សន្លឹកព័ត៌មានរបស់គម្រោង

ផ្នែក A: ព័ត៌មានមូលដ្ឋានរបស់គម្រោង

( ត្រូវបំពេញគ្រប់ចំណុចទាំងអស់ )
PIP No: 1253
1. ឈ្មោះគម្រោង (ENG): Facilitating Comprehensive Water Quality Management Plan in the Mekong Basin through Capacity Development for Officer at Sub-national Level and Public Awareness
    ឈ្មោះគម្រោងៈ កិច្ចសម្របសម្រួលផែនការគ្រប់គ្រងគុណភាពទឹកដែលមានលក្ខណៈទូលំទូលាយនៅតំបន់អាង ទន្លេមេគង្គតាមរយៈការពង្រឹងសមត្ថភាពមន្រ្តីថ្នាក់ក្រោមជាតិ និងជំរុញការចូលរួមជាសាធារណៈ
2. កាលបរិច្ឆេទគម្រោង:
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :

01/06/22

កាលបរិច្ឆេទបញ្ចប់គម្រោង :

06/30/2024

3. ចំណាយគម្រោងសរុប:
$

338400

4. ស្ថាប័នទទួលខុសត្រូវ::

ក្រសួងបរិស្ថាន

RESPONSIBLE UNIT:

Department of Water Quality Management, General Department of Environmental Protection, Ministry of Environment

អង្គភាព​ទទួល​ខុស​ត្រូវ:

នាយកដ្ឋានគ្រប់គ្រងគុណភាពទឹក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន

5. ស្ថានភាពគម្រោង

គម្រោងដែលបានលុបចោល


ព័ត៌មានលម្អិតអំពីគម្រោង


6. ប្រភេទគម្រោង:

7. ប្រភពហិរញ្ញប្បទាន

8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ:
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ:
(១)រៀបចំគោលការណ៍ណែនាំ(វិធីសាស្រ្ត) បច្ចេកទេសស្តីពីការកំណត់បន្ទុកបំពុលដែលហូរចូលតំបន់ទឹកសាធារណៈ អាងទន្លេមេគង្គ (២)ចូលរួមចំណែកក្នុងការពង្រឹងការគ្រប់គ្រងគុណភាពទឹកសាធារណៈ និងសុខភាពសាធារណៈ ប្រកបដោយចីរភាព។
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):

12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង)
គ្រប់ខេត្តក្រុង បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង
កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កែប
កោះកុង ក្រចេះ មណ្ឌលគិរី ឧត្តរមានជ័យ ប៉ៃលិន
រាជធានីភ្នំពេញ ព្រះសីហនុ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់
រតនគិរី សៀមរាប ស្ទឹងត្រែង ស្វាយរៀង តាកែវ
ត្បូងឃ្មុំ​
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង)
(១)ចុះប្រមូលព័ត៌មាន ទិន្នន័យប្រភពបំពុលទឹក និងប្រមូលសំណាកទឹកមកធ្វើការវិភាគនៅមន្ទីរពិសោធន៍ ក្រសួង បរិស្ថាន (២) សិក្សាវិភាគ ត្រួតពិនិត្យវាយតម្លៃព័ត៌មាន ទិន្នន័យ និងលទ្ធផលវិភាគសំណាកទឹក (៣) ពិនិត្យលើ ក្របខណ្ឌលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន (៤) រៀបចំកសាងឯកសារគោលការណ៍ណែនាំ (វិធីសាស្រ្ត) បច្ចេកទេស ស្តីពីការកំណត់បន្ទុកបំពុលដែលហូរចូល តំបន់ទឹកសាធារណៈអាងទន្លេមេគង្គ (៥) ពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រោមជាតិ និងជម្រុញការចូលរួមជាសាធារណៈ។
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង)
នាយកដ្ឋានគ្រប់គ្រងគុណភាពទឹកនឹងចូលរួមជាមួយអ្នកជំនាញការ ដើម្បីប្រមូលទិន្នន័យប្រភពបំពុលរបស់ ក្រុង/ខេត្តគោលដៅ និងរៀបចំសៀវភៅគោលការណ៍ណែនាំបច្ចេកទេសដើម្បីប៉ាន់ប្រមាណបន្ទុកបំពុល។
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍)
គម្រោងផ្តោតទៅលើការសិក្សាបន្ទុកបំពុលដែលហូរចូលក្នុងអាងទន្លេមេគង្គដែលអាចធ្វើឱ្យមានការប៉ះពាល់ ធ្ងន់ធ្ងរដល់ បរិស្ថានទឹកក្នុងអាងទន្លេមេគង្គ។
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង)
១- ប្រជាជនដែលរស់នៅតាមអាងទន្លេ ២- ប្រជាជនដែលអាស្រ័យផល(ប្រភពអាហារ)ពីអាងទន្លេ ៣- អ្នករៀបចំផែនការគ្រប់គ្រង ៤- អ្នកសិក្សាស្រាវជ្រាវអាចប្រើប្រាស់ទិន្នន័យនេះសម្រាប់ការសិក្សាបន្ត។
17. ការសិក្សាសមិទ្ធិលទ្ធភាព
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?)
គម្រោងនេះពុំមានផលប៉ះពាល់លើប្រជាជន និងបរិស្ថាននោះទេ ប៉ុន្តែវាពិតជាចូលរួមចំណែកជួយដល់ការកាត់បន្ថយ ភាពក្រីក្រ តាមរយៈការធានាបានសុវត្ថិភាពទឹកបឹងទន្លេសាបមិនទទួលរងការបំពុល ដែលបង្កឱ្យមានផលប៉ះពាល់ដល់ សុភាពសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
19. ការប្រែប្រួល​អាកាសធាតុ​
ក. តើ​សកម្មភាព ​ឬ ធាតុ​ចេញ​របស់​គម្រោង​ទាក់​ទង​នឹងការប្រែប្រួល​អាកាសធាតុ​ ឬ ទេ?
ប្រសិន​បើ​ទាក់​ទង​នឹងការ​ប្រែប្រួល​អាកាស​ធាតុ​ សូម​ជ្រើសរើស​
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
ភាគរយ
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
17. Water quality (general) | ១៧. គុណភាពទឹក (ទូទៅ)
95
ទាក់ទងខ្លាំង
20. ការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ
តើ​សកម្មភាព​​ ឬ ធាតុចេញ​របស់​គម្រោង​ទាក់ទង​នឹងការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ​ដែរ ឬ ទេ?
តើ​សកម្មភាព ​ឬ​ ធាតុចេញ​របស់​គម្រោង​ទាក់​ទង​ការកាត់បន្ថយ​ហានិភ័យ ​និង​គ្រោះមហន្តរាយ​ដែរ​ ឬ​ ទេ?
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?)
តួនាទីរបស់បុរសនិងស្រ្តី ពិតជាមានសារៈសំខាន់ក្នុងការចូលរួមការថែរក្សា ការពារ និងទប់ស្កាត់ការបំពុលទឹក ពិសេស ស្ត្រីផ្តល់អាទិភាពក្នុងការចូលរួម តាមរយៈសកម្មភាពបញ្ជ្រាបការអប់រំជាអាថ៌ កុំបោះចោលសំរាម សំណល់រឹង ការហាមឃាត់ចាកសារធាតុគីមីពុលក្នុងទឹក កុំបង្ហូរ ឬ ចាក់សំណល់រាវមានសារធាតុពុលក្នុងទឹក។
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?)
មានធនធានមនុស្ស និងសមត្ថភាពជំនាញ និងបទពិសោន៍គ្រប់គ្រាន់ ក្នុងការសហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា កម្ពុជា និងជំនាញការនៃអង្គការភាពជាដៃគូរបរិស្ថានទឹកក្នុងតំបន់អាស៊ីសម្រាប់អនុវត្តគម្រោង។
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង)
នេះជាគម្រោងថ្មី និងកំពុងស្វែងរកជំនួយគាំទ្រ។
24. អាទិភាពរបស់គម្រោង : (បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
3
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ)
កំពុងស្វែងរកមូលនិធិពីដៃគូរអភិវឌ្ឍនានា។
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)

ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ

( គិតជាពាន់ដុល្លារអាមេរិក )
ចំណាយវិនិយោគ20232024202520262027Total in 2025 - 2027ថវិកាចរន្ត
ចំណាយប្រតិបត្តិ
បៀវត្សរ៍
សម្ភារៈនិងរដ្ឋបាល
ផ្សេងៗ
ចំណាយមូលធន
ការសាងសង់
សេវាប្រឹក្សា
ទព្វសម្ភារៈ
ការបណ្តុះបណ្តាល
ផ្សេងៗ
ចំណាយសរុប
ប្រភពហិរញ្ញប្បទាន20232024202520262027Total in 2025 - 2027ថវិកាចរន្ត
ចំណូលពីគម្រោង
ថវិកាជាតិ
សាច់ប្រាក់សុទ្ធ
ធនធានផ្សេងៗ
ហិរញ្ញប្បទាន របស់ដែគូអភិវឌ្ឍ
សរុបហិរញ្ញប្បទាន ដែលបានសន្យាផ្តល់
តម្រូវហិរញ្ញប្បទាន បំពេញបន្ថែម

​មតិយោបល់លើគម្រោង

27.
ត្រីមាស ការចំណាយ សមិទ្ធិផលជាភាគរយ ការបរិយាយដំណើរការវិវឌ្ឍន៍ User
ត្រីមាសទី១ 0 0
ត្រីមាសទី២ 0 0
ត្រីមាសទី៣ 0 0
ត្រីមាសទី៤ 0 0
Total 0 0