PIP No:
1236
|
1. ឈ្មោះគម្រោង (ENG):
Improved horticultural research infrastructure of Koh Kae station for major fruits and upland field crops
|
ឈ្មោះគម្រោងៈ
កែលម្អហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវផ្នែកសាកវប្បកម្មនៅស្ថានីយកោះកេរ្តិ៍សម្រាប់ដំណាំស្បៀង និងដំណាំឈើហូបផ្លែចម្បងៗនៅតំបន់ខ្ពង់រាប
|
2. កាលបរិច្ឆេទគម្រោង: |
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :
|
កាលបរិច្ឆេទបញ្ចប់គម្រោង :
|
|
4. ស្ថាប័នទទួលខុសត្រូវ::
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
|
RESPONSIBLE UNIT:
Cambodian Agricultural Research and Development Institute
|
អង្គភាពទទួលខុសត្រូវ:
វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា
|
5. ស្ថានភាពគម្រោង
គម្រោងសម្រាប់អនុវត្តផ.យ.អ.ជ.
|
|
ព័ត៌មានលម្អិតអំពីគម្រោង
|
|
6. ប្រភេទគម្រោង:
|
7. ប្រភពហិរញ្ញប្បទាន
|
8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ: |
|
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ: |
គម្រោងនេះធានាដល់ការងារស្រាវជ្រាវនៅស្ថានីយ៍កោះកេរ្តិ៍របស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជាដែលរួមចំណែកដល់ ការគាំទ្រ និងពង្រឹងដល់ការងារស្រាវជ្រាវផ្នែកសាកវប្បកម្មឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីបង្កើនផលិតភាព ពិពិធកម្ម និងផ្សព្វផ្សាយដំណាំស្បៀង និងដំណាំឈើហូបផ្លែចម្បងៗនៅតំបន់ខ្ពង់រាប និងការអភិវឌ្ឍប្រព័ន្ធធានាគុណភាពដែលសមស្រប (រួមទាំងការងារក្រោយពេលប្រមូលផល)។ |
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា |
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
Coordination of Supporting Policies (Skills and Human Resource Development, Sciences, Technology and Innovation Promotion, Establishment and Development of Industrial Infrastructure, and Financing Measures) | ការសម្របសម្រួលគោលនយោបាយគាំទ្រ (ការបណ្តុះបណ្តាលជំនាញនិងធនធានមនុស្ស ការជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការកសាងនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម និងវិធានការផ្នែកហិរញ្ញប្បទាន)
|
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):
|
|
|
|
|
12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង) |
|
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង) |
គម្រោងនេះបានកំណត់ទិសដៅរួមរបស់ខ្លួនដើម្បីអភិវឌ្ឍន៍ និងកែលម្អការស្រាវជ្រាវសាកវប្បកម្មសម្រាប់ដំណាំស្បៀង និងដំណាំឈើហូបផ្លែចំបងៗនៅតំបន់ខ្ពង់រាបតាមរយៈការផ្តោតលើមូលដ្ឋានស្រាវជ្រាវនិងបច្ចេកវិទ្យាជីវសាស្រ្តអនុវត្តដើម្បីកែលម្អ (i) ការប្រើប្រាស់ធាតុចូល (ii) ប្រសិទ្ធផលផលិតកម្មនិង (iii) ការទុកដាក់ក្រោយពេលប្រមូលផលប្រកបដោយគុណភាពសម្រាប់ ឧស្សាហកម្មផ្លែឈើ និងដំណាំស្បៀងរបស់កម្ពុជា ដើម្បីអភិវឌ្ឍ និងទទួលបានជោគជ័យក្នុងការប្រកួតប្រជែងជាមួយនឹងការនាំចូល។ |
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង) |
គម្រោងនេះចែកចេញជាបីសមាសភាគដែលផ្តោតទៅលើ៖
- ការអភិវឌ្ឍ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈ
- ការអភិវឌ្ឍបច្ចេកវិទ្យា
- ការអភិវឌ្ឍស្ថាប័ន
|
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍) |
គម្រោងនេះនឹងជួយក្នុងការឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលទាក់ទងនឹងការកែទម្រង់វិស័យកសិកម្មជាកម្លាំងជំរុញមួយសម្រាប់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងការបង្កើតការងារតាមរយៈការធ្វើពាណិជ្ជកម្មនិងការអភិវឌ្ឍកសិឧស្សាហកម្ម។ |
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង) |
ផលប្រយោជន៍ផ្ទាល់ភាគច្រើននឹងត្រូវបានផ្តល់ដល់កសិករ។ គម្រោងនេះក៏នឹងផ្តល់អត្ថប្រយោជន៍ផងដែរដល់អ្នកវិទ្យាសាស្ត្រ មន្ត្រីជំនាញផ្នែកក្សេត្រសាស្ត្រក្នុងខេត្ត និងអ្នកផ្សព្វផ្សាយកសិកម្ម ដែលចូលរួមក្នុងគម្រោងនេះតាមរយៈការបណ្តុះបណ្តាលនិងសកម្មភាពស្រាវជ្រាវរួមគ្នា។ |
17. ការសិក្សាសមិទ្ធិលទ្ធភាព |
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
|
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?) |
សកម្មភាពរបស់គម្រោងនេះនឹងរួមចំណែកដល់ការទប់ស្កាត់ភាពសឹករឹចរឹលនៃដី និងការថែទាំបរិស្ថាននៅក្នងតំបន់ងាយប៉ះពាល់។ ការអភិវឌ្ឍន៍បច្ចេកទេសសាកវប្បកម្មនឹងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដល់សង្គមនិងបរិស្ថានដោយដឹកនាំការងារអភិវឌ្ឍប្រព័ន្ធដាំដុះដំណាំថ្មីទៅតាមតំបន់ដែលសមស្របបំផុតដល់ការបង្កើនសន្តិសុខស្បៀងនិងប្រាក់ចំណូលដល់គ្រួសារកសិករ។ |
19. ការប្រែប្រួលអាកាសធាតុ |
ក. តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ឬ ទេ?
|
ប្រសិនបើទាក់ទងនឹងការប្រែប្រួលអាកាសធាតុ សូមជ្រើសរើស
|
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
|
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
|
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
ភាគរយ
|
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
11. Biodiversity and conservation | ១១. ជីវៈចម្រុះនិងការអភិរក្ស
|
20
|
ទាក់ទងតិចតួច
|
20. ការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយ |
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?) |
សកម្មភាពទាំងនេះនឹងរួមចំណែកដោយស្ត្រីចំនួន 30 ភាគរយដើម្បីអនុវត្តគម្រោងដែលរួមមានមន្រ្តី និងកម្មករនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា។ ស្ត្រីពេញវ័យជារឿយៗពួកគេក្លាយទៅជាប្រភពដ៏សំខាន់សម្រាប់ការផ្សព្វផ្សាយព័ត៌មានដល់គ្រួសារនិង ស្រីដែលនៅជនបទ។ ស្ត្រីនៅជនបទនឹងចូលរួមកាន់តែច្រើននៅក្នុងគម្រោងនេះនៅគ្រប់ដំណាក់កាលនៃផលិតកម្មដំណាំដែលរួមមាន ការងារមុននិងក្រោយប្រមូលផល និងការលក់កសិផលផ្សេងៗ។ |
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?) |
វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជាមានបទពិសោធន៍ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវនៅរាជធានីភ្នំពេញដែលផ្តោតលើកម្មវិធីស្រាវជ្រាវជាច្រើនដូចជា រុក្ខជម្រើសវិទ្យា ការពារដំណាំ វិទ្យាសាស្រ្តដីនិងទឹក វិស្វកម្មកសិកម្មវិទ្យាសាស្ត្រសេដ្ឋកិច្ចសង្គម និង ក្សេត្រវិទ្យា និងប្រព័ន្ធកសិកម្ម។
|
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង) |
មិនមាន |
24. អាទិភាពរបស់គម្រោង
:
(បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
|
1
|
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ) |
មិនមាន |
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) |
ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ
( គិតជាពាន់ដុល្លារអាមេរិក )
|
|