PIP No:
163
|
1. ឈ្មោះគម្រោង (ENG):
Wildlife Rescue and Release
|
ឈ្មោះគម្រោងៈ
សង្គ្រោះនិងដោះលែងសត្វព្រៃ
|
2. កាលបរិច្ឆេទគម្រោង: |
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :
|
កាលបរិច្ឆេទបញ្ចប់គម្រោង :
|
|
4. ស្ថាប័នទទួលខុសត្រូវ::
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
|
RESPONSIBLE UNIT:
|
អង្គភាពទទួលខុសត្រូវ:
|
5. ស្ថានភាពគម្រោង
គម្រោងសម្រាប់អនុវត្តផ.យ.អ.ជ.
|
|
ព័ត៌មានលម្អិតអំពីគម្រោង
|
|
6. ប្រភេទគម្រោង:
|
7. ប្រភពហិរញ្ញប្បទាន
|
8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ: |
|
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ: |
ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភុូតគាម«ភ្នំតាម៉ៅ» ជាកន្លែងផ្តល់ការអប់រំផ្សព្វផ្សាយ សិក្សាស្រាវជ្រាវសត្វព្រៃ រុក្ខជាតិ បរិស្ថាន និងទំនាក់ទំនង។ ការសិក្សាស្រាវជ្រាវនៅឧទ្យានសួនសត្វបានបង្កើន ចំណេះដឹងផ្ទាល់ពីជីវិតសត្វ និងរុក្ខជាតិព្រៃនៅលើផែនដី។ ការបង្កាត់ពូជសត្វព្រៃជាជម្រើសតែមួយគត់ក្នុងការការពារ សត្វព្រៃ មិនឲ្យដាច់ពូជនាពេលអនាគត។ ក្នុងស្ថានភាពនេះឧទ្យានសួនសត្វបានដើរតួនាទីដ៏សំខាន់បំផុតក្នុងការស្តារជីវសាស្ត្រ សង្គ្រោះសត្វព្រៃរួមចំណែកក្នុងការទប់ស្កាត់ការផុតពូជសត្វព្រៃ។ ជាមួយគ្នានេះដែរឧទ្យានសួនសត្វបានដើរតួនាទីសំខាន់ផ្សេងទៀតក្នុងការលែងសត្វព្រៃគ្រប់ប្រភេទទៅក្នុងព្រៃធម្មជាតិវិញ ដែលជាមុខងារស្នូលរបស់ឧទ្យានសួនសត្វភ្នំតាម៉ៅ។ សកម្មភាពទាំងនេះជាវិភាគទានដ៏សំខាន់ក្នុងការថែរក្សាបាននូវតុល្យភាពប្រព័ន្ធមជ្ឈដ្ឋានព្រៃឈើធម្មជាតិជាមូលដ្ឋានគ្រឹះដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចិរភាពរបស់កម្ពុជាលើវិស័យកសិកម្ម សន្តិសុខស្បៀង នេសាទ ទេសចរណ៍ ការលើកកំពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងកិច្ចប្រឹងប្រែងរួមក្នុងការកាត់បន្ថយផលប៉ះពាល់ នានាដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងការកើនកំដៅនៃភពផែដី។ |
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា |
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
|
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):
|
|
|
|
|
12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង) |
|
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង) |
ទប់ស្កាត់ការផុតពូជធនធានសត្វព្រៃ ព្រៃឈើ និងជីវចម្រុះតាមរយៈការសង្គ្រោះ ថែរក្សា បង្កាត់ពូជ អប់រំ ផ្សព្វផ្សាយ និងសេវាកម្មទេសចរណ៍ដើម្បីធានាបាននិរន្តភាពរវាងតម្រូវការសេដ្ឋកិច្ច សង្គម និងបរិស្ថាន។ |
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង) |
ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភុូតគាម«ភ្នំតាម៉ៅ» ស្ថិតនៅចម្ងាយ៤៥គីឡូម៉ែត្រភាគខាងត្បូងនៃរដ្ឋធានីភ្នំពេញជាតំបន់ ដែលគ្របដណ្តប់ដោយថ្មភ្នំធំៗ ជាសួនសត្វជាតិដ៏ធំ និងជាមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃរបស់កម្ពុជា។ ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភុូតគាម«ភ្នំតាម៉ៅ» គ្រប់ដណ្តប់លើផ្ទៃដីព្រៃជាង២.០២៥ហិកតា និងកំពុងថែរក្សាសត្វ ព្រៃជាង១.០០០ក្បាលដែលបានមកពីការចាប់រឹបអូសពីបទល្មើសការជួញដូរសត្វព្រៃខុសច្បាប់ និងត្រូវបានសង្គ្រោះពីព្រាន ប្រមាញ់ដែលសត្វព្រៃភាគច្រើនមានរបួស ឈឺ និងកំព្រាតូចៗដែលត្រូវការអន្តរាគមន៍ ពីមនុស្សដើម្បីរស់មុនពេលអាចមានលទ្ធ ភាពវិលត្រលប់ទៅព្រៃធម្មជាតិវិញ។ |
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍) |
គម្រោងផ្តោតទៅលើការជួយសង្គ្រោះ ថែរក្សា និងលែងសត្វព្រៃទៅក្នុងព្រៃធម្មជាតិ។ ការស្តារលក្ខណៈជីវសាស្ត្រ នៃសត្វព្រៃនីមួយៗជាកម្មវត្ថុដ៏សំខាន់ និងមានតម្លៃចំពោះសត្វព្រៃដែលរឹបអូសបានពីបទល្មើសសត្វព្រៃដែលមាន ជម្លោះជាមួយប្រជាពលរដ្ឋ សត្វព្រៃដែលរងរបួស ឈឺដែលត្រូវការជំនួយពីមនុស្សជាចាំបាច់។ គម្រោងនឹងផ្តល់នូវ សេវាជាច្រើនដែលមានប្រយោជន៍ដល់មនុស្ស និងសត្វព្រៃ។ |
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង) |
១-ជួយសង្គ្រោះ ថែរក្សា និងលែងសត្វព្រៃចូលដែនព្រៃធម្មជាតិវិញ។ សត្វព្រៃទទួលបានការថែរក្សា និងស្តារឡើងវិញ នូវលក្ខណៈជីវសាស្ត្រធម្មជាតិមុនពេលដោះលែងចូលដែនព្រៃធម្មជាតិវិញ។
២-កាត់បន្ថយបានជម្លោះរវាងមនុស្ស និងសត្វព្រៃ
៣-ជួយឲ្យប្រសើរឡើងនូវជីវភាពសហគមន៍មូលដ្ឋាន។ សហគមន៍មូលដ្ឋានបង្កើនបានប្រាក់ចំណូលតាមរយៈសេវា ទេសចរណ៍ ការលក់ដូរកសិផល ទីផ្សារពលកម្ម...។ល។ |
17. ការសិក្សាសមិទ្ធិលទ្ធភាព |
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
|
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?) |
គម្រោងពុំមានផលប៉ះពាល់អវិជ្ជមានដល់ប្រជាជន និងបរិស្ថានទេ។ ប៉ុន្តែគម្រោងនឹងជួយលើកកម្ពស់ជីវភាពសហគមន៍ មូលដ្ឋាន។ |
19. ការប្រែប្រួលអាកាសធាតុ |
ក. តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ឬ ទេ?
|
ប្រសិនបើទាក់ទងនឹងការប្រែប្រួលអាកាសធាតុ សូមជ្រើសរើស
|
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
|
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
|
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
ភាគរយ
|
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
11. Biodiversity and conservation | ១១. ជីវៈចម្រុះនិងការអភិរក្ស
|
100
|
ទាក់ទងខ្លាំង
|
20. ការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយ |
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?) |
គម្រោងពុំមានផលប៉ះពាល់អវិជ្ជមានដល់តួនាទីរបស់បុរស និងស្ត្រីទេ។ ស្ត្រីអាចចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោង។ |
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?) |
ក្រសួងជំនាញមានបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោង។
|
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង) |
គម្រោងអាចពន្យាការសម្រេចគោលដៅដោយសារការខ្វះថវិកាសម្រាប់អនុវត្ត។ |
24. អាទិភាពរបស់គម្រោង
:
(បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
|
1
|
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ) |
គ្មាន |
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) |
ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ
( គិតជាពាន់ដុល្លារអាមេរិក )
|
|