊ានដំបូងចំនួន ២៩ស្រះនៅខេត្តកំពង់ឆ្នាំង ២០ស្រះនៅព្រៃវែង និង២៧ស្រះនៅត្បូងឃ្មុំ តាមសំណើរពីអាជ្ញាធរមូលដ្ឋាន។ ការងារបណ្តុះបណ្តាល: • បណ្តុះបណ្តាល (TOT) ដល់មន្ត្រី PIU អំពីការផ្លាស់ប្តូរឥរិយាបទ និងការអនុវត្តការសំអាត និងអានាម័យ អ្នកចូលរួម ១០នាក់ (ស្រី ១នាក់)។ • បណ្តុះបណ្តាលទឹកស្អាតនិងអនាម័យដល់ប្រជាពលរដ្ឋក្នុងតំបន់គោលដៅ អ្នកចូលរួមចំនួន ១,២៧៨ នាក់ (ស្រី ៥១៩នាក់) ក្នុងខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ។ • បណ្តុះបណ្តាលជនបង្គោល WUGS ដើម្បីក្លាយជាអ្នកសម្របសម្រួលថ្នាក់ភូមិ ស្តីពីទម្លាប់ល្អ ក្នុងការអនុវត្តអនាម័យជាប្រចាំ និងវិធីសាស្ត្រអប់រំដោយប្រើប្រាស់សម្ភារៈអប់រំផ្សព្វផ្សាយ (IEC materials) នៅខេត្តកំពង់ឆ្នាំង និងខេត្តព្រៃវែង ។ សរុបអ្នកចូលរួមចំនួន ៩០នាក់ (ស្រីចំនួន ២៨នាក់) ។
24. អាទិភាពរបស់គម្រោង : (បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
1
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ)
ធានាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)

ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ

( គិតជាពាន់ដុល្លារអាមេរិក )
ចំណាយវិនិយោគ20242025
Budget
2026
Estimate
2027
Estimate
2028
Estimate
Total in 2026 - 2028ថវិកាចរន្ត
BudgetActual
ចំណាយប្រតិបត្តិ
បៀវត្សរ៍
សម្ភារៈនិងរដ្ឋបាល
ផ្សេងៗ
ចំណាយមូលធន
ការសាងសង់
សេវាប្រឹក្សា
ទព្វសម្ភារៈ
ការបណ្តុះបណ្តាល
ផ្សេងៗ
ចំណាយសរុប
ប្រភពហិរញ្ញប្បទាន20242025
Budget
2026
Estimate
2027
Estimate
2028
Estimate
Total in 2026 - 2028ថវិកាចរន្ត
BudgetActual
ចំណូលពីគម្រោង
ថវិកាជាតិ
សាច់ប្រាក់សុទ្ធ
ធនធានផ្សេងៗ
ហិរញ្ញប្បទាន របស់ដែគូអភិវឌ្ឍ
AIIB
សរុបហិរញ្ញប្បទាន ដែលបានសន្យាផ្តល់
តម្រូវហិរញ្ញប្បទាន បំពេញបន្ថែម

​មតិយោបល់លើគម្រោង

27.
ត្រីមាស ការចំណាយ សមិទ្ធិផលជាភាគរយ ការបរិយាយដំណើរការវិវឌ្ឍន៍ User
ត្រីមាសទី១ 0 0
ត្រីមាសទី២ 0 0
ត្រីមាសទី៣ 0 0
ត្រីមាសទី៤ 0 0
Total 0 0