សន្លឹកព័ត៌មានរបស់គម្រោង

ផ្នែក A: ព័ត៌មានមូលដ្ឋានរបស់គម្រោង

( ត្រូវបំពេញគ្រប់ចំណុចទាំងអស់ )
PIP No: 1251
1. ឈ្មោះគម្រោង (ENG): Strengthening Air and Climate Pollution Management in Cambodia
    ឈ្មោះគម្រោងៈ ការពង្រឹងការគ្រប់គ្រងការបំពុលខ្យល់ និងបរិយាកាសនៅកម្ពុជា
2. កាលបរិច្ឆេទគម្រោង:
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :

31/12/20

កាលបរិច្ឆេទបញ្ចប់គម្រោង :

12/31/2022

3. ចំណាយគម្រោងសរុប:
$

216679

4. ស្ថាប័នទទួលខុសត្រូវ::

ក្រសួងបរិស្ថាន

RESPONSIBLE UNIT:

Department of Air Quality and Noise Management, Directorate General of Environmental Protection, Ministry of Environment

អង្គភាព​ទទួល​ខុស​ត្រូវ:

នាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់និងសំឡេងអគ្គនាយកដ្ឋានគាំពារ បរិស្ថាន

5. ស្ថានភាពគម្រោង

គម្រោងដែលបានបញ្ចប់


ព័ត៌មានលម្អិតអំពីគម្រោង


6. ប្រភេទគម្រោង:

7. ប្រភពហិរញ្ញប្បទាន

8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ:
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ:
គម្រោងនេះនឹងគាំទ្រដល់ផែនការខ្យល់ស្អាតដោយប្រើប្រាស់ឧបករណ៍ដើម្បីត្រួតពិនិត្យប្រភពបំពុលនិងគុណភាពខ្យល់នៅក្នុងតំបន់និងផ្តល់ការយល់ដឹងកាន់តែច្បាស់អំពីការបំភាយឧស្ម័នចេញពីប្រភពបំពុលបរិយាកាស។ វាក៏នឹងគាំទ្រផងដែរ ក្នុងការបង្កើតក្រុមការងារអន្តរក្រសួងក្នុងការអភិវឌ្ឍគោលនយោបាយ និងបទប្បញ្ញត្តិជាតិ។
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):

12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង)
គ្រប់ខេត្តក្រុង បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង
កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កែប
កោះកុង ក្រចេះ មណ្ឌលគិរី ឧត្តរមានជ័យ ប៉ៃលិន
រាជធានីភ្នំពេញ ព្រះសីហនុ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់
រតនគិរី សៀមរាប ស្ទឹងត្រែង ស្វាយរៀង តាកែវ
ត្បូងឃ្មុំ​
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង)
ដើម្បីលើកកម្ពស់ការត្រួតពិនិត្យ និងការគ្រប់គ្រងការបំពុលបរិយាកាស និងអាកាសធាតុដោយបង្កើន សមត្ថភាពរបស់មន្ត្រីនាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់និងសំឡេង និងមន្ទីរខេត្តនៃក្រសួងបរិស្ថាន និងធ្វើឲ្យ ប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការអន្តរក្រសួងស្តីពីគោលនយោបាយទាក់ទងនឹងសកម្មភាព ។
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង)
១. ការធ្វើវិសោធនកម្មអនុក្រឹត្យ ស្តីពីការគ្រប់គ្រងការបំពុលខ្យល់ និងរំខានដោយសំឡេង និងការគ្រប់គ្រងរំញ័រ ក្រោមការសម្របសម្រួលរបស់នាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់និងសំឡេង ២. បង្កើតទម្រង់ទិន្នន័យស្តីពីការត្រួតពិនិត្យ និងបណ្តុះបណ្តាលគុណភាពបរិយាកាសដល់មន្រ្តីនាយកដ្ឋាន គ្រប់គ្រងគុណភាពខ្យល់និងសំឡេង ៣. ការសាកល្បងសារធាតុបំពុលខ្យល់មានអាយុខ្លីក្នុងបរិយាកាស (SLCPs) ពិសេសលើកាបូនខ្មៅ និងការ បំពុលខ្យល់ពីប្រភពអចល័ត និងការពង្រឹងសមត្ថភាពលើផែនការគ្រប់គ្រងគុណភាពខ្យល់ និងការកាត់បន្ថយសារធាតុ បំពុលខ្យល់មានអាយុខ្លីក្នុងបរិយាកាស (SLCPs) នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍)
កម្ពុជាមានបញ្ហាប្រឈម និងបញ្ហាដែលត្រូវដោះស្រាយរួមមាន៖ - ទំនោរនៃការបង្កើនកម្រិតនៃការបំពុលខ្យល់នៅក្នុងបរិយាកាស - អនុក្រឹត្យបច្ចុប្បន្នមិនទាន់ឆ្លើយតបទៅនឹងកម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងស្ថានភាពបច្ចុប្បន្ននៃការបំពុល បរិស្ថាន - មិនទាន់មានការបំពាក់គ្រប់គ្រាន់នូវឧបករណ៍ត្រួតពិនិត្យ SLCP និងការបំពុលបរិយាកាសពីប្រតិបត្តិករធ្យូងថ្ម របស់រោងចក្រលើវិធានការកាត់បន្ថយដែលមានសក្តានុពល - មិនមានទម្រង់ទិន្នន័យសម្រាប់ការត្រួតពិនិត្យគុណភាពខ្យល់និងការបំភាយឧស្ម័នបំពុលបរិស្ថានពីឧស្សាហកម្ម និងសមត្ថភាពប្រើប្រាស់ប្រព័ន្ធនៅមានកម្រិត។
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង)
១. គម្រោងនេះនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដែលមានស្រាប់របស់នាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់និងសំឡេង។ ២. គាំទ្រក្នុងការបង្កើតក្រុមការងារអន្តរក្រសួងក្នុងការអភិវឌ្ឍគោលនយោបាយនិងបទប្បញ្ញត្តិជាតិ។ ៣. គាំទ្រដល់ការគ្រប់គ្រងគុណភាពខ្យល់សាធារណៈនិងការការពារសុខភាពសាធារណៈ។
17. ការសិក្សាសមិទ្ធិលទ្ធភាព
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?)
សំឡេងចេញពីសហគមន៍ដែលរងផលប៉ះពាល់ជាពិសេសស្ត្រី និងក្រុមងាយរងគ្រោះនឹងត្រូវបានគេលើកឡើង ក្នុងអំឡុងពេលចុះបេសកកម្មអង្កេតតាមដាននិងត្រូវបានគេចាត់ទុកថាជាធាតុចូលដ៏សំខាន់សម្រាប់គោលនយោបាយ និងការអភិវឌ្ឍបទបញ្ញត្តិ។ គម្រោងនេះនឹងផ្តល់នូវផលវិជ្ជមានដល់សុខភាពប្រជាជននៅទីតាំងគម្រោង (ទីតាំង ត្រួតពិនិត្យគុណភាពខ្យល់) ហើយក្រុមអ្នកក្រ និងក្រុមងាយរងគ្រោះនឹងទទួលបានអត្ថប្រយោជន៍សុខភាពពីវិធាន ការណ៍គ្រប់គ្រងការបំពុលបរិស្ថានដែលបានអនុវត្តដោយរដ្ឋាភិបាល។ ហេតុនេះ គម្រោងនេះនឹងចូលរួមចំណែក កាត់បន្ថយភាពក្រីក្រ។
19. ការប្រែប្រួល​អាកាសធាតុ​
ក. តើ​សកម្មភាព ​ឬ ធាតុ​ចេញ​របស់​គម្រោង​ទាក់​ទង​នឹងការប្រែប្រួល​អាកាសធាតុ​ ឬ ទេ?
ប្រសិន​បើ​ទាក់​ទង​នឹងការ​ប្រែប្រួល​អាកាស​ធាតុ​ សូម​ជ្រើសរើស​
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
ភាគរយ
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
14. Emissions reduction (as a secondary objective) | ១៤. ការកាត់បន្ថយការបញ្ចេញឧស្ម័ន
65
ទាក់ទងមធ្យម
20. ការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ
តើ​សកម្មភាព​​ ឬ ធាតុចេញ​របស់​គម្រោង​ទាក់ទង​នឹងការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ​ដែរ ឬ ទេ?
តើ​សកម្មភាព ​ឬ​ ធាតុចេញ​របស់​គម្រោង​ទាក់​ទង​ការកាត់បន្ថយ​ហានិភ័យ ​និង​គ្រោះមហន្តរាយ​ដែរ​ ឬ​ ទេ?
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?)
គម្រោងនេះមិនប៉ះពាល់ដល់តួនាទីបុរសនិងស្ត្រីទេ ប៉ុន្តែស្រ្តីត្រូវបានលើកទឹកចិត្តឲ្យមានការចូលរួមយ៉ាងសកម្ មជាមួយនឹងការអនុវត្តគម្រោងនេះ។
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?)
គម្រោងនេះបានបង្កើតក្រុមការងារគម្រោងដោយចាត់តាំងមន្រ្តីពីនាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ និងសំឡេង ទោះយ៉ាងណាក៏ដោយ គម្រោងនេះត្រូវការជ្រើសរើសអ្នកជំនាញជាតិឬអន្តរជាតិបន្ថែម។
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង)
គម្រោងបាននឹងកំពុងដំណើរការពីដើមឆ្នាំ២០២១ និងបញ្ចប់ឆ្នាំ២០២២
24. អាទិភាពរបស់គម្រោង : (បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
5
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ)
គម្រោងនេះបានទទួលហិរញ្ញប្រទានពី សម្ព័ន្ធប្រែប្រួលអាកាសធាតុកម្ពុជា (CCCA)។
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)

ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ

( គិតជាពាន់ដុល្លារអាមេរិក )
ចំណាយវិនិយោគ20212022202320242025
Budget
Total in 2023 - 2025ថវិកាចរន្ត
BudgetActualBudgetActualBudgetActualBudgetActual
ចំណាយប្រតិបត្តិ
បៀវត្សរ៍
សម្ភារៈនិងរដ្ឋបាល
ផ្សេងៗ
ចំណាយមូលធន
ការសាងសង់
សេវាប្រឹក្សា
ទព្វសម្ភារៈ
ការបណ្តុះបណ្តាល
ផ្សេងៗ
ចំណាយសរុប
ប្រភពហិរញ្ញប្បទាន20212022202320242025
Budget
Total in 2023 - 2025ថវិកាចរន្ត
BudgetActualBudgetActualBudgetActualBudgetActual
ចំណូលពីគម្រោង
ថវិកាជាតិ
សាច់ប្រាក់សុទ្ធ
ធនធានផ្សេងៗ
ហិរញ្ញប្បទាន របស់ដែគូអភិវឌ្ឍ
CCCA
សរុបហិរញ្ញប្បទាន ដែលបានសន្យាផ្តល់
តម្រូវហិរញ្ញប្បទាន បំពេញបន្ថែម

​មតិយោបល់លើគម្រោង

27.
ត្រីមាស ការចំណាយ សមិទ្ធិផលជាភាគរយ ការបរិយាយដំណើរការវិវឌ្ឍន៍ User
ត្រីមាសទី១ 0 0
ត្រីមាសទី២ 0 0
ត្រីមាសទី៣ 0 0
ត្រីមាសទី៤ 0 0
Total 0 0