សន្លឹកព័ត៌មានរបស់គម្រោង

ផ្នែក A: ព័ត៌មានមូលដ្ឋានរបស់គម្រោង

( ត្រូវបំពេញគ្រប់ចំណុចទាំងអស់ )
PIP No: 154
1. ឈ្មោះគម្រោង (ENG): ADB Loan No. 3970-CAM (COL)-Second Decentralized Public Service and Financial Management Sector Development Program – Subprogram 1: NASLA Project
    ឈ្មោះគម្រោងៈ កម្មវិធីវិមជ្ឈការសេវាសាធារណៈ និងការគ្រប់គ្រងហិរញ្ញវត្ថុជំហ៊ានទី២ អនុកម្មវិធីទី១៖ គម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន
2. កាលបរិច្ឆេទគម្រោង:
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :

04/12/20

កាលបរិច្ឆេទបញ្ចប់គម្រោង :

06/30/2026

3. ចំណាយគម្រោងសរុប:
$

11050000

4. ស្ថាប័នទទួលខុសត្រូវ::

ក្រសួងមហាផ្ទៃ

RESPONSIBLE UNIT:

National School for Local Administration

អង្គភាព​ទទួល​ខុស​ត្រូវ:

សាលាជាតិរដ្ឋបាលមូលដ្ឋាន

5. ស្ថានភាពគម្រោង

គម្រោងកំពុងដំណើរការ


ព័ត៌មានលម្អិតអំពីគម្រោង


6. ប្រភេទគម្រោង:

7. ប្រភពហិរញ្ញប្បទាន

8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ:
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ:
គម្រោងនឹងចូលរួមចំណែកក្នុងការពង្រឹងស្ថាប័នបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការនៃរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើង និងឆ្លើយតបទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):

12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង)
គ្រប់ខេត្តក្រុង បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង
កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កែប
កោះកុង ក្រចេះ មណ្ឌលគិរី ឧត្តរមានជ័យ ប៉ៃលិន
រាជធានីភ្នំពេញ ព្រះសីហនុ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់
រតនគិរី សៀមរាប ស្ទឹងត្រែង ស្វាយរៀង តាកែវ
ត្បូងឃ្មុំ​
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង)
សាង់សង់សាលាជាតិរដ្ឋបាលមូលដ្ឋានដើម្បីផ្តល់ការបណ្តុះបណ្តាលដល់មន្រ្តីរាជការរដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយគុណភាពដែលមានលក្ខណៈប្រព័ន្ធ និងធានាបាននូវនិរន្តរភាព។
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង)
សមិទ្ធផលទី១៖ ការសាងសង់អគារសាលាជាតិរដ្ឋបាលមូលដ្ឋាន អន្តេវាសិកដ្ឋាននិងបំពាក់ឧបករ សម្ភារៈ សមិទ្ធផលទី២៖ ការរៀបចំកម្មវិធីសិក្សាដើម្បីពង្រឹងគុណភាពបង្រៀន និងការបណ្តុះបណ្តាលដល់មន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិ និង សមិទ្ធផលទី៣៖ ពង្រឹងស្ថាប័នសាលាជាតិរដ្ឋបាលមូលដ្ឋាន និងពង្រឹងសមត្ថភាពមន្រ្តី និងគ្រូបង្គោល។
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍)
តាមរយៈគោលនយោបាយវិមជ្ឍការនិងវិសហមជ្ឈការ រដ្ឋបាលថ្នាក់ក្រោមជាតិមានការទទួលខុសត្រូវកាន់តែច្រើនក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានតាមរយៈការផ្ទេរមុខងារ និងធនធានពីថ្នាក់ជាតិទៅឲ្យរដ្ឋបាលថា្នក់ក្រោមជាតិ ក្នុងន័យនេះ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវមានសមត្ថភាពគ្រប់គ្រាន់ដើម្បីគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារទាំងនោះប្រកបដោយប្រសិទ្ធភាព និងត្រូវមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនស្របតាមច្បាប់ គោលនយោបាយវិមជ្ឍការនិងវិសហមជ្ឈការ និងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០)។ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការទាំនេះ រាជរដ្ឋាភិបាលបានបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋានតាមរយៈអនុក្រឹត្យលេខ១៩២ អនក្រ.បក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង)
មន្ត្រីរាជការស៊ីវិលនៅទីស្តីការក្រសួងមហាផ្ទៃ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិទទួលបានការបណ្តុះបណ្តាលប្រកបដោយគុណភាព ទន្ទឹមនឹងប្រជាពលរដ្ឋទទួលបានសេវាសាធារណៈកាន់តែប្រសើរ។
17. ការសិក្សាសមិទ្ធិលទ្ធភាព
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
ប្រសិនបើត្រូវការ តើការសិក្សាសមិទ្ធិលទ្ធភាព បានរៀបចំហើយឬនៅ?
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?)
គម្រោងនេះបានបញ្ចប់ការសិក្សាហេតុប៉ះពាល់ផ្នែកបរិស្ថាននៅកន្លែងទីតាំងសាងសង់សាលាជាតិរដ្ឋបាលមូលដ្ឋាន ហើយទទួលបានការឯកភាពនិងការអនុម័តពីក្រសួងបរិស្ថាន ហើយទីតាំងសាងសង់សាលាមិនពាក់ព័ន្ធនឹងបំលាស់ទីលំនៅរបស់ប្រជាពលរដ្ឋទេព្រោះទីតាំងដីនោះជាកម្មសិទ្ធរបស់ក្រសួងមហាផ្ទៃ។ ដោយឡែកគម្រោងនេះតែមានផលប៉ះពាល់ជាវិជ្ជមានផ្នែកសង្គម ចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សនៃរដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយសមត្ថភាព ក្នុងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង សំដៅចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ។
19. ការប្រែប្រួល​អាកាសធាតុ​
ក. តើ​សកម្មភាព ​ឬ ធាតុ​ចេញ​របស់​គម្រោង​ទាក់​ទង​នឹងការប្រែប្រួល​អាកាសធាតុ​ ឬ ទេ?
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
ភាគរយ
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
20. ការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ
តើ​សកម្មភាព​​ ឬ ធាតុចេញ​របស់​គម្រោង​ទាក់ទង​នឹងការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ​ដែរ ឬ ទេ?
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?)
ការសាង់សង់សាលាជាតិរដ្ឋបាលមូលដ្ឋាន និងអន្ទេវាសិកដ្ឋានត្រូវបានគិតគូរយ៉ាងល្អិតល្អន់អំពីផ្នែកយេឌ័រនិងមានផែនការសកម្មភាពពាក់ព័ន្ធនឹងយេឌ័រច្បាស់លាស់រួមមានការសាង់សង់បន្ទប់ស្នាក់នៅក្នុងអន្ទេវាសិកដ្ឋានត្រូវបានបែងចែកដាច់ពីគ្នារវាងស្ត្រី និងបុរស បង្គន់អនាម័យដាច់ពីគ្នារវាងស្រ្តីនិងបុរស និងទីលាន សម្រាប់ក្មេងលេង (កូនរបស់សិក្ខាកាម)។ល។
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?)
សាលាជាតិរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃមានសមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់ក្នុងការអនុវត្តគម្រោងឱ្យទទួលបានជោគជ័យតាមផែនការគម្រោង និងធានាបាននូវនិរន្តរភាពក្រោយបញ្ចប់គម្រោង។
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង)
គម្រោងនេះបានចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០២១ ហើយបានរៀបចំគណៈកម្មការដឹកនាំគម្រោង គណៈកម្មការលទ្ធកម្ម និងអង្គភាពគ្រប់គ្រងគម្រោង។ រហូតដល់ពេលនេះគម្រោងជ្រើសរើសបានទីប្រឹក្សាគ្រប់គ្រងគម្រោងចំនួន៤រូប និងទីប្រឹក្សាផ្នែកអភិវឌ្ឍសមត្ថភាពបានចំនួន២រូប នៅក្នុងខែកក្កដា ឆ្នាំ២០២១ និងបានបញ្ចប់កិច្ចលទ្ធកម្មឧបករណ៍និងគ្រឿងសង្ហារឹម ក៏ដូចជ្រើសរើសបានក្រុមហ៊ុនគូរប្លង់សាងសង់សាលាជាតិរដ្ឋបាលមូលដ្ឋាន និងអន្ទេវាសិកដ្ឋាន កំពុងសិក្សានិងគូរប្លង់លម្អិតផ្នែកវិស្វកម្មព្រមទាំងបាននិងកំពុង រៀបចំកិច្ចលទ្ធកម្មរថយន្ត និងប្រកាសជ្រើសរើសក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែករៀបចំកម្មវិធីបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព គ្រូបង្គោល។
24. អាទិភាពរបស់គម្រោង : (បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
1
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ)
គម្រោងនេះទទួលបានការគាំទ្រពីកម្ចីរបស់ធនាការអភិវឌ្ឍអាស៊ី (ADB Loan No. 3970-CAM) និងថវិកាបដិភាគរបស់រដ្ឋាភិបាល។ សូមមើលកិច្ចព្រមព្រៀងកម្ចី។
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)

ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ

( គិតជាពាន់ដុល្លារអាមេរិក )
ចំណាយវិនិយោគ202320242025
Budget
2026
Estimate
2027
Estimate
Total in 2025 - 2027ថវិកាចរន្ត
BudgetActualBudgetActual
ចំណាយប្រតិបត្តិ
បៀវត្សរ៍
សម្ភារៈនិងរដ្ឋបាល
ផ្សេងៗ
ចំណាយមូលធន
ការសាងសង់
សេវាប្រឹក្សា
ទព្វសម្ភារៈ
ការបណ្តុះបណ្តាល
ផ្សេងៗ
ចំណាយសរុប
ប្រភពហិរញ្ញប្បទាន202320242025
Budget
2026
Estimate
2027
Estimate
Total in 2025 - 2027ថវិកាចរន្ត
BudgetActualBudgetActual
ចំណូលពីគម្រោង
ថវិកាជាតិ
សាច់ប្រាក់សុទ្ធ
ធនធានផ្សេងៗ
ហិរញ្ញប្បទាន របស់ដែគូអភិវឌ្ឍ
ADB
សរុបហិរញ្ញប្បទាន ដែលបានសន្យាផ្តល់
តម្រូវហិរញ្ញប្បទាន បំពេញបន្ថែម

​មតិយោបល់លើគម្រោង

27.
ត្រីមាស ការចំណាយ សមិទ្ធិផលជាភាគរយ ការបរិយាយដំណើរការវិវឌ្ឍន៍ User
ត្រីមាសទី១ 0 0
ត្រីមាសទី២ 0 0
ត្រីមាសទី៣ 0 0
ត្រីមាសទី៤ 0 0
Total 0 0