PIP No:
1098
|
1. ឈ្មោះគម្រោង (ENG):
Boosting Food Production Phase II
|
ឈ្មោះគម្រោងៈ
គម្រោងជំរុញផលិតកម្មស្បៀង ដំណាក់កាលទី២
|
2. កាលបរិច្ឆេទគម្រោង: |
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :
|
កាលបរិច្ឆេទបញ្ចប់គម្រោង :
|
|
4. ស្ថាប័នទទួលខុសត្រូវ::
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
|
RESPONSIBLE UNIT:
General Directorate of Agriculture (GDA)
|
អង្គភាពទទួលខុសត្រូវ:
|
5. ស្ថានភាពគម្រោង
|
|
ព័ត៌មានលម្អិតអំពីគម្រោង
|
|
6. ប្រភេទគម្រោង:
|
7. ប្រភពហិរញ្ញប្បទាន
|
8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ: |
|
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ: |
គម្រោងជំរុញផលិតកម្មស្បៀងដំណាក់កាលទី២ មានគោលបំណងបន្តកិច្ចអន្តរាគមន៍ ដើម្បីបង្កើនផលិតកម្មបន្លែសុវត្ថិភាព ដើម្បីជំនួសការនាំចូល និងពូជស្រូវក្រអូប។ |
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា |
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
|
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):
|
|
|
|
|
12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង) |
|
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង) |
១) ជំរុញផលិតកម្មបន្លែសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូលបន្លែពីបរទេស និងឈានទៅរកការនាំចេញបន្ថែសុវត្ថិភាពរបស់កម្ពុជាទៅកាន់ទីផ្សារបរទេស។
២) បន្តរពង្រីកការប្រើប្រាស់គ្រាប់ពូជស្រូវក្រអូបដែលមានគុណភាពល្អ ដើម្បីចូលរួមការបង្កើនផលិតកម្មស្រូវ គាំទ្រដល់សុវត្ថិភាពនៃការនាំចេញអង្កររបស់កម្ពុជា និងជំរុញការធ្វើពិពិធកម្មដំណាំកសិកម្មប្រកបដោយប្រសិទ្ធភាព។
|
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង) |
គម្រោងជំរុញផលិតកម្មស្បៀង ដំណាក់កាលទី២ នឹងបន្តសហការជាមួយកសិករផលិតបន្លែអាជីព ឈ្មួញ អ្នកបរិភោគ និងសហគមន៍កសិកម្ម ក្នុងខេត្តគោលដៅចំនួន១៥។ គម្រោងនឹងធ្វើការគាំទ្រដល់ផលិតកម្មបន្លែសុវត្ថិភាព ផលិតកម្មពូជស្រូវក្រអូប និងពិពិធកម្មដំណាំ ព្រមទាំងផ្តល់ការសម្របសម្រួលផ្នែកទីផ្សារ។
គម្រោងនេះ មានសមាសភាគចំនួន៤ គឺ៖
១) សមាសភាគទី១៖ ជំរុញផលិតកម្មដំណាំបន្លែសុវត្ថិភាព
២) សមាសភាគទី២៖ ការពង្រីកផលិតកម្មស្រូវក្រអូប
៣) សមាសភាគទី៣៖ ជំរុញពិពិធកម្មមុខដំណាំកសិកម្ម
៤) សមាសភាគទី៤៖ គ្រប់គ្រងគម្រោង និងពង្រឹងភាពជាដៃគូ |
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍) |
ទោះបីជាមានការវិនិយោគគួរឱ្យកត់សម្គាល់កន្លងមក ដោយរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងវិស័យឯកជន នៅក្នុងផលិតកម្មបន្លែ និងស្រូវក៏ដោយ ក៏ផ្នែកទាំងពីរនេះនៅមានកង្វះខាតជាច្រើនទៀត មិនទាន់បំពេញតម្រូវការបន្លែសុវត្ថិភាព និងពូជស្រូវក្រអូបក្នុងស្រុកនៅឡើយ។ គម្រោងជំរុញផលិតកម្មស្បៀងដំណាក់កាលទី១ ដែលអគ្គនាយកដ្ឋានកសិកម្មបានអនុវត្តកន្លងមក ដោយប្រើប្រាស់ថវិកាជាតិ និងធនធានមនុស្សក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ពីពាក់កណ្តាលឆ្នាំ២០១៦កន្លងមក នៅមិនទាន់បានបំពេញគ្រប់គ្រាន់ តាមតម្រូវការដ៏ធំធេងរបស់ផលិតករ និងប្រជាពលរដ្ឋជាអ្នកប្រើប្រាស់នៅឡើយ។ ចំណុចវិជ្ជមានគឺ គម្រោងនេះបានបង្ហាញនូវលទ្ធភាពជាក់ស្តែងរបស់កសិករ ក្នុងការបង្កើនផលិតកម្មបន្លែសុវត្ថិភាព និងពូជស្រូវក្រអូប ក្រោយពីទទួលបានពីគម្រោងនូវជំនួយបច្ចេកទេស និងការឧបត្ថម្ភផ្នែកសម្ភារនិងថវិកា។ ដើម្បីធានាបាននូវសមិទ្ធិផលច្បាស់លាស់ប្រកបដោយប្រសិទ្ធភាព និងស័ក្តសិទ្ធភាព សម្រាប់ពង្រីកផលចំណេញហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃខេត្តគោលដៅ (១១ ខេត្ត) និងខេត្តបន្តបន្ទាប់ទៀតទៅតាមសក្តានុពលដាំដុះដំណាំកសិកម្មរបស់ខេត្តនីមួយៗនោះ អគ្គនាយកដ្ឋានកសិកម្ម ត្រូវការបន្តគម្រោងជំរុញផលិតកម្មស្បៀង ដំណាក់កាលទី២ ដែលមានរយៈពេល៥ឆ្នាំបន្តទៀត ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤។ |
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង) |
កសិករផលិតបន្លែ សហគមន៍កសិកម្ម ឈ្មួញ និងអ្នកបរិភោគទូទៅក្នុងប្រទេសកម្ពុជា។ |
17. ការសិក្សាសមិទ្ធិលទ្ធភាព |
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
|
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?) |
គម្រោងនេះ នឹងពុំមានផលប៉ះពាល់ដល់បរិស្ថាននោះទេ។ លើសពីនេះ គម្រោងនឹងជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន តាមរយៈការកាត់បន្ថយការប្រើប្រាស់ថ្នាំពុលកសិកម្ម។ |
19. ការប្រែប្រួលអាកាសធាតុ |
ក. តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ឬ ទេ?
|
ប្រសិនបើទាក់ទងនឹងការប្រែប្រួលអាកាសធាតុ សូមជ្រើសរើស
|
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
|
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
|
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
ភាគរយ
|
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
6. Water against drought/flood | ៦. ធនធានទឹកដែលធន់នឹងទឹកជំនន់ឬគ្រោះរាំងស្ងួត
|
30
|
ទាក់ទងតិចតួច
|
20. ការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយ |
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?) |
គម្រោងនឹងបញ្ជ្រាបការងារយេនឌ័រក្នុងវិស័យកសិកម្ម។ |
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?) |
ជាគម្រោងប្រើប្រាស់យន្តការគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់កណ្តាល និងរដ្ឋបាលថ្នាក់ខេត្ត នៃរចនាសម្ព័ន្ធមានស្រាប់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្នុងករណីខ្វះខាតមន្ត្រី នឹងមានការធ្វើលទ្ធកម្មជួលអង្គ ភាពជំនាញ និងអ្នកជំនាញនៅក្រៅរដ្ឋាភិបាល។
|
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង) |
សំណើរគម្រោង មិនទាន់បានអនុវត្តដំណាក់កាលទី២នៅឡើយ។ |
24. អាទិភាពរបស់គម្រោង
:
(បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
|
1
|
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ) |
មិនមាន។ |
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) |
ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ
( គិតជាពាន់ដុល្លារអាមេរិក )
|
|