PIP No:
1025
|
1. ឈ្មោះគម្រោង (ENG):
Cambodia Land Allocation for Social and Economic Development Project III ( LASED III)
|
ឈ្មោះគម្រោងៈ
គម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣
|
2. កាលបរិច្ឆេទគម្រោង: |
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :
|
កាលបរិច្ឆេទបញ្ចប់គម្រោង :
|
|
4. ស្ថាប័នទទួលខុសត្រូវ::
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
|
RESPONSIBLE UNIT:
Gerneral Department of Housing ( Department of Socail Land Concession)
|
អង្គភាពទទួលខុសត្រូវ:
អគ្គនាយកដ្ឋានលំនៅឋាន (នាយកដ្ឋានសម្បទានដីសង្គមកិច្ច)
|
5. ស្ថានភាពគម្រោង
|
|
ព័ត៌មានលម្អិតអំពីគម្រោង
|
|
6. ប្រភេទគម្រោង:
|
7. ប្រភពហិរញ្ញប្បទាន
|
8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ: |
|
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ: |
ចូលរួមគាទ្រការអនុវត្តកម្មវិធីដីសង្គមកិច្ច ដេលក្នុងនោះគឺការបែងចែកដីជូនគ្រួសារក្រីក្រគ្មានដី |
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា |
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
|
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):
|
|
|
|
|
12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង) |
|
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង) |
ប្រជាពលរដ្ឋគ្មានដី |
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង) |
ប្រជាពលរដ្ឋក្រីក្រ គ្មានដីពិតប្រាកដ៍
សមាសភាគទី១៖ ការជ្រើសរើស និងការរៀបចំផែនការអភិវឌ្ឍ ការផ្ដល់សម្បទានដីសង្គមកិច្ច និងការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ការអនុវត្តការងារសម្បទានដីសង្គមកិច្ចចំនួន ១២ ទីតាំង ការរៀបចំផែនការប្រើប្រាស់ដីថ្នាក់ឃុំចំនួន ២០៥ ឃុំ និងការចុះបញ្ជីដីសហគមន៍ចំនួន ១៥ សហគមន៍។ សមាសភាគនេះរួមមានការជ្រើសរើសទីតាំងគោលដៅសម្រាប់សម្បានដីសង្គមកិច្ច និងការរៀបចំផែនការជាក់លាក់ដោយរួមបញ្ចូលទាំងការងាររៀបចំដីធ្លីតាមជំហាន និងដំណាក់កាលនីមួយៗចាប់ផ្តើមពីការផ្តួចផ្តើមរៀបចំសំណើសុំដីសម្បទានសង្គមកិច្ចពីក្រុមប្រឹក្សាឃុំ ការចុះសិក្សាអង្កេតទិន្នន័យពាក់ព័ន្ធក្នុងទីតាំងដីទាក់ទងនឹងការគាំពារបរិស្ថាន និងសង្គម ការវិភាគក្សេត្របរិស្ថាន ការអង្កតធនធានព្រៃឈើ ការអង្កេតជីជាតិដី ការធ្វើអត្តសញ្ញាណកម្មដី ការធ្វើដំណាត់ថ្នាក់ដី និងចុះបញ្ជីជាដីឯកជនរបស់រដ្ឋ ព្រមទាំងរៀបចំផែនការប្រើប្រាស់ដីលម្អិត និងការងារជ្រើសរើសមុខសញ្ញាអ្នកទទួលដី។ សមាសភាគនេះនឹងរៀបចំផែនការអភិវឌ្ឍន៍ពេញលេញក្នុងទីតាំងដីសម្បទាននីមួយៗ របស់គម្រោងដើម្បីឆ្លើយតបនឹងតម្រូវការជាមូលដ្ឋានសម្រាប់សម្បទានិកចូលតាំងទីលំនៅ និងប្រកបមុខរបរចិញ្ចឹមជីវិត។ សមាសភាគនេះក៏អនុវត្តនីតិវិធីគ្រប់ជំហាននៃការចុះបញ្ជីដីសហគមន៍ ព្រមទាំងការរៀបចំផែនការប្រើប្រាស់ដីឃុំសង្កាត់ ដោយសរុបថវិកាគាំទ្រ ២០លានដុល្លារ។
សមាសភាគទី២៖ ការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធសហគមន៍ សមាសភាគនេះនឹងផ្តល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ៖ រួមមានការៀបចំសម្អាតទីតាំងដី (រួមបញ្ជូលទាំង ការសម្អាតដីលំនៅដ្ឋាន និងដីកសិកម្ម) អភិវឌ្ឍផ្លូវជនបទ អគារសិក្សា អគារស្នាក់នៅសម្រាប់គ្រូបង្រៀន និងគិលានុបដ្ឋាយិកា មណ្ឌលសុខភាព មណ្ឌលសហគមន៍ ព្រមទាំងប្រព័ន្ធធារាសាស្ត្រធុនតូច ដាក់លូ សំណង់បង្ហៀរទឹក ប្រព័ន្ធផ្គត់ផ្គង់ទឹក និងអនាម័យជាដើម ដើម្បីគាំដល់ការចូលតាំងទីលំនៅរបស់សម្បទានិក។ សមាសភាគនេះក៏បានគាំទ្រដល់ការងារអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធដល់សហគមន៍ជនជាតិដើមភាគតិច ដើម្បីគាំទ្រជីវភាពរស់នៅ និងមាននិរន្តរភាព។ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនេះគឺអនុវត្តក្នុងទីតាំងដីសម្បទានសង្គមកិច្ច ១២ទីតាំង និងសហគមន៍ដែលបានចុះបញ្ជីរួច ៣៣ទីតាំង ដោយគ្រោងថវិកាគាំទ្រសរុបចំនួន ៥៧លានដុល្លារ។
សមាសភាគទី៣៖ ការអភិវឌ្ឍន៍កសិកម្ម និងជីវភាពរស់នៅ ផ្តល់ការគាំទ្រដល់សម្បទានិកក្នុងការតាំងទីលំនៅថ្មី ដូចជា សម្ភារៈតាំងទីលំនៅ បង្គន់អនាម័យ អង្ករពលកម្ម សម្ភារៈកសិកម្ម ផ្តល់ការរៀបចំដីសម្រាប់ដំណាំគម្របដីដំបូង ផ្តល់គ្រាប់ពូជ ផ្តល់ដំណាំឈើហូបផ្លែ ផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសកសិកម្មដើម្បីគាំទ្រជីវិភាពរស់នៅប្រកបដោយនិរន្តភាព ព្រមទាំងផលិតភាពក្នុងសហគមន៍ ។ សមាសភាគនេះគាំទ្រដល់ដំណើរការតាំងទីលំនៅរបស់គ្រួសារអ្នកទទួលដី ការកសាងធនធានសេដ្ឋកិច្ចសង្គម ការបង្កើតក្រុមផលិត និងការអភិវឌ្ឍប្រព័ន្ធផលិតកម្មកសិកម្មធន់នឹងការប្រែប្រួលអាកាសធាតុ និងត្រឹមត្រូវស្របតាមតម្រូវការទីផ្សារ។ ថវិកាគាំទ្រគឺ ២១លានដុល្លារ។
សមាសភាគទី៤៖ ការគ្រប់គ្រងគម្រោង ការសម្របសម្រួល តាមដាន និងការវាយតម្លៃ គឺដើម្បីគ្រប់គ្រងគម្រោងប្រកបដោយប្រសិទ្ធភាព។ សមាសភាគនេះ ផ្តល់ហិរញ្ញប្បទានសម្រាប់ចំណាយប្រតិបត្តិការទាក់ទងនឹងការសម្របសម្រួលជាមួយស្ថានប័នអនុវត្តគម្រោង ការគ្រប់គ្រងហិរញ្ញវត្ថុ ការងារធ្វើលទ្ធកម្ម ការងារតាមដាន និងវាយតម្លៃ ការគាំពារបរិស្ថាន និងសង្គម និងយុទ្ធសាស្រ្តទំនាក់ទំនង និងកិច្ចការយេនឌ័រ ដោយសរុបគ្រោងថវិកាគាំទ្រ ៩លានដុល្លារ។
សមាសភាគទី៥៖ ការឆ្លើយតបគ្រោះអាសន្នជាយថាហេតុ សមាសភាគនេះមិនមានថវិកាគ្រោងនៅពេលអនុម័តគម្រោងនោះឡើយ ប៉ុន្តែនឹងអនុញ្ញាតឱ្យមានការធ្វើវិភាជន៍ឡើងវិញនូវហិរញ្ញប្បទានដើម្បីផ្ដល់ការឆ្លើយតបភ្លាមៗទៅនឹងវិបត្តិ ឬគ្រោះអាសន្នសមស្រប។ ដោយសារតែហេតុការណ៍គ្រោះមហន្តរាយនៅក្នុងប្រទេសកម្ពុជាមានហានិភ័យខ្ពស់ ដូច្នេះសមាសភាគនេះត្រូវបានបន្ថែមនៅក្រោមគម្រោង ដែលអនុញ្ញាតឱ្យមានកាវិភាជន៍ថវិកាយ៉ាងឆាប់រហ័សនៅក្នុងអំឡុងពេលមានគ្រោះអាសន្ន។ ក្នុងករណីមានវិបត្តិ ឬគ្រោះមហន្តរាយធំកើតឡើង រដ្ឋាភិបាលអាចស្នើសុំធនាគារពិភពលោកឱ្យការធ្វើវិភាជន៍ថវិការគម្រោងដើម្បីគាំទ្រដល់ការឆ្លើយតប និងការកសាងឡើងវិញស្របតាមនីតិវិធី។ សមាសភាគនេះនឹងទាញយកធនធានពីប្រភេទការចំណាយផ្សេងទៀតដើម្បីរ៉ាប់រងមួយផ្នែកខ្លះនៃការចំណាយលើការឆ្លើយតបចំពោះគ្រោះអាសន្ន និងការស្ដារឡើងវិញ ដូចជា ការផ្តល់ហិរញ្ញប្បទានទំនិញ និង/ឬការងារ និងសេវាកម្ម ដែលត្រូវការដើម្បីឆ្លើយតបនឹងគ្រោះអាសន្ន។
|
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍) |
លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ
គម្រោងនេះត្រូវបានជ្រើសរើស ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ផ្អែកលើយុទ្ធសាស្រ្តចតុកោណ អណត្តិទី៣ និងយុទ្ធសាស្រ្តបញ្ចកោណ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទ និងស្របតាមតទដ្ឋានគតិយុទ្ធ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ |
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង) |
ប្រជាពលរដ្ឋក្នុងសហគមន៍
លទ្ធផលរំពឹងទុករបស់គម្រោងនឹងជួយគាំដល់អ្នកទទួលផលផ្ទាល់ចំនួន ៦៥០០ គ្រួសារ ក្នុងខេត្តគោលដៅដែលបានជ្រើសរើស។ គម្រោងគ្រោងបែងចែកដីលំនៅឋាន និងដីកសិកម្ម ដល់ប្រជាពលរដ្ឋក្រីក្រដែលគ្មានដី ឬមានដីតិចតួចចំនួន ៥០០០ គ្រួសារ សម្រាប់សាងសង់លំនៅឋាន ចិញ្ចឹមសត្វ និងធ្វើកសិកកម្មដើម្បីរកចំណូល កាត់បន្ថយការធ្វើ ចំណាកស្រុក និងអំពើហិង្សាក្នុងគ្រួសារ។ គម្រោងជួយគាំទ្រការងារចុះបញ្ជីដីសហគមន៍ ចំនួន ១៥ អ្នកទទួលផលសរុបចំនួន ១៥០០ គ្រួសារ។ លើសពីនេះ គម្រោងគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដូចជា សាងសង់ផ្លូវនៅក្នុងដីលំនៅឋាន និងដីកសិកម្ម សាលារៀន ប៉ុស្តិ៍សុខភាព អគារសហគមន៍ ផ្ទះស្នាក់របស់គ្រូបង្រៀន និងគិលានុបដ្ឋាយិការ អណ្តូងទឹក និងប្រព័ន្ធធារាសាស្ត្រខ្នាតតូចដល់សហគមន៍គោលដៅ។ គម្រោងគាំទ្រសេវាកម្ម និងបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ការចិញ្ចឹមសត្វ ជំនាញវិជ្ជាជីវ និងការកែច្នៃផលិតផល។ គម្រោងក៏គាំទ្រសម្ភារៈលំនៅឋាន សម្ភារៈកសិកម្ម និងរៀបចំសម្អាតដី និងផ្តល់ពូជកូនឈើហូបផ្លែ និងដំណាំផ្សេងៗដល់សម្បទានិក។ គម្រោងជួយការរៀបចំចងក្រងក្រុមសហគមន៍ និងការផ្តល់ទុនសម្រាប់ចាប់ផ្តើមអាជីវកម្ម។ |
17. ការសិក្សាសមិទ្ធិលទ្ធភាព |
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
|
ប្រសិនបើត្រូវការ តើការសិក្សាសមិទ្ធិលទ្ធភាព បានរៀបចំហើយឬនៅ?
|
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?) |
គម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ។ |
19. ការប្រែប្រួលអាកាសធាតុ |
ក. តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ឬ ទេ?
|
ប្រសិនបើទាក់ទងនឹងការប្រែប្រួលអាកាសធាតុ សូមជ្រើសរើស
|
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
|
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
|
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
ភាគរយ
|
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
18. Livelihoods (general) | ១៨. ជីវភាពរស់នៅ (ទូទៅ)
|
0
|
មិនភាពទាក់ទង
|
20. ការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយ |
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?) |
ទទួលផលទាំងពីរ
គម្រោងយកចិត្តទុកដាក់យ៉ាងខ្លាំងទាក់ទងនឹងសមភាពយេនឌ័រទាំងក្នុងសកម្មភាពការងាររៀបចំដីសម្បទានសង្គមកិច្ច ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់កម្រិតជីវភាពរបស់អ្នកទទួលផលពីគម្រោង។ គម្រោងលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងសកម្មភាពគម្រោង ការធ្វើសេចក្តីសម្រេចចិត្ត និងផែនការសកម្មភាពនានាដែលឆ្លើយតបនឹងតម្រូវការរបស់ស្ត្រី។ យ៉ាងហោចណាស់ ៥០% នៃស្រ្តីនឹងត្រូវដាក់បញ្ចូលក្នុងការអនុវត្តគម្រោង។ |
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?) |
ក្រសួងមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការអនុវត្តកិច្ចការនេះ
ក្រុមការងារគម្រោងមានអ្នកជំនាញពាក់ព័ន្ធចូលរួមអនុវត្តទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ នៅថ្នាក់ជាតិមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងនៅថ្នាក់ក្រោមជាតិមានមន្ទីរជំនាញពាក់ព័ន្ធ ក្រុមការងារថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំ និងមេភូមិគោលដៅ។ ទន្ទឹមនឹងនោះក្រុមការងារអនុវត្តគម្រោងក៏ត្រូវការការបណ្តុះបណ្តាល និងកសាងសមត្ថភាពបន្ថែមដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគម្រោង។
|
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង) |
បន្ទាប់ពីគម្រោងបានចូលជាធរមាននៅថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២០ គម្រោងបានរៀបចំអនុវត្តសកម្មភាពតាមផែនការដូចបានគ្រោងក្នុងកិច្ចព្រមព្រៀងហិរញ្ញប្បទាន និងសូចនាករគម្រោង។ រហូតមកដល់ចុងឆ្នាំ ២០២៤ គម្រោងបានអនុវត្តសកម្មភាពពាក់ព័ន្ធនឹងការរៀបចំដីសម្បទានសង្គមកិច្ច និងការជ្រើសរើសមុខសញ្ញាអ្នកទទួលដី ដែលជាលទ្ធផលគម្រោងបានកំណត់យកទីតាំង ១៦ ក្នុងខេត្តចំនួន ១២ ដើម្បីអនុវត្តមុន និងបង្តជ្រើសរើសទីតាំង ផ្សេងៗទៀតដើម្បីអនុវត្តបន្ត។ គម្រោងបានជ្រើសរើសសហគមន៍ចំនួន ៧ ដើម្បីអនុវត្តការងារចុះបញ្ជីជាដីសហគមន៍ជនជាតិដើមភាគតិច។ គម្រោងបានបញ្ចប់ការសិក្សាការងារធ្វើផែនការប្រើប្រាស់ដីក្នុងឃុំចំនួន ៥០ និងកំពុងបន្តសិក្សាបន្ថែមចំនួន ២៥ ឃុំ។
បញ្ហាប្រឈមមួយចំនួន ដែលគម្រោងបានជួបប្រទះដែលបណ្តាលឲ្យគម្រោងពន្យាពេលនៃការអនុវត្តគម្រោង រួមមាន ជំងឺកូវីដធ្វើឲ្យរាំងស្ទះដល់ការងារអនុវត្តទាំងនៅថ្នាក់ជាតិ និងខេត្តគោលដៅ រង់ចាំការសិក្សា និងលទ្ធផលនៃការសិក្សា និងអង្កេតការគាំពារបរិស្ថាន និងសង្គម។ ការអនុវត្តសកម្មភាពកិច្ចលទ្ធកម្មត្រូវការពេលវេលា និងឯកសារពាក់ព័ន្ធ លក្ខខណ្ឌយោងការងារ និងឯកសារបទដ្ឋានបច្ចេកទេស។
|
24. អាទិភាពរបស់គម្រោង
:
(បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
|
1
|
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ) |
ធនាគារពិភលោក
ធនាគារពិភពលោក គឺជាដៃគូអភិវឌ្ឍសក្តានុពលក្នុងការគាំទ្រការអភិវឌ្ឍគម្រោង |
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) |
ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ
( គិតជាពាន់ដុល្លារអាមេរិក )
|
|