សន្លឹកព័ត៌មានរបស់គម្រោង

ផ្នែក A: ព័ត៌មានមូលដ្ឋានរបស់គម្រោង

( ត្រូវបំពេញគ្រប់ចំណុចទាំងអស់ )
PIP No: 1221
1. ឈ្មោះគម្រោង (ENG): Projct for Enhancement of Logistics Business Industry in Cambodia and Pilot Project Implementation
    ឈ្មោះគម្រោងៈ គម្រោងធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មពាណិជ្ជកម្មក្នុងវិស័យភ័ស្តុភារកម្ម និងការអនុវត្តគម្រោងសាកល្បង
2. កាលបរិច្ឆេទគម្រោង:
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :

01/01/25

កាលបរិច្ឆេទបញ្ចប់គម្រោង :

01/01/2027

3. ចំណាយគម្រោងសរុប:
$

2200000

4. ស្ថាប័នទទួលខុសត្រូវ::

ក្រសួងសាធារណការ​និងដឹកជញ្ជូន

RESPONSIBLE UNIT:

General Department of Logistics

អង្គភាព​ទទួល​ខុស​ត្រូវ:

អគ្គនាយកដ្ឋានភ័ស្ដុភារកម្ម

5. ស្ថានភាពគម្រោង

គម្រោងសម្រាប់អនុវត្តផ.យ.អ.ជ.


ព័ត៌មានលម្អិតអំពីគម្រោង


6. ប្រភេទគម្រោង:

7. ប្រភពហិរញ្ញប្បទាន

8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ:
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ:
ការអភិវឌ្ឍធនធានមនុស្សនិងការពង្រឹងស្ថាប័នតាមរយៈអនុវត្តការងារសម្របសម្រួល និងការរៀនសូត្រដោយការអនុវត្តជាមួយនឹងគម្រោងដែលបានស្នើសុំនេះ។ ការរៀបចំឯកសារ និងរបាយការណ៍នៃការរកឃើញសំខាន់ៗ ដែលជាផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តគម្រោងនៃការណែនាំអំពីប្រព័ន្ធដាក់ចំណាត់ថ្នាក់នៅក្នុងឧស្សាហកម្មភស្តុភារកម្ម ឱ្យមានអំណោយផលបរិស្ថាន និងការប្រកួតប្រជែងដោយយុត្តិធម៌ទៅលើការអភិវឌ្ឍវិស័យភ័ស្តុភារកម្ម និងសម្រាប់អ្នកផ្តល់សេវាកម្មភ័ស្តុភារកម្ម។
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):

12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង)
គ្រប់ខេត្តក្រុង បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង
កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កែប
កោះកុង ក្រចេះ មណ្ឌលគិរី ឧត្តរមានជ័យ ប៉ៃលិន
រាជធានីភ្នំពេញ ព្រះសីហនុ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់
រតនគិរី សៀមរាប ស្ទឹងត្រែង ស្វាយរៀង តាកែវ
ត្បូងឃ្មុំ​
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង)
គម្រោងនេះមានគោលបំណងវិភាគការអនុវត្តបច្ចុប្បន្នរបស់ឧស្សាហកម្មពាណិជ្ជកម្មក្នុងវិស័យភ័ស្តុភារកម្មនៅប្រទេសកម្ពុជា និង បង្កើតគោលការណ៍ណែនាំអំពីប្រព័ន្ធចំណាត់ថ្នាក់ដើម្បីជួយអោយមានការរីកចម្រើន និងពង្រឹងឧស្សាហកម្មពាណិជ្ជកម្មក្នុងវិស័យភ័ស្តុភារកម្ម។ គោលបំណងសំខាន់ៗ នៃគម្រោងស្នើសុំនេះ រួមមាន៖ • រៀបចំសិក្សាអំពីការអនុវត្តបច្ចុប្បន្នក្នុងការងារភ័ស្តុភារកម្មរបស់ពាណិជ្ជកម្មភ័ស្តុភារកម្ម និងសេវាភ័ស្តុភារកម្មនៅប្រទេសកម្ពុជា - រៀបចំបង្កើតគោលការណ៍ណែនាំអំពីវិញ្ញាបនប័ត្រនៃប្រព័ន្ធចំណាត់ថ្នាក់ ដែលពាក់ព័ន្ធនឹងសេវាភ័ស្តុភារកម្មក្នុងវិស័យភ័ស្តុភារកម្មនៅប្រទេសកម្ពុជា - កសាងសមត្ថភាព និងការលើកកម្ពស់ចំណេះដឹងពាក់ព័ន្ធសម្រាប់វិស័យសាធារណៈ និងឯកជនក្នុងវិស័យឧស្សាហកម្មភ័ស្តុភារកម្មតាមរយៈកម្មវិធីសិក្សាក្នុងសាលា, ការបណ្តុះបណ្តាល និងការផ្លាស់ប្តូរទស្សនកិច្ចទៅប្រទេសទីបី - រៀបចំអនុវត្តគម្រោងសាកល្បង។
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង)
• រៀបចំការសិក្សាវាយតំម្លៃ - ការប្រមូលទិន្នន័យ និងស្ទង់មតិរបស់ដៃគូពាក់ព័ន្ធនៅក្នុងវិស័យភ័ស្តុភារកម្ម - រៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយដៃគូពាក់ព័ន្ធសំខាន់ៗ ដើម្បីប្រមូលធាតុចូល និងមតិយោបល់ - រៀបចំរបាយការណ៍ផ្ទៃក្នុងចុងក្រោយនៃការស្ទង់មតិ - បោះពុម្ភរបាយការណ៍ចុងក្រោយនៃការស្ទង់មតិ និងផ្សព្វផ្សាយលទ្ធផលរបាយការណ៍ក្នុងសិក្ខាសាលា • រៀបចំបង្កើតគោលការណ៍ណែនាំអំពីប្រព័ន្ធចំណាត់ថ្នាក់ និងការណែនាំប្រព័ន្ធចំណាត់ថ្នាក់ភ័ស្តុភារកម្ម - រៀបចំសេចក្តីព្រាងគោលការណ៍ណែនាំអំពីប្រព័ន្ធចំណាត់ថ្នាក់ភ័ស្តុភារកម្ម - ពិនិត្យមើលសេចក្តីព្រាងគោលការណ៍ណែនាំអំពីប្រព័ន្ធចំណាត់ថ្នាក់ភ័ស្តុភារកម្មជាមួយដៃគូពាក់ព័ន្ធនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ ឬការប្រជុំ - រៀបចំបញ្ចប់ និងអនុម័តគោលការណ៍ណែនាំអំពីប្រព័ន្ធចំណាត់ថ្នាក់ភ័ស្តុភារកម្ម - អនុវត្តគម្រោងសាកល្បង និងណែនាំអំពីប្រព័ន្ធចំណាត់ថ្នាក់ភ័ស្តុភារកម្មជាមួយសាជីវកម្ម និងក្រុមហ៊ុនដែលពាក់ព័ន្ធក្នុងសេវាកម្មភ័ស្តុភារកម្ម - រៀបចំសិក្ខាសាលាផ្សព្វផ្សាយ • កសាងសមត្ថភាព និងការលើកកម្ពស់ចំណេះដឹងពាក់ព័ន្ធសម្រាប់វិស័យសាធារណៈ និងឯកជន - កម្មវិធីអាហារូបករណ៍គោលដៅ៖ សិស្សក្រីក្រនិង / ឬសិស្សងាយរងគ្រោះ (១០ នាក់), វិស័យសាធារណៈ និងឯកជនដែលចូលរួមក្នុងឧស្សាហកម្មពាណិជ្ជកម្មភ័ស្តុភារកម្ម - កម្មវិធីកម្មសិក្សា៖ សហការជាមួយក្រុមហ៊ុនភ័ស្តុភារកម្ម ដើម្បីរៀបចំកម្មវិធីកម្មសិក្សាសម្រាប់និស្សិតអាហារូបករណ៍ - ការបណ្តុះបណ្តាលផ្ទៃក្នុង៖ អ្នកចូលរួម ២៥ នាក់ដែលមកពីវិស័យសាធារណៈ និងឯកជន - ការបណ្តុះបណ្តាលនៅក្រៅប្រទេស៖ ១០ នាក់ (រួមបញ្ចូលទាំងអគ្គនាយកនៃអគ្គនាយកដ្ឋានភ័ស្តុភារកម្ម និងដៃគូសំខាន់ៗមកពីវិស័យឯកជនដែលពាក់ព័ន្ធនឹងវិស័យភ័ស្តុភារកម្ម) - ការផ្លាស់ប្តូរទស្សនកិច្ច៖ ក្នុងប្រទេស និងក្រៅប្រទេស - រយៈពេលនៃការបណ្តុះបណ្តាលក្រៅប្រទេស៖ ៧ថ្ងៃ ២ដង, (៦ដង ក្នុងអំឡុងពេលនៃគម្រោង) • រៀបចំគម្រោងសាកល្បង - រៀបចំណែនាំអំពីគោលការណ៍ណែនាំ និងប្រព័ន្ធចំណាត់ថ្នាក់ភ័ស្តុភារកម្មជាមួយសាជីវកម្ម និងក្រុមហ៊ុនដែលពាក់ព័ន្ធក្នុងសេវាកម្មភ័ស្តុភារកម្មសំរាប់ការទទួលយកវិញ្ញាបនប័ត្រ - ផ្តល់អាហារូបករណ៍ដល់បេក្ខជនដែលបានជ្រើសរើសចំនួន ១០ នាក់ដើម្បីទៅសិក្សានៅសាកលវិទ្យាល័យដែលបានជ្រើសរើសនៅប្រទេសកម្ពុជា និង / ឬប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ។
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍)
• ដោយសារតែមានការបង្កើតក្រុមប្រឹក្សាជាតិភ័ស្តុភារកម្ម និងគណកម្មាធិការជាតិភ័ស្តុភារកម្ម ដែលមានអគ្គ-នាយកដ្ឋានភ័ស្តុភារកម្មជាលេខាធិការដ្ឋាន ជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការជម្រុញការអភិវឌ្ឍវិស័យភ័ស្តុភារកម្ម ហើយសមត្ថភាពគ្រប់គ្រងរបស់អគ្គនាយកដ្ឋានភ័ស្តុភារកម្ម តម្រូវឱ្យមានការពង្រឹងសមត្ថភាពបន្ថែម ដើម្បីឱ្យការអនុវត្តការងារប្រកបដោយប្រសិទ្ធិភាព • ដោយក្នុងផែនការមេភស្តុភារកម្មមានការដាក់បញ្ចូលគម្រោងការធ្វើអោយប្រសើរឡើងនូវឧស្សាហកម្មពាណិជ្ជកម្មក្នុងវិស័យភ័ស្តុភារកម្ម និងការអនុវត្តគម្រោងសាកល្បង គម្រោងនេះនឹងចូលរួមចំណែកដល់ការសម្រេចបាននូវការអនុវត្តគម្រោង និងជាពិសេសដើម្បីកំណត់ធាតុចូលសំខាន់ៗ សម្រាប់គម្រោង • ស្របតាមសកម្មភាពកើនឡើងនៃសេដ្ឋកិច្ច ការពង្រីកសេវាកម្មភ័ស្តុភារកម្មចម្រុះ និងការរីកចម្រើននៃឧស្សាហកម្មភស្តុភារកម្មនឹងកើតឡើងនៅក្នុងប្រទេសកម្ពុជានាពេលខាងមុខ។
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង)
ជារួមគម្រោងនឹងមានអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចចំពោះអ្នកទទួលផលនីមួយៗដូចខាងក្រោម៖ • ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងអាចដោះស្រាយបញ្ហា និងកែលំអប្រសិទ្ធភាព និងការប្រកួតប្រជែងនៃឧស្សាហកម្ម • ពាណិជ្ជកម្មក្នុងវិស័យភ័ស្តុភារកម្ម ក្នុងការធ្វើផែនទីបង្ហាញផ្លូវ នៃការអនុវត្តគម្រោងដែលបានគូសបញ្ជាក់ផងដែរក្នុងផែនការមេភ័ស្តុភារកម្ម • ប្រាក់ចំណូលរបស់រដ្ឋាភិបាលនឹងត្រូវបានកើនឡើងតាមរយៈពន្ធ និងពន្ធនាំចេញ នាំចូល ហើយលក្ខណៈល្អនេះគឺដោយសារតែភាពប្រសើរឡើងនូវការសម្របសម្រួលពាណិជ្ជកម្ម និងបរិយាកាសពាណិជ្ជកម្មភ័ស្តុភារកម្ម • ទីភ្នាក់ងារពាក់ព័ន្ធផ្សេងទៀតរបស់រដ្ឋាភិបាលអាចប្រើប្រាស់របាយការណ៍លទ្ធផលនៃគម្រោងនេះជាឯកសារយោងសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន • ភ្នាក់ងារសាធារណៈ និងឯកជនអាចពង្រឹងសមត្ថភាព ធនធានមនុស្សទាំងជំនាញ និងចំណេះដឹងទាក់ទងនឹងពាណិជ្ជកម្ម • ភ័ស្តុភារកម្ម និងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់តាមរយៈកម្មវិធីអាហារូបករណ៍ និងកម្មសិក្សា • អ្នកផ្តល់សេវាកម្មភ័ស្តុភារ និងទីភ្នាក់ងារពាក់ព័ន្ធអាចទទួលបានអត្ថប្រយោជន៍តាមរយៈវត្តមាននៃដំណាក់កាលបន្ទាប់នៃការអនុវត្តការការធ្វើអោយប្រសើរឡើងនូវឧស្សាហកម្មពាណិជ្ជកម្មក្នុងវិស័យភ័ស្តុភារកម្ម • និស្សិតក្នុងគ្រួសារងាយរងគ្រោះ ឬនិស្សិតក្រីក្រនឹងអាចទទួលយកនូវកម្មវិធីអាហារូបករណ៍ដែលជាការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
17. ការសិក្សាសមិទ្ធិលទ្ធភាព
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?)
គម្រោងនេះនឹងមិនមានសកម្មភាពណាមួយ ដែលនឹងជះឥទ្ធិពលអវិជ្ជមានដល់សង្គម និង/ឬ បរិស្ថានឡើយ។ ផ្ទុយទៅវិញ គម្រោងនេះនឹងជះឥទ្ធិពលវិជ្ជមាននិងប្រយោលទៅលើសង្គម និងសេដ្ឋកិច្ចតាមរយៈការធ្វើឱ្យប្រសើរឡើងនូវការតាមដាននិងវាយតម្លៃវិស័យភស្តុភារកម្ម ដើម្បីផ្តល់នូវអនុសាសន៍សមស្របនិងជាក់ស្តែងដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យភ័ស្តុភារកម្មនៅកម្ពុជា។
19. ការប្រែប្រួល​អាកាសធាតុ​
ក. តើ​សកម្មភាព ​ឬ ធាតុ​ចេញ​របស់​គម្រោង​ទាក់​ទង​នឹងការប្រែប្រួល​អាកាសធាតុ​ ឬ ទេ?
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
ភាគរយ
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
20. ការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ
តើ​សកម្មភាព​​ ឬ ធាតុចេញ​របស់​គម្រោង​ទាក់ទង​នឹងការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ​ដែរ ឬ ទេ?
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?)
តុល្យភាពយេនឌ័រ និងការបញ្ជ្រាបយេនឌ័រនឹងត្រូវយកចិត្តទុកដាក់នៅក្នុងគម្រោងនេះ។ គម្រោងនេះនឹងលើកទឹកចិត្តដល់ការចូលរួមរបស់ស្ត្រីក្នុងវគ្គបណ្ដុះបណ្ដាលនិងសកម្មភាពតាមដាននិងវាយតម្លៃលើវិស័យភ័ស្តុភារកម្ម
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?)
ក្រសួងមានអ្នកជំនាញដែលមានជំនាញនិងបទពិសោធន៍ខ្លះៗ ប៉ុន្តែអ្នកឯកទេសអន្តរជាតិតម្រូវឱ្យមានការជួយផ្ទេរជំនាញនិងចំណេះដឹង ដើម្បីពន្លឿនប្រសិទ្ធភាពនៃការតាមដាននិងវាយតម្លៃលើវិស័យភ័ស្តុភារកម្ម។
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង)
24. អាទិភាពរបស់គម្រោង : (បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
20
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ)
កំពុងស្វែងរកម្ចាស់ជំនួយ
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)

ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ

( គិតជាពាន់ដុល្លារអាមេរិក )
ចំណាយវិនិយោគ202320242025
Budget
2026
Estimate
2027
Estimate
Total in 2025 - 2027ថវិកាចរន្ត
BudgetActualBudgetActual
ចំណាយប្រតិបត្តិ
បៀវត្សរ៍
សម្ភារៈនិងរដ្ឋបាល
ផ្សេងៗ
ចំណាយមូលធន
ការសាងសង់
សេវាប្រឹក្សា
ទព្វសម្ភារៈ
ការបណ្តុះបណ្តាល
ផ្សេងៗ
ចំណាយសរុប
ប្រភពហិរញ្ញប្បទាន202320242025
Budget
2026
Estimate
2027
Estimate
Total in 2025 - 2027ថវិកាចរន្ត
BudgetActualBudgetActual
ចំណូលពីគម្រោង
ថវិកាជាតិ
សាច់ប្រាក់សុទ្ធ
ធនធានផ្សេងៗ
ហិរញ្ញប្បទាន របស់ដែគូអភិវឌ្ឍ
សរុបហិរញ្ញប្បទាន ដែលបានសន្យាផ្តល់
តម្រូវហិរញ្ញប្បទាន បំពេញបន្ថែម

​មតិយោបល់លើគម្រោង

27.
ត្រីមាស ការចំណាយ សមិទ្ធិផលជាភាគរយ ការបរិយាយដំណើរការវិវឌ្ឍន៍ User
ត្រីមាសទី១ 0 0
ត្រីមាសទី២ 0 0
ត្រីមាសទី៣ 0 0
ត្រីមាសទី៤ 0 0
Total 0 0