PIP No:
1237
|
1. ឈ្មោះគម្រោង (ENG):
Capacity Building for Promotion of Transport and Logistics Competitiveness at Cambodia-Vietnam Border and Cambodia-Thai Border through Improvement of Cross-border Facilities in Cambodia
|
ឈ្មោះគម្រោងៈ
ការពង្រឹងសមត្ថភាពសម្រាប់ជំរុញភាពប្រកួតប្រជែងក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្មនៅច្រកទ្វារព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម តាមរយៈការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រឆ្លងកាត់ព្រំដែននៅកម្ពុជា
|
2. កាលបរិច្ឆេទគម្រោង: |
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :
|
កាលបរិច្ឆេទបញ្ចប់គម្រោង :
|
|
4. ស្ថាប័នទទួលខុសត្រូវ::
ក្រសួងសាធារណការនិងដឹកជញ្ជូន
|
RESPONSIBLE UNIT:
General Department of Logistics
|
អង្គភាពទទួលខុសត្រូវ:
អគ្គនាយកដ្ឋានភ័ស្ដុភារកម្ម
|
5. ស្ថានភាពគម្រោង
គម្រោងសម្រាប់អនុវត្តផ.យ.អ.ជ.
|
|
ព័ត៌មានលម្អិតអំពីគម្រោង
|
|
6. ប្រភេទគម្រោង:
|
7. ប្រភពហិរញ្ញប្បទាន
|
8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ: |
|
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ: |
ការអភិវឌ្ឍធនធានមនុស្សនិងការពង្រឹងស្ថាប័នតាមរយៈអនុវត្តការងារសម្របសម្រួល និងការរៀនសូត្រដោយការអនុវត្តជាមួយនឹងគម្រោងដែលបានស្នើសុំនេះ។ ការរៀបចំឯកសារ និងរបាយការណ៍នៃការរកឃើញសំខាន់ៗ ដែលជាផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តគម្រោងនៃការណែនាំអំពីប្រព័ន្ធដាក់ចំណាត់ថ្នាក់នៅក្នុងឧស្សាហកម្មភ័ស្តុភារកម្ម ឱ្យមានអំណោយផលបរិស្ថាន និងការប្រកួតប្រជែងដោយយុត្តិធម៌ទៅលើការអភិវឌ្ឍ វិស័យភស្តុភារកម្ម និងសម្រាប់អ្នកផ្តល់សេវាកម្មភ័ស្តុភារកម្ម។ |
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា |
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
|
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):
|
|
|
|
|
12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង) |
|
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង) |
គម្រោងនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងការដឹកជញ្ជូន និងរំហូរពាណិជ្ជកម្មឆ្លងកាត់ព្រំដែនអន្តរជាតិ ។
គោលបំណងសំខាន់ៗនៃគម្រោងស្នើសុំនេះ រួមមាន៖
• សិក្សា និងពិនិត្យលើសក្តានុពលនៃច្រកទ្វារព្រំដែន និងទីតាំងដែលមានសក្តានុពលក្នុងការបើកច្រកទ្វារព្រំដែន ថ្មី ដើម្បីបង្កើនការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ក៏ដូចជាទាក់ទាញវិនិយោគពីអន្តរជាតិ
• ពិនិត្យមើលលើ លទ្ធភាពក្នុងការពង្រីកវិសាលភាព នៃច្រកទ្វារព្រំដែន តាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងផ្នែកទន់
• ពិនិត្យមើលលើ លទ្ធភាពក្នុងការជំរុញបើកច្រកទ្វារថ្មី ដែលអាចជួយទាក់ទាញរំហូរពាណិជ្ជកម្មនៅក្នុងតំបន់
រៀបចំផែនការ និងអនុវត្តសាកល្បង នូវការពង្រីកវិសាលភាពនៃច្រកព្រំដែន ផ្អែកតាមរបាយការណ៍ដែលបានសិក្សា។ |
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង) |
គម្រោងនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងការដឹកជញ្ជូន និងរំហូរពាណិជ្ជកម្មឆ្លងកាត់ព្រំដែនអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍវិស័យភស្តុភារកម្មនៅប្រទេសកម្ពុជា ជាពិសេសនៅតំបន់ព្រំដែន តាមរយៈការសិក្សាលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្នែកទាន់ និងរឹង។ គម្រោងនេះមានធាតុផ្សំសំខាន់រួមមានដូចខាងក្រោម៖
• ការចុះសិក្សា
- ប្រមូលទិន្នន័យជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីកំណត់នូវចំណុចគន្លិះ និងសូចនាករសម្រាប់ធ្វើការវាស់វែងលើសក្តានុពលនៃច្រកទ្វារព្រំដែនសំខាន់នៅប្រទេសកម្ពុជា ដែលអាចជាមូលដ្ឋានក្នុងការប្រៀបធៀប និងវិភាគលើសមត្ថភាព និងសក្តានុពលសម្រាប់ច្រកផ្សេងទៀត ដែលនឹងធ្វើការអភិវឌ្ឍបន្ថែមនៅថ្ងៃអនាគត
- ការចុះពិនិត្យលើទីតាំងជាក់ស្តែង និងទីតាំងភូមិសាស្ត្រនៅតំបន់ច្រកព្រំដែន
- ការចុះរាប់ស្ថិតិចរាចរនៅច្រកព្រំដែនដែលកំពុងធ្វើដំណើឆ្លងកាត់ច្រក
• ការរៀបចំរបាយការណ៍សិក្សា
- រៀបចំសេចក្តីព្រាងរបាយការណ៍សិក្សាការជំរុញភាពប្រកួតប្រជែងក្នុងវិស័យដឹកជញ្ជូន និងភ័ស្តុភារកម្មនៅច្រកទ្វារព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម តាមរយៈការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រឆ្លងកាត់ព្រំដែន ដែលតម្រូវឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកទាន់ និងរឹង ដែលគាំទ្រដល់ការអភិវឌ្ឍនៅច្រកព្រំដែន រួមបញ្ចូលទាំងស្តង់ដារបច្ចេកទេសដែលពាក់ព័ន្ធនឹងប្រទេសជិតខាង
- រៀបចំកិច្ចប្រជុំបច្ចេកទេសជាមួយភាគីពាក់ព័ន្ធដើម្បីប្រមូលនូវព័ត៌មានត្រឡប់ ឬធាតុចូលបន្ថែម
- កែសម្រួល និងរៀបចំជារបាយការណ៍ចុងក្រោយ
• រៀបចំសិក្ខាសាលា
- រៀបចំសិក្ខាសាលាផ្សព្វផ្សាយលើរបាយការណ៍សិក្សាជាផ្លូវការទៅកាន់ភាគីពាក់ព័ន្ធ ឬ អាជ្ញាធរ ដើម្បីផ្សព្វផ្សាយនូវគម្រោងអភិវឌ្ឍន ឬបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធបន្ថែមដើម្បីពង្រីងច្រកព្រំដែន ដែលធ្វើប្រសើរឡើងការដឹកជញ្ជូន និងភ័ស្តុភារកម្មឆ្លងកាត់ព្រំដែន ដោយផ្អែកលើរបាយការណ៍សិក្សានេះ។ |
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍) |
• ដោយសារតែមានការបង្កើតក្រុមប្រឹក្សាជាតិភ័ស្តុភារកម្ម និងគណកម្មាធិការជាតិភ័ស្តុភារកម្ម ដែលមានអគ្គ-នាយកដ្ឋានភ័ស្តុភារកម្មជាលេខាធិការដ្ឋាន ជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការជម្រុញការអភិវឌ្ឍវិស័យភ័ស្តុភារកម្ម ហើយសមត្ថភាពគ្រប់គ្រងរបស់អគ្គនាយកដ្ឋានភស្តុភារកម្ម តម្រូវឱ្យមានការពង្រឹង សមត្ថភាពបន្ថែម ដើម្បីឱ្យការអនុវត្តការងារប្រកបដោយប្រសិទ្ធិភាព
• ការអភិវឌ្ឍវិស័យភ័ស្តុភារកម្ម ក៏ត្រូវបានដាក់បញ្ចូលក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ របស់រាជរដ្ឋាភិបាល។
• ដោយសេដ្ឋកិច្ចនៃប្រទេសកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ ការកើនឡើងនៃរំហូរទំនិញ អ្នកដំណើរ និងសេវាកម្ម ក៏មានការរីកចម្រើនខ្លាំងដែរ ពិសេសនៅតាមច្រកព្រំដែន ដែលតម្រូវឱ្យមាននូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រដែលមានសមត្ថភាព និងប្រសិទ្ធភាព |
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង) |
• ដោយហេដ្ឋារចនាសម្ព័ន្ធមានគុណភាព និងសមត្ថភាព នាំអោយរំហូរពាណិជ្ជកម្មមានការកើនឡើង និងទាក់ទាញនូវវិនិយោគ ដែលជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសកម្ពុជា
• សេវាកម្មភ័ស្តុភារកម្ម និងដឹកជញ្ជូនមានការរីកចម្រើន និងមានគុណភាពស្តង់ដារធៀបនឹងប្រទេសជិតខាងដោយសារការជំរុញ និងគាំទ្រពីហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅតាមច្រកព្រំដែន
• ភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធសំខាន់ៗផ្សេងទៀត អាចប្រើរបាយការណ៍លទ្ធផលនៃគម្រោងនេះជាឯកសារជំនួយស្មារតីរបស់ខ្លួនសម្រាប់បម្រើការងារ និងផលប្រយោជន៍ផ្ទាល់ខ្លួននានា |
17. ការសិក្សាសមិទ្ធិលទ្ធភាព |
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
|
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?) |
គម្រោងនេះនឹងមិនមានសកម្មភាពណាមួយ ដែលនឹងជះឥទ្ធិពលអវិជ្ជមានដល់សង្គម និង/ឬ បរិស្ថានឡើយ។ |
19. ការប្រែប្រួលអាកាសធាតុ |
ក. តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ឬ ទេ?
|
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
|
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
|
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
ភាគរយ
|
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
|
|
|
20. ការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយ |
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?) |
តុល្យភាពយេនឌ័រ និងការបញ្ជ្រាបយេនឌ័រនឹងត្រូវយកចិត្តទុកដាក់នៅក្នុងគម្រោងនេះ។ |
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?) |
ក្រសួងមានអ្នកជំនាញដែលមានជំនាញនិងបទពិសោធន៍ខ្លះៗ ប៉ុន្តែអ្នកឯកទេសអន្តរជាតិតម្រូវឱ្យមានការជួយផ្ទេរជំនាញនិងចំណេះដឹង ដើម្បីពន្លឿនប្រសិទ្ធភាពនៃការសិក្សាលើសក្តានុពលនៃច្រកទ្វារព្រំដែន និងហេដ្ឋារចនាម្ព័ន្តរូបវន្តគាំទ្រ។
|
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង) |
|
24. អាទិភាពរបស់គម្រោង
:
(បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
|
20
|
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ) |
កំពុងស្វែងរកម្ចាស់ជំនួយ |
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) |
ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ
( គិតជាពាន់ដុល្លារអាមេរិក )
|
|