PIP No:
1022
|
1. ឈ្មោះគម្រោង (ENG):
Establishment of Community Development Center for Human Resources Development and Agri-Business Improvement in Cambodia
|
ឈ្មោះគម្រោងៈ
ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍សម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់កសិ-អាជិវកម្មនៅក្នុងប្រទេសកម្ពុជា
|
2. កាលបរិច្ឆេទគម្រោង: |
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :
|
កាលបរិច្ឆេទបញ្ចប់គម្រោង :
|
|
4. ស្ថាប័នទទួលខុសត្រូវ::
|
RESPONSIBLE UNIT:
Community Development Department (CDD)
|
អង្គភាពទទួលខុសត្រូវ:
|
5. ស្ថានភាពគម្រោង
|
|
ព័ត៌មានលម្អិតអំពីគម្រោង
|
|
6. ប្រភេទគម្រោង:
|
7. ប្រភពហិរញ្ញប្បទាន
|
8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ: |
|
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ: |
-លើកកម្ពស់ធុរៈកិច្ចកសិកម្ម និងការអភិវឌ្ឍន៍ធនធានមនុស្ស
-មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ត្រូវបានបង្កើត
-តំបន់ធ្វើកសិកម្មចម្រុះតាមបែបធម្មជាតិគ្មានជាតិគីមីត្រូវបានបង្កើត
-បច្ចេកវិទ្យាធុរៈកិច្ចកសិកម្ម និងជំនាញផ្សេងៗត្រូវបានបង្ហាត់បង្រៀនដល់កសិករកម្ពុជា
-បណ្តុះបណ្តាលមន្ត្រីសម្របសម្រួលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អំពីជំនាញភាពជាអ្នកដឹកនាំ និងជំនាញគ្រប់គ្រង ។ល។ |
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា |
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
|
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):
|
|
|
|
|
12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង) |
|
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង) |
-បង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍
-បង្កើតតំបន់ធ្វើកសិកម្មចម្រុះតាមបែបធម្មជាតិគ្មានជាតិគីមី
-ទទួលបាននូវចំនេះដឹង និងចំនេះធ្វើលើផ្នែកធុរៈកិច្ចកសិកម្ម
-ការទទួលបានចំនេះដឹងលើផ្នែកភាពជាអ្នកដឹកនាំ ជំនាញផ្នែកទីផ្សារ ជំនាញគ្រប់គ្រង រួមមាន គោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទ ទស្សនៈទានអភិវឌ្ឍន៍សហគមន៍ជនបទ
-ការទទួលបានចំនេះដឹងលើផ្នែកបច្ចេកទេសកសិកម្មឆ្លាតវៃ និងជំនាញផ្សេងៗ។ |
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង) |
I. សកម្មភាព១៖ ផ្នែករឹង
-បង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍
-បង្កើតតំបន់ធ្វើកសិកម្មចម្រុះតាមបែបធម្មជាតិគ្មានជាតិគីមី
-បង្កើតឲ្យមានបរិក្ខាកសិកម្មឆ្លាតវៃ និងបរិក្ខាធុរៈកិច្ចកសិកម្ម
-បង្កើតឲ្យមានហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទ្រទ្រង់ធុរៈកិច្ចកសិកម្ម។
II.សកម្មភាព២៖ ការកសាងសមត្ថភាព
១.បង្កើតក្រុមសម្របសម្រួល និងគ្រប់គ្រងគម្រោង (ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ)
-ជំនាញគ្រប់គ្រង និងភាពជាអ្នកដឹកនាំ
-ជំនាញសម្របសម្រួល និងទំនាក់ទំនង
-ជំនាញគ្រប់គ្រងជម្លោះ និងការដោះស្រាយបញ្ហា
-សហគ្រិនភាពសង្គម
-ការបំរែបំរួលអាកាសធាតុ
-ផ្សេងៗ
២.កម្រិតសហគមន៍
-ជំនាញធុរៈកិច្ចកសិកម្ម
-ជំនាញបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ
-ជំនាញភាពជាអ្នកដឹកនាំ និងការងារគ្រប់គ្រង
-ជំនាញទីផ្សារ
-ជំនាញសហគ្រិនភាពសង្គម
-ការបំរែបំរួលអាកាសធាតុ
-ផ្សេងៗ
III.សកម្មភាព៣៖ ការគាំទ្រធុរៈកិច្ចកសិកម្ម
-ផ្តល់នូវសម្ភារៈ សម្រាប់ការធ្វើធុរៈកិច្ចកសិកម្មដល់កសិករ
IV.សកម្មភាព៤៖ បង្កើតប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃ
V.សកម្មភាព៥៖ បង្កើតប្រព័ន្ធការពារ និងនិរន្តរភាពគម្រោង។ |
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍) |
KRC នៃសាធារណរដ្ឋកូរ៉េ និងរដ្ឋាភិបាលកម្ពុជាបានមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងមកលើផ្នែកអភិវឌ្ឍន៍ និងផ្នែកបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីរាជការកម្ពុជា។ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េមានភាពជោគជ័យយ៉ាងខ្លាំងអំពីការកសាងសមត្ថភាពសម្រាប់ជនជាតិកូរ៉េ ដើម្បីធ្វើឲ្យមានការអភិវឌ្ឍន៍ប្រទេសប្រកបដោយចិរភាព និងបានប្រែក្លាយទៅជាប្រទេសអភិវឌ្ឍន៍រហូតមកដល់ពេលបច្ចុប្បន្ន។ ដូច្នេះ យើងមានការជឿជាក់យ៉ាងម៉ុតម៉ាំដើម្បីរៀបចំអនុវត្តគម្រោងការកសាងសមត្ថភាព និងការគាំទ្រធុរៈកិច្ចកសិកម្ម។ យើងមានបំណងរៀនសូត្រអំពីគំរូនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ពីមិត្តកូរ៉េជាពិសេសធ្វើយ៉ាងណាដើម្បីបង្កើតគោលនយោបាយអនុវត្តគម្រោងនេះប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ |
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង) |
១.ដោយផ្ទាល់៖
-មន្ត្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទនឹងទទួលបានផលប្រយោជន៍ដោយផ្ទាល់ពីគម្រោងលើការកសាងសមត្ថភាព
-ប្រជាពលរដ្ឋក្នុងភូមិគោលដៅ នឹងទទួលបានផលប្រយោជន៍ដោយផ្ទាល់ពីគម្រោងលើការកសាងសមត្ថភាព បច្ចេកទេស និងការគាំទ្រហិរញ្ញវត្ថុ។
២.ដោយប្រយោល៖
-ភូមិទាំងឡាយដែលនៅជាប់ឬក្បែរភូមិអនុវត្តគម្រោងនឹងទទួលបានប្រយោជន៍ពីផលប៉ះពាល់ជាវិជ្ជមានពីគម្រោង។ |
17. ការសិក្សាសមិទ្ធិលទ្ធភាព |
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
|
ប្រសិនបើត្រូវការ តើការសិក្សាសមិទ្ធិលទ្ធភាព បានរៀបចំហើយឬនៅ?
|
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?) |
គ្មានទេ |
19. ការប្រែប្រួលអាកាសធាតុ |
ក. តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ឬ ទេ?
|
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
|
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
|
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
ភាគរយ
|
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
18. Livelihoods (general) | ១៨. ជីវភាពរស់នៅ (ទូទៅ)
|
1
|
ទាក់ទងតិចតួច
|
20. ការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយ |
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?) |
-គម្រោងនេះនឹងជម្រុញឲ្យមានការចូលរួមពីស្ត្រីយ៉ាងហើចណាស់ ៣០%
-គោលបំណង និងគោលដៅនៃគម្រោងនេះ នឹងធ្វើឲ្យមានវិសមភាព Gender និងការផ្តល់សិទ្ធអំណាចដល់ស្ត្រីដោយផ្តល់ឧ៌កាសឲ្យពួកគាត់ទទួលបាននូវចំណេះដឹងផ្នែកសហគមន៍ជាពិសេស យុទ្ធសាស្រ្តអភិវឌ្ឍន៍ បច្ចេកទេស និងការរៀបចំផែនការសកម្មភាពអភិវឌ្ឍន៍ផ្សេងៗ។ គម្រោងនេះនឹងធានាថា ទាំងបុរស ទាំងស្រ្តី នឹងទទួលបានផល់ប្រយោជន៍ដូចគ្នាជាពិសេសលើផ្នែកចំនេះដឹង។ |
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?) |
នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នៃក្រសួងអភិវឌ្ឍន៍ជនបទ នឹងទទួលបន្ទុកអនុវត្តគម្រោងនេះ។
*ក្រសួងអភិវឌ្ឍន៍ជនបទ៖
-បង្កើតរចនាសម្ព័ន្ធសម្របសម្រួល និងគ្រប់គ្រងគម្រោង ដើម្បីគាំទ្រដំណើរការអនុវត្តគម្រោងទាំងមូល
-បង្កើតផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាលគម្រោង។
*ក្រុមសម្របសម្រួលគម្រោង៖
-សម្របសម្រួលការអនុវត្តគម្រោងទូទៅ ដូចជាការចងក្រងរើសភូមិគោលដៅ និងការអនុវត្តគម្រោងនៅក្នុងភូមិគោលដៅនីមួយៗ។
*មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍៖
-ផ្តល់វគ្គបណ្តុះបណ្តាលការកសាងសមត្ថភាព ជំនាញកសិកម្ម និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ
-ជួយគាំទ្រការពង្រីកការអភិវឌ្ឍដល់ភូមិគោលដៅនីមួយៗ។ល។
*មន្ទីរអភិវឌ្ឍន៍ជនបទខេត្តគោលដៅ៖
-ជួយសម្រួលដល់និតិវិធីអនុវត្តគម្រោងជាមួយអជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធនានា
-អនុវត្តពិនិត្យតាមដាន និងធ្វើរបាយការណ៍មកក្រសួងអភិវឌ្ឍន៍ជនបទ។
|
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង) |
គ្មានទេ |
24. អាទិភាពរបស់គម្រោង
:
(បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
|
1
|
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ) |
* KRC នៃសាធារណរដ្ឋកូរ៉េ៖
-ផ្គត់ផ្គង់ផ្នែកហិរញ្ញវត្តុដល់ការអនុវត្តគម្រោង
-ការផ្តល់ការវាយតម្លៃ និងជួយគាំទ្រសម្រាប់សកម្មភាពតាមដានការអនុវត្តគម្រោង
-ផ្តល់អ្នកជំនាញសម្រាប់កិច្ចការប្រឹក្សាយោបល់ផ្សេងៗ។ |
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) |
ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ
( គិតជាពាន់ដុល្លារអាមេរិក )
|
|