PIP No:
1235
|
1. ឈ្មោះគម្រោង (ENG):
Digital Farmer Profile Data Management
|
ឈ្មោះគម្រោងៈ
ការគ្រប់គ្រងទិន្នន័យកសិកម្មរបស់កសិករ តាមប្រព័ន្ធឌីជីថល
|
2. កាលបរិច្ឆេទគម្រោង: |
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :
|
កាលបរិច្ឆេទបញ្ចប់គម្រោង :
|
|
4. ស្ថាប័នទទួលខុសត្រូវ::
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
|
RESPONSIBLE UNIT:
Agricultural Information and Documentation Center
|
អង្គភាពទទួលខុសត្រូវ:
មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម
|
5. ស្ថានភាពគម្រោង
|
|
ព័ត៌មានលម្អិតអំពីគម្រោង
|
|
6. ប្រភេទគម្រោង:
|
7. ប្រភពហិរញ្ញប្បទាន
|
8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ: |
|
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ: |
ប្រព័ន្ធគ្រប់គ្រងទិន្នន័យកសិកម្ម របស់កសិករ ជាប្រព័ន្ធប្រមូលផ្តុំព័ត៌មានសំខាន់ៗរបស់កសិករ ដែលទាក់ទងនឹងដំណើរការអនុវត្តកសិកម្ម មានដូចជា៖ ព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានភូមិសាស្រ្ត ព័ត៌មានទំហំផលិតកម្ម ព័ត៌មានអំពីអាកាសធាតុ ទិន្នន័យអំពីសត្វល្អិតចង្រៃ/ជំងឺ ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ និងព័ត៌មានទីផ្សារកសិកម្មជាដើម ដែលអាចផ្តល់ដល់កសិករ សមាគមន៍កសិកម្ម អ្នករៀបចំគោលនយោបាយ ឬអ្នកវិនិយោគទៅលើវិស័យកសិកម្មផ្សេងៗទៀត អាចទាញយកទៅដើម្បីធ្វើការសម្រេចចិត្ត និងធ្វើផែនការដាំដុះ ឬផលិត ផលិតផលណាមួយ ប្រកបដោយប្រសិទ្ធភាព ហើយឆ្លើយតបទៅនឹងតម្រូវការទីផ្សារ (ទំាងបរិមាណ និងគុណភាព) ក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិ។ ម្យ៉ាងវិញទៀត តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានសម្រាប់កសិកម្មអាចជួយឲ្យកសិករ និងសហគមន៍កសិកម្ម ដោះស្រាយបញ្ហាប្រឈមនានា ក្នុងដំណើរការផលិតកម្មបានទាន់ពេលវេលា។
|
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា |
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
|
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):
|
|
|
|
|
12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង) |
|
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង) |
១. គ្រប់គ្រងព័ត៌មានកសិករ សហគមន៍កសិកម្ម អំពីការដាំដុះឱ្យកាន់តែមានប្រសិទ្ធភាព និងទាញយក ទិន្នន័យមកប្រើប្រាស់បានងាយស្រួល និងឆាប់រហ័ស
២. ផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកលក់ អ្នកទិញ អ្នកវិនិយោគលើវិស័យកសិកម្ម ដើម្បីធ្វើការចរចារទិញ លក់ ផ្លាស់ប្តូរបទពិសោធន៍ ផ្តល់យោបល់ ក្នុងវិស័យកសិកម្មតាមបែបឌីជីថល និងតម្រូវការទីផ្សារ
៣. ជួយកសិករក្នុងការទទួលបានព័ត៌មានសំខាន់ៗ សម្រាប់ធ្វើការសម្រេចចិត្តក្នុងការដាំដុះដូចជា ព័ត៌មាន
តម្លៃទីផ្សារ គ្រប់គ្រងអាកាសធាតុ និងបច្ចេកទេសថ្មីៗ។ |
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង) |
មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ សម្រាប់កសិកម្ម ជាប្រភពនៃបណ្តុំព័ត៌មានសម្រាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍវិស័យកសិកម្ម។ ប្រព័ន្ធនេះបានចូលរួមក្នុងការដោះស្រាយរាល់បញ្ហាប្រឈម និងផ្តល់ជាអនុសាសន៍ក្នុង ការធ្វើផែនការ ផលិតកម្ម និងទីផ្សារ ដើម្បីជំរុញវិស័យកសិកម្មឆ្ពោះទៅកាន់ការគ្រប់គ្រងដោយប្រព័ន្ធព័ត៌បច្ចេកវិទ្យាព័ត៌មាន។
មុខងារសំខាន់ៗរបស់កម្មវិធី
១. ការប្រើប្រាស់ដីកសិកម្ម
-ទិន្នន័យកសិករ (Farmer Profile): ព័ត៌មានកសិករជាមួយនឹងប្រភេទដំណាំដែលគាត់ដាំដុះ ទំហំផ្ទៃដីដាំដុះ និងពេលវេលាចាប់ផ្តើមដាំដុះ ដែលអាចប៉ាន់ប្រមាណពេលវេលាប្រមូលផល និងបរិមាណប្រមូលផល រាល់ពេលកសិករចាប់ផ្តើមដាំដំណាំអ្វីមួយ គាត់អាចបញ្ចូលព័ត៌មាន និងដំណើរការនៃការដាំដុះរបស់គាត់ជាមួយនឹងការកំណត់ទីតាំងក្នុងផែនទីដោយប្រើ GPS ក្នុងទូរស័ព្ទដៃរបស់ពួកគាត់
-អ្នកគ្រប់គ្រងអាចតាមដានការប្រើប្រាស់ដីកសិកម្ម និងប្រភេទដំណាំតាមរយៈព័ត៌មានដែលកសិករបានបញ្ចូលខាងលើ
-សាធារណជន អ្នកវិនិយោគ និងដៃគូអភិវឌ្ឍនានា ទទួលបាននូវព័ត៌មានសុក្រឹត និងត្រឹមត្រូវសម្រាប់ធ្វើការអភិវឌ្ឍ។
២. ទីផ្សារកសិផល
-អ្នកទិញផលិផលកសិកម្មអាចប្រើប្រាស់កម្មវិធីនេះ ដើម្បីស្វែងរកកសិករដែលដាំដំណាំដែលគាត់ត្រូវការ និងអាចចរចារក្នុងការកក់ ការទិញទុកជាមុនពេលប្រមូលផល
-ផ្តល់ព័ត៌មានដល់កសិករអំពីតម្លៃកសិផលតាមប្រភេទដំណាំ តម្លៃលក់នៅចំការ តម្លៃលក់នៅទីផ្សារលក់ដុំ និងលក់រាយ តាមផ្សារសំខាន់ៗ។
៣. មុខងារជំនួយបច្ចេកទេស
មុខងារសម្រាប់ជួយដល់កសិករ ស្វែងរកជំនួយបច្ចេកទេសដែលគាត់ត្រូវការ ឬក្នុងការជួយដោះស្រាយបញ្ហាអ្វីមួយដែលកើតមានឡើង ក្នុងអំឡុងពេលការដាំដុះ ឬការចិញ្ចឹមរបស់គាត់។ កម្មវិធីទូរស័ព្ទដៃនេះ នឹងរៀបចំបញ្ចូលលេខទូរស័ព្ទ “សេវាផ្តល់ព័ត៌មានបច្ចេកទេសកសិកម្មដល់កសិករ ដែលអាចឲ្យពួកគាត់ទំនាក់ទំនងតាមរយៈលេខ ១២៨៩” ដោយឥតគិតថ្លៃផងដែរ។
៤. ព័ត៌មានអាកាសធាតុ (Weather Broadcasting)
សម្រាប់មុខងារនេះ សាធារណជន ជាពិសេសកសិករអាចដឹងមុនពីព័ត៌មានអាកាសធាតុ និងព្រឹត្តិការណ៍ដែលអាចកើតមានឡើងក្នុងឆ្នាំ ដើម្បីត្រៀមបង្ការ ការពារ ទប់ស្កាត់ និងធ្វើការសម្រេចចិត្តក្នុងការដាំដុះឲ្យបានសមស្រប និងទាន់ពេលវេលា ក្នុងការកាត់បន្ថយហានិភ័យដែលបង្ករឱ្យមានផលប៉ះពាល់ក្នុងការបង្ករបង្កើនផលរបស់ពួកគាត់បានជាអប្បរមា។
|
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍) |
ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ឆ្នាំ២០២៣-២០២៧ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់យុទ្ធ សាស្រ្តបញ្ចកោណអណត្តិទី១ ដើម្បីរួមចំណែកក្នុងការលើកស្ទួយការអភិវឌ្ឍន៍វិស័យកសិកម្មឲ្យទាន់ទៅនឹងបរិបទនៃការផ្លាស់ប្តូរសង្គម ការរីកចំរើននៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការបម្រែលបម្រួលអាកាសធាតុ ដូច្នេះ តាមរយៈគម្រោង បង្កើតឲ្យមានជា ប្រព័ន្ធគ្រប់គ្រងទិន្នន័យកសិកម្មរបស់កសិករ តាមប្រព័ន្ធឌីជីថល ដើម្បីជំរុញ និងបង្កើនប្រសិទ្ធភាពការងាររបស់អនុវិស័យ និងដៃគូរអភិវឌ្ឍន៍ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់មួយកម្រិតទៀត។
ជាពិសេស ជំរុញផលិតកម្មកសិកម្មឲ្យកាន់តែប្រសើរឡើង ឆ្លើយតបទៅនឹងតំរូវការទីផ្សារក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិ ដើម្បីជាការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ ឈានទៅរកការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជាផងដែរ។ |
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង) |
១.បង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងព័ត៌មានកសិករ សហគមន៍កសិកម្ម អំពីការដាំដុះ និងផលិត។ ការទាញយកទិន្នន័យមកប្រើប្រាស់នឹងទទួលបាននូវភាពងាយស្រួល និងឆាប់រហ័ស
២.ផ្សាភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និតរវាងកសិករ ឬអ្នកផលិត និងអ្នកទិញកសិផល និងមានទំនុកចិត្តខ្ពស់ ក្នុងការទិញលក់ផលិតផលលើទីផ្សារ
៣.ផ្តល់ភាពងាយស្រួលដល់កសិករក្នុងការទទួលបាននូវព័ត៌មានសំខាន់ៗ សម្រាប់ធ្វើការសម្រេចចិត្តក្នុងការដាំដុះដូចជា ព័ត៌មានតម្លៃទីផ្សារ អាកាសធាតុ និងបច្ចេកទេសថ្មីៗ។
|
17. ការសិក្សាសមិទ្ធិលទ្ធភាព |
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
|
ប្រសិនបើត្រូវការ តើការសិក្សាសមិទ្ធិលទ្ធភាព បានរៀបចំហើយឬនៅ?
|
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?) |
គម្រោងនេះនឹងមិនមានផលប៉ះពាល់ដល់ប្រជាជន និងបរិស្ថានជុំវិញទេ ផ្ទុយទៅវិញបានចូលរួមចំណែកជាប្រភពព័ត៌មានសម្រាប់រៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍផ្នែកបរិស្ថាន និងសង្គម។ |
19. ការប្រែប្រួលអាកាសធាតុ |
ក. តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ឬ ទេ?
|
ប្រសិនបើទាក់ទងនឹងការប្រែប្រួលអាកាសធាតុ សូមជ្រើសរើស
|
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
|
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
|
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
ភាគរយ
|
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
|
|
|
20. ការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយ |
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?) |
សម្រាប់គម្រោងនេះនឹងផ្តល់ភាពងាយស្រួលដល់ស្ត្រី និងបង្កើនចំណេះដឹងទាក់ទងនឹងព័ត៌មានវិទ្យាដល់ពួកគាត់ក្នុងការចូលរួមការងារអនុវត្តវិស័យកសិកម្ម ការគ្រប់គ្រងកសិដ្ឋានរបស់ខ្លួនដែលអាចជួយសន្សំពេលវេលា និងកម្លាំងពលកម្មបានច្រើន ហើយព្រមទាំងជួយពួកគាត់ធ្វើ ការសម្រេចចិត្តបានលឿន និងត្រឹមត្រូវ ក្នុងការផលិត ថាតើគួរផលិតអ្វី ផលិតនៅពេលណា ហើយលក់នៅណាឬអ្នកណាជាអតិថិជន របស់គាត់?ម្យ៉ាងវិញទៀតតាមរយៈការអនុវត្តគម្រោងនេះនឹងមានការលើកទឹកចិត្ត និងគាំទ្រឲ្យមានការចូលយ៉ាងសកម្មពីស្ត្រីនៅតាមតំបន់គោលដៅអនុវត្តន៍គម្រោងផងដែរ។ |
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?) |
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានមន្រ្តីជំនាញ និងបទពិសោធន៍គ្រប់គ្រាន់ក្នុងការរៀបចំ និងអនុវត្តន៍គម្រោងនេះ។
|
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង) |
សកម្មភាពគម្រោងអាចដំណើរទៅបាន៖ (១) មានការគាំទ្រពីថ្នាក់ដឹកនាំក្រសួង (២) មានកញ្ចប់ថវិកាគ្រប់គ្រាន់ និង(៣)មានការចូលរួម និងសហការពីអនុវិស័យជំនាញដែលពាក់ព័ន្ធ។ |
24. អាទិភាពរបស់គម្រោង
:
(បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
|
1
|
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ) |
ដៃគូរអភិវឌ្ឍន៍ដែលមានសក្តានុពល ដែលពាក់ព័ន្ធនឹងគម្រោងនេះរួមមាន៖
(១) ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី ឬស្ថាប័ន្ថផ្តល់ជំនួយផ្សេងទៀតដែលអាចគាំទ្រផ្នែកថវិកាក្នុងការអនុវត្តគម្រោង
(២) ក្រុមហ៊ុនបច្ចេកវិទ្យា ដែលអាចជួយជាជំនួយការបច្ចេកទេស លើផ្នែក តម្លើងប្រព័ន្ធ ស្តុកទុក និងគ្រប់គ្រងទិន្នន័យ
(៣) អង្គភាពដែលជាអនុវិស័យ ថ្នាក់ជាតិ និងក្រោមជាតិ របស់ក្រសួងកសិកម្ម ចូលរួមសហការក្នុងផ្តល់នូវធាតុចូលឬជំនួយបច្ចេក ទេសទៅតាមគ្របខ័ណ្ឌ ជំនាញរបស់ខ្លួន។ |
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) |
ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ
( គិតជាពាន់ដុល្លារអាមេរិក )
|
|