សន្លឹកព័ត៌មានរបស់គម្រោង

ផ្នែក A: ព័ត៌មានមូលដ្ឋានរបស់គម្រោង

( ត្រូវបំពេញគ្រប់ចំណុចទាំងអស់ )
PIP No: 1229
1. ឈ្មោះគម្រោង (ENG): Water resources management and agroecology transition for Cambodia (WAT4CAM)
    ឈ្មោះគម្រោងៈ កម្មវិធីគ្រប់គ្រងធនធានទឹក និងវិវឌ្ឍនាការកសិកម្មអេកូឡូស៊ីនៅកម្ពុជា
2. កាលបរិច្ឆេទគម្រោង:
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :

01/01/19

កាលបរិច្ឆេទបញ្ចប់គម្រោង :

12/31/2023

3. ចំណាយគម្រោងសរុប:
$

1179360

4. ស្ថាប័នទទួលខុសត្រូវ::

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

RESPONSIBLE UNIT:

អង្គភាព​ទទួល​ខុស​ត្រូវ:

Department of Agricultural Land Resource Management, General Directorate of Agriculture and French Agricultural Research Institute for International Development (CIRAD)

5. ស្ថានភាពគម្រោង

គម្រោងសម្រាប់អនុវត្តផ.យ.អ.ជ.


ព័ត៌មានលម្អិតអំពីគម្រោង


6. ប្រភេទគម្រោង:

7. ប្រភពហិរញ្ញប្បទាន

8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ:
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ:
គម្រោងនេះរួមចំណែកដល់គោលនយោបាយខាងលើ ក្នុងផ្នែកសំខាន់ៗដូចជា៖ -ផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ភាគីពាក់ព័ន្ធ (កសិករ សហគមន៍កសិកម្ម សេវាករគ្រឿងយន្តកសិកម្ម អ្នកនាំចូល គ្រឿងយន្តកសិកម្មអំពីដំណើរការបច្ចេកទេសពាក់ព័ន្ធនិងកសិកម្មអភិរក្ស និងគ្រឿងយន្តកសិកម្ម ដែលត្រូវប្រើសំរាប់ អនុវត្ត កសិកម្មអភិរក្សនៅលើស្រែ/ចម្ការ។ -បង្កើនសមត្ថភាពបន្ស៊ាំរបស់ប្រជាកសិករទៅនឹងការប្រែប្រួលអាកាសធាតុ។ ពង្រឹងចំណេះដឹងរបស់ភាគីពាក់ព័ន្ធក្នុងការប្រើប្រាស់ធនធានដី និងធនធានធម្មជាតិផ្សេងៗ (ទឹក ឥន្ធនៈ ជីវៈម៉ាស ...) ប្រកបដោយភាពឆ្លាតវៃ និងមានប្រសិទ្ធភាពខ្ពស់ -បង្កើបរិយាកាសវិនិយោគរបស់វិស័យឯកជនលើសមាសធាតុសំខាន់ៗរបស់កសិកម្មអភិរក្ស (គ្រាប់ពូជដំណាំគម្រដី គ្រឿងយន្តកសិកម្មសំរាប់កសិកម្មអភិរក្ស) ដើម្បីសម្រួលដល់ការអាចទទួលបានការប្រើសេវាកម្មទាំងនោះ នៅតាមមូលដ្ឋានរបស់ពួកគេ។ -ពង្រឹងសមត្ថភាព និងបណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយ (សិស្ស និសិ្សត យុវជន) ស្តីពីគោលការណ៍ និងដំណើរការអនុវត្តរបស់បច្ចេកទេសកសិកម្មអភិរក្ស
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):

12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង)
គ្រប់ខេត្តក្រុង បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង
កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កែប
កោះកុង ក្រចេះ មណ្ឌលគិរី ឧត្តរមានជ័យ ប៉ៃលិន
រាជធានីភ្នំពេញ ព្រះសីហនុ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់
រតនគិរី សៀមរាប ស្ទឹងត្រែង ស្វាយរៀង តាកែវ
ត្បូងឃ្មុំ​
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង)
-ស្តារឡើងវិញនូវសមត្ថភាពគ្រប់គ្រងធនធានទឹកបំរើអោយការអភិវឌ្ឍន៍វិស័យកសិកម្ម -ពង្រឹងចំនេះដឹងកសិករក្នុងការអនុវត្តការដាំដុះតាមគោលការណ៍កសិកម្មអេកូឡូស៊ីដែលមានលក្ខណៈមេត្រីបរិស្ថាន និង -បង្កើនគុណភាពផលិតបានអនុលោមតាមស្តង់ដារគុណភាពនិងសុវត្ថិភាពចំណីអាហារ និងមានលក្ខណៈប្រកូតប្រជែងខ្ពស់នៅលើទីផ្សារ។
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង)
គម្រោងនេះទទួលបានការផ្តល់ហិររញ្ញប្បទាន និងជំនួយឥតសំណងពីទីភ្នាក់ងារ AFD និង EU ដែលមានក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាអ្នកអនុវត្តកម្មវិធី។ ដោយឡែកវិទ្យាស្ថាន CIRAD សហការជាមួយនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មជាអ្នកអនុវត្តអនុសមាភាគ ៤.២ ដែលផ្តោតលើការស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍ មានរយៈពេល ០៤ ឆ្នាំ ដែលត្រូវបានចាប់ផ្តើមក្នុងខែកក្កដា ឆ្នាំ២០១៩ និងត្រូវបញ្ចប់ក្នុងខែកញ្ញា ឆ្នាំ២០២២។ ភារៈកិច្ចសំខាន់ៗរបស់ គោលបំណងសំខាន់ៗរបស់វិទ្យាស្ថាន CIRAD សហការជាមួយនាយកដ្ឋានគ្រប់គ្រងធនធានដី កសិកម្មរួមមាន៖ -បង្កើតប្រព័ន្ធដាំដុះថ្មីៗដែលមានលក្ខណៈសេដ្ឋកិច្ចខ្ពស់ កាត់បន្ថយផលប៉ះពាល់បរិស្ថាន និងបង្កើនសុវត្ថិភាពនិងសន្តិសុខស្បៀងដល់កសិករនៅតាមប្រព័ន្ធធារាសាស្ត្រដែលបានស្តារឡើងវិញក្នុងគម្រោង WAT4CAM នេះ។ - កសិករទទួលបានសេវាកម្មសំខាន់ៗ (គ្រឿងយន្ត និងគ្រាប់ពូជដំណាំគម្របដី) ដើម្បីអនុវត្តកសិកម្ម អេកូឡូស៊ី នៅលើដីស្រែ/ចំការរបស់ពួកគេ។ -បង្កើនការប្រើប្រាស់ធនធានធម្មជាតិ ពិសេសធានធានដី ទឹកប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមាននិរន្តរភាព -បង្កើនសមត្ថភាពប្រកួតប្រជែងរបស់កសិករនូវផលិតផលកសិកម្មរបស់ពួកគេនៅលើទីផ្សារ
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍)
ការស្តាឡើងវិញនូវប្រព័ន្ធធារាសាស្ត្រពិតដើរតួនាទីសំខាន់ណាស់ក្នុងការបង្កើការផ្គត់ផ្គង់ទឹក បង្កើនរដូវដាំដុះ បង្កើនបរិមាណផលិត ផលកសិកម្ម និងអាចរួមចំណែក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅតាមជនបទ។ យ៉ាងណាម៉ិញ ដោយសារកសិករ ភាគច្រើនមាកម្រិតចំនេះដឹងទាប ហើយការអនុវត្តការដំាំដុះដែលអាស័្រយតាមគោលការណ៍បដិវត្តបៃតងដែលអាស្រ័យលើការ ប្រើប្រាស់ធាតុចូលគីមីកសិកម្ម (ជីគីមី និងថ្នាំពុលកសិកម្ម) ក្នុងផលិតកម្មកសិកម្មរបស់ពួកគេបានជ្រួតជ្រាបយ៉ាងទូលំទូលាយដល់ ផ្នត់គំនិត និងបានក្លាយជាទម្លាប់របស់កសិករទៅហើយ។ ការអនុវត្តបែបនេះបានបង្កអោយមានផលប៉ះពាល់ជាអវិជ្ជមានយ៉ាងច្រើន ដល់គុណភាពបរិស្ថាននិងសុវត្ថិភាពចំណីអាហារ និងនិរន្តរភាពនៃការប្រើប្រាស់ធនធានធម្មជាតិក្នុងការធាននូវសុវត្ថិភាពស្បៀង ដែលឆ្លើយតបទៅនឹងតម្រូវការនៅពេលអនាគត។ ដូច្នេះកម្មវិធីនេះមានគោលបំណងស្តារឡើងវិញនូវសមត្ថភាពគ្រប់គ្រងធនធានទឹក បម្រើអោយការអភិវឌ្ឍន៍វិស័យកសិកម្ម ព្រមទាំងពង្រឹងចំនេះដឹងកសិករក្នុងការអនុវត្តការដាំដុះតាមគោលការណ៍កសិកម្មអេកូឡូស៊ី ដែលមានលក្ខណៈមេត្រីបរិស្ថាន និងគុណភាពដែលពួកគេផលិតបានអនុលោមតាមស្តង់ដារគុណភាពនិងសុវត្ថិភាពចំណីអាហារ និងមានលក្ខណៈប្រកូតប្រជែងខ្ពស់នៅលើទីផ្សារ។
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង)
-បង្កើតប្រព័ន្ធដាំដុះថ្មីៗដែលមានលក្ខណៈសេដ្ឋកិច្ចខ្ពស់ កាត់បន្ថយផលប៉ះពាល់បរិស្ថាន និងបង្កើនសុវត្ថិភាពនិងសន្តិសុខស្បៀងដល់កសិករនៅតាមប្រព័ន្ធធារាសាស្ត្រដែលបានស្តារឡើងវិញក្នុងគម្រោង WAT4CAM នេះ -កសិករទទួលបានសេវាកម្មសំខាន់ៗ (គ្រឿងយន្ត និងគ្រាប់ពូជដំណាំគម្របដី) ដើម្បីអនុវត្តកសិកម្ម អេកូឡូស៊ី នៅលើដីស្រែ/ចំការរបស់ពួកគេ។ -បង្កើនការប្រើប្រាស់ធនធានធម្មជាតិ ពិសេសធានធានដី ទឹកប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមាននិរន្តរភាព -បង្កើនសមត្ថភាពប្រកួតប្រជែងរបស់កសិករនូវផលិតផលកសិកម្មរបស់ពួកគេនៅលើទីផ្សារ
17. ការសិក្សាសមិទ្ធិលទ្ធភាព
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
ប្រសិនបើត្រូវការ តើការសិក្សាសមិទ្ធិលទ្ធភាព បានរៀបចំហើយឬនៅ?
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?)
គ្មានផលប៉ះពាល់អវិជ្ជមានលើមនុស្ស និងបរិស្ថាននៅជុំវិញទេ។ ការលើកកម្ពស់ប្រាក់ចំណូលគ្រួសាររបស់ប្រជាកសិករ តាមរយៈការស្តាឡើងវិញនូវធនធានដី បង្កើភាពធន់របស់កសិករទៅនឹងការប្រែប្រួលអាកាសធាតុ ការផ្តល់សេវាបច្ចេកទេសកសិកម្ម។
19. ការប្រែប្រួល​អាកាសធាតុ​
ក. តើ​សកម្មភាព ​ឬ ធាតុ​ចេញ​របស់​គម្រោង​ទាក់​ទង​នឹងការប្រែប្រួល​អាកាសធាតុ​ ឬ ទេ?
ប្រសិន​បើ​ទាក់​ទង​នឹងការ​ប្រែប្រួល​អាកាស​ធាតុ​ សូម​ជ្រើសរើស​
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
ភាគរយ
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
14. Emissions reduction (as a secondary objective) | ១៤. ការកាត់បន្ថយការបញ្ចេញឧស្ម័ន
80
ទាក់ទងខ្លាំង
20. ការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ
តើ​សកម្មភាព​​ ឬ ធាតុចេញ​របស់​គម្រោង​ទាក់ទង​នឹងការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ​ដែរ ឬ ទេ?
តើ​សកម្មភាព ​ឬ​ ធាតុចេញ​របស់​គម្រោង​ទាក់​ទង​ការកាត់បន្ថយ​ហានិភ័យ ​និង​គ្រោះមហន្តរាយ​ដែរ​ ឬ​ ទេ?
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?)
មិនមានទេ ផ្ទុយទៅវិញបង្កើនឯករាជ្យភាព និងមុខងារបស់ស្ត្រី (ពិសេសស្រ្តីមេម៉ាយ) និងឱកាសក្នុងការអនុវត្តការដាំដុះដំណាំដោយខ្លួនឯង។
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?)
នាយកដ្ឋានគ្រប់គ្រងធនធានដីនិងនាយកដ្ឋានវិស្វកម្មកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្មក្រោមកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថាន CIRAD ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយភា្នក់ងារអនុវត្តសមាសភាគផ្សេងៗរបស់គម្រោងទាំងមូល។ បន្ថែមពីនេះ ការអនុវត្តគម្រោងនឹងត្រូវស្ថិតក្រោមការតាមដាន និងវាយតម្លៃរបស់គណកម្មាធិការគ្រប់គ្រងគម្រោង (Steering committee)។
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង)
ការអនុវត្តគម្រោងនឹងចាប់ផ្តើមក្នុងខែមីនា ឆ្នាំ២០២០ នេះដោយសារការយឺតយ៉ាវផ្នែករដ្ឋបាលគម្រោង។ នៅពេលចាប់ផ្តើមសកម្មភាព ដែលបានកំណត់នឹងត្រូវអនុវត្តតាមផែនការ។
24. អាទិភាពរបស់គម្រោង : (បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
2
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ)
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)

ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ

( គិតជាពាន់ដុល្លារអាមេរិក )
ចំណាយវិនិយោគ202320242025
Budget
2026
Estimate
2027
Estimate
Total in 2025 - 2027ថវិកាចរន្ត
BudgetActualBudgetActual
ចំណាយប្រតិបត្តិ
បៀវត្សរ៍
សម្ភារៈនិងរដ្ឋបាល
ផ្សេងៗ
ចំណាយមូលធន
ការសាងសង់
សេវាប្រឹក្សា
ទព្វសម្ភារៈ
ការបណ្តុះបណ្តាល
ផ្សេងៗ
ចំណាយសរុប
ប្រភពហិរញ្ញប្បទាន202320242025
Budget
2026
Estimate
2027
Estimate
Total in 2025 - 2027ថវិកាចរន្ត
BudgetActualBudgetActual
ចំណូលពីគម្រោង
ថវិកាជាតិ
សាច់ប្រាក់សុទ្ធ
ធនធានផ្សេងៗ
ហិរញ្ញប្បទាន របស់ដែគូអភិវឌ្ឍ
AfD
សរុបហិរញ្ញប្បទាន ដែលបានសន្យាផ្តល់
តម្រូវហិរញ្ញប្បទាន បំពេញបន្ថែម

​មតិយោបល់លើគម្រោង

27.
ត្រីមាស ការចំណាយ សមិទ្ធិផលជាភាគរយ ការបរិយាយដំណើរការវិវឌ្ឍន៍ User
ត្រីមាសទី១ 0 0
ត្រីមាសទី២ 0 0
ត្រីមាសទី៣ 0 0
ត្រីមាសទី៤ 0 0
Total 0 0