សន្លឹកព័ត៌មានរបស់គម្រោង

ផ្នែក A: ព័ត៌មានមូលដ្ឋានរបស់គម្រោង

( ត្រូវបំពេញគ្រប់ចំណុចទាំងអស់ )
PIP No: 1103
1. ឈ្មោះគម្រោង (ENG): Environmental Education Booklets for Kids
    ឈ្មោះគម្រោងៈ ការរៀបចំសៀវភៅអប់រំបរិស្ថានសម្រាប់កុមារ
2. កាលបរិច្ឆេទគម្រោង:
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :

01/01/21

កាលបរិច្ឆេទបញ្ចប់គម្រោង :

06/01/2023

3. ចំណាយគម្រោងសរុប:
$

65650

4. ស្ថាប័នទទួលខុសត្រូវ::

ក្រសួងបរិស្ថាន

RESPONSIBLE UNIT:

General Department of Environmental Knowledge and Information Department of Environmental Education

អង្គភាព​ទទួល​ខុស​ត្រូវ:

អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នាយកដ្ឋានអប់រំបរិស្ថាន

5. ស្ថានភាពគម្រោង

គម្រោងដែលបានលុបចោល


ព័ត៌មានលម្អិតអំពីគម្រោង


6. ប្រភេទគម្រោង:

7. ប្រភពហិរញ្ញប្បទាន

8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ:
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ:
គម្រោងនេះនឹងជួយដល់អ្នករៀបចំគោលនយោបាយវិស័យអប់រំបរិស្ថាន ដើម្បីកសាងផែនការ និងការអនុវត្តសកម្មភាពរបស់ខ្លួនក្នុងការលើកកម្ពស់ចំណេះដឹង សំដៅរួមចំណែកដល់ការអប់រំ និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ។
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):

12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង)
គ្រប់ខេត្តក្រុង បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង
កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កែប
កោះកុង ក្រចេះ មណ្ឌលគិរី ឧត្តរមានជ័យ ប៉ៃលិន
រាជធានីភ្នំពេញ ព្រះសីហនុ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់
រតនគិរី សៀមរាប ស្ទឹងត្រែង ស្វាយរៀង តាកែវ
ត្បូងឃ្មុំ​
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង)
លើកកម្ពស់ការយល់ដឹង និងជំរុញមេត្រីភាពបរិស្ថាន ដល់សាធារណជនទូទៅ ជាពិសេសកុមារតាមរយៈការកសាងឯកសារអប់រំ និងការបង្រៀនអំពីប្រធានបទ និងបញ្ហាបរិស្ថាន រួមមានកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិនិងអភិរក្សជីវៈចម្រុះ សំដៅឆ្ពោះទៅការអភិវឌ្ឍ និងការអប់រំប្រកបដោយចីរភាព។
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង)
១. ការកសាងមេរៀនអប់រំបរិស្ថានសម្រាប់កុមារ (ស្រាវជ្រាវ ចងក្រង និងកំណត់យកប្រធានបទ និងធាតុចូលសំខាន់ៗ អំពីស្ថានភាពបរិស្ថាន និងបញ្ហានានាដែលពាក់ព័ន្ធ ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ និងអ្នកពាក់ព័ន្ធ។ ក្នុងកិច្ចការនះត្រូវរៀបចំឱ្យមានការចូលរួមពិគ្រោះយោបល់ពីអ្នកពាក់ព័ន្ធផ្សេងៗ ដូចជា ការបង្កើតក្រុមការងារ ការរៀបចំកិច្ចប្រជុំបច្ចេកទេស សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោល និងការចុះសិក្សាដល់ទីកន្លែង។) ២. មេរៀនអប់រំបរិស្ថាន ជាឯកសារ ឆ្លើយតបគោលនយោបាយជាតិស្តីការគាំពារ និងអភិរឌ្ឍន៍កុមារតូចរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានចែងយ៉ាងច្បាស់ពីសារៈសំខាន់នៃកិច្ចគាំពារកុមារតូចដែលការអប់រអប់រំប្រកបដោយប្រសិទ្ធភាពដែលផ្តោតលើបញ្ហាបរិស្ថាន សេដ្ឋកិច្ច និងសង្កម សំដៅឆ្ពោះការរស់នៅប្រកបដោយចរីភាព ហើយវាក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងផែនការអប់រំបរិស្ថានជាតិផងដែរ និងជាគ្រឹះឈានទៅរកការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលផ្នែកបរិស្ថាន និងធនធានធម្មជាតិនាពេលខាងមុខ។ ៣. ការចងក្រងសៀវភៅអប់រំបរិស្ថាន ផ្តោតលើស្ថានភាពជាក់ស្តែង និងបញ្ហាប្រឈមនានាដែលកំពុងតែកើតមានឡើងឱ្យស្របទៅនឹងបរិបទជាតិនិងអន្តរជាតិផងដែរ។ កិច្ចការនេះតម្រូវឱ្យមានអ្នកជំនាញឯកទេស ឬអ្នកមានបទពិសោធក្នុងការងារវាយតម្លៃស្ថានភាពបរិស្ថាន និងកម្មវិធីសិក្សាទាក់ទងនឹងការងារអប់រំបរិស្ថាន។ ជាមួយគ្នានេះ ក៏ត្រូវរៀបចំឱ្យមានការចូលរួមពិគ្រោះយោបល់ពីអ្នកពាក់ព័ន្ធផងដែរ ដូចជាការរៀបចំកិច្ចប្រជុំ សិក្ខាសាលាពិគ្រោះយោបល់ និងបង្រៀនសាកល្បង និងបណ្តុះបណ្តាលគ្រូបង្គោល។ ៤. ការបោះពុម្ភសៀវភៅអប់រំបរិស្ថាន (បោះពុម្ភ ផ្សព្វផ្សាយឯកសារ ការបង្រៀន និងការរៀន)។
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍)
ការលើកកម្ពស់ចំណេះដឹងបរិស្ថានដល់សារធារណជន ជាពិសេសកុមារដើរតួនាទីយ៉ាងសំខាន់ ចូលរួមចំណែក សម្រេចឱ្យបាននូវផែនការយុទ្ធសាស្រ្តក្រសួងបរិស្ថាន និងក្រុមប្រឹក្សាអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០១៩ ២០២៣។ យុទ្ធសាស្ត្រចតុកោណរាជរដ្ឋាភិបាលដំណាក់កាលទី៤ ក៏បានផ្តោតលើការអប់រំ ដើម្បីសម្រេចឱ្យ បានចរីភាពបរិស្ថាន សំដៅសម្រេចបាននូវការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវចម្រុះ កិច្ចគាំពារបរិស្ថាន និងការរស់នៅប្រកបដោយចីរភាព។
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង)
គម្រោងនេះនឹងផ្តល់នូវឯកសារមេរៀនតាមរយៈការស្រាវជ្រាវ (រូបភាព ទិន្នន័យ និងព័ត៌មាន) កុមារ សម្រាប់សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ និងអ្នកសិក្សាស្រាវជ្រាវយល់ដឹងពីធនធានធម្មជាតិ បរិស្ថាន និងសង្គម អ្នករៀបចំផែនការអប់រំបរិស្ថានជាតិលើគ្រប់គ្រងធនធានធម្មជាតិនិងជីវៈចម្រុះ និងអ្នកធ្វើផែនការអភិវឌ្ឍន៍។
17. ការសិក្សាសមិទ្ធិលទ្ធភាព
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?)
-ប្រទេសកម្ពុជាមិនទាន់មានចងក្រងឯកសារមេរៀន និងផលិតសៀវភៅអប់រំបរិស្ថានសម្រាប់កម្រិតមតេយ្យសិក្សាក្នុងកម្មវិធីសក្សាគោលរបស់ក្រសួងអប់រំនៅឡើយទេ ហើយឯកសារអប់រំក៏នៅមានភាពខ្វះខាត -គម្រោងនេះនឹងចូលរួមចំណែកក្នុងការលើកកម្ពស់ចំណេះដឹងសាធារណជន សំដៅប្រែក្លាយចំណេះដឹងទាំងនេះទៅ ជាការអនុវត្តមេត្រីភាពបរិស្ថានយ៉ាងប្រសើរ ការបង្កើតធនធានមនុស្សដែលមានការយល់ដឹង អំពីបរិស្ថានសំដៅឆ្ពោះ ដល់ការរស់នៅប្រកបដោយចរីភាព។ កិច្ចការនេះនឹងជួយជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាពបង្កើនសុខមាលភាព ប្រជាពលរដ្ឋដោយកែលម្អគុណភាពបរិស្ថាន បង្កើនជីវភាពរស់នៅប្រជាពលរដ្ឋមូលដ្ឋានដោយថែរក្សាធនធាន ធម្មជាតិនិងប្រព័ន្ធអេកូឡូស៊ី និងបង្កើនភាពធន់ដល់ការរស់នៅនិងការប្រកបរបរចិញ្ចឹមជីវិតពីគ្រោះធម្មជាតិ និងការ ប្រែប្រួលអាកាសធាតុ។
19. ការប្រែប្រួល​អាកាសធាតុ​
ក. តើ​សកម្មភាព ​ឬ ធាតុ​ចេញ​របស់​គម្រោង​ទាក់​ទង​នឹងការប្រែប្រួល​អាកាសធាតុ​ ឬ ទេ?
ប្រសិន​បើ​ទាក់​ទង​នឹងការ​ប្រែប្រួល​អាកាស​ធាតុ​ សូម​ជ្រើសរើស​
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
ភាគរយ
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
11. Biodiversity and conservation | ១១. ជីវៈចម្រុះនិងការអភិរក្ស
80
ទាក់ទងខ្លាំង
20. ការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ
តើ​សកម្មភាព​​ ឬ ធាតុចេញ​របស់​គម្រោង​ទាក់ទង​នឹងការកាត់បន្ថយ​ហានិភ័យ​ និង​គ្រោះមហន្តរាយ​ដែរ ឬ ទេ?
តើ​សកម្មភាព ​ឬ​ ធាតុចេញ​របស់​គម្រោង​ទាក់​ទង​ការកាត់បន្ថយ​ហានិភ័យ ​និង​គ្រោះមហន្តរាយ​ដែរ​ ឬ​ ទេ?
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?)
គម្រោងទាមទារនូវការចូលរួមពីយេនឌ័រ ដើម្បីជួយជំរុញការចូលរួមពីស្ត្រីក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព និងជួយបង្កើនសុខមាលភាពស្ត្រីនិងកុមារ បង្កើនជីវភាពរស់នៅ និងបង្កើនភាពធន់ដល់ការរស់នៅនិងការប្រកបរបរចិញ្ចឹមជីវិតពីគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?)
នាយកដ្ឋានមានមន្ត្រីជំនាញតិចតួច។ និងសមត្ថភាពនៅមានកម្រិតដើម្បីអនុវត្តកិច្ចការនេះ តម្រូវជួលអ្នកជំនាញឯកទេស ឬអ្នកមានបទពិសោធក្នុងស្រាវជ្រាវ រៀបចំម៉ូឌុល ការរៀបចំរចនារូបភាព ជំនាញតែងនិពន្ធ និងជួយបណ្តុះបណ្តាលមន្ត្រីជំនាញបន្ថែម។
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង)
គម្រោងនេះស្ថិតនៅក្នុងដំណើរការដាក់ស្នើសុំថវិកា ដូច្នេះរាល់ការពន្យាទាំងឡាយដែលទាក់ទងនឹងការផ្តល់ ហរិញ្ញប្បទានសម្រាប់អនុវត្ត (ឬមិនបានទទួល) នឹងបង្កើតជាឧបសគ្គដល់ការសម្រេចនូវអណត្តិក្នុងកិច្ចការរបស់ នាយកដ្ឋាន ក៏ដូចជាយុទ្ធសាស្ត្រក្រសួង។
24. អាទិភាពរបស់គម្រោង : (បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
1
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ)
គម្រោងនេះកំពុងស្វែងរកថវិកាដៃគូជំនួយអភិវឌ្ឍន៍ ដើម្បីអនុវត្តគម្រោង។
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)

ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ

( គិតជាពាន់ដុល្លារអាមេរិក )
ចំណាយវិនិយោគ20212022202320242025Total in 2023 - 2025ថវិកាចរន្ត
ចំណាយប្រតិបត្តិ
បៀវត្សរ៍
សម្ភារៈនិងរដ្ឋបាល
ផ្សេងៗ
ចំណាយមូលធន
ការសាងសង់
សេវាប្រឹក្សា
ទព្វសម្ភារៈ
ការបណ្តុះបណ្តាល
ផ្សេងៗ
ចំណាយសរុប
ប្រភពហិរញ្ញប្បទាន20212022202320242025Total in 2023 - 2025ថវិកាចរន្ត
ចំណូលពីគម្រោង
ថវិកាជាតិ
សាច់ប្រាក់សុទ្ធ
ធនធានផ្សេងៗ
ហិរញ្ញប្បទាន របស់ដែគូអភិវឌ្ឍ
សរុបហិរញ្ញប្បទាន ដែលបានសន្យាផ្តល់
តម្រូវហិរញ្ញប្បទាន បំពេញបន្ថែម

​មតិយោបល់លើគម្រោង

27.
ត្រីមាស ការចំណាយ សមិទ្ធិផលជាភាគរយ ការបរិយាយដំណើរការវិវឌ្ឍន៍ User
ត្រីមាសទី១ 0 0
ត្រីមាសទី២ 0 0
ត្រីមាសទី៣ 0 0
ត្រីមាសទី៤ 0 0
Total 0 0