PIP No:
463
|
1. ឈ្មោះគម្រោង (ENG):
Cambodia Conference and Exhibition Center
|
ឈ្មោះគម្រោងៈ
មជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍កម្ពុជា
|
2. កាលបរិច្ឆេទគម្រោង: |
កាលបរិច្ឆេទចាប់ផ្តើមគម្រោង :
|
កាលបរិច្ឆេទបញ្ចប់គម្រោង :
|
|
4. ស្ថាប័នទទួលខុសត្រូវ::
|
RESPONSIBLE UNIT:
|
អង្គភាពទទួលខុសត្រូវ:
អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម
|
5. ស្ថានភាពគម្រោង
គម្រោងសម្រាប់អនុវត្តផ.យ.អ.ជ.
|
|
ព័ត៌មានលម្អិតអំពីគម្រោង
|
|
6. ប្រភេទគម្រោង:
|
7. ប្រភពហិរញ្ញប្បទាន
|
8. មុំនៃគោលនយោបាយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលគម្រោងស្ថិតនៅ: |
|
9. ការចូលរួមចំណែករបស់គម្រោងក្នុងការសម្រេចបានគោលនយោបាយអាទិភាពខាងលើ: |
កម្ពុជា នឹងមានភារៈកិច្ចក្នុងការរៀបចំមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍កម្ពុជា ស្របតាមការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន។ គម្រោងដែលមានការប្តេជ្ញាចិត្តដ៏ខ្លាំងក្លាឆ្ពោះទៅរកឧស្សាហូបនីយកម្មការរៀបចំសម្រាប់នាំចេញ ដែលឧស្សាហកម្មរៀបចំសម្រាប់នាំចេញនឹងជាចលករសម្រាប់កំណើនសេដ្ឋកិច្ច។ ដើម្បីសម្រេចតាមគោលដៅនេះ មជ្ឈមណ្ឌលពិព័រណ៌ ពាណិជ្ជកម្មកម្ពុជា នឹងដើរតួនាទីសំខាន់សម្រាប់ជំរុញការនាំចេញផលិតផលរបស់កម្ពុជា ។ |
10. ការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា |
តើគម្រោងនេះគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាដែរឬទេ?
|
11. វិស័យ(សូមប្រើវិស័យ អនុវិស័យ ដែលមានចែងក្នុងផ.យ.អ.ជ.):
|
|
|
|
|
12. ទីតាំងអនុវត្តគម្រោង: (ពិពណ៌នាពីទីតាំងដែលត្រូវអនុវត្តគម្រោង) |
|
13. គោលបំណងរបស់គម្រោង: (ពិពណ៌នាពីគោលបំណងចម្បងៗរបស់គម្រោង) |
គោលបំណងនៃការបង្កើតមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍កម្ពុជា ដើម្បីលើកកម្ពស់ និងជំរុញផលិតផលកម្ពុជា សម្រាប់ការប្រើប្រាស់នៅលើទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ។ |
14. ការពិពណ៌នាអំពីគម្រោង: (ពិពណ៌នាអំពីសមាសភាគទាំងអស់របស់គម្រោង) |
+ ការងារប្រតិបត្តិ៖
- បង្កើតក្រុមការងារដែលមានក្រសួងពាណិជ្ជកម្មជាប្រធាន និងមានការចូលរួមដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត
- សិក្សា ពិគ្រោះយោបល់ លើលទ្ធភាពបង្កើតមជ្ឈមណ្ឌល ការកំណត់ទីតាំង និងប្លង់សាងសង់
- ចុះសិក្សាស្វែងយល់ និងដកបទពិសោធន៍ពីការបង្កើត ការគ្រប់គ្រង់មជ្ឈមណ្ឌល នៅប្រទេសគំរូមួយចំនួន តាមការចាំបាច់
- រៀបចំសរសេរគម្រោង និងផែនការសកម្មភាពជាមួយដៃគូអភិវឌ្ឍន៍
- អនុវត្តគម្រោង និងផែនកាសកម្មភាពសាងសង់
- ចុះត្រួតពិនិត្យ និងតាមដានជាប្រចាំលើគ្រប់ដំណាលកាលនៃដំណើរការសាងសង់
- វាយតម្លៃបញ្ចប់ការសាងសង់
- ជ្រើសរើសដៃគូអភិវឌ្ឍន៍ ឬក្រុមហ៊ុនដៃគូជាមួយក្រសួងក្នុងការគ្រប់គ្រង
+ មជ្ឈមណ្ឌល មានទំហំប៉ាន់ស្មានសរុប ៥០,០០០ ម២ នឹងបំពាក់នូវសម្ភារៈ និងគ្រឿងសង្ហារិម។ តម្លៃប៉ាន់ស្មាននៃការវិនិយោគមានទឹកប្រាក់ចំនួន ១៨៨,៦៨៧,៥០០ ដុល្លារសហរដ្ឋអាម៉េរិក ក្នុងនោះការចំណាយរួមមាន៖
- ដី ៤៨,៥០០,០០០ ដុល្លារសហរដ្ឋអាម៉េរិក
- សំណង់អគារមជ្ឈមណ្ឌល ៨៦,២៥០,០០០ ដុល្លារសហរដ្ឋអាម៉េរិក
- សម្ភារៈបរិក្ខារ ១៤,៣៧៥,០០០ ដុល្លារសហរដ្ឋអាម៉េរិក
- ការសិក្សាអំពីលទ្ធភាព ៤,០៨២,៥០០ ដុល្លារសហរដ្ឋអាម៉េរិក
- ការពិគ្រោះ និងរចនាបទ ៣,២២០,០០០ ដុល្លារសហរដ្ឋអាម៉េរិក
- ការងារប្រតិបត្តិ ២៨,៨១០,០០០ ដុល្លារសហរដ្ឋអាម៉េរិក
- បង្ការហានិភ័យ ១០% ៣,៤៥០,០០០ ដុល្លារសហរដ្ឋអាម៉េរិក
|
15. យុត្តិកម្មគម្រោង: (សូមផ្តល់ហេតុផលដែលគម្រោងនេះត្រូវបានចាត់ទុកថាមានប្រយោជន៍) |
កម្ពុជា គឺជាសមាជិកអាស៊ាន អង្គការពាណិជ្ជកម្មពិភពលោក និងបានសមាហរណកម្មខ្លួនទៅក្នុងតំបន់ ពាណិជ្ជកម្មសេរីអាស៊ាន (AFTA) ដែលកម្ពុជានឹងជួបប្រឈមជាមួយនឹងបណ្តាញប្រកួតប្រជែងអន្តរជាតិនៅក្នុងទីផ្សារនាំចេញនៃ AFTA ហើយកម្ពុជានឹងត្រូវការយន្តការជំរុញការនាំចេញដែលមានប្រសិទ្ធភាពថែមទៀត។ ក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ ស្ទើរតែប្រទេសនៃអាស៊ានទាំងអស់មាននូវយន្តការជំរុញពាណិជ្ជកម្មប្រភេទនេះ ដែលមានន័យថាកម្ពុជានឹងស្ថិតនៅខាងក្រោយប្រទេសអាស៊ានដទៃទៀតបើសិនជាគ្មានមជ្ឈមណ្ឌលនេះទេ។ បើសិនជាមជ្ឈមណ្ឌលនេះដំណើរការល្អ ជាបង្គោលសម្រាប់ពាណិជ្ជកម្ម និងវិនិយោគ មជ្ឈមណ្ឌលនឹងពង្រីកការជំរុញការនាំចេញផលិតផលកម្ពុជា ក៏ដូចជាជំនួសការនាំចូលដោយប្រើប្រាស់ផលិតផលរបស់កម្ពុជា ដែលនឹងធ្វើឱ្យសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ |
16. ផលប្រយោជន៍របស់គម្រោង (រៀបរាប់ពីអ្នកដែលនឹងទទួលប្រយោជន៍ដោយផ្ទាល់និងមិនផ្ទាល់ពីការអនុវត្កគម្រោង) |
ក្រុមហ៊ុនឯកជននៅក្នុងស្រុកដែលត្រៀមខ្លួនសម្រាប់នាំចេញ ក៏ដូចជាអ្នកនាំចូលក្នុងស្រុក។ ការប៉ាន់ស្មាន ៤,០០០ ក្រុមហ៊ុនឯកជនសក្តានុពល មានប្រមាណ ៥០ក្រុមហ៊ុន នឹងប្រើប្រាស់សម្ភារៈបរិក្ខារបស់មជ្ឈមណ្ឌល។ ជាងនេះទៅទៀតក្រុមហ៊ុនឯកជនដែលរៀបចំសម្រាប់នាំចេញ និងក្រុមហ៊ុនពាណិជ្ជកម្មក្នុងរាជធានីភ្នំពេញ ក្រុមអ្នកផលិតផលិតផលក្នុងស្រុក នឹងទទួលប្រយោជន៍ពីមជ្ឈមណ្ឌលនេះ។ |
17. ការសិក្សាសមិទ្ធិលទ្ធភាព |
តើគម្រោងនេះតម្រូវឲ្យមានការសិក្សាសមិទ្ធិលទ្ធភាពដែរ ឬទេ ?
|
ប្រសិនបើត្រូវការ តើការសិក្សាសមិទ្ធិលទ្ធភាព បានរៀបចំហើយឬនៅ?
|
18. ផលប៉ះពាល់ផ្នែកបរិស្ថាននិងសង្គម: (ពិពណ៌នាសង្ខេបពីផលប៉ះពាល់របស់គម្រោងលើប្រជាជននិងបរិស្ថានជុំវិញប្រសិនបើមាន ។ តើគម្រោងនេះនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រ ឬទេ ?) |
គម្រោងនេះ នឹងមិនមានផលប៉ះពាល់ដល់បរិស្ថាន និងប្រជាជនទេ ប៉ុន្តែនឹងចូលរួមអភិវឌ្ឍជំនាញនិងលើកកម្ពស់ កម្រិតជីវភាពរបស់ប្រជាជន ដែលនឹងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ។ |
19. ការប្រែប្រួលអាកាសធាតុ |
ក. តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ឬ ទេ?
|
ខ. តើគម្រោងមានភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុកម្រិតណា?
|
សូមជ្រើសរើសវិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងនិងបំពេញការចូលរួមចំណែកនៃចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់គម្រោងធៀបនឹងតម្លៃគម្រោងសរុប។
|
វិស័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
ភាគរយ
|
ភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
|
|
|
|
20. ការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយ |
តើសកម្មភាព ឬ ធាតុចេញរបស់គម្រោងទាក់ទងនឹងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយដែរ ឬ ទេ?
|
21. ការវិភាគយេនឌ័រ: (តើគម្រោងនេះមានផលប៉ះពាល់ដល់តួនាទីរបស់បុរស និងស្ត្រីក្នុងទីតាំងរបស់គម្រោងនេះដូចម្តេច ? តើស្ត្រីនឹងត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោងនេះឬទេ ?) |
គម្រោងនេះនឹងជួយលើកកម្ពស់សមភាពយេនឌ័រ លើភាពជាសហគ្រិនភាព ក្នុងវិស័យពាណិជ្ជកម្ម។ |
22. សមត្ថភាពអនុវត្ដគម្រោង: (តើក្រសួងមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោងដែរឬទេ ?) |
ក្រសួងមានជំនាញនិងបទពិសោធន៍គ្រប់គ្រាន់សម្រាប់អនុវត្តគម្រោង ប៉ុន្ដែក៏ត្រូវមានការជួយសហការចូលរួមពីអ្នក ជំនាញជាតិ និងអន្តរជាតិ ដើម្បីជួយបំពេញបន្ថែមលើការងារបច្ចេកទេសផងដែរ។
|
23. ស្ថានភាពនៃការអនុវត្តគម្រោង: (ផ្តល់ការកែប្រែសង្ខេបស្តីពីការរីកចម្រើននៃគម្រោង ។ ពិភាក្សាអំពីបញ្ហាបណ្តាលឱ្យមានការពន្យារពេលណាមួយយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោង) |
មិនទាន់មានការអនុវត្តបានពេញលេញនៅឡើយ ដោយសារមិនទាន់មានធនធានគ្រប់គ្រាន់ក្នុងការអនុវត្តគម្រោង |
24. អាទិភាពរបស់គម្រោង
:
(បញ្ជាក់ពីការកំណត់អាទិភាពរបស់គម្រោងរបស់ក្រសួងស្ថាប័ន)
|
3
|
25. ការចូលរួមរបស់ដៃគូអភិវឌ្ឍ: (ផ្តល់ព័ត៌មានអំពីដៃគូអភិវឌ្ឍសក្តានុពលដែលពាក់ព័ន្ធនឹងគម្រោងនេះ) |
ដៃគូអភិវឌ្ឍនានា ដែលមានជំនាញពាក់ព័ន្ធនឹងការជំរុញពាណិជ្ជកម្ម ឬ មានបំណងចូលរួមចំណែកជួយលើកម្ពស់ ផលិតផលក្នុងស្រុក និងអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មនៅកម្ពុជា។
|
26. ឯកសារយោង: (ភ្ជាប់ឯកសារគម្រោង អនុស្សារណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយស្ថាប័នផ្តល់ហិរញ្ញប្បទាន រួមទាំងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) |
ផ្នែក B: តម្លៃគម្រោង និង ប្រភពមូលនិធិ
( គិតជាពាន់ដុល្លារអាមេរិក )
|
|