PIP No:
1057
|
1. ឈ្មោះគម្រោង (ENG):
Conservation and Promotion of Cultural Heritage in Sambor Prei Kuk Temple Zone and other Supporting Services
|
ឈ្មោះគម្រោងៈ
គម្រោងគាំពារ អភិរក្ស លើកស្ទួយបេតិកភណ្ឌវប្បធម៌តំបន់សំបូរព្រៃគុក និង ការពង្រឹងសេវា គំាទ្រទូទៅ
|
2. កាលបរិច្ឆេទគម្រោង: |
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :
|
កាលបរិច្ឆេទបញ្ចប់គម្រោង :
|
|
4. ស្ថាប័នទទួលខុសត្រូវ::
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
|
RESPONSIBLE UNIT:
Sambor PreiKuk National Authority
|
អង្គភាពទទួលខុសត្រូវ:
|
5. ស្ថានភាពគម្រោង
គម្រោងសម្រាប់អនុវត្តផ.យ.អ.ជ.
|
|
ព័ត៌មានលម្អិតអំពីគម្រោង
|
|
6. ប្រភេទគម្រោង:
|
7. ប្រភពហិរញ្ញប្បទាន
|
8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ: |
|
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ: |
ចូលរួមយ៉ាងសំខាន់ក្នុងកិច្ចគាំពារ និងអភិរក្ស និងលើកតម្លៃបេតិកភណ្ឌក្នុងតំបន់រមណីយដ្ឋានសំបូរព្រៃគុកឱ្យ បានគង់វង្សនិងផ្តល់ចំណេះដឹងនិងបទពិសោធន៍។ ចូលរួមចំណែកចំពោះការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ គឺអភិបាលកិច្ចល្អ ព្រោះគម្រោងនេះបានចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការបង្កើនចំនួនភ្ញៀវទេសចរចូលទស្សនាប្រទេសកម្ពុជានាំឱ្យចំណូលថវិកាជាតិមានការកើនឡើង។ អភិរក្ស និងអភិវឌ្ឍ ដោយចីរភាពការគ្រប់គ្រងព្រៃឈើ សត្វ ទឹក និងសំរាមក្នុងតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ក្នុងការលើកម្ពស់ទេសភាពវប្បធម៌ និងបរិស្ថាន ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកាន់តែច្រើន។ ព្រមទាំងចូលរួមចំណែក ១. ឲ្យប្រជាជនរស់នៅក្នុងតំបន់ការពារ យល់ដឹងពីច្បាប់ និងចូលរួមសហការក្នុងកិច្ចការរៀបចំអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកប្រកបដោយចីរភាព ២. សម្រួលដល់ ការធ្វើដំណើរ ទស្សនារបស់ភ្ញៀវទេសចរ និងយន្តការនៃទាក់ទាញភ្ញៀវទេសចរមកទស្សនារមណីយដ្ឋានកាន់តែច្រើន ៣. ចូលរួមអភិរក្សតំបន់ស្នូល និងតំបន់ទ្រនាប់ឲ្យនៅរក្សាបាននូវតម្លៃបុរាណភាព និងស្ថានភាពដើមរបស់រមណីយដ្ឋាន។
|
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា |
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
|
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):
|
|
|
|
|
12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង) |
|
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង) |
គម្រោងនេះមានគោលបំណងដើម្បីអភិរក្សប្រាសាទសំបូរព្រៃគុក រួមមានបង្ការនិងសង្រ្គោះប្រាសាទ ចម្លាក់ពីស្ថានភាព កំពុងប្រឈមហានិភ័យនានា សិក្សាស្រាវជ្រាវពាក់ព័ន្ធបុរាណវិទ្យា នរវិទ្យា បេតិកភណ្ឌអរូបី រួចចងក្រងជាឯកសារសម្រាប់ អ្នកជំនាន់ក្រោយ ក្នុងការថែរក្សា និងអភិរក្ស លើកតម្លៃបេតិកភណ្ឌក្នុងតំបន់រមណីយដ្ឋានសំបូរព្រៃគុក និងបម្រើឱ្យវិស័យទេសចរណ៍ ព្រមទាំងផ្ទេរចំណេះដឹងដល់អ្នកជំនាន់ក្រោយ។ គោលបំណង នៃគម្រោងនេះក៏ជួយពង្រឹង និងបង្កភាពងាយស្រួលផ្នែកសេវាកម្មទេសចរណ៍ក្នុងរមណីយដ្ឋានប្រកបដោយការទទួលខុសត្រូវខ្ពស់ និងការអភិវឌ្ឍមួយប្រកបដោយចីរភាព និងដើម្បីទាក់ទាញទេសចរមកទស្សនារមណីយដ្ឋានកាន់តែច្រើនដែលជាប្រភពចំណូលថវិកាជាតិ។
-បង្កើននូវសក្តានុពលទេសចរណ៍នៃរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក តាមរយៈការផ្សព្វផ្សាយឲ្យទូលំទូលាយក្នុងមជ្ឈដ្ឋាន
អន្តរជាតិ។
-ចូលរួមកាត់បន្ថយភាពក្រីក្រ និងការបង្កើនជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់តាមរយៈការរកចំណូលពីកំណើនភ្ញៀវ
ទេសចរដែលចូលទស្សនាកម្ពុជា។
-បង្កើនការយល់ដឹងពីតម្លៃសម្បត្តិបេតិកភណ្ឌទាំងប្រជាជនក្នុងស្រុកនិងបរទេស។
-អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា សម្រាប់បម្រើដល់វិស័យទេសចរណ៍ និងប្រជាជនរស់នៅក្នុងតំបន់ការពារ តាម រយៈការ
ចូលរួមសហការ ក្នុងការបន្តសាងសង់សំណង់ លំនៅឋាន បែបប្រពៃណីខ្មែរឲ្យបានគង់វង្ស និងចាត់ចែងការ ប្រើប្រាស់ដី
ធ្លី ឲ្យបានត្រឹមត្រូវរវាងដីតំបន់ត្រូវអភិរក្ស និងដីតំបន់ត្រូវអភិវឌ្ឍ ។
- អភិវឌ្ឍសហគមន៍តាមរយៈការស្តារប្រព័ន្ធធារាសាស្រ្តបុរាណធ្វើប្រព័ន្ធស្រោចស្រពនិងបង្កើតសហគមន៍កសិ-ទេសចរណ៍
នៅភាគខាងជើងនិងខាងលិចតំបន់ក្រុមប្រាសាទក្នុងតំបន់ការពាររមណីយដ្ឋានប្រាសាទសំបូរព្រៃគុកមានចីរភាព ។
-ធ្វើឱ្យប្រសើរឡើងនូវកិច្ចការពារបរិស្ថានឱ្យមានស្ថានភាពពណ៌បៃតង៖
• កំណត់សត្វព្រៃ គម្របព្រៃពាក់កណ្ដាលស្រោង ព្រៃរបោះ និងព្រៃលិចទឹកដែលត្រូវថែរក្សា ការពារ អភិរក្ស និង
អភិវឌ្ឍ ដើម្បីលើតម្លៃទេសភាពវប្បធម៌ក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។
• សិក្សាស្រាវជ្រាវ ដីបម្រុង ដើម្បីដាំដើមឈើឡើងវិញ ។
• សិក្សាស្រាវជ្រាវអំពីកូនឈើដុះតាមលក្ខណៈធម្មជាតិ ដែលត្រូវជំរុញការថែទាំឱ្យបានល្អ។
• សិក្សាដីកសិកម្មដែលជាចម្ការ និងស្រែរបស់ប្រជាជន ជំរុញការដាំដើមឈើតាមរបងចម្ការរបស់ប្រជាជន ដើម្បី
បង្កើតគម្របព្រៃឡើងវិញ ។
• សិក្សាស្រាវជ្រាវប្រព័ន្ធធារាសាស្រ្ដបុរាណ ស្ដារផ្លូវទឹក និងទំនប់ទឹក ដើម្បីលើកតម្លៃប្រព័ន្ធធារាសាស្រ្ដបុរាណឡើងវិញ
ក្នុងផ្គត់ផ្គង់ទឹកបានគ្រប់រដូវកាលសម្រាប់មនុស្ស សត្វ និងរុក្ខជាតិ។
-ទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើងក្នុងតំបន់ការពារទាំងបី (តំបន់ស្នូល,តំបន់ទ្រនាប់ និង
តំបន់រណប) ធ្វើអោយប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌ និងភ្ញៀវទេសចរណ៍។
|
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង) |
ក.គាំពារនិងអភិរក្សប្រាសាទសំបូរព្រៃគុក (Preservation and Conservation of Sambor Prei Kuk Temple )៖
១. ជួសជុល និង កំណាយប្រាង្គ N19
២. ជួសជុលប្រាសាទតាមុម (T)
៣. ជួសជុល និង អភិរក្សប្រាសាទជ្រៃ (N18)
៤. ជួសជុល និង កំណាយសម្អាតប្រាង្គ S7-1 និង S7-6 ប្រាសាទយាយព័ន្ធ
៥. តាមដានហានិភ័យ និងអភិរក្សប្រាសាទដែលបានអភិរក្ស៥ឆ្នាំកន្លងទៅ
៦. ជួសជុល និង អភិរក្សប្រាសាទសណ្តាន់ (N21)
៧. ជួសជុល និង កំណាយ ប្រាង្គ D1 និង D2 ប្រាសាទដូនមោង
៨. ជួសជុល និង កំណាយខ្លោងទ្វារខាងក្រៅខាងលិច (S16) ប្រាសាទយាយព័ន្ធ
៩. ជួសជុល និង កំណាយខ្លោងទ្វារខាងក្រៅខាងកើត (S15) ប្រាសាទយាយព័ន្ធ
១០. ជួសជុលប្រាង្គ L1, L2 និង L3 ក្រុមប្រាសាទស្រីគ្រប់លក្ខណ៍
១១. កំណាយសម្អាត និងជួសជុលប្រាង្គ C3, C4 និង C5 ក្រុមប្រាសាទតោ
១២. កំណាយសម្អាត និងជួសជុលប្រាង្គ K3 ប្រាសាទរបងរមាស
១៣. ស្រាវជ្រាវបុរាណវិទ្យា និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ ក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក (M50, M77 M65,
M66, 67 & M142)
១៤. ផ្សព្វផ្សាយអប់រំអំពីបេតិកភណ្ឌវប្បធម៌ដល់សិស្សកម្រិតមធ្យមសិក្សា (ប្រចាំឆ្នាំ)
១៥. សិក្ខាសាលាបណ្តុះបណ្តាលពង្រឹងសមត្ថភាពអំពីបេតិភណ្ឌ និងកិច្ចអភិរក្ស (ប្រចាំឆ្នាំ)
១៦. ការអប់រំផ្សព្វផ្សាយអំពីបេតិកភណ្ឌនិងរមណីយដ្ឋានដល់ប្រជាជន (ផ្លាស់ឆ្នាំ)
១៧. ស្រាវជ្រាវបុរាណវិទ្យា និងរៀបចំកែលម្អខ្សែទស្សនាចរក្នុងបរិវេណកំពែងរាជធានី
ខ.ពង្រីកយន្តការផ្សព្វផ្សាយច្បាប់គ្រប់គ្រងសំណង់ កែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការប្រើប្រាស់ដីធ្លី ក្នុងតំបន់ការពាររមណីយដ្ឋានប្រាសាទសំបូរព្រៃគុក
១.គម្រោងស្រង់ស្ថិតិការប្រើប្រាស់ដីធ្លី គឺក្នុងគោលបំណង៖
- បង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យការប្រើប្រាស់ដីធ្លី(Database land management)ច្បាស់លាស់ និងមានប្រសិទ្ធិភាព
- ការចាត់ចែងដីធ្លីតាមសក្តានុពលដីនីមួយៗ ដីណាត្រូវអភិរក្ស និងដីណាត្រូវធ្វើការអភិវឌ្ឍ ហើយដីណាសម្រាប់ អភិវឌ្ឍលំនៅឋាន ដីណាសម្រាប់អភិវឌ្ឍកសិកម្មធ្វើស្រែ ធ្វើចម្ការ
- ទប់ស្កាត់ការប្រើប្រាស់ដីធ្លីមិនសមស្រប ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃបេតិកភណ្ឌ(បុរាណវត្ថុក្រោមដី
និងផ្នែកទេសភាពវប្បធម៌នៅលើដី) តាមរយៈការរៀបចំកែលម្អរបស់ប្រជាជន និងអាជ្ញាធរមូលដ្ឋាន
២. គម្រោងរៀបចំផែនការអភិវឌ្ឍភូមិក្នុងតំបន់ទ្រនាប់ និងតំបន់រណប៖
- ឆ្លើយតបនឹងសំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ តាមបែបប្រជាធិបតេយ្យ និងអភិបាលកិច្ចមូលដ្ឋាន
- កំណត់ទីកន្លែងសម្រាប់អភិវឌ្ឍលំនៅឋានតាមផែនការមេ ជៀសវាងធ្វើការអភិវឌ្ឍតាមចិត្ត ឬអភិវឌ្ឍទាំងបំពានគោលការណ៍ ដែលធ្វើឲ្យប៉ះពាល់ដល់បេតិកភណ្ឌ
- ដោះស្រាយបញ្ហាកំណើនប្រជាជនក្នុងភូមិនីមួយៗដែលកូនចៅរបស់គាត់ត្រូវការសាងសង់លំនៅឋានថ្មីសម្រាប់បំបែកគ្រួសារថ្មី
- កាត់បន្ថយអំពើហឹង្សាក្នុងគ្រួសារ ការលែងលះ បែកបាក់គ្រួសារ
- លើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមប្រគល់ដីក្នុងតំបន់ស្នូល ផ្នែករាជធានី និងតំបន់ប្រាសាទ ទុកជាដីរដ្ឋ ដែលមានសារសំខាន់យ៉ាងខ្លាំង សម្រាប់រក្សាតម្លៃបេតិកភណ្ឌសំបូរព្រៃគុក
- ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ចំណាកស្រុក
៣. គម្រោងជួសជុល និងថែទាំស្ថានភាពកំណាត់ផ្លូវកាត់ក្រុមប្រាសាទ គោលបំណងគឺ៖
- ឆ្លើយតបនឹងសំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលតែងតែលើកឡើង នៅពេល មក ទស្សនានៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក
- ដើម្បីរួមចំណែកសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ និងចូលទស្សនាប្រាសាទឲ្យមានភាពល្អប្រសើរមិនប៉ះពាល់ ដល់សុខភាព និង រំខានដល់ភ្ញៀវទេចរណ៍
គ.ពង្រឹងសេវាគាំទ្រទូទៅ៖ ដើម្បីធានាឱ្យបាននូវកិច្ចដំណើរការ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព
ឃ.ពង្រឹងនិងពង្រីកសេវាកម្មទេសចរណ៍ និងផ្សព្វផ្សាយ ៖
១-ការពង្រឹងសេវាកម្មទេសចរណ៍ និងបង្កើតព្រឹត្តិការណ៍ផ្សព្វផ្សាយ និងការប្រកួតប្រជែងផលិតផល និង សេវាកម្ម ទេសចរណ៍ក្នុងតំបន់ប្រកបដោយគុណភាពជំរុញការទាក់ទាញភ្ញៀវទេសចរ និងការសហការជាមួយដៃគូរដ្ឋ-ឯកជន ដើម្បីបង្កើតនូវព្រឹត្តិការណ៍កីឡាទេសចរណ៍។
២.ពង្រីកគោលដៅទស្សនាថ្មីៗក្នុងរមណីយដ្ឋានដើម្បីតម្រូវនឹងភាពពេញចិត្តនៃភ្ញៀវទេសចរ។
៣.បង្កើតថ្មី រៀបចំ និងកែលម្អនូវរាល់សំណង់និងរចនាសម្ព័ន្ធដែលចាំបាច់សម្រាប់ការបម្រើសេវាកម្មទេសចរណ៍ក្នុងរមណីយដ្ឋាន មានដូចជា ផ្លូវទស្សនាចរ ចំណតតូច-ធំ ទីតាំងទទួលទានអាហារ ទីតាំងបោះតង់ សមាធិ ទីតាំងទស្សនាសិល្បៈសហគមន៍ និងទីតាំងទស្សនាទិដ្ឋភាពវប្បធម៌-ធម្មជាតិ។ល។
៤-ការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពីសក្តានុពលរមណីយដ្ឋានតាមរយៈការរៀបចំស្លាកសញ្ញានៅនឹងទីតាំងផ្ទាល់, តាមបណ្តាញសង្គម និងឈានទៅការផ្សព្វផ្សាយដោយប្រើប្រព័ន្ធឌីជីថលដើម្បីផ្តល់ភាពកាន់តែងាយស្រួលដល់ភ្ញៀវទេសចរក្នុងការស្វែងរកព័ត៌មានពីរមណីយដ្ឋាន។
ង.ការគ្រប់គ្រងព្រៃឈើ សត្វ ទឹក និងសំរាមនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក៖
១. ការផ្សព្វផ្សាយ ៖ សិក្ខាសាលា ឬស្លាកប៉ាណូ ស្ដីអំពីសារៈសំខាន់នៃព្រៃឈើ និងការទុកដាក់សំរាម ដើម្បីធានាបាននូវធម្មជាតិមានស្ថានភាពពណ៌បៃតង និងបរិស្ថានស្អាតជានិច្ច។
ឆ្នាំ២០២៦៖ សិក្ខាសាលាមានសិក្ខាកាមចូលរួមមកពីភូមិភូមិអាត់ស៊ូ និងភូមិជាយសំពៅ ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ និងសិស្ស និស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល។
ឆ្នាំ២០២៧៖ សិក្ខាសាលាមានសិក្ខាកាមចូលរួមមកពីភូមិចំណារ និងភូមិដងអន្ទាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ និងសិស្ស និស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល។
ឆ្នាំ២០២៨៖ សិក្ខាសាលាមានសិក្ខាកាមចូលរួមមកពីភូមិអូរគ្រូកែ និងភូមិសំបូរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ និងសិស្ស និស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល។
២. ការគ្រប់គ្រងធនធានធម្មជាតិ
ឆ្នាំ២០២៦៖ ស្រង់ និងចងក្រងទិន្នន័យដីចម្ការប្រជាជនក្នុងតំបន់៣នៃរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក (ភូមិអាត់ស៊ូ និងជាយសំពៅ)។
ឆ្នាំ២០២៦៖ ការសិក្សាប្រភេទរុក្ខជាតិក្នុងតំបន់ប្រាសាទរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក និងការដាក់ ស្លាក សម្គាល់ អត្តសញ្ញាណដើមឈើ។
ឆ្នាំ២០២៧៖ ការសិក្សាប្រភេទរុក្ខជាតិក្នុងតំបន់ប្រាសាទរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក និងការដាក់ស្លាក សម្គាល់ អត្តសញ្ញាណដើមឈើ។
ឆ្នាំ២០២៨៖ ការសិក្សាប្រភេទរុក្ខជាតិក្នុងតំបន់ប្រាសាទរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក និងការដាក់ស្លាកសម្គាល់ អត្តសញ្ញាណដើមឈើ។
ឆ្នាំ២០២៦៖ ដកហូតដើមឈើដែលមានហានិភ័យ (ដើមឈើមានជំងឺ និងឈើងាប់) នៅតាមផ្លូវទស្សនានៅក្នុងតំបន់ប្រាសាទ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។
ឆ្នាំ២០២៧៖ ដកហូតដើមឈើដែលមានហានិភ័យ (ដើមឈើមានជំងឺ និងឈើងាប់) នៅតាមផ្លូវទស្សនា នៅក្នុងតំបន់ ប្រាសាទរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។
ឆ្នាំ២០២៨៖ ដកហូតដើមឈើដែលមានហានិភ័យ (ដើមឈើមានជំងឺ និងឈើងាប់) នៅតាមផ្លូវទស្សនា នៅក្នុងតំបន់ប្រាសាទ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។
ឆ្នាំ២០២៦៖ ស្តារគម្របព្រៃនៅក្នុងបរិវេណក្រុមប្រាសាទនៃរមណីយដ្ឋានសំបូរព្រៃគុក។
ឆ្នាំ២០២៧៖ ស្តារគម្របព្រៃនៅក្នុងបរិវេណក្រុមប្រាសាទនៃរមណីយដ្ឋានសំបូរព្រៃគុក។
ឆ្នាំ២០២៨៖ ស្តារគម្របព្រៃនៅក្នុងបរិវេណក្រុមប្រាសាទនៃរមណីយដ្ឋានសំបូរព្រៃគុក។
ឆ្នាំ២០២៦៖ ស្តារគម្របព្រៃតាមដងផ្លូវ និងតំបន់រេចរឹលនៅក្នុងរមណីយដ្ឋានសំបូរព្រៃគុក។
ឆ្នាំ២០២៧៖ ស្តារគម្របព្រៃតាមដងផ្លូវ និងតំបន់រេចរឹលនៅក្នុងរមណីយដ្ឋានសំបូរព្រៃគុក។
ឆ្នាំ២០២៨៖ ស្តារគម្របព្រៃតាមដងផ្លូវ និងតំបន់រេចរឹលនៅក្នុងរមណីយដ្ឋានសំបូរព្រៃគុក។
៣. ការគ្រប់គ្រងទេសភាពវប្បធម៌
ឆ្នាំ២០២៦៖ បណ្ដុះកូនឈើសម្រាប់ដាំ ដើម្បីលើតម្លែទេសភាពវប្បធម៌នៅក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។
ឆ្នាំ២០២៧៖ បណ្ដុះកូនឈើសម្រាប់ដាំ ដើម្បីលើតម្លែទេសភាពវប្បធម៌នៅក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។
ឆ្នាំ២០២៨៖ បណ្ដុះកូនឈើសម្រាប់ដាំ ដើម្បីលើតម្លែទេសភាពវប្បធម៌នៅក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។
ឆ្នាំ២០២៦៖ ថែទាំផ្លូវការពារភ្លើងឆេះព្រៃពីខាងក្រៅ និងខាងក្នុងតំបន់ប្រាសាទ ដើម្បីថែរក្សាព្រៃឈើនៅក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក និងដាំដើមឈើអមផ្លូវភ្លើង។
ឆ្នាំ២០២៧៖ ថែទាំផ្លូវការពារភ្លើងឆេះព្រៃពីខាងក្រៅ និងខាងក្នុងតំបន់ប្រាសាទ ដើម្បីថែរក្សាព្រៃឈើនៅក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក និងដាំដើមឈើអមផ្លូវភ្លើង។
ឆ្នាំ២០២៨៖ ថែទាំផ្លូវការពារភ្លើងឆេះព្រៃពីខាងក្រៅ និងខាងក្នុងតំបន់ប្រាសាទ ដើម្បីថែរក្សាព្រៃឈើនៅក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក និងដាំដើមឈើអមផ្លូវភ្លើង។
៤. ការគ្រប់គ្រងទឹក
ឆ្នាំ២០២៦៖ សិក្សាស្រាវជ្រាវប្រព័ន្ធធារាសាស្រ្តបុរាណនៅក្នុងរមណីយដ្ខានសំបូរព្រៃគុក (ដំណាក់កាលទី៣)។
ឆ្នាំ២០២៦៖ លើកតម្លៃស្រះបុរាណ ស្រះថ្លា(ដំណាក់កាលទី២៖ ស្ដារ និងកែលម្អខ្នងស្រះ)។
ឆ្នាំ២០២៦៖ លើកតម្លៃថ្នល់បុរាណខាងមុខប្រាសាទយាយព័ន្ធ (ដំណាក់កាលទី២៖ ស្ដារ និងកែលម្អ)។
ឆ្នាំ២០២៧៖ លើកតម្លៃថ្នល់បុរាណខាងមុខប្រាសាទយាយព័ន្ធ (ដំណាក់កាលទី៣៖ ស្ដារ និងកែសម្អ)។
ឆ្នាំ២០២៨៖ លើកតម្លៃថ្នល់បុរាណខាងមុខប្រាសាទយាយព័ន្ធ (ដំណាក់កាលទី៤៖ស្ដារ និងកែសម្អ)។
ឆ្នាំ២០២៦៖ សិក្សាស្រាវជ្រាវពីរចនាសម្ព័ន្ធទំនប់ព្រែកជីកពីM.45 ដល់ស្ពានអូរអាចាក(ដំណាក់កាលទី១៖ សិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា កំណាយសិក្សាពីរចនាសម្ព័ន្ធទំនប់)។
ឆ្នាំ២០២៧៖ ស្ដារ និងកែលម្អប្រព័ន្ធទំនប់ពីM.45 ដល់ស្ពានអូរអាចាក(ដំណាក់កាលទី២)។
ឆ្នាំ២០២៨៖ ស្ដារ និងកែលម្អប្រព័ន្ធទំនប់ពីM.45 ដល់ស្ពានអូរអាចាក(ដំណាក់កាលទី៣)។
៥. ការគាំពារបរិស្ថាន
ឆ្នាំ២០២៦៖ ការគ្រប់គ្រងសំរាមនៅក្រុមប្រាសាទសំខាន់ និងបណ្តោយផ្លូវ២១៩ពីស្ពានអូរគ្រូកែដល់ស្ពានអូរអាចាក និងពង្រីកការគ្រប់គ្រងសំរាមនៅបណ្តោយផ្លូវ២១៩ក្នុងរាជធានី និងការគ្រប់គ្រងសំរាមនៅផ្លូវសំខាន់ៗក្នុងតំបន់ស្នូល។
ឆ្នាំ២០២៧៖ ការគ្រប់គ្រងសំរាមនៅក្រុមប្រាសាទសំខាន់ និងបណ្តោយផ្លូវ២១៩ពីស្ពានអូរគ្រូកែដល់ស្ពានអូរអាចាក និងពង្រីកការគ្រប់គ្រងសំរាមនៅបណ្តោយផ្លូវ២១៩ក្នុងរាជធានី និងការគ្រប់គ្រងសំរាមនៅផ្លូវសំខាន់ៗក្នុងតំបន់ស្នូល និងតំបន់ទ្រនាប់។
ឆ្នាំ២០២៨៖ ការគ្រប់គ្រងសំរាមនៅក្រុមប្រាសាទសំខាន់ និងបណ្តោយផ្លូវ២១៩ពីស្ពានអូរគ្រូកែដល់ស្ពានអូរអាចាក និងពង្រីក ការ គ្រប់គ្រងសំរាមនៅបណ្តោយផ្លូវ២១៩ក្នុងរាជធានី និងការគ្រប់គ្រងសំរាមនៅផ្លូវសំខាន់ៗក្នុងតំបន់ស្នូល និងតំបន់ទ្រនាប់។
ច.ពង្រឹងសណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងរមណីយដ្ឋាន។
- ការងារល្បាត ទប់ស្កាត់បទល្មើស
- ចុះអនុវត្តរុះរើសំណង់ខុសច្បាប់។
|
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍) |
រមណីយដ្ឋានសំបូរព្រៃគុកមានប្រាសាទ និងស្លាកស្នាមបុរាណវិទ្យាដ៏ទៃទៀត ព្រមទាំងមាន ព្រៃឈើ និង ចំការ។ ទាំងប្រាសាទ និងធម្មជាតិទាំងនេះកំពុងជួបបញ្ហាប្រឈមជារៀងរាល់ថ្ងៃ។ ការទប់ស្កាត់អវិជ្ជមានទាំងនេះ គឺមានសារសំខាន់ ដើម្បីរក្សានូវកេរ្តិ៍មរតកសម្រាប់តទៅមុខទៀត។ ដូចនេះកិច្ចការចំបងគឺ ដើម្បីអភិរក្ស ប្រាសាទនានា ក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកដែលជាបេតិកភណ្ឌជាតិ និងបេតិកភណ្ឌពិភពលោក, បង្ការនិងសង្រ្គោះ ប្រាសាទ ចម្លាក់ពីស្ថានភាពកំពុងប្រឈមហានិភ័យនានាឱ្យផុតពីការខូចខាត, សិក្សាស្រាវជ្រាវ ចងក្រង លើកតម្លៃបេតិកភណ្ឌវប្បធម៌ ព្រមទាំងធ្វើការផ្ទេរចំណេះដឹងដល់អ្នកជំនាន់ក្រោយឱ្យកាន់តែប្រសើរឡើងអំពីបេតិកភណ្ឌ និងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។
ទាក់ទងនឹងបរិស្ថានគឺ អភិរក្ស សត្វព្រៃ គម្របព្រៃឈើ ទឹក និងលើតម្លៃទេសភាពវប្បធម៌ និងធ្វើអោយប្រសើរ បរិស្ថានក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក,។
ដើម្បីបញ្ចៀសផលប៉ះពាល់ពីការអភិវឌ្ឍសំណង់លំនៅឋាន វិស័យទេសចរណ៍ ការចាត់ចែងដីធ្លី មិនធ្វើឲ្យប៉ះពាល់ ឬបាត់បង់តម្លៃណាមួយរបស់សម្បត្តិបេតិកភណ្ឌវប្បធម៌រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក (តម្លៃ៣សំខាន់ៗរបស់បេតិកភណ្ឌវប្បធម៌សំបូរព្រៃគុក៖ តម្លៃជាសកលតម្លៃ បុរាណភាព តម្លៃស្ថានភាពដើម) គឺជាកិច្ចការត្រូវយកចិត្ត ទុក្ខដាក់ ។
បង្កើននូវសក្តានុពលទេសចរណ៍នៃរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកជាការចាំបាច់ដោយយកចិត្តទុកដាក់ការពង្រឹង និងបង្កភាពងាយស្រួលផ្នែកសេវាកម្មទេសចរណ៍ក្នុងរមណីយដ្ឋាន ប្រកបដោយការទទួលខុសត្រូវខ្ពស់និងការអភិវឌ្ឍមួយប្រកបដោយចីរភាពនិងជាពិសេសដើម្បីទាក់ទាញទេសចរមកទស្សនារមណីយដ្ឋានកាន់តែច្រើនឡើងៗដែលជាប្រភពចំណូលថវិកាជាតិ។ ទាំងនេះគឺជួយបង្កើនជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់តាមរយៈការរកចំណូលពីកំណើនភ្ញៀវទេសចរដែលចូលទស្សនាកម្ពុជា។ ដូចនេះវិធានការផ្សេងៗដ៏ទៀតដែលជួយទប់ស្កាត់បទរាល់បទល្មើស និងសុវត្តិភាពទេសចរជាកិច្ចការចាំបាច់។
|
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង) |
- អ្នកដែលនឹងទទួលប្រយោជន៏ផ្ទាល់៖ រាជរដ្ឋាភិបាល/ប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក និងនិស្សិត
អ្នកស្រាវជ្រាវនានា
- អ្នកដែលនឹងទទួលប្រយោជន៏មិនផ្ទាល់៖ ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ |
17. ការសិក្សាសមិទ្ធិលទ្ធភាព |
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
|
ប្រសិនបើត្រូវការ តើការសិក្សាសមិទ្ធិលទ្ធភាព បានរៀបចំហើយឬនៅ?
|
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?) |
មិនមានផលប៉ះពាល់ដល់បរិស្ថាននិងសង្គម តែបានជួយកាត់បន្ថយភាពក្រីក្រតាមរយៈការផ្តល់ការងារ ចំណេះដឹងក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌។ គម្រោងនេះក៏ជួយទប់ ស្កាត់រាល់បទល្មើស និងការពារបរិស្ថានធម្មជាតិ ទប់ស្កាត់សំណង់ផ្សេងៗដែលមិនមែនជារចនាបទខ្មែរ ដើម្បីអូសទាញភ្ញៀវទេសចរណ៍អោយមកទស្សនាកាន់តែច្រើនប្រជាពលរដ្ឋអាចលក់ម្ហូបអាហារនិងផលិតផលផ្សេងៗដើម្បីបានប្រាក់ចំណូល ជួយដល់ការកាត់បន្ថយភាពក្រីក្រ ។ |
19. ការប្រែប្រួលអាកាសធាតុ |
ក. តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ឬ ទេ?
|
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
|
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
|
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
ភាគរយ
|
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
|
|
|
20. ការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយ |
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?) |
មិនមានផលប៉ះពាល់ដល់តួនាទីរបស់បុរសនិងស្រ្តីក្នុងទីតាំងរបស់គម្រោងនេះទេ ។ ស្ត្រី និងបុរសមានសិទ្ធិស្មើគ្នាក្នុងការចូលរួមយ៉ាងសកម្មក្នុងការងាររបស់គម្រោងនេះ។ |
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?) |
អាជ្ញាធរជាតិសំបូរព្រៃគុកមានមន្រ្តីបច្ចេកទេសដែលមានជំនាញ បទពិសោធន៍ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តគម្រោងសម្រេចដល់គោលដៅ ។
|
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង) |
ការប្រឈមខ្លះៗដោយកត្តាធម្មជាតិ និងថវិកាផ្តល់ជូនមិនទាន់ពេលវេលា។ |
24. អាទិភាពរបស់គម្រោង
:
(បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
|
13
|
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ) |
មិនទាន់មាន |
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) |
ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ
( គិតជាពាន់ដុល្លារអាមេរិក )
|
|