សន្លឹកព័ត៌មានរបស់គម្រោង

ផ្នែក A: ព័ត៌មានមូលដ្ឋានរបស់គម្រោង

( ត្រូវបំពេញគ្រប់ចំណុចទាំងអស់ )
PIP No: 13
1. ឈ្មោះគម្រោង (ENG): National Road No.5 Improvement Project (Thlea Ma'am - Battambang and Sri Sophorn-Poipet Sections) Middle Section (I+II)
    ឈ្មោះគម្រោងៈ គម្រោងធ្វើឱ្យប្រសើរឡើងវិញ​កំណាត់ផ្លូវជាតិ​លេខ៥ (​ធ្លាម្អម​-បាត់ដំបង និងសិរីសោភ័ណ​-ប៉ោយប៉ែត) ផ្នែកកណ្តាល (I+II)
2. កាលបរិច្ឆេទគម្រោង:
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :

17/08/16

កាលបរិច្ឆេទបញ្ចប់គម្រោង :

01/04/2023

3. ចំណាយគម្រោងសរុប:
$

348880000

4. ស្ថាប័នទទួលខុសត្រូវ::

ក្រសួងសាធារណការ​និងដឹកជញ្ជូន

RESPONSIBLE UNIT:

General Department of Public Works

អង្គភាព​ទទួល​ខុស​ត្រូវ:

អគ្គនាយកដ្ឋានសាធារណការ

5. ស្ថានភាពគម្រោង

គម្រោងដែលបានបញ្ចប់


ព័ត៌មានលម្អិតអំពីគម្រោង


6. ប្រភេទគម្រោង:

7. ប្រភពហិរញ្ញប្បទាន

8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ:
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ:
គម្រោងនេះមានបំណងដើម្បីបង្កើនសមត្ថភាពដឹកជញ្ជូន និងកែលម្អប្រសិទ្ធភាពដឹកជញ្ជូន ពីធ្លាម្អម ទៅបាត់ដំបង និងពីសេរីសុភ័ណ្ឌទៅ ប៉ោយប៉ែតនៅតាមបណ្តោយផ្លូវជាតិលេខ 5 ។ ស្ពានបង្ហូរទឹកនិងសំណង់ដទៃទៀតក៏ដូចជាការកសាងផ្លូវវាងថ្មីនៅពោធិ៍សាត់នឹងនាំមកនូវមធ្យោបាយដឹកជញ្ជូនដែលមានស្ថេរភាពសុវត្ថិភាពជាងមុននិងឆាប់រហ័ស នឹងរួមចំណែកថែមទៀតដល់ធ្វើសមាហរណកម្មជាតិតំបន់អាស៊ាន ការកាត់បន្ថយភាពក្រីក្រនៅតាមដងផ្លូវ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):

12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង)
គ្រប់ខេត្តក្រុង បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង
កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កែប
កោះកុង ក្រចេះ មណ្ឌលគិរី ឧត្តរមានជ័យ ប៉ៃលិន
រាជធានីភ្នំពេញ ព្រះសីហនុ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់
រតនគិរី សៀមរាប ស្ទឹងត្រែង ស្វាយរៀង តាកែវ
ត្បូងឃ្មុំ​
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង)
១. ពង្រីកសមត្ថភាពដឹកជញ្ជូន ២. បង្កើនប្រសិទ្ធិភាព logistic ៣. ធានាឲ្យបាននូវមធ្យោបាយធ្វើដំណើរដោយសុវត្ថិ ភាព និងរលូន ៤. ជំរុញសកម្មភាពសេដ្ឋកិច្ចជុំវិញតំបន់តាមកំណាត់ផ្លូវសាងសង់
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង)
១. ការសាងសង់ៈ ១.១ ការពង្រីក និងកែលម្អកំណាត់ផ្លូវលេខ៥ប្រវែង ១៣៩,៨០ គម ១.២ ការសាងសង់ផ្លូវវាង ពោធ៍សាត់ ប្រវែង ៨,៨០ គម និង ១.៣ សាងសង់ជញ្ជីងចំនួន ៨ កន្លែង។ ២. ការផ្តល់សេវាបច្ចេកទេសលើ ការសិក្សាលំអិត ជំនួយក្នុងការជ្រើសរើសក្រុមហ៊នសាងសង់ ការតាមដានការ សាងសង់ និងកម្មវិធីផ្ទេរចំណេះដឹងបច្ចេកវិជ្ជាសាងសង់ផ្លូវ
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍)
ផ្លូវជាតិលេខ៥ គឺជាផ្លូវជាតិមួយដ៏សំខាន់ សំរាប់ការដឹកជញ្ជូនក្នុងប្រទេស តំបន់អាស៊ាន និងមហាអនុតំបន់ទន្លេ មេគង្គ។​ ផ្លូវជាតិលេខ៥ ក៏ត្រូវបានកំណត់ជាផ្លូវអាស៊ានហាយវ៉េលេខ១ផងដែរ។ សារៈសំខាន់នៃផ្លូនេះ​ ត្រូវបានលើក កម្ពស់ នៅពេលដែលអាស៊ានចុះកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងដែន។
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង)
អ្នកប្រើប្រាស់ផ្លូវនឹងទទួលប្រយោជន៍ផ្ទាល់ពីការធ្វើដំណើរ ឬដឹកជញ្ជូនក្នុងតម្លៃថោកជាងមុន និងចំណេញពេលវេលា ពីការកែលម្អផ្លូវ។ ការកើនឡើងនៃការប្រើប្រាស់ផ្លូវ នឹងនាំមកអត្ថប្រយោជន៍ដោយប្រយោល ពីសកម្មភាពជំនួញ ការរីកចំរើននៃសេដ្ឋកិច្ច និងអត្ថប្រយោជន៍ខាងសង្គមជូនប្រជាជនជុំវីញតំបន់ផ្លូវនេះ។
17. ការសិក្សាសមិទ្ធិលទ្ធភាព
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
ប្រសិនបើត្រូវការ តើការសិក្សាសមិទ្ធិលទ្ធភាព បានរៀបចំហើយឬនៅ?
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?)
ការផ្លាស់ប្តូរទីលំនៅរបស់ប្រជាជនរស់នៅលើដីចំណីផ្លូវ គឺត្រូវបានដោះស្រាយដោយផែនការដោះស្រាយការផ្លាស់ លំនៅដែលផ្តល់ជូននូវសំណងពេញថ្លៃ លើការប៉ះពាល់ និងថវិកា​ឬកម្មវិធីបន្ថែម ជូនចំពោះគ្រួសារដែលងាយនឹង រងគ្រោះ។ EIA ត្រូវបានពិនិត្យ និងឯកភាពពីក្រសួងបរិស្ថាន ក្នុងគោលដៅកាត់បន្ថយការប៉ះពាល់លើ បរិស្ថានជុំវិញ ការសាងសង់ផ្លូវក្នុងគម្រោង។ នៅពេលបញ្ចប់ការសាងសង់ផ្លូវ ប្រជាជននឹងអាចទទួលបានខ្យល់អាកាសល្អប្រសើរ ការកាត់បន្ថយសំលេងរំខាន និងរំញ័រ។​ គម្រោងនឹងផ្តល់ប្រយោជន៍យ៉ាងប្រយោល ក្នុងការកាត់បន្ថយភាពក្រីក្រ។
19. ការប្រែប្រួល​អាកាសធាតុ​
ក. តើ​សកម្មភាព ​ឬ ធាតុ​ចេញ​របស់​គម្រោង​ទាក់​ទង​នឹងការប្រែប្រួល​អាកាសធាតុ​ ឬ ទេ?
ប្រសិន​បើ​ទាក់​ទង​នឹងការ​ប្រែប្រួល​អាកាស​ធាតុ​ សូម​ជ្រើសរើស​
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
ភាគរយ
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
20. ការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ
តើ​សកម្មភាព​​ ឬ ធាតុចេញ​របស់​គម្រោង​ទាក់ទង​នឹងការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ​ដែរ ឬ ទេ?
តើ​សកម្មភាព ​ឬ​ ធាតុចេញ​របស់​គម្រោង​ទាក់​ទង​ការកាត់បន្ថយ​ហានិភ័យ ​និង​គ្រោះមហន្តរាយ​ដែរ​ ឬ​ ទេ?
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?)
ការកើនឡើងនៃការប្រើប្រាស់ផ្លូវនេះ នឹងជួយទ្រទ្រង់ភាពស្មើគ្នានៃយែនឌ័រ។ ផែនការយែនឌ័រ ដែលនឹងអនុវត្ត នៅពេលសាងសង់ផ្លូវ គឺដើម្បីទ្រទ្រង់ និងការពារអត្ថប្រយោជន៍ និងសិទ្ធិរបស់បុគ្គលិកស្រី្ត។
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?)
ក្រសួងមានជំនាញ និងបទពិសោធន៍ក្នុងកំរិតមួយទាប ក្នុងការសម្រេចអនុវត្តគម្រោងសាងសង់នេះ។ ជាផ្នែកមួយនៃ គម្រោង យើងបានរើសទីប្រឹក្សាបច្ចេកទេស ដើម្បីសិក្សាលំអិត និងតាមដានការសាងសង់ ព្រមទាំងជួយបណ្តុះ បណ្តាលសមត្ថភាព និងជំនាញជូនអង្គភាពក្រសួង។
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង)
កុងត្រាជ្រើសរើសទីប្រឹក្សាបច្ចេកទេសគម្រោងត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៧ កក្កដា ២០១៦ រវាងក្រសួង សាធារណការ និងដឹកជញ្ជូន និងទីប្រឹក្សាបច្ចេកទេស។ ក្រសួងបានអនុញ្ញាតឲ្យក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ចាប់ផ្តើមការងារចាប់ពីថ្ងៃទី១៧ សីហា ២០១៦។ គម្រោងកំពុងត្រូវបានបន្តការសិក្សាបច្ចេកទេសលំអិត គិតត្រឹមខែមីនា ២០១៧នេះ។
24. អាទិភាពរបស់គម្រោង : (បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
9
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ)
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន សំរាប់ថវិការសេវ៉ាទីប្រឹក្សាបច្ចេកទេស និងការសាងសង់ផ្លូវ
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)

ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ

( គិតជាពាន់ដុល្លារអាមេរិក )
ចំណាយវិនិយោគ2022202320242025
Budget
2026
Estimate
Total in 2024 - 2026ថវិកាចរន្ត
BudgetActualBudgetActualBudgetActual
ចំណាយប្រតិបត្តិ
បៀវត្សរ៍
សម្ភារៈនិងរដ្ឋបាល
ផ្សេងៗ
ចំណាយមូលធន
ការសាងសង់
សេវាប្រឹក្សា
ទព្វសម្ភារៈ
ការបណ្តុះបណ្តាល
ផ្សេងៗ
ចំណាយសរុប
ប្រភពហិរញ្ញប្បទាន2022202320242025
Budget
2026
Estimate
Total in 2024 - 2026ថវិកាចរន្ត
BudgetActualBudgetActualBudgetActual
ចំណូលពីគម្រោង
ថវិកាជាតិ
សាច់ប្រាក់សុទ្ធ
ធនធានផ្សេងៗ
ហិរញ្ញប្បទាន របស់ដែគូអភិវឌ្ឍ
JICA
សរុបហិរញ្ញប្បទាន ដែលបានសន្យាផ្តល់
តម្រូវហិរញ្ញប្បទាន បំពេញបន្ថែម

​មតិយោបល់លើគម្រោង

27.
ត្រីមាស ការចំណាយ សមិទ្ធិផលជាភាគរយ ការបរិយាយដំណើរការវិវឌ្ឍន៍ User
ត្រីមាសទី១ 0 0
ត្រីមាសទី២ 0 0
ត្រីមាសទី៣ 0 0
ត្រីមាសទី៤ 0 0
Total 0 0