PIP No:
1255
|
1. ឈ្មោះគម្រោង (ENG):
Introducing Electric Bus Systems in Siem Reap, Cambodia
|
ឈ្មោះគម្រោងៈ
គម្រោងដាក់ឱ្យដំណើរការនូវប្រព័ន្ធរថយន្តក្រុងអគ្គិសនីនៅក្នុងក្រុងសៀមរាបនៃខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា
|
2. កាលបរិច្ឆេទគម្រោង: |
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :
|
កាលបរិច្ឆេទបញ្ចប់គម្រោង :
|
|
4. ស្ថាប័នទទួលខុសត្រូវ::
ក្រសួងសាធារណការនិងដឹកជញ្ជូន
|
RESPONSIBLE UNIT:
Department of Urban Public Transport/General Department of Land Transport
|
អង្គភាពទទួលខុសត្រូវ:
នាយកដ្ឋានដឹកជញ្ជូនសាធារណៈក្រុង/អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
|
5. ស្ថានភាពគម្រោង
គម្រោងសម្រាប់អនុវត្តផ.យ.អ.ជ.
|
|
ព័ត៌មានលម្អិតអំពីគម្រោង
|
|
6. ប្រភេទគម្រោង:
|
7. ប្រភពហិរញ្ញប្បទាន
|
8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ: |
|
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ: |
គម្រោងនេះ គឺធ្វើឡើងដើម្បីដាក់ឱ្យដំណើរការរថយន្តក្រុងអគ្គិសនី ជាមធ្យោបាយដឹកជញ្ជូនសាធារណៈនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ តាមរយៈការដាក់ឱ្យដំណើរការដំបូងចំពោះបច្ចេកវិទ្យាដែលមិនប៉ះពាល់ដល់បរិស្ថាន ដែលបានស្នើឡើងសម្រាប់ប្រព័ន្ធរថយន្តក្រុងថ្មីនៅក្នុងក្រុង ជំនួសឱ្យបច្ចេកវិទ្យាដែលប្រើប្រាស់ដោយម៉ាស៊ូតធម្មតា និងការប្រើប្រាស់យានយន្តឯកជន មកជាមធ្យោបាយដឹកជញ្ជូនសាធារណៈវិញនោះ គម្រោងនេះ នឹងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (GHG) ការបំពុលខ្យល់ និងកម្រិតសំឡេងរំខាននៅក្នុងទីក្រុង ដែលជាការចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាពនៅក្នុងក្រុងសៀមរាប។ លើសពីនេះ ការដាក់ឱ្យដំណើរការចំពោះប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS) នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅទីប្រជុំជនក្នុងទីក្រុង តាមរយៈការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវព័ត៌មានរថយន្តក្រុង និងលំហូរចរាចរណ៍។ |
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា |
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
|
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):
|
|
|
|
|
12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង) |
|
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង) |
សព្វថ្ងៃនេះ ក្រុងសៀមរាបមិនទាន់មានសេវាដឹកជញ្ជូនសាធារណៈនៅឡើយ។ ហេតុនេះហើយ គោលបំណងចម្បងនៃគម្រោងនេះ គឺការផ្ដល់ឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅក្នុងក្រុងសៀមរាប ទទួលបាននូវសេវាដឹកជញ្ជូនសាធារណៈដែលបញ្ចេញឧស្ម័នពុលក្នុងកម្រិតទាប។
ជាការពិត ក្រុងសៀមរាបគឺជាក្រុងដែលមានប្រជាជនច្រើនជាងគេទីពីរនៃប្រទេសកម្ពុជា ដែលមានចំនួន ០.២៦លាននាក់ (២០១៩) និងមានប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌកម្ពុជា និងពិភពលោក និងជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅមុនពេលវិបត្តិកូវីដ-១៩ កំណើនភ្ញៀវទេសចរឥតឈប់ឈរ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងប្រាង្គប្រាសាទបុរាណនានា តាមរយៈការកើនឡើងនៃការបំពុលខ្យល់ ការបំភាយឧស្ម័នផ្ទះកញ្ចក់ ក៏ដូចជាការកកស្ទះចរាចរណ៍ផងដែរ។ ហេតុនេះហើយ គម្រោងនេះ មានគោលបំណងកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងការកកស្ទះចរាចរណ៍ ហើយជំនួសមកវិញដោយអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច ដូចជាការបង្កើតការងារ និងឧស្សាហកម្មបៃតង ជាដើម។
ការផ្តល់ជូននូវរថយន្តក្រុងអគ្គីសនីសម្រាប់ដឹកជញ្ជូនអ្នកដំណើរសារធារណៈ នឹងមិនត្រឹមតែជួយលើកកម្ពស់ទីក្រុងនេះឱ្យទៅជាទីក្រុងឆ្លាតវៃ និងប្រកបដោយនិរន្តភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងលើកមុខមាត់ទីក្រុងនេះឱ្យទៅជាទីក្រុងស្អាតសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរតាមរយៈការតភ្ជាប់ខ្សែរថយន្តក្រុងពីក្រុងសៀមរាបទៅកាន់តំបន់ប្រាសាទ និងគោលដៅទេសចរណ៍សំខាន់ៗមួយចំនួនទៀត។ |
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង) |
គម្រោងនេះ នឹងរៀបចំសាកល្បងរថយន្តក្រុងអគ្គីសនីចំនួន៣ខ្សែ ដែលស្នើដោយនាយកដ្ឋានដឹកជញ្ជូនសាធារណៈក្រុង ព្រមទាំងស្ថានីយបញ្ចូលអាគុយ (ស្ថានីយបញ្ចូលអាគុយលឿន និងយឺត) ដូចខាងក្រោម៖
-ខ្សែទី១(ពណ៌ខៀវ)រត់តាមបណ្តោយកំណាត់ផ្លូវជាតិលេខ៦ តភ្ជាប់ពីព្រលានយន្តហោះសៀមរាប ទៅទីប្រជុំជនកណ្តាលទីក្រុងដែលជាខ្សែសំខាន់សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រើប្រាស់
-ខ្សែទី២(ពណ៌ផ្កាឈូក) រត់តាមខ្សែក្រវ៉ាត់ក្រុងថ្មីនៃក្រុងសៀមរាបដែលតភ្ជាប់តំបន់អាជ្ញាធរអប្សរា មកទីប្រជុំជនកណ្តាលក្រុងសៀមរាប។ ខ្សែនេះក៏ជាផ្លូវតភ្លាប់ផ្លូវជាតិលេខ៦ មកក្រុងសៀមរាបផងដែរសម្រាប់ឱ្យរថយន្តធុនធំធ្វើដំណើរ ដើម្បីបញ្ជៀសការធ្វើចរាចរណ៍រថយន្តធុនធំឆ្លងកាត់ក្រុងសៀមរាប
-ខ្សែទី៣(ពណ៌លឿង) ជាខ្សែសម្រាប់តភ្ជាប់តំបន់ទីប្រជុំជនកណ្តាលទីក្រុង ទៅតំបន់បេតិកភណ្ឌពិភពលោកប្រាសាទអង្គរវត្ត និងភ្នំក្រោមដែលជាតំបន់រស់នៅធំមួយរបស់ប្រជាពលរដ្ឋក្បែរតំបន់ប្រាសាទ និងជាគោលដៅទេសចរណ៍មួយផងដែរ។
គម្រោងសិក្សាបឋមនេះ បានស្នើឡើងនូវការប្រើប្រាស់រថយន្តក្រុងអគ្គិសនី ដែលជាបច្ចេកវិទ្យាចុងក្រោយដែលសមស្របបំផុតសម្រាប់ទីក្រុងទេសចរណ៍មួយនេះ។ បន្ថែមពីនេះ គម្រោងសិក្សានេះ ក៏បានស្នើឡើងផងដែរនូវប្រព័ន្ធគ្រប់គ្រងរថយន្តក្រុងឆ្លាតវៃក្នុងជំហានបន្ទាប់ ដែលប្រព័ន្ធនេះនឹងក្លាយជាដំណោះស្រាយចំពោះបញ្ហាចរាចរណ៍និងបរិស្ថាន និងលើកកម្ពស់សេវាដឹកជញ្ជូននៅក្នុងទីក្រុង។
គម្រោងនេះ រួមបញ្ចូលនូវលក្ខណៈក្នុងការបណ្ដាក់ទុនវិនិយោគ ចំនួន៣ចំនុច៖
• រថយន្តក្រុងអគ្គីសនីចំនួន៣៣គ្រឿង (មួយខ្សែ ប្រើប្រាស់១០គ្រឿង បូកនឹងរថយន្តបម្រុង១គ្រឿង) សម្រាប់ការរត់ទំាង៣ខ្សែនេះ
• ទីតាំងបញ្ចូលអាគុយប្រភេទយឺត៣៣កន្លែង និងប្រភេទលឿន៧កន្លែងនៅតាមដេប៉ូរថយន្តក្រុង ឬ ស្ថានីយដឹកអ្នកដំណើរ
• អាគុយសម្រាប់ផ្លាស់ប្តូរក្រោយ៨ឆ្នាំ
• (ជម្រើស) ប្រព័ន្ធដឹកជញ្ជូនវៃឆ្លាត៖
- ដំណាក់កាលទី១: ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ទំនើប (ATMS) ប្រព័ន្ធគ្រប់គ្រងព័ត៌មានរថយន្តក្រុង និងប្រព័ន្ធគ្រប់គ្រងរថយន្តក្រុង
- ដំណាក់កាលទី២: ប្រព័ន្ធគ្រប់គ្រងការចតខុសច្បាប់ (IPES) និងប្រព័ន្ធគ្រប់គ្រងចំណត (PMS) |
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍) |
នាពេលបច្ចុប្បន្ន អវត្តមាននៃប្រព័ន្ធដឹកជញ្ជូនសាធារណៈនៅក្នុងក្រុងសៀមរាប បានបង្កបញ្ហាធំៗមួយចំនួន ដូចជាការលំបាក ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក៏ដូចជាបញ្ហាកកស្ទះចរាចរណ៍ ដែលបណ្ដាលមកពីកំណើននៃការប្រើប្រាស់រថយន្តផ្ទាល់ខ្លួន។ ដោយយោងតាមការស្ទង់មតិ ៩៥%នៃប្រជាជនក្រុងសៀមរាប ចូលចិត្តប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន ដែលនេះជាហេតុនាំឱ្យមានការកកស្ទះចរាចរណ៍ និងការបំភាយឧស្ម័នពុលយ៉ាងខ្លាំង។ ដូចនេះ ការដាក់ឱ្យប្រើប្រាស់ និងកែលម្អប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដើម្បីដោះស្រាយបញ្ហាដឹកជញ្ជូន និងកាត់បន្ថយការបំភាយឧស្ម័នពុល គឺជាកិច្ចការចាំបាច់ដែលត្រូវធ្វើ។ ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាបផ្ទាល់មានការយល់ឃើញថា បញ្ហាធំបំផុតនៅក្នុងវិស័យដឹកជញ្ជូន គឺការកកស្ទះជាញឹកញយនៅចំនុចផ្លូវប្រសព្វនិងតាមដងផ្លូវ កង្វះទីតាំងចំណតសមរម្យ ការកកស្ទះដោយសារគ្រោះថ្នាក់ចរាចរណ៍និងការដ្ឋានជួសជុលផ្លូវ និងកង្វះខាតព័ត៌មានចរាចរណ៍ ឬព័ត៌មានចរាចរណ៍មិនត្រឹមត្រូវ។
យោងតាមការសិក្សាបឋម ការដាក់ឱ្យដំណើរការរថយន្តក្រុងអគ្គីសនីនៅលើខ្សែរត់ដែលបានស្នើឡើងនេះ នឹងផ្ដល់គុណតម្លៃជាច្រើនផ្នែកបរិស្ថាន ហិរញ្ញវត្ថុ និងសេដ្ឋកិច្ច បើធៀបទៅនឹងរថយន្តក្រុងប្រើប្រាស់ម៉ាស៊ូត និងចូលរួមកាត់បន្ថយចំណាយក្នុងមួយអាយុកាលនៃការប្រើប្រាស់ និងកាត់បន្ថយការបំភាយឧស្ម័នពុលផងដែរ។ |
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង) |
គម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ ០,២៦ លាននាក់ដែលរស់នៅទីក្រុង និង១,១លាននាក់ដែលរស់នៅក្នុងខេត្តសៀមរាបនេះ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ដែលទៅកំសាន្តនៅទីនោះ តាមរយៈប្រព័ន្ធដឹកជញ្ជូនដែលមានផាសុកភាព និងមិនប៉ះពាល់ដល់បរិស្ថាន កាត់បន្ថយការកកស្ទះចរាចរណ៍ និងផលប៉ះពាល់ជាអវិជ្ជមានដល់បរិស្ថាន មានដូចជាការបំភាយឧស្ម័នផ្ទះកញ្ចក់ និងខ្យល់ពុល ហើយជាលទ្ធផល សុខភាពសាធារណៈនឹងមានភាពប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋ។
ដោយឡែក ប្រតិបត្តិកររថយន្តក្រុងក៏ទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធដឹកជញ្ជូននេះផងដែរ តាមរយៈការកាត់បន្ថយចំណាយ (ចំណាយមូលធន និងចំណាយប្រតិបត្តិការអំឡុងពេលអនុវត្តគម្រោង) ធៀបបទៅនឹងថ្លៃចំណាយទៅលើរថយន្តក្រុងដែលប្រើម៉ាស៊ូត។
ចំណែកការដាក់ឱ្យដំណើរការ ប្រព័ន្ធផ្ដល់ព័ត៌មានរថយន្តក្រុង (BIS) ភាគីពាក់ព័ន្ធទាំងឡាយ នឹងទទួលបាននូវអត្ថប្រយោជន៍រៀងៗខ្លួនដូចជា៖
• អ្នកដំណើរ: នឹងទទួលបានព័ត៌មានទាន់ពេលវេលា ដូចជាព័ត៌មានអំពីកាលវិភាគមកដល់នៃរថយន្តក្រុង តាមរយៈទូរស័ព្ទដៃ ឬឧបករណ៍ផ្តល់ព័ត៌មាននៅតាមស្ថានីយអ្នកដំណើរ
• អ្នកបើកបររថយន្តក្រុង: នឹងអាចបើកបរបានដោយសុវត្ថិភាព និងអាចគ្រប់គ្រងលំហូរនៃការចេញ ចូលរថយន្តក្រុងបានងាយស្រួលជាងមុន ដោយមានបរិក្ខារជំនួយនៅក្នុងរថយន្ត
• អាជ្ញាធរក្រុងសៀមរាប: មានប្រសិទ្ធភាពក្នុងការប្រមូលទិន្នន័យសាធារណៈ និងគ្រប់គ្រងសេវាសាធារណៈ
• ប្រតិបត្តិកររថយន្តក្រុង: នឹងទទួលបានប្រសិទ្ធភាពក្នុងការគ្រប់គ្រង តាមរយៈប្រព័ន្ធគ្រប់គ្រងរថយន្ត ក្រុងទាន់ពេលវេលា និងព័ត៌មាននៃសេវាកម្ម។ |
17. ការសិក្សាសមិទ្ធិលទ្ធភាព |
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
|
ប្រសិនបើត្រូវការ តើការសិក្សាសមិទ្ធិលទ្ធភាព បានរៀបចំហើយឬនៅ?
|
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?) |
ការដាក់ឱ្យដំណើរការរថយន្តក្រុងអគ្គីសនីនៅលើខ្សែរត់ទាំង៣ខ្សែនេះ នឹងផ្តល់នូវគុណប្រយោជន៍ដល់បរិស្ថាន និងសង្គមជាច្រើន បើធៀបទៅនឹងការប្រើប្រាស់ម៉ាស៊ូត។ ដោយយោងតាមការសិក្សាបឋម យើងរកឃើញថារថយន្តក្រុងអគ្គិសនីនឹងអាចជួយកាត់បន្ថយការបំភាយឧស្មន័ពុលCO2បាន៤៣% ក្នុងស្ថានភាពបច្ចុប្បន្ន និង១០០%ចំពោះ PM2.5 និងNOx បើធៀបទៅនឹងការប្រើប្រាស់ម៉ាស៊ូត។ ចំណែកឯកម្រិតប៉ះពាល់នៃសំលេងនឹងអាចកាត់បន្ថយបាន៥០%។
ការសិក្សាវាយតម្លៃលើកត្តាសេដ្ឋកិច្ច ដែលជាការវាយតម្លៃលើលទ្ធភាពនៃសេដ្ឋកិច្ចជារួម ដោយផ្អែកលើទស្សនៈសេដ្ឋកិច្ចទាំងមូល ការកាត់បន្ថយការបំភាយឧស្ម័នពុលនេះ បើគិតជាទំហំទឹកប្រាក់ បង្ហាញថានឹងអាចចំណេញរហូតដល់ ៣.៣លានដុល្លាអាមេរិក (ក្នុងមួយអំឡុងពេលអនុវត្តគម្រោង)។
ទោះបីយ៉ាងនេះក្ដី គម្រោងនេះ ក៏នឹងត្រូវត្រៀមខ្លួនក្នុងការគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គមដែលអាចកើតមានឡើង ដូចជាការទុកដាក់សំណល់ថ្មអាគុយដោយគ្មានសណ្ដាប់ធ្នាប់ និងផលប៉ះពាល់ដល់អាជីពរបស់ប្រជាពលរដ្ឋមូលដ្ឋាន (ពិសេសគឺអ្នកបើកបររ៉ឺម៉កកង់បី)។ ដើម្បីគ្រប់គ្រងហានិភ័យទាំងនេះ ការពិគ្រោះយោបល់រវាងភាគីពាក់ព័ន្ធ គួរត្រូវធ្វើឡើងដើម្បីចែករំលែកអំពីផលប៉ះពាល់នៃគម្រោងដែលអាចកើតមានឡើង ចំពោះសេដ្ឋកិច្ចមូលដ្ឋាន រួមមានការប្រកបរបររបស់ប្រជាពលរដ្ឋមូលដ្ឋានជាដើម និងពិភាក្សាលើការកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាន និងការបង្កើនគុណប្រយោជន៍រួមជូនដល់សហគមន៍មូលដ្ឋាន។ បន្ថែមលើនេះ រាជរដ្ឋាភិបាលអាចពិចារណាយកការដាក់ឱ្យដំណើរការខ្សែរថយន្តក្រុងអគ្គិសនីជាដំណាក់កាលៗ និងផ្ដល់គន្លងផ្លូវអាទិភាពសម្រាប់រថយន្តក្រុង ដែលប៉ះពាល់តិចតួចបំផុតដល់ក្រុមអ្នកប្រកបរបររ៉ឺម៉កកង់បី។ ចំពោះការគ្រប់គ្រងអាគុយ រាជរដ្ឋាភិបាល ត្រូវរៀបចំផែនការច្បាស់លាស់មួយ ក្នុងការគ្រប់គ្រងសំណល់អាគុយដែលត្រូវបោះចោល ឬកែច្នៃឡើងវិញ ដោយអាចសហការជាមួយរោងចក្រកែច្នៃអាគុយ និង/ឬដៃគូផ្គត់ផ្គង់អាគុយ។ |
19. ការប្រែប្រួលអាកាសធាតុ |
ក. តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ឬ ទេ?
|
ប្រសិនបើទាក់ទងនឹងការប្រែប្រួលអាកាសធាតុ សូមជ្រើសរើស
|
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
|
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
|
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
ភាគរយ
|
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
15. Road improvement (including Climate Change proofing) | ១៥. ការកែលម្អផ្លូវថ្នល់ រួមមានការគិតគូរពីការប្រែប្រួលអាកាសធាតុ
|
100
|
ទាក់ទងខ្លាំង
|
20. ការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយ |
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?) |
គម្រោងនេះ នឹងរួមបញ្ចូលនូវផែនការសមភាពយេនឌ័រ តាមរយៈការបែងចែកភាគរយនៃការងារមួយចំនួនដូចជាអ្នកបើកបរ ឬជាបុគ្គលិកថែទាំ ឱ្យទៅនិយោជិកស្ត្រី។ សំខាន់ជាងនេះទៅទៀត ស្ត្រី ចាស់ជរា និងជនពិការនឹងអាចធ្វើដំណើរដោយសុវត្ថិភាពនៅក្នុងទីក្រុង។ |
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?) |
វិទ្យាស្ថានកំណើនបៃតងសាកល (GGGI) បាននិងកំពុងផ្ដល់ការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់បម្លាស់ទីបៃតង តាមរយៈការប្រើប្រាស់ម៉ូតូអគ្គិសនី ដែលស្ថិតក្រោមគម្រោងរបស់ Green Climate Fund (GCF) ពីព្រោះវិស័យដឹកជញ្ជូន នឹងក្លាយជាភ្នាក់ងារដែលរួមចំណែកបំភាយឧស្ម័នផ្ទះកញ្ចក់ខ្លាំងជាងគេនៅឆ្នាំ ២០៥០ នៅក្នុងប្រទេស។ ដោយបន្ថែមពីលើគម្រោងបម្លាស់ទីបៃតង ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយ GGGI ក្នុងការវាយតម្លៃលើលទ្ធភាពក្នុងការដាក់ឱ្យដំណើរការរថយន្តក្រុងអគ្គិសនីនៅក្នុងក្រុងសៀមរាប ដោយផ្អែកលើជំនាញបច្ចេកទេសរបស់មន្ត្រីក្នុងក្រសួង និងបទពិសោធន៍របស់GGGI ក្នុងការសិក្សាលើលទ្ធភាពនេះនៅក្នុងប្រទេសណេប៉ាល់ ហ្សដានី និងឡាវរួចមកហើយ។
ក្រុងសៀមរាប មិនទាន់មានសេវាដឹកជញ្ជូនសាធារណៈ និងអាជ្ញាធរដែលមានបទពិសោធន៍ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងការដឹកជញ្ជូនសាធារណៈនៅមានកម្រិត។ កង្វះខាតអង្គភាពសម្រាប់ការអនុវត្តគម្រោងបែបនេះ គឺជាហានិភ័យមួយ ពីព្រោះថាគម្រោងនេះ នឹងមិនមែនត្រឹមតែជាការដឹកជញ្ជូនតាមរថយន្តក្រុងប្រកបដោយចីរភាពប៉ុណ្ណោះទេ តែថែមទាំងរួមបញ្ចូលនូវបច្ចេកវិទ្យាថ្មីៗផងដែរ ដែលទាំងនេះ នឹងទាមទារឱ្យមានការចូលរួមជាជំនួយផ្នែកបច្ចេកទេសពីអង្គភាពពាក់ព័ន្ធនានា។ ក្នុងន័យនេះ សិក្ខាសាលាកសាងសមត្ថភាពមួយចំនួន នឹងត្រូវធ្វើឡើង ដើម្បីអនុវត្តគម្រោង៖
•វគ្គបណ្តុះបណ្ដាលផ្នែកបច្ចេកទេស ដើម្បីកសាងសមត្ថភាពមន្ត្រីក្នុងស្ថាប័នពាក់ព័ន្ធ សំដៅបង្កើតឱ្យមានអាជ្ញាធរ ឬ អង្គភាពមួយដែលគ្រប់គ្រងលើប្រតិបត្តិការដឹកជញ្ជូនរថយន្តក្រុងសាធារណៈ
•វគ្គកសាងសមត្ថភាព ដើម្បីបណ្ដុះបណ្ដាលអ្នកបើកបរ អ្នកបច្ចេកទេស និងថែទាំ ។ល។ លើប្រតិបត្តិការរថយន្ត ក្រុងអគ្គិសនី និងស្ថានីយសាកថ្ម។
|
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង) |
កិច្ចព្រមព្រៀងរវាងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងGGGI ក្នុងការគាំទ្រកិច្ចការអនុវត្តការសិក្សាវាយតម្លៃបឋមលើគម្រោងរថយន្តក្រុងអគ្គិសនីនៅក្រុងសៀមរាប ដែលជាគម្រោងវិនិយោគ ស្ថិតក្រោមការអនុវត្តដោយនាយកដ្ឋានដឹកជញ្ជូនសាធារណៈក្រុង ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីកិច្ចប្រជុំរវាងនាយកដ្ឋានដឹកជញ្ជូនសាធារណៈក្រុង និងGGGI។ ស្ថិតក្រោមកិច្ចព្រមព្រៀងនេះ GGGI បានអនុវត្តការសិក្សាបឋម ខណៈដែលអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានផ្ដល់នូវការគាំទ្រផ្នែកយុទ្ធសាស្ត្រ និងការសម្របសម្រួលជាមួយអាជ្ញាធរ និងភាគីពាក់ព័ន្ធ។ នាយកដ្ឋានដឹកជញ្ជូនសាធារណៈក្រុង បានផ្ដល់ជូននូវព័ត៌មានបឋមនៃខ្សែរត់៣ខ្សែ សម្រាប់GGGIក្នុងការវិភាគ ដោយយោងលើ “ការសិក្សាលើលទ្ធភាពនៃការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុងនៅក្នុងខេត្តសៀមរាប” ដែលបានធ្វើឡើងនៅក្នុងឆ្នាំ២០១៩-២០២០។ GGGI និងនាយកដ្ឋានដឹកជញ្ជូនសាធារណៈក្រុង បានចុះសិក្សាក្នុងខេត្តសៀមរាបចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីធ្វើការពិភាក្សា និងពិគ្រោះជាមួយអាជ្ញាធរ និងភាគីពាក់ព័ន្ធ ក្នុងកម្រិតខេត្ត និងក្រុង ក៏ដូចជាដើម្បីប្រមូលទិន្នន័យ ធ្វើការរាប់ចរាចរណ៍ និងសម្ភាសន៍ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាបផងដែរ។ |
24. អាទិភាពរបស់គម្រោង
:
(បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
|
1
|
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ) |
កំពុងស្ថិតក្នុងការពិភាក្សាបន្តទៀត ម្យ៉ាងវិញទៀត GGGI និងKOICA បានផ្ដល់នូវថវិកាសម្រាប់ធ្វើការចុះសិក្សាបុរេសមិទ្ធិលទ្ធភាពកន្លងមកវាយតម្លៃបឋម។ |
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) |
1.
1-MPWT.GDLT.MOU(GGGI).pdf
|
ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ
( គិតជាពាន់ដុល្លារអាមេរិក )
|
|