សន្លឹកព័ត៌មានរបស់គម្រោង

ផ្នែក A: ព័ត៌មានមូលដ្ឋានរបស់គម្រោង

( ត្រូវបំពេញគ្រប់ចំណុចទាំងអស់ )
PIP No: 1233
1. ឈ្មោះគម្រោង (ENG): Cambodia Programme for Sustainable and Inclusive Growth in the Fisheries Sector: Capture Component (CAPFISH-Capture)
    ឈ្មោះគម្រោងៈ កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ)
2. កាលបរិច្ឆេទគម្រោង:
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :

01/07/19

កាលបរិច្ឆេទបញ្ចប់គម្រោង :

12/31/2025

3. ចំណាយគម្រោងសរុប:
$

40080000

4. ស្ថាប័នទទួលខុសត្រូវ::

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

RESPONSIBLE UNIT:

FiA

អង្គភាព​ទទួល​ខុស​ត្រូវ:

ជលផល

5. ស្ថានភាពគម្រោង

គម្រោងដែលបានបញ្ចប់


ព័ត៌មានលម្អិតអំពីគម្រោង


6. ប្រភេទគម្រោង:

7. ប្រភពហិរញ្ញប្បទាន

8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ:
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ:
១- ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អការគ្រប់គ្រង អភិរក្ស និងការគោរពច្បាប់ស្តីពីជលផល និងបទប្បញ្ញត្តិនានានៅក្នុងដែននេសាទទឹកសាប និងសមុទ្រ ក្នុងបរិបទនៃការគ្រប់គ្រងរួមគ្នា និងវិធីសាស្រ្តគ្រប់គ្រងធនធានជលផលតាមបែបប្រព័ន្ធអេកូឡូស៊ីដែលបានអនុម័តដោយប្រទេស និងកំពុងបន្តការអនុវត្តដំណើរការវិមជ្ឈការ (ស្របទៅតាមសសរស្តម្ភទី១ និងទី៤ នៃក្របខណ្ឌផែនការយុទ្ធសាស្ត្រវិស័យជលផល) ២- គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងការកែច្នៃផល ផលិតផលជលផល ដែលរួមចំណែកដល់ការបង្កើតចំណូល និងការបង្កើតការងារ (ស្របទៅតាមសសរស្តម្ភទី៣ នៃក្របខ័ណ្ឌផែនការយុទ្ធសាស្ត្រវិស័យជលផល) ៣- ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងបរិស្ថានរបស់សហគមន៍នេសាទនៅតំបន់ទន្លេសាប និងតំបន់ឆ្នេរ និងកាត់បន្ថយគម្លាតសេដ្ឋកិច្ច និងសង្គមជាមួយនឹងប្រជាពលរដ្ឋកម្ពុជាដទៃទៀត។
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):

12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង)
គ្រប់ខេត្តក្រុង បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង
កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កែប
កោះកុង ក្រចេះ មណ្ឌលគិរី ឧត្តរមានជ័យ ប៉ៃលិន
រាជធានីភ្នំពេញ ព្រះសីហនុ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់
រតនគិរី សៀមរាប ស្ទឹងត្រែង ស្វាយរៀង តាកែវ
ត្បូងឃ្មុំ​
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង)
គោលបំណងរួមរបស់គម្រោងគឺ ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព ភាពធន់ទៅនឹងអាកាសធាតុ និងបរិយាប័ន្ននៃធនធានជលផលទឹកសាប និងសមុទ្រនៅក្នុងប្រទេសកម្ពុជា ដោយបានចូលរួមចំណែកនៅក្នុងការសម្រេចបាននូវគោលបំណងនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (NSDP) ក្របខ័ណ្ឌផែនការយុទ្ធសាស្រ្តសម្រាប់វិស័យជលផល (SPF 2015 - 2024) និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មរយៈពេល០៥ឆ្នាំ (ASDP) ។ កម្មវិធីនេះនឹងរួមចំណែកធ្វើឱ្យមានភាពប្រសើរឡើងនៅក្នុងផ្នែកនានាដែលពាក់ព័ន្ធនឹងសកម្មភាពការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (Illegal, Unregulated and Unreported-IUU) ។
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង)
គោលបំណងទី១៖ អភិរក្ស គ្រប់គ្រង និងអនុលោមតាមច្បាប់ និងបទបញ្ញត្តិ សូចនាករទី១៖ ការអនុវត្ត និងគោរពតាមច្បាប់ និងបទបញ្ញត្តិជលផល ដែលបានធ្វើឲ្យប្រសើរឡើងដល់ធនធានជលផលទឹកសាប សូចនាករទី២៖ ការការពារទីជម្រកធនធានជលផលទឹកសាប សូចនាករទី៣៖ ការអនុវត្ត និងការគោរពច្បាប់ និងបទបញ្ញត្តិជលផល គឺបានធ្វើឲ្យប្រសើរឡើងដល់ធនធានជលផលសមុទ្រ សូចនាករទី៤៖ លើកកម្ពស់អត្ថិភាពព័ត៌មាន និងទិន្នន័យដែលជាព័ត៌មានចាំបាច់សម្រាប់ការគ្រប់គ្រង និងបង្កើតគោលនយោបាយជលផល គោលបំណងទី២៖ គាំទ្រដល់សហគមន៍ (សហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី) សូចនាករទី៥៖ បង្កើនសមត្ថភាពរបស់សហគមន៍ដើម្បីចូលរួមចំណែកនៅក្នុងសហគ្រប់គ្រង/ការគ្រប់គ្រងរួមគ្នា គោលបំណងទី៣៖ សុវត្ថិភាពនៃត្រី និងផល ផលិតផលជលផល សូចនាករទី៦៖ ពង្រឹងការត្រួតពិនិត្យផ្លូវការលើផលត្រី និងផល ផលិតផលជលផល គោលបំណងទី៤៖ ពង្រឹងសមត្ថភាពស្ថាប័ន សូចនាករទី៧៖ បង្កើនថវិការាជរដ្ឋាភិបាលកម្ពុជាជូនដល់វិស័យជលផល សូចនាករទី៨៖ ការគ្រប់គ្រងធនធានមនុស្សបានប្រសើរឡើង
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍)
កម្មវិធី CAPFISH-Capture គឺជាការចូលរួមចំណែករបស់សហភាពអឺរ៉ុប ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តកម្មវិធីកំណែទម្រង់វិស័យជលផលដោយរួមបញ្ចូលជាមួយការគាំទ្របន្ថែមដើម្បីផ្តល់ជំនួយបច្ចេកទេស និងការអភិវឌ្ឍសមត្ថភាពរបស់អ្នកពាក់ព័ន្ធនឹងការគ្រប់គ្រង និងជួយដល់វិស័យនេះ។ ដើម្បីធ្វើការងារនេះ ការគាំទ្របន្ថែមនឹងផ្តោតសំខាន់ទៅលើអ្នកពាក់ព័ន្ធសំខាន់ៗដែលរួមមាន៖ ១- រដ្ឋបាលជលផលថ្នាក់កណ្តាល និងថ្នាក់ក្រោមជាតិដែលទទួលខុសត្រូវក្នុងការរៀបចំគោលនយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្ត្រ ការដាក់ឲ្យអនុវត្តច្បាប់ និងបទបញ្ញត្តិ ដើម្បីធានាដល់ការអភិរក្សតំបន់ និងជម្រកត្រីធំៗ និងការត្រួតពិនិត្យវឌ្ឍនៈភាពនៃវិស័យនេះ។ ៣- អង្គការ សហគមន៍ ដែលត្រូវបានរំពឹងថានឹងដើរតួនាទីកាន់តែសំខាន់នៅក្នុងការគ្រប់គ្រងរួមគ្នារវាងធនធានជលផលទឹកសាប និងតំបន់ឆ្នេរ និងជាពិសេសចូលរួមនៅក្នុងសកម្មភាពអភិរក្ស ការពារ និងការឃ្លាំមើល និង ៤- វិស័យឯកជនដែលពាក់ព័ន្ធជាមួយនឹងសហគមន៍នៅក្នុងការងារកែច្នៃផល ជលផល។ វិស័យឯកជនក៏នឹងគាំទ្រផងដែរដល់ការបង្កើតយន្តការដ៏មានប្រសិទ្ធភាពក្នុងការសម្របសម្រួលអន្តរវិស័យ និងជំរុញការអភិវឌ្ឍប្រកបដោយភាពសុខដុម និងផ្តល់ភាពអង់អាចដល់ស្រី្តនៅក្នុងសហគមន៍ និង MSMEs ក្នុងវិស័យជលផល។
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង)
អ្នកដែលនឹងទទួលផលពីគម្រោងនេះគឺប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលបានប្រើបា្រស់ធនធានជលផលទាំងនៅទឹកសាប និងនៅសមុទ្រ។ គម្រោងនេះរួមចំណែកយ៉ាងសំខាន់ទៅលើសមិទ្ធិផលវឌ្ឍនភាពនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព លុបបំបាត់ភាពអត់ឃ្លាន សម្រេចបាននូវសន្តិសុខស្បៀង លើកកម្ពស់អាហាររូបត្ថម្ភ ព្រមទាំងលើកកម្ពស់វិស័យកសិកម្មប្រកបដោយចីរភាព និងការប្រើបា្រស់ធនធានសមុទ្រឲ្យបានយូរអង្វែង។
17. ការសិក្សាសមិទ្ធិលទ្ធភាព
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?)
គម្រោងនេះមិនមានផលប៉ះពាល់អវិជ្ជមានទៅដល់ផ្នែកបរិស្ថាន និងសង្គមនោះទេ ប៉ុន្តែគម្រោងនេះនឹងជួយបង្កើនប្រាក់ចំណូលដល់គ្រួសារក្រីក្រតាមតំបន់ជនបទ។
19. ការប្រែប្រួល​អាកាសធាតុ​
ក. តើ​សកម្មភាព ​ឬ ធាតុ​ចេញ​របស់​គម្រោង​ទាក់​ទង​នឹងការប្រែប្រួល​អាកាសធាតុ​ ឬ ទេ?
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
ភាគរយ
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
20. ការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ
តើ​សកម្មភាព​​ ឬ ធាតុចេញ​របស់​គម្រោង​ទាក់ទង​នឹងការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ​ដែរ ឬ ទេ?
តើ​សកម្មភាព ​ឬ​ ធាតុចេញ​របស់​គម្រោង​ទាក់​ទង​ការកាត់បន្ថយ​ហានិភ័យ ​និង​គ្រោះមហន្តរាយ​ដែរ​ ឬ​ ទេ?
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?)
កម្មវិធីនេះនឹងចូលរួមចំណែកក្នុងការលុបបំបាត់គម្លាតយេនឌ័រនៅក្នុងវិស័យជលផល តាមរយៈការលើកទឹកចិត្តឲ្យស្រ្តីចូលរួមក្នុងការងារជាតំណាង និងធានាថាស្រ្តីអាចទទួលបានឱកាសក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងអប់រំ ជាពិសេសសម្រាប់ក្មេងស្រី និងយុវតីវ័យក្មេង។
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?)
រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានជំនាញ បទពិសោធន៍ និងធនធានមន្រ្តីដើម្បីគ្រប់គ្រង និងអនុវត្តន៍គម្រោង។
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង)
នៅឆ្នាំ២០១៩ (ពីថ្ងៃទី១ ខែកក្កដា ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩) មិនបានអនុវត្ត ដោយសារគម្រោងទើបចាប់ផ្តើម មានភាពយឺតយ៉ាវនៅក្នុងការរៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ និងពេលវេលានៃការរៀបចំផែនការ និងការអនុវត្តគម្រោងត្រូវគោរពទៅតាមឆ្នាំសារពើពន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា (ចាប់ផ្តើមនៅខែមករា និងបញ្ចប់នៅខែធ្នូ) ។
24. អាទិភាពរបស់គម្រោង : (បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
1
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ)
កម្មវិធី CAPFISH-Capture នេះ ត្រូវបានគ្រប់គ្រងដោយប្រយោលជាមួយនឹងអង្គការអន្តរជាតិដែលមានដូចខាងក្រោម៖ សមាសភាគទី១៖ ការគ្រប់គ្រង អភិរក្ស ត្រួតពិនិត្យ និងអង្កេត លើធនធានជលផលសមុទ្រ និងធនធានជលផលទឹកសាប ផ្នែកមួយនៃសកម្មភាពនេះគឺត្រូវបានអនុវត្តនៅក្នុងការគ្រប់គ្រងដោយប្រយោលជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (Food and Agriculture Organization - FAO) (ជាប្រធាន) និងអង្គការយូណេស្កូ (UNISCO) ។ ការអនុវត្តកម្មវិធីនេះរួមចំណែកដល់៖ ១- បង្កើនសមត្ថភាពរដ្ឋបាលសាធារណៈដល់រដ្ឋបាលជលផលទាំងនៅថ្នាក់កណ្តាល និងនៅថ្នាក់ក្រោមជាតិ ។ ២- ពង្រឹងការគ្រប់គ្រងធនធានហិរញ្ញវត្ថុ ធនធានមនុស្ស និងមូលនិធិសម្រាប់ការស្រាវជ្រាវវិស័យជលផល។ ៣- គាំទ្រដល់ការសម្របសម្រួលអន្តរក្រសួងសម្រាប់តំបន់ការពារដែនជីវចម្រុះបឹងទន្លេសាប ដោយផ្តល់សេវាកម្មបន្ថែមដល់សហគមន៍នេសាទ និង ៤- សម្របសម្រួលកិច្ចការសហប្រតិបត្តិការក្នុងតំបន់។ អង្គការនេះមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទទួលបានការងារនះ ពីព្រោះ FAO មានបទពិសោធន៍យូរអង្វែងដែលត្រូវបានគេទទួលស្គាល់លើការងារនៅក្នុងវិស័យជលផលនៅកម្ពុជា ហើយមានជំនាញច្បាស់លាស់នៅក្នុងវិស័យនេះដែលអាចជ្រើសរើបានតាមរយៈការិយាយាល័យបរចាំតំបន់ ហើយអង្គការនេះក៏មានការិយាល័យនៅក្នុងប្រទេសកម្ពុជាផងដែរ ដែលជម្រុញឲ្យមានការសហការ គាំទ្រ និងតាមដានកាន់តែជិតសិ្នទ្ធ។ សមាសភាគទី២៖ ការគាំទ្រដល់ការអភិវឌ្ឍខ្សែសង្វាក់ផល ផលិតផលជលផល ផ្នែកមួយនៃសកម្មភាពនេះគឺត្រូវបានអនុវត្តនៅក្នុងការគ្រប់គ្រងដោយប្រយោលជាមួយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (United Nations Industrial Development Organization - UNIDO) ។ ការអនុវត្តនេះមានភាពសមហេតុផល ពីព្រោះជាលទ្ធផលនៃការអញ្ជើញឲ្យបង្ហាញចំណាប់អារម្មណ៍អំពីសហភាពអឺរ៉ុប និងអន្តរជាតិ ព្រមទាំងអណត្តិ របស់អង្គការ UNIDO ក្នុងការលើកកម្ពស់វិស័យឯកជន និងការអភិវឌ្ឍវិស័យឯកជន និងវិស័យឧស្សាហកម្មដើម្បីកាត់បន្ថយភាពក្រីក្រ ព្រមទាំងបទពិសោធន៍នៅក្នុងប្រទេសកម្ពុជាក្នុងការគាំទ្រដល់ការអភិវឌ្ឍខ្សែសង្វាក់តម្លៃជលផល។ សមាសភាគទី៣៖ ការគាំទ្រការលើកកម្ពស់ជីវភាពភាពរស់នៅ និងការធ្វើពិពិធកម្មរបស់សហគមន៍នេសាទ ជាជំនួយឥតសំណង ដែលអំពាវនាវឲ្យមានការដាក់ពាក្យស្នើសុំ។ សកម្មភាពដែលទទួលបានសិទ្ធិមានដូចខាងក្រោម៖ - គាំទ្រដល់ការអភិវឌ្ឍអេកូទេសចរណ៍តាមរយៈភាពជាដៃគូរវាងសហគមន៍ និងប្រតិបត្តិករឯកជន និងដើម្បីការអភិវឌ្ឍផលិតផលទេសចរណ៍ និងឱកាសការងារ - គាំទ្រដល់គំនិតផ្តួចផ្តើមឯកជន និងសហគមន៍ ក្នុងគោលដៅបង្កើនលទ្ធភាពទទួលបានទឹកស្អាត អនាម័យ ការគ្រប់គ្រងកាកសំណល់ ថាមពល និងការផ្សាភ្ជាប់ទៅនឹងសេវាគាំទ្រអភិវឌ្ឍជនបទដែលមានស្រាប់ដូចជា សេវាកម្មបន្ថែមលើការផ្សព្វផ្សាយឯកជន និងសាធារណៈ គម្រោងអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល អង្គការកសិករ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាដើម - គាំទ្រដល់ការកែលម្អលទ្ធភាពទទួលបានពីសមាជិកសហគមន៍នេសាទទៅនឹងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងអប់រំ - ក្នុងករណីចាំបាច់ បន្ថែមលើការគាំទ្រដែលបានផ្តល់ក្នុងសមាសភាគទី១ ការគាំទ្រដល់ការអភិរក្ស/ការបង្កើតឡើងវិញនូវទីជម្រកសំខាន់ៗ (ព្រៃលិចទឹក ព្រៃកោងកាង) លទ្ធភាពនឹងត្រួវបានផ្តល់ជូនដល់គ្រួសារ និងបុគ្គលងាយរងគ្រោះ ដោយយកចិត្តទុកដាក់លើស្រ្តី យុវវ័យ និងសមាជិកក្រុមជនជាតិដើមភាគតិច។
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)

ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ

( គិតជាពាន់ដុល្លារអាមេរិក )
ចំណាយវិនិយោគ20242025
Budget
2026
Estimate
2027
Estimate
2028
Estimate
Total in 2026 - 2028ថវិកាចរន្ត
BudgetActual
ចំណាយប្រតិបត្តិ
បៀវត្សរ៍
សម្ភារៈនិងរដ្ឋបាល
ផ្សេងៗ
ចំណាយមូលធន
ការសាងសង់
សេវាប្រឹក្សា
ទព្វសម្ភារៈ
ការបណ្តុះបណ្តាល
ផ្សេងៗ
ចំណាយសរុប
ប្រភពហិរញ្ញប្បទាន20242025
Budget
2026
Estimate
2027
Estimate
2028
Estimate
Total in 2026 - 2028ថវិកាចរន្ត
BudgetActual
ចំណូលពីគម្រោង
ថវិកាជាតិ
សាច់ប្រាក់សុទ្ធ
ធនធានផ្សេងៗ
ហិរញ្ញប្បទាន របស់ដែគូអភិវឌ្ឍ
EU/EC
សរុបហិរញ្ញប្បទាន ដែលបានសន្យាផ្តល់
តម្រូវហិរញ្ញប្បទាន បំពេញបន្ថែម

​មតិយោបល់លើគម្រោង

27.
ត្រីមាស ការចំណាយ សមិទ្ធិផលជាភាគរយ ការបរិយាយដំណើរការវិវឌ្ឍន៍ User
ត្រីមាសទី១ 0 0
ត្រីមាសទី២ 0 0
ត្រីមាសទី៣ 0 0
ត្រីមាសទី៤ 0 0
Total 0 0