PIP No:
1075
|
1. ឈ្មោះគម្រោង (ENG):
Construction of Provincial/Municipal Anti-Corruption Offices
|
ឈ្មោះគម្រោងៈ
ការសាងសង់ការិយាល័យប្រឆាំងអំពើពុករលួយ រាជធានី/ខេត្ត
|
2. កាលបរិច្ឆេទគម្រោង: |
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :
|
កាលបរិច្ឆេទបញ្ចប់គម្រោង :
|
|
4. ស្ថាប័នទទួលខុសត្រូវ::
អង្គភាពប្រឆាំងអំពើពុករលួយ
|
RESPONSIBLE UNIT:
|
អង្គភាពទទួលខុសត្រូវ:
អង្គភាពប្រឆាំងអំពើពុករលួយ
|
5. ស្ថានភាពគម្រោង
គម្រោងសម្រាប់អនុវត្តផ.យ.អ.ជ.
|
|
ព័ត៌មានលម្អិតអំពីគម្រោង
|
|
6. ប្រភេទគម្រោង:
|
7. ប្រភពហិរញ្ញប្បទាន
|
8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ: |
|
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ: |
គម្រោងនេះនឹងជួយពន្លឿន សម្រួល និងបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តការងារអប់រំ បង្ការ ទប់ស្កាត់ បង្រ្កាប អំពើពុករលួយ និងការផ្សព្វផ្សាយអំពីការងារប្រឆាំងអំពើពុករលួយបានកាន់តែលឿន កាន់តែងាយស្រួល និងកាន់តែមានប្រសិទ្ធភាពទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន និងមហាជនទូទៅនៅកម្ពុជា ដែលកត្តានេះ ជាចលករមួយដ៏មានសារៈសំខាន់ក្នុងការសម្រេចបាននូវគោលនយោបាយ ១.២៖ ការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ ដែលជាមុំគាំទ្រផ្ទាល់ដល់ការសម្រេចបាននូវស្នូលនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ តាមរយៈការងារប្រឆាំងអំពើពុករលួយ ។ |
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា |
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
|
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):
|
|
|
|
|
12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង) |
|
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង) |
-ពង្រីកវិសាលភាពនៃការងារប្រឆាំងអំពើពុករលួយ តាមរយៈការសម្របសម្រួលកាន់តែប្រសើររវាងអង្គភាពប្រឆាំងអំពើពុករលួយ និងសហគមន៍ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធដទៃទៀត ក្នុងការអប់រំ បង្ការ ទប់ស្កាត់ និងបង្រ្កាបអំពើពុករលួយ និងលើក កម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋនៅមូលដ្ឋានដើម្បីឱ្យមានការយល់ឃើញកាន់តែច្បាស់អំពីអំពើពុករលួយ ។
-ដើម្បីពង្រឹងការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋា ភិបាលនីតិកាលទី ៦ នៃរដ្ឋសភា
|
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង) |
គម្រោងនេះគឺការកសាងការិយាល័យប្រឆាំងអំពើពុករលួយរាជធានី-ខេត្តចំនួន ១៥ នៅក្នុងខេត្តចំនួន ១៥ ។ ផ្ទៃដីសរុបសម្រាប់ការិយាល័យប្រឆាំងអំពើពុករលួយរាជធានី-ខេត្តនីមួយៗមានប្រហែល 3,000 ម៉ែត្រការ៉េ ដូច្នេះផ្ទៃក្រឡាសរុប គឺ 45,000 ម៉ែត្រការ៉េសម្រាប់ការិយាល័យទាំង 15 ខេត្ត ។ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលត្រូវសាងសង់ក្នុងការិយាល័យនីមួយៗរួមមាន អាគារជាន់ផ្ទាល់ដីចំនួន ១, ចំណតរថយន្ត, រៀបចំទេសភាព, រចនាសម្ព័ន្ធរបង ប្រព័ន្ធរំដោះទឹកភ្លៀង/ ប្រព័ន្ធលូ ប្រព័ន្ធភ្លើងបំភ្លឺ ។ល។ |
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍) |
១. គម្រោងនេះមានសារៈសំខាន់ក្នុងការសម្រេចឱ្យបាននូវស្នូលនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ តាមរយៈការពង្រីកវិសាលភាព
នៃការងារប្រឆាំងអំពើពុករលួយ ដែលជាការងារមិនអាចខ្វះបានក្នុងការសម្រេចបានមុំ ១.២. ការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ
នៃយុទ្ធសាស្រ្តចតុកោណ ។
២.គម្រោងនេះផងដែរក៏នឹងបង្កលក្ខណៈកាន់តែងាយស្រួលដល់អង្គភាពប្រឆាំងអំពើពុករលួយក្នុងការអនុវត្តការងារប្រឆាំងអំពើពុករលួយ
បានគ្រប់ភូមិសាស្ត្រក្នុងប្រទេសកម្ពុជាដូចជាការពង្រីកការអប់រំការបង្ការទប់ស្កាត់និងការពង្រឹងការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយឱ្យកាន់
តែមានប្រសិទ្ធភាពខ្ពស់ក៏ដូចជាការឆ្លើយតបទៅនឹងតម្រូវការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិសហគមន៍និងសាធារណជនមូលដ្ឋានក្នុងការចូល
រួមប្រយុទ្ធប្រឆាំងអំពើពុករលួយស្របតាមគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភា ។
|
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង) |
ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា ជាពិសេសសហគមន៍មូលដ្ឋាន និងអាជ្ញាធរមូដ្ឋានដែលកន្លងមកពិបាកស្វែងរកជំនួយក្នុងការដាក់ពាក្យប្ដឹងករណីពុករលួយ និងឯកសារ និងវិធានការអប់រំ បង្ការ និងទប់ស្កាត់អំពើពុករលួយ ។ |
17. ការសិក្សាសមិទ្ធិលទ្ធភាព |
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
|
ប្រសិនបើត្រូវការ តើការសិក្សាសមិទ្ធិលទ្ធភាព បានរៀបចំហើយឬនៅ?
|
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?) |
គម្រោងនេះមិនបង្កផលប៉ះពាល់ដល់បរិស្ថាន-សង្គមដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំងគម្រោងនោះទេ ដោយសារគម្រោងនេះគ្រោងនឹងទីតាំងនៅបរិវេណបណ្ដុំអាគាររដ្ឋបាលថ្នាក់ខេត្ត ហើយដីសម្រាប់ហេដ្ឋារចនាសម្ព័ន្ធនេះគឺជាដីរបស់រដ្ឋ។ គម្រោងនេះពិតជាពង្រឹងការងារប្រឆាំងអំពើពុករលួយ ដើម្បីសម្រេចបាននូវអភិបាលកិច្ចល្អក្នុងរដ្ឋបាលសាធារណៈ ដែលមានទិសដៅចុងក្រោយសម្រេចបានកំណើនសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ដែលជាឆ្អឹងខ្នងនៃការកាត់បន្ថយភាពក្រីក្រនៅទូទាំងប្រទេស ។ |
19. ការប្រែប្រួលអាកាសធាតុ |
ក. តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ឬ ទេ?
|
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
|
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
|
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
ភាគរយ
|
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
|
|
|
20. ការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយ |
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?) |
គម្រោងនេះ ផ្ដល់ឱកាសច្រើនសម្រាប់ការចូលរួមរបស់ស្រ្តី ។ នៅពេលដែលការិយាល័យប្រឆាំងអំពើពុករលួយរាជធានី-ខេត្តនេះ ត្រូវបានបង្កើតឡើង នឹងមានឱកាសការងារសម្រាប់ស្ត្រីក្នុងសហគមន៍មូលដ្ឋាន ស្ត្រីសហគមន៍នឹងមានឱកាសកាន់តែច្រើនក្នុងការ ទទួលបានយុត្តិធម៌ផ្លូវច្បាប់ ការយល់ដឹងអំពីអំពើពុករលួយ រាយការណ៍ពីអំពើពុករលួយនៅថ្នាក់ក្រោមជាតិ និងឱកាសចូលរួម ផ្សេងៗទៀត ។ |
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?) |
អង្គភាពប្រឆាំងអំពើពុករលួយមានក្រុមការងារប្រឹក្សាជំនាញមួយ ដែលគេមានឈ្មោះថា គណៈកម្មាធិការបច្ចេកទេសត្រួត ពិនិត្យសំណង់ ទទួលស្គាល់ជាផ្លូវការដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានសមាសភាពជាអ្នកជំនាញស្ថាបត្យកម្ម វិស្វកម្មសំណង់ស៊ីវិល និងលទ្ធកម្មសាធារណៈ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តគម្រោងនេះប្រកបដោយប្រសិទ្ធភាព។
|
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង) |
គ្រោងទុក |
24. អាទិភាពរបស់គម្រោង
:
(បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
|
1
|
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ) |
គ្មាន |
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) |
ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ
( គិតជាពាន់ដុល្លារអាមេរិក )
|
|