សន្លឹកព័ត៌មានរបស់គម្រោង

ផ្នែក A: ព័ត៌មានមូលដ្ឋានរបស់គម្រោង

( ត្រូវបំពេញគ្រប់ចំណុចទាំងអស់ )
PIP No: 1226
1. ឈ្មោះគម្រោង (ENG): The Registration of Small-Scale Private Forest Plantations in Cambodia
    ឈ្មោះគម្រោងៈ ចុះបញ្ជីព្រៃឯកជនខ្នាតតូច
2. កាលបរិច្ឆេទគម្រោង:
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :

01/01/20

កាលបរិច្ឆេទបញ្ចប់គម្រោង :

01/31/2022

3. ចំណាយគម្រោងសរុប:
$

249410

4. ស្ថាប័នទទួលខុសត្រូវ::

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

RESPONSIBLE UNIT:

Forestry Administration

អង្គភាព​ទទួល​ខុស​ត្រូវ:

រដ្ឋបាលព្រៃឈើ

5. ស្ថានភាពគម្រោង

គម្រោងដែលបានបញ្ចប់


ព័ត៌មានលម្អិតអំពីគម្រោង


6. ប្រភេទគម្រោង:

7. ប្រភពហិរញ្ញប្បទាន

8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ:
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ:
• ការស្តារព្រៃឈើឡើងវិញតាមរយៈការដាំដើមឈើ • ការចុះបញ្ជីព្រៃឯកជន • លើកកម្ពស់ការអភិរក្សព្រៃឈើ • លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋានក្នុងការការពារ និងស្តារព្រៃឈើឡើងវិញ • ការបង្កើនគម្របព្រៃឈើ
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):

12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង)
គ្រប់ខេត្តក្រុង បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង
កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កែប
កោះកុង ក្រចេះ មណ្ឌលគិរី ឧត្តរមានជ័យ ប៉ៃលិន
រាជធានីភ្នំពេញ ព្រះសីហនុ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់
រតនគិរី សៀមរាប ស្ទឹងត្រែង ស្វាយរៀង តាកែវ
ត្បូងឃ្មុំ​
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង)
• ដើមី្បអនុវត្តសាកល្បងការចុះបញ្ជីចម្ការឈើដាំឯកជនខ្នាតតូច សម្រាប់ជួយលើកទឹកចិត្តឲ្យកសិករ និង • វិស័យឯកជនចូលរួមបង្កើនគម្របព្រៃឈើ និងផលិតកម្មឈើពីចម្ការឈើដាំ។
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង)
គម្រោងចុះបញ្ជីព្រៃឯកជនខ្នាតតូច “the Registration of Small-Scale Private Forest Plantations” បានចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសាធារណៈរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩។ គម្រោងនេះអនុវត្តដោយនាយកដ្ឋានអភិវឌ្ឍន៍ចម្ការព្រៃដាំ និងព្រៃឯកជន នៃរដ្ឋបាលព្រៃឈើ។
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍)
គម្រោងនេះគឺការសាកល្បងចុះបញ្ជីចម្ការឈើដាំ ឬជាចម្ការកសិ-រុក្ខកម្ម លក្ខណៈឯកជនខ្នាតតូចដែលអាចគ្របដណ្តប់លើផ្ទៃដីទំហំពី៣៧៥-៤២៥ហិកតា ដោយមានកសិករចំនួន ២ ៣៤០គ្រួសារ ដើម្បីជួយបង្កើនប្រភពផលិតកម្មឈើសំណង់ ឈើថាមពល ប្រភពចំណូល ការចូលរួមបង្កើនគម្របព្រៃឈើ និងធ្វើអោយប្រសើរឡើងនូវជីវភាពរស់នៅក្នុងមូលដ្ឋានកាត់បន្ថយការរេចរឹលនៃព្រៃឈើធម្មជាតិ និងបង្កើនការវិនិយោគក្នុងការអភិវឌ្ឍន៍មូលដ្ឋាន។
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង)
គម្រោងនេះគឺការសាកល្បងចុះបញ្ជីចម្ការឈើដាំ ឬជាចម្ការកសិ-រុក្ខកម្ម ជាលក្ខណៈឯកជនខ្នាតតូចដែលអាចគ្របដណ្តប់លើផ្ទៃដីទំហំពី៣៧៥-៤២៥ហិកតា ដោយមានកសិករចំនួន៦៥-១០៥គ្រួសារ ដើម្បីជួយបង្កើនប្រភពផលិតកម្មឈើសំណង់ ឈើថាមពល ប្រភពចំណូល ការចូលរួមបង្កើនគម្របព្រៃឈើ និងធ្វើអោយប្រសើរឡើងនូវជីវភាពរស់នៅក្នុងមូលដ្ឋានកាត់បន្ថយការរេចរឹលនៃព្រៃឈើធម្មជាតិ និងបង្កើនការវិនិយោគក្នុងការអភិវឌ្ឍន៍មូលដ្ឋាន។
17. ការសិក្សាសមិទ្ធិលទ្ធភាព
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?)
គម្រោងនេះមិនមានផលប៉ះពាល់អវិជ្ជមានដល់ប្រជាជន និងបរិស្ថានទេ។ ផ្ទុយមកវិញគម្រោងនេះ ផ្តល់អត្ថប្រយោជន៍ជាច្រើនសហគមន៍មូលដ្ឋានតាមរយៈការផ្តល់កូនឈើហូបផ្លែ និងកូនឈើប្រភេទក្នុងស្រុកដោយឥតគិតថ្លៃសម្រាប់ ដាំជាចម្ការ និងដាំនៅតាមគេហដ្ឋាន ដែលនឹងជួយដល់បរិស្ថានបៃតងផងដែរ។ គម្រោងនេះ នឹងរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ ជាពិសេសការដាំឈើហូបផ្លែជាចំការ ដូចជាស្វាយជាដើម ដែលកំពុងមានតម្លៃនៅលើទីផ្សារ ដែលអាចជួលលើកកម្ពស់ជីវភាពរបស់សហគមន៍។
19. ការប្រែប្រួល​អាកាសធាតុ​
ក. តើ​សកម្មភាព ​ឬ ធាតុ​ចេញ​របស់​គម្រោង​ទាក់​ទង​នឹងការប្រែប្រួល​អាកាសធាតុ​ ឬ ទេ?
ប្រសិន​បើ​ទាក់​ទង​នឹងការ​ប្រែប្រួល​អាកាស​ធាតុ​ សូម​ជ្រើសរើស​
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
ភាគរយ
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
2. Forestry | ២. ព្រៃឈើ
80
ទាក់ទងខ្លាំង
20. ការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ
តើ​សកម្មភាព​​ ឬ ធាតុចេញ​របស់​គម្រោង​ទាក់ទង​នឹងការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ​ដែរ ឬ ទេ?
តើ​សកម្មភាព ​ឬ​ ធាតុចេញ​របស់​គម្រោង​ទាក់​ទង​ការកាត់បន្ថយ​ហានិភ័យ ​និង​គ្រោះមហន្តរាយ​ដែរ​ ឬ​ ទេ?
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?)
គម្រោងនេះមិនមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្រ្តីក្នុងទីតាំងរបស់គម្រោងឡើយ ព្រោះសមាសភាពស្រ្តីបានចូលរួមយ៉ាងសកម្មក្នុងតួនាទីជាមន្រ្តីគម្រោង និងសកម្មភាពនានារបស់គម្រោង
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?)
មន្រ្តីអនុវត្តគម្រោងមានជំនាញ សមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់ក្នុងការអនុវត្តគម្រោង។
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង)
គម្រោងបានសម្រេចនូវលទ្ធផលដូចខាងក្រោម៖ • បានបញ្ចប់ការរៀបចំគោលការណ៍ណែនាំសម្រាប់ការបង្កើត និងចុះបញ្ជីព្រៃឯកជន • ចែកកូនឈើក្នុងស្រុក និងឈើហូបផ្លែចំនួន ១១៦ ៥០០ដើម • កំពុងចងក្រងឯកសារស្តីពីកំណើនលូតលាស់ឈើ ការប្រើប្រាស់ និងអត្ថប្រយោជន៍នៃប្រភេទឈើមួយចំនួន • បាននិងកំពុងតាមដានអត្រារស់កូនឈើដែលបានផ្តល់ជូនសហគមន៍
24. អាទិភាពរបស់គម្រោង : (បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
1
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ)
គម្រោងនេះជាជំនួយពីរដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ តាមរយៈលេខាធិការដ្ឋាន AFoCO សម្រាប់រយៈពេល២ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២០-២០២១។
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)

ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ

( គិតជាពាន់ដុល្លារអាមេរិក )
ចំណាយវិនិយោគ20212022202320242025
Budget
Total in 2023 - 2025ថវិកាចរន្ត
BudgetActualBudgetActualBudgetActualBudgetActual
ចំណាយប្រតិបត្តិ
បៀវត្សរ៍
សម្ភារៈនិងរដ្ឋបាល
ផ្សេងៗ
ចំណាយមូលធន
ការសាងសង់
សេវាប្រឹក្សា
ទព្វសម្ភារៈ
ការបណ្តុះបណ្តាល
ផ្សេងៗ
ចំណាយសរុប
ប្រភពហិរញ្ញប្បទាន20212022202320242025
Budget
Total in 2023 - 2025ថវិកាចរន្ត
BudgetActualBudgetActualBudgetActualBudgetActual
ចំណូលពីគម្រោង
ថវិកាជាតិ
សាច់ប្រាក់សុទ្ធ
ធនធានផ្សេងៗ
ហិរញ្ញប្បទាន របស់ដែគូអភិវឌ្ឍ
Korea
សរុបហិរញ្ញប្បទាន ដែលបានសន្យាផ្តល់
តម្រូវហិរញ្ញប្បទាន បំពេញបន្ថែម

​មតិយោបល់លើគម្រោង

27.
ត្រីមាស ការចំណាយ សមិទ្ធិផលជាភាគរយ ការបរិយាយដំណើរការវិវឌ្ឍន៍ User
ត្រីមាសទី១ 0 0
ត្រីមាសទី២ 0 0
ត្រីមាសទី៣ 0 0
ត្រីមាសទី៤ 0 0
Total 0 0