សន្លឹកព័ត៌មានរបស់គម្រោង

ផ្នែក A: ព័ត៌មានមូលដ្ឋានរបស់គម្រោង

( ត្រូវបំពេញគ្រប់ចំណុចទាំងអស់ )
PIP No: 1189
1. ឈ្មោះគម្រោង (ENG): Prison Construction Project
    ឈ្មោះគម្រោងៈ គម្រោងសាងសង់អគារពន្ធនាគារ
2. កាលបរិច្ឆេទគម្រោង:
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :

01/01/25

កាលបរិច្ឆេទបញ្ចប់គម្រោង :

12/31/2027

3. ចំណាយគម្រោងសរុប:
$

24673053.5

4. ស្ថាប័នទទួលខុសត្រូវ::

ក្រសួងមហាផ្ទៃ

RESPONSIBLE UNIT:

General Department of Prison

អង្គភាព​ទទួល​ខុស​ត្រូវ:

អគ្គនាយកដ្ឋានពន្ធនាគារ

5. ស្ថានភាពគម្រោង

គម្រោងសម្រាប់អនុវត្តផ.យ.អ.ជ.


ព័ត៌មានលម្អិតអំពីគម្រោង


6. ប្រភេទគម្រោង:

7. ប្រភពហិរញ្ញប្បទាន

8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ:
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ:
- ពន្ធនាគារមានហេដ្ឋារចនាសម្ព័ន្ធ គោរពតាមបទដ្ឋានអប្បបរមា សម្រាប់ការសាងសង់ពន្ធនាគារ ដែលបានកំណត់ដោយប្រកាស របស់ក្រសួងមហាផ្ទៃ។ - អគារ និងបន្ទប់ឃុំឃាំង ត្រូវមានពន្លឺគ្រប់គ្រាន់ មានខ្យល់ធម្មជាតិ មានបន្ទប់អនាម័យមានប្រព័ន្ធផ្គត់ផ្គង់ទឹក និងអគ្គិសនី សម្រាប់ប្រើប្រាស់នៅក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត។ - ពន្ធនាគារត្រូវមានប៉ុស្តិ៍សុខភាព មានបន្ទប់សម្រាប់ព្យាបាលជនជាប់ឃុំ មានមន្រ្តីសុខាភិបាលបំរើជាប្រចាំ។ - ពន្ធនាគារត្រូវមានកន្លែងសម្រាប់ គោរពជំនឿសាសនា មានបណ្ណាល័យ និងអគារអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់ជនជាប់ឃុំទាំង ពីរភេទដូចជា៖ ជាងកាត់ដេរសំលៀកបំពាក់បុរស ឬស្រ្តី ជាងកាត់សក់ សំអាងកាយ ដេរប៉ាក់ អ៊ុតសក់ តន្រ្តីសម័យ អ្នកចម្រៀង ភ្លេងបុរាណ គំនូរ ជាងចំលាក់ឈើ ថ្ម ជាងសំណង់ តបណ្តាញអគ្គិសនី ជាងជួសជុលកុំព្យូទ័រ រថយន្ត ម៉ូតូ ជាងផ្សារដែក ជាងកែច្នៃចង្រ្កាន ឧស្មន័ សម្រាប់ធ្វើការដាំស្លរ ។ល។ - ពន្ធនាគារត្រូវបានរៀបចំអោយមានកន្លែងហាត់ប្រាណដល់ជនជាប់ឃុំ។ - ពន្ធនាគារត្រូវមាន ផ្ទះមុខងារសម្រាប់មន្រ្តីពន្ធនាគារក្នុងអំឡុងពេលបំពេញមុខងាររបស់ខ្លួន។ - ពន្ធនាគារសំដៅកន្លែងប្រើសម្រាប់ធ្វើការឃុំឃាំងជនជាប់ឃុំតាមលិខិតឃុំខ្លួនចេញដោយអាជ្ញាធរតុលាការ រួមមានមណ្ឌលឃុំខ្លួន មណ្ឌលកែប្រែ ដែលបែងចែកទៅតាមប្រភេទដូចជា ជនត្រូវចោទ ជនជាប់ចោទ ពិរុទ្ធជន ឬ ទណ្ឌិតដែលត្រូវបានបញ្ជូនមកឃុំខ្លួននៅក្នុងពន្ធនាគារ ជនជាប់ឃុំត្រូវគោរព និងអនុវត្តតាមបទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងការណែនាំរបស់មន្រ្តីពន្ធនាគារ។
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):

12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង)
គ្រប់ខេត្តក្រុង បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង
កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កែប
កោះកុង ក្រចេះ មណ្ឌលគិរី ឧត្តរមានជ័យ ប៉ៃលិន
រាជធានីភ្នំពេញ ព្រះសីហនុ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់
រតនគិរី សៀមរាប ស្ទឹងត្រែង ស្វាយរៀង តាកែវ
ត្បូងឃ្មុំ​
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង)
- សាងសង់ឡើងវិញជំនួសនូវ អគារដែលមានសភាព ចាស់ទ្រុឌទ្រោម បាក់ប្រេះ ស្រុត សំណង់ហួសអាយុកាលដែលធ្លាប់ទទួលរងការ ខូចខាតពីសង្រ្គាមយ៉ាងដំណំកន្លងមក ។ - ដើម្បីឆ្លើយតបទៅហ្នឹងកំណើនកើនឡើងរបស់ជនជាប់ឃុំ លើសពីការព្យាករណ៍ ។ - ដើម្បីទប់ស្កាត់ការខូចខាតដែលបង្កឡើងដោយគ្រោះធម្មជាតិ ភ្លៀង ខ្យល់ព្យុះ ខ្យល់កន្ទ្រាក់ រន្ទះ ទឹកជំនន់ ការកើនឡើងកំដៅ ។ - ផ្តល់បរិយាកាសប្រកបដោយ ផាសុខភាពស្នាក់នៅរបស់ជនជាប់ឃុំ ដើម្បីកាត់បន្ថយអារម្មណ៍តានតឹង ពីការព្យាយាមចង់រត់គេច ខ្លួនចេញពីពន្ធនាគារ តាមគ្រប់រូបភាព ។ល។ - មានទីតាំងសមស្របសម្រាប់ធ្វើការអប់រំកែប្រែ បំណិនជីវិត និងស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈដល់ទណ្ឌិត។
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង)
ឆ្នាំ២០២៥ : សាងសង់ពន្ធនាគាររាជធានីភ្នំពេញ(ដំណាក់កាលទី៥) និងសាងសង់ពន្ធនាគារខេត្តកែប សាងសង់ពន្ធនាគារខេត្តបន្ទាយមានជ័យ និងមណ្ឌលអប់រំកែប្រែទណ្ឌិតបទល្មើសគ្រឿងញៀន(ខេត្តពោធិ៍សាត់) ឆ្នាំ២០២៦ : អគារពង្រីកបន្ថែមនៃមណ្ឌលអប់រំកែប្រែទី១(ភ្នំពេញ) សាងសង់ពន្ធនាគារខេត្តកណ្តាល និងសាងសង់អគារពង្រីកបន្ថែមពន្ធនាគារ ខេត្តបាត់ដំបង ឆ្នាំ២០២៧ : អគារ៦ខ្នងនៃមណ្ឌលអប់រំកែប្រែទី៣ (ត្បូងឃ្មុំ) សាងសង់ពន្ធនាគារខេត្តរតនគិរី។
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍)
ដើម្បីកាត់បន្ថយការចង្អៀតណែន លើសចំណុះ និងផ្តល់សារៈសំខាន់ បរិយាកាសដ៏សមរម្យរហូតដល់ថ្ងៃបញ្ចប់កាអនុវត្តទោស (ឧទាហរណ៏៖ ជនជាប់ឃុំ នឹងរៀនទម្លាប់រស់នៅជាមួយគ្នា ដែលអាចកាត់បន្ថយ ស្មារតីគិតខ្លី ប៉ុនប៉ងធ្វើអត្តឃាតជាដើម។
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង)
អ្នកទទួលប្រយោជន៍ផ្ទាល់៖ ­-មន្រ្តីពន្ធនាគារទាំងអស់ងាយស្រួលក្នុងការស្នាក់នៅ យាមកាម ក្នុងការគ្រប់គ្រង ឃ្លំាំមើល ស៊ើបអង្កេត ឆែកឆេរ ក្តោបរាល់សភាព ការណ៍ អសន្តិសុខទាំងឡាយភ្លាមទាន់ពេលវេលា ដែលគ្រោង នឹងបង្ករឡើង ដោយជនជាប់ឃុំ (ឧទាហរណ៏៖ ការចង់បះបោល រំដោះអ្នកទោស ការបង្កជម្លោះរវាងអ្នកទោស និងអ្នកទោស ។ល។ ­-រាល់ជនជាប់ឃុំជាស្រ្តីមានភាពកក់ក្តៅតាមរយៈ ការស្នាក់នៅក្នុងអគារជាស្រ្តីដូចគ្នា ដោយយល់សុខទុក្ខក្នុងនាមជា ស្រ្តីភេទដូចគ្នា។ អ្នកមិនទទួលប្រយោជន៍ផ្ទាល់ ­-សាច់ញ្ញាត្តិរបស់ជនជាប់ឃុំ មានអគារសម្រាប់ជួបសួរសុខទុក្ខផ្ទាល់ នៅពេលពួកគេនឹករលឹកក្រុមគ្រួសាររបស់ពួកគេ ។ ­-មេធាវីមានបន្ទប់ស្ងប់ស្ងាត់ស៊ើបសួរគ្រប់គ្រងរឿងរ៉ាវផ្សេងៗដែលពាក់ព័ន្ធនៅក្នុងបណ្តឹង ជាមួយជនជាប់ឃុំក្នុងលក្ខ័ខណ្ឌសម្ងាត់ ។ ­-ជាអគារដែលមានសុវត្ថិភាពដ៏រឹងមាំ សាងសង់ ស្របតាមស្តង់ដាបច្ចេកទេស ក៏ដូចជាទីទំនុកចិត្តដ៏កក់ក្តៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរបរិវេណពន្ធនាគារ ដែលនឹងមិនភ័យព្រួយពីការលួចរត់គេចខ្លួនចេញ ពីពន្ធនាគារជាញឹកញាប់សំដៅចូលទៅក្នុងផ្ទះ បង្ករការភិតភ័យឡើយ។
17. ការសិក្សាសមិទ្ធិលទ្ធភាព
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?)
- គម្រោងនេះមិនមានផលប៉ះពាល់ដល់ប្រជាជន និងបរិស្ថានជុំវិញពន្ធនាគារទេ ផ្ទុយទៅវិញ ថែមទាំងអាចកាត់បន្ថយភាពក្រីក្រដល់ ក្រុម គ្រួសារជនជាប់ឃុំទៀតផង។
19. ការប្រែប្រួល​អាកាសធាតុ​
ក. តើ​សកម្មភាព ​ឬ ធាតុ​ចេញ​របស់​គម្រោង​ទាក់​ទង​នឹងការប្រែប្រួល​អាកាសធាតុ​ ឬ ទេ?
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
ភាគរយ
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
20. ការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ
តើ​សកម្មភាព​​ ឬ ធាតុចេញ​របស់​គម្រោង​ទាក់ទង​នឹងការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ​ដែរ ឬ ទេ?
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?)
គម្រោងនេះគឺបានធ្វើការបែងចែកអគារឃុំឃាំង រវាងបុរស និងស្រ្តី ។ មន្រ្តីពន្ធនាគារជាស្រ្តីត្រួតពិនិត្យ និងការពាររក្សាសន្តិសុខដល់ជនជាប់ឃុំជាស្រ្តី។
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?)
គម្រោងសាងសង់ពន្ធនាគារត្រូវបានសិក្សាលម្អិតដោយមន្ត្រីជំនាញនៃការិយាល័យស្ថាបនា និងថែទាំសំណង់
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង)
ក្នុងតំបន់ខ្លះក៏ពើបប្រទះនឹងលក្ខខ័ណ្ឌធម្មជាតិដែលកើតឡើងដោយយថាហេតុ។
24. អាទិភាពរបស់គម្រោង : (បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
2
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ)
មិនមាន
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)

ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ

( គិតជាពាន់ដុល្លារអាមេរិក )
ចំណាយវិនិយោគ202320242025
Budget
2026
Estimate
2027
Estimate
Total in 2025 - 2027ថវិកាចរន្ត
BudgetActualBudgetActual
ចំណាយប្រតិបត្តិ
បៀវត្សរ៍
សម្ភារៈនិងរដ្ឋបាល
ផ្សេងៗ
ចំណាយមូលធន
ការសាងសង់
សេវាប្រឹក្សា
ទព្វសម្ភារៈ
ការបណ្តុះបណ្តាល
ផ្សេងៗ
ចំណាយសរុប
ប្រភពហិរញ្ញប្បទាន202320242025
Budget
2026
Estimate
2027
Estimate
Total in 2025 - 2027ថវិកាចរន្ត
BudgetActualBudgetActual
ចំណូលពីគម្រោង
ថវិកាជាតិ
សាច់ប្រាក់សុទ្ធ
ធនធានផ្សេងៗ
ហិរញ្ញប្បទាន របស់ដែគូអភិវឌ្ឍ
សរុបហិរញ្ញប្បទាន ដែលបានសន្យាផ្តល់
តម្រូវហិរញ្ញប្បទាន បំពេញបន្ថែម

​មតិយោបល់លើគម្រោង

27.
ត្រីមាស ការចំណាយ សមិទ្ធិផលជាភាគរយ ការបរិយាយដំណើរការវិវឌ្ឍន៍ User
ត្រីមាសទី១ 0 0
ត្រីមាសទី២ 0 0
ត្រីមាសទី៣ 0 0
ត្រីមាសទី៤ 0 0
Total 0 0