សន្លឹកព័ត៌មានរបស់គម្រោង

ផ្នែក A: ព័ត៌មានមូលដ្ឋានរបស់គម្រោង

( ត្រូវបំពេញគ្រប់ចំណុចទាំងអស់ )
PIP No: 1217
1. ឈ្មោះគម្រោង (ENG): Project for Promoting Seed Industry in Cambodia
    ឈ្មោះគម្រោងៈ គម្រោងជំរុញឧស្សាហកម្មពូជដំណាំនៅកម្ពុជា
2. កាលបរិច្ឆេទគម្រោង:
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :

01/01/24

កាលបរិច្ឆេទបញ្ចប់គម្រោង :

12/31/2026

3. ចំណាយគម្រោងសរុប:
$

960000

4. ស្ថាប័នទទួលខុសត្រូវ::

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

RESPONSIBLE UNIT:

អង្គភាព​ទទួល​ខុស​ត្រូវ:

អគ្គនាយកដ្ឋានកសិកម្ម

5. ស្ថានភាពគម្រោង

គម្រោងដែលបានលុបចោល


ព័ត៌មានលម្អិតអំពីគម្រោង


6. ប្រភេទគម្រោង:

7. ប្រភពហិរញ្ញប្បទាន

8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ:
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ:
-បង្កើនសមត្ថភាពដល់មន្រ្តីមានសមត្ថកិច្ច និងកសិករស្តីពីបច្ចេកទេសគ្រប់គ្រងគុណភាពពូជដំណាំស្របតាមស្តង់ដាពូជ ដំណាំជាតិ -ធានាថាកសិករ និងអ្នកដាំដុះផ្សេងទៀតទទួលបានពូជដំណាំដែលមានគុណភាពខ្ពស់ និងប្រភេទពូជល្អៗដែលអាចសម្រេចបានពេញលេញនូវសក្តានុពលនៃផលិតភាពកសិកម្ម និងការនាំចេញផលិតផល -កសិករទទួលបានបណ្តាញផ្គត់ផ្គង់ពូជដំណាំប្រកបដោយភាពទុកចិត្ត និងមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ -ពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា។
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):

12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង)
គ្រប់ខេត្តក្រុង បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង
កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កែប
កោះកុង ក្រចេះ មណ្ឌលគិរី ឧត្តរមានជ័យ ប៉ៃលិន
រាជធានីភ្នំពេញ ព្រះសីហនុ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់
រតនគិរី សៀមរាប ស្ទឹងត្រែង ស្វាយរៀង តាកែវ
ត្បូងឃ្មុំ​
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង)
-ពង្រឹងសមត្ថភាព និងជំនាញដល់មន្រ្តីមានសមត្ថកិច្ច (ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ) និងស្ថាប័នពាក់ព័ន្ធលើយន្តការគ្រប់ គ្រងវិស័យឧស្សាហកម្មពូជដំណាំនៅកម្ពុជា -រៀបចំនីតិវិធីត្រួតពិនិត្យគុណភាពពូជដំណាំលើរាល់សកម្មភាពអភិវឌ្ឍន៍ និងអាជីវកម្មពូជដំណាំគ្រប់ប្រភេទដល់អ្នកពាក់ព័ន្ធ នៅក្នុងវិស័យពូជដំណាំ - បង្កើនការជឿជាក់ និងទំនុកចិត្តពីអ្នកពាក់ព័ន្ធនានាក្នុងវិស័យពូជដំណាំលើអត្ថប្រយោជន៍នៃការប្រើប្រាស់ពូជដំណាំដែល មានគុណភាពខ្ពស់ និងប្រភេទពូជល្អ តាមរយៈយន្តការផ្សព្វផ្សាយ បណ្តុះបណ្តាល ស្រែ ឬចំការបង្ហាញ និងទិវាស្រែ ឬចំការ -ពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរពត័មានរវាងអ្នកពាក់ព័ន្ធក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មពូជដំណាំ។
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង)
គម្រោងនេះនឹងផ្តោតទៅលើសកម្មភាពការងារសំខាន់ៗមួយចំនួនដូចខាងលក្រោម៖ -ការពង្រឹងសមត្ថភាពមន្រ្តីថ្នាក់កណ្តាល និងក្រោមជាតិ ៖ ការបណ្តុះបណ្តាលមន្រ្តីនៃនាយកដ្ឋានពូជដំណាំ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទពីនីតិវិធីនៃការត្រូតពិនិត្យ គោលការណ៍ណែនាំនានា ការវាយតម្លៃគុណភាពពូជដំណាំតាមប្រព័ន្ធធានាគុណភាពពូជដំណាំ និងបណ្តុះបណ្តាបច្ចេកទេសស្តីពីការវាយតម្លៃគុណភាពប្រភេទពូជថ្មីនៃដំណាំដោយ គោលការណ៍ណែនាំ Distinguish Uniform and Stable (DUS) និង Value for Cultivation and Uses (VCU) -ការផ្សព្វផ្សាយ និងពង្រឹងការអនុវត្តច្បាប់ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់៖ ជំរុញការផ្សព្វផ្សាយច្បាប់ និង លិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ និងនីតិវិធីចុះបញ្ជីប្រភេទ ពូជដំណាំ និងបញ្ជាក់គុណភាពពូជដំណាំដល់អ្នកពាក់ព័ន្ធនានានៅក្នុងវិស័យពូជដំណាំ រួមមាន មន្រ្តី អាជីវករ កសិករ និងក្រុមហ៊ុននានា នៅតាមបណ្តារាជធានី ខេត្តឱ្យបានទូលំទូលាយបន្ថែមទៀត -ការកសាងឯកសាបច្ចេកទេសពាក់ព័ន្ធនានា ៖ ១.កសាងឯកសារបច្ចេកទេសស្តីពីគោលការណ៍ណែនាំបច្ចេកទេស និង ដំណើរការវាយតម្លៃគុណភាព និងការបញ្ចេញពូជថ្មីនៃដំណាំ ២.រៀបចំបញ្ជីពូជដំណាំជាតិ នីតិវិធីផ្តល់ជាវិញ្ញាបនបត្របញ្ជាក់គុណភាពពូជដំណាំ និងការវិភាគគុណភាពពូជដំណាំ ៣.រៀបចំសៀវភៅបច្ចេកទេសស្តីពីពិធីសារពិសោធន៍វាយតម្លៃសម្តែងកម្ម នៃពូជដំណាំនៅទីវាលដើម្បីធ្វើអាជីវកម្ម និងពិសោធន៍វាយតម្លៃ DUS និង VCU ៤.រៀបចំសៀវភៅស្តីពីការ ពិពណ៌នាចរិតលក្ខណៈនៃប្រភេទពូជដំណាំជាតិ -ការបង្កើតទិន្នន័យពត័មានគ្រឹះស្តីពីគ្រប់គ្រងពូជដំណាំ៖បង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យគ្រឹះសម្រាប់ការចុះបញ្ជីប្រភេទពូជដំណាំ និងការបញ្ជាក់គុណភាពពូជដំណាំ ព្រមទាំងអាជីវកម្មពូជដំណាំ (ការនាំចេញ នាំចូល ការចែកចាយ និងសន្និធិពូជដំណាំ) និង ពង្រឹងសតម្ថភាពដល់មន្រ្តីស្តីពីការគ្រប់គ្រងប្រព័ន្ធទិន្នន័យគ្រឹះ។ -ការផ្តល់បច្ចេកទេស និងរៀបចំស្រែ ចំការបង្ហាញពីការផលិតពូជប្រកបដោយគុណភាព ការកត់ត្រា ទុកដាក់ពូជ និងទីផ្សារពូជដល់សហគមន៍កសិករផលិតពូជ
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍)
បច្ចុប្បន្នវិស័យកសិកម្មនៃព្រះរាជាណាចក្រកម្ពុជា កំពុងស្ថិតនៅក្នុងស្ថានភាពអភិវឌ្ឍន៍មួយដែលកំពុងកែប្រែពីផលិតកម្មកសិកម្ម គ្រួសារតាមបែបវិបុលកម្ម ពឹងផ្អែកសំខាន់លើធនធានធម្មជាតិដែលមានស្រាប់ និងការប្រើប្រាស់ធាតុចូលកសិកម្មតាមបែបប្រពៃណីឈាន ទៅរកដំណាក់កាលថ្មីផ្តោតទៅលើរូបភាពផលិកម្មកសិកម្មតាមបែបប្រពលវប្បកម្មដោយផ្អែកសំខាន់លើការអនុវត្តបច្ចេកវិទ្យាទំនើប នៅគ្រប់ដំណាក់កាលនៃខ្សែសង្វាក់ផលិតកម្មកសិកម្ម។ ក្នុងចំណោមធាតុចូលសំខាន់ៗ ពូជដំណាំគឺជាចំណុចចាប់ផ្តើមនៃខ្សែសង្វាក់ ផលិតកម្មនិងធាតុចូលដ៏សំខាន់ដែលជួយជំរុញឱ្យកសិករ និងអ្នកដាំដុះផ្សេងទៀត ទទួលបានទិន្នផលកសិផលខ្ពស់ប្រកបដោយគុណភាព នៅក្នុងពេលប្រមូលផល។ លើសពីនេះទៅទៀត ផលិតកម្មនិងទីផ្សារពូជដំណាំ អាចផ្តល់ឱកាសក្នុងការពង្រីកមុខរបរខ្នាតតូចនៅតំបន់ ជនបទផងដែរ។ ការប្រើប្រាស់ពូជដំណាំមានគុណភាពល្អ គឺជាកត្តាសំខាន់បំផុតមួយសម្រាប់បង្កើនទិន្នផល ក្នុងផលិតកម្មកសិកម្ម ហើយអាចផ្តល់ប្រយោជន៍យ៉ាងច្រើនដល់កសិករ និងអ្នកដាំដុះផ្សេងទៀតទាំងកសិកម្មខ្នាតតូច និងខ្នាតធំ។ វិស័យពូជដំណាំនៅព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍដែលកំពុងជួបប្រទះនូវបញ្ហា ប្រឈមមួយចំនួនទាំងបរិមាណ និងគុណភាពសម្រាប់បម្រើការងារដាំដុះ។ បច្ចុប្បន្ននេះ ដោយសារកំណើននៃសេចក្តីត្រូវការពូជដំណាំ ដែលមានគុណភាពល្អ ការផ្គត់ផ្គង់ពូជដំណាំតាមរយៈទីផ្សារដោយវិស័យឯកជនជាសញ្ញា វិជ្ជមានមួយក្នុងការងារផលិតកម្មពូជ ដំណាំ និងទីផ្សារ។ ដើម្បីធានាឱ្យមានកិច្ចសហការល្អជាមួយកសិករ និងវិស័យឯកជនក្នុងការគ្រប់គ្រងពូជដំណាំឱ្យមានប្រសិទ្ធ ភាព និងគុណភាពល្អ យោងតាមអនុក្រឹត្យលេខ១៦៣ អនក្រ.បក ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានកសិកម្ម បានបង្កើតនាយកដ្ឋានពូជដំណាំ ដែលមានភារកិច្ចចំបងលើការគ្រប់គ្រងរាល់សកម្មភាពអាជីវកម្មពូជដំណាំ ការធ្វើវិញ្ញាបនកម្មបញ្ជាក់គុណ ភាពពូជដំណាំ ជាអង្គភាពទទួលបន្ទុកអនុវត្តច្បាប់និងជាអង្គភាពបង្គោលសម្រាប់សម្របសម្រួលរាល់សកម្មភាព និងព័ត៌មាននានា ទាក់ទងនឹងពូជដំណាំ។
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង)
-អ្នកទទួលផលផ្ទាល់ពីគម្រោងមានដូចជា មន្ត្រីមានសមត្ថកិច្ចថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រុមកសិករផលិត/ សហគមន៍ កសិកម្ម កសិករ អ្នកស្រាវជ្រាវ ដៃគូរអភិវឌ្ឍន៍ និងវិស័យឯកជននានាពាក់ព័ន្ធនឹងវិស័យពូជដំណាំ។ -អ្នកទទួលផលដោយប្រយោល មានដូចជា ក្រុមសគ្រួសារកសិករ អ្នកបរិភោគ អ្នកនាំចេញ និងក្រុមហ៊ុនកែច្នៃផលិតផលកសិកម្ម។
17. ការសិក្សាសមិទ្ធិលទ្ធភាព
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?)
គម្រោងនេះ នឹងពុំមានផលប៉ះពាល់ដល់បរិស្ថាន និងសង្គមទេ។
19. ការប្រែប្រួល​អាកាសធាតុ​
ក. តើ​សកម្មភាព ​ឬ ធាតុ​ចេញ​របស់​គម្រោង​ទាក់​ទង​នឹងការប្រែប្រួល​អាកាសធាតុ​ ឬ ទេ?
ប្រសិន​បើ​ទាក់​ទង​នឹងការ​ប្រែប្រួល​អាកាស​ធាតុ​ សូម​ជ្រើសរើស​
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
ភាគរយ
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
20. Other sectors/activities | ២០. វិស័យឬសកម្មភាពផ្សេងៗទៀត
30
ទាក់ទងតិចតួច
20. ការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ
តើ​សកម្មភាព​​ ឬ ធាតុចេញ​របស់​គម្រោង​ទាក់ទង​នឹងការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ​ដែរ ឬ ទេ?
តើ​សកម្មភាព ​ឬ​ ធាតុចេញ​របស់​គម្រោង​ទាក់​ទង​ការកាត់បន្ថយ​ហានិភ័យ ​និង​គ្រោះមហន្តរាយ​ដែរ​ ឬ​ ទេ?
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?)
គម្រោងនឹងផ្តល់អាទិភាព និងលើកទឹកចិត្តឲ្យស្ត្រីចូលរួមគ្រប់សកម្មភាព។
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?)
ជាគម្រោងប្រើប្រាស់យន្តការគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់កណ្តាល និងថ្នាក់ក្រោមជាតិ នៃរចនាសម្ព័ន្ធមានស្រាប់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ក្នុងករណីខ្វះខាតអ្នកជំនាញ គម្រោងនឹងធ្វើលទ្ធកម្មរកអ្នកជំនាញពីក្រៅរដ្ឋាភិបាលដើម្បីផ្តល់ជាយោបល់ និងលើកទិសដៅតម្រង់ទិសគម្រោងឱ្យទទួលបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់។
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង)
សំណើគម្រោង មិនទាន់បានអនុវត្តនៅឡើយ។
24. អាទិភាពរបស់គម្រោង : (បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
2
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ)
មិនទាន់មាន
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)

ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ

( គិតជាពាន់ដុល្លារអាមេរិក )
ចំណាយវិនិយោគ20222023202420252026Total in 2024 - 2026ថវិកាចរន្ត
ចំណាយប្រតិបត្តិ
បៀវត្សរ៍
សម្ភារៈនិងរដ្ឋបាល
ផ្សេងៗ
ចំណាយមូលធន
ការសាងសង់
សេវាប្រឹក្សា
ទព្វសម្ភារៈ
ការបណ្តុះបណ្តាល
ផ្សេងៗ
ចំណាយសរុប
ប្រភពហិរញ្ញប្បទាន20222023202420252026Total in 2024 - 2026ថវិកាចរន្ត
ចំណូលពីគម្រោង
ថវិកាជាតិ
សាច់ប្រាក់សុទ្ធ
ធនធានផ្សេងៗ
ហិរញ្ញប្បទាន របស់ដែគូអភិវឌ្ឍ
សរុបហិរញ្ញប្បទាន ដែលបានសន្យាផ្តល់
តម្រូវហិរញ្ញប្បទាន បំពេញបន្ថែម

​មតិយោបល់លើគម្រោង

27.
ត្រីមាស ការចំណាយ សមិទ្ធិផលជាភាគរយ ការបរិយាយដំណើរការវិវឌ្ឍន៍ User
ត្រីមាសទី១ 0 0
ត្រីមាសទី២ 0 0
ត្រីមាសទី៣ 0 0
ត្រីមាសទី៤ 0 0
Total 0 0