PIP No:
1099
|
1. ឈ្មោះគម្រោង (ENG):
Livestock Improvement, Promotes Animal Health and Veterinary Public Health Project
|
ឈ្មោះគម្រោងៈ
គម្រោងកែលម្អការចិញ្ចឹមសត្វ លើកកម្ពស់សុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល
|
2. កាលបរិច្ឆេទគម្រោង: |
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :
|
កាលបរិច្ឆេទបញ្ចប់គម្រោង :
|
|
4. ស្ថាប័នទទួលខុសត្រូវ::
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
|
RESPONSIBLE UNIT:
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
|
អង្គភាពទទួលខុសត្រូវ:
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ
|
5. ស្ថានភាពគម្រោង
|
|
ព័ត៌មានលម្អិតអំពីគម្រោង
|
|
6. ប្រភេទគម្រោង:
|
7. ប្រភពហិរញ្ញប្បទាន
|
8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ: |
|
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ: |
គម្រោងនេះនឹងចូលរួមក្នុងការលើកស្ទួយផលិតកម្មសត្វ និងសុខភាពសត្វ តាមរយៈការកែលម្អពូជគោ ដោយការបង្កាត់ពូជ កាត់ បន្ថយអត្រាសត្វឈឺ បង្កើនគុណភាពចំណីអាហារ អាហារូបត្ថម្ភ។ |
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា |
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
|
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):
|
|
|
|
|
12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង) |
|
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង) |
គម្រោងនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
-លើកកម្ពស់ការចិញ្ចឹមសត្វ តាមរយៈការបង្កើតមជ្ឈមណ្ឌលបង្កាត់សិប្បនិម្មិតដើម្បីកែលម្អពូជសត្វ និងការបង្កាត់ពូជគោ
-កាត់បន្ថយអត្រាសត្វឈឺ តាមរយៈការបង្កើតមន្ទីពិសោធន៍ផលិតដែលមានសមត្ថភាពផលិតថ្នាំការពារជម្ងឺសារទឹក គោ ក្របីប្រកបដោយគុណភាពសំរាប់ចែកចាយនៅទូទាំងប្រទេស
-លោកកម្ពស់សុវត្ថិភាពចំណីអាហារដោយអនុលោមតាមគោលការរណ៍គុណភាពសាច់ និងវិធានអនាម័យខ្ពស់ គោរពតាមសុខុមាលភាពសត្វ តាមរយៈការកែលម្អសត្តឃាតដ្ឋានឱ្យមានកំរិតស្តង់ដា |
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង) |
អនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វបានចូលរួមយ៉ាងសកម្មក្នុងការបង្កើតការងារ សន្តិសុខស្បៀង អាហារូបត្ថម្ភ កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។ ដើម្បីឱ្យការរួមចំណែកនេះកាន់តែមានប្រសិទ្ធភាព គម្រោងត្រូវចែកជាបីផ្នែកសំខាន់ៗគឺ៖
-សាងសង់ស្ថានីយបង្កាត់ពូជសិប្បនិម្មិត
-សាងសង់ស្ថានីយពិសោធន៍ផលិតថ្នាំការពារជម្ងឺសត្វ
-កែលម្អសត្តឃាតដ្ឋាន អនាម័យសត្វ សាច់ និងផលិតផលសត្វ
|
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍) |
យោងតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ បានកំណត់ផលិតផលសាច់សត្វសរុបកើនដល់២៧០ពាន់តោន នៅឆ្នាំ២០២៣។ ដើម្បីសម្រេចឱ្យបាននូវសូចនាករនេះតម្រូវឱ្យការចិញ្ចឹមត្រូវតែមានការកែលម្អទាំងបច្ចេកទេស និងពូជពូជសត្វចិញ្ចឹមល្អៗធានាបាននូវគុណភាពសាច់ និងកាត់បន្ថយបានទាំងជម្ងឺសត្វ។ |
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង) |
គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់យ៉ាងច្រើន ដល់កសិករចិញ្ចឹមសត្វ ម្ចាស់សត្តឃាតដ្ឋាន មន្រ្តីបច្ចេកនៃការិយាល័យផលិតកម្ម និងបសុព្យាបាលរដ្ឋអំណាចមូលដ្ឋាន មន្រ្តីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និអ្នកពាក់ពន្ធ័។ |
17. ការសិក្សាសមិទ្ធិលទ្ធភាព |
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
|
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?) |
គម្រោងនេះនឹងចូលរួមយ៉ាងសកម្មដល់ការកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋកម្ពុជាទាំងអស់ តាមរយៈការផ្តល់នូវបច្ចេកទេសចិញ្ចឹមសត្វសមស្រប គោរពតាមគោលការណ៍ចិញ្ចឹមសត្វល្អ(GAHP) មានលក្ខណៈទំនើប ជាមួយពូជសត្វមានល្អៗមានផលិតភាពខ្ពស់ ព្រមទាំងការផ្គត់ផ្គងសាច់ ផលិតផលសត្វប្រកបដោយដោយអនាម័យ និងគុណភាពខ្ពស់។ |
19. ការប្រែប្រួលអាកាសធាតុ |
ក. តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ឬ ទេ?
|
ប្រសិនបើទាក់ទងនឹងការប្រែប្រួលអាកាសធាតុ សូមជ្រើសរើស
|
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
|
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
|
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
ភាគរយ
|
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
18. Livelihoods (general) | ១៨. ជីវភាពរស់នៅ (ទូទៅ)
|
0
|
មិនភាពទាក់ទង
|
20. ការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយ |
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?) |
គម្រោងនេះនឹងរួមចំណែកដល់ការលើកកម្ពស់តួនាទីបុរស និងស្រ្តីក្នុងការបំពេញតួនាទីរបស់ពួកគេ តាមកំរិតបច្ចេកទេស និងតួនាទីក្នុងរចនាដែលមានស្រាប់របស់ស្ថាប័ន។ មន្រ្តីបច្ចេកទេសជាស្រ្តីដែលកំពុងបំរើការងារផ្នែកមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងត្រូវលើកទឹកចិត្ត ឱ្យចូលរួមក្នុងអនុវត្តគម្រោងនេះ។ |
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?) |
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាអង្គភាពជំនាញ ដែលមានតួនាទីជាសេនាធិការឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលខុសត្រូវលើការងារសុខភាពសត្វ និងផលិតកម្មសត្វ ហើយមានភារៈកិច្ចសំខាន់ៗជាច្រើនត្រូវបំពេញស្របតាម យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនិតិកាលទី៦នៃរដ្ឋសភា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម២០១៩-២០២៣។ ដើម្បីអនុវត្តភារៈកិច្ចបានទទួលជោគជ័យអគ្គនាយកដ្ឋានមានរចនាសម្ព័ន្ធគ្រប់គ្រងត្រឹមត្រូវ និងអ្នកបច្ចេកទេសគ្រប់កំរិត ដែលមានបទពិសោធន៍។ បុគ្គលិកទាំអស់នឹងត្រូវចូលរួមអនុវត្តគម្រោងនេះទៅតាមជំនាញរបស់ខ្លួន។
|
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង) |
កំពង់តែស្វែងរកថវិកាដើម្បីដំណើការគម្រោង |
24. អាទិភាពរបស់គម្រោង
:
(បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
|
1
|
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ) |
កំពុងស្វែងរកជំនួយថវិកាគាំទ្រ និងពិភាក្សាជាមួយដែគូ |
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) |
ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ
( គិតជាពាន់ដុល្លារអាមេរិក )
|
|